​ស្ត្រីជន​ភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ ​អំពាវនាវ​ឲ្យ​ជួយឧបត្ថម្ភ​ដល់​ព្រះសង្ឃ​ក្រោម​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ​

0 1,472

ដោយ លី ឈូន

ក្រុម​ស្ត្រីជន​ភៀសខ្លួន​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ​អំពាវនាវ ដល់​ពុទ្ធបរិស័ទ​និង​សប្បុរសជន​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ឲ្យ​ជួយឧបត្ថម្ភ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ដែល​កំពុង​បំពេញ​កម្មសិក្សា​នៅតាម​មហាវិទ្យាល័យ​នានា​ក្នុងប្រទេស​ថៃ ។​ ការលើកឡើង​ដូច្នេះ ដោយ​ក្រុម​ស្ត្រី​ទាំងនេះ មើលឃើញ​ព្រះសង្ឃ​កុលបុត្រ​ខ្មែរក្រោម​ភាគច្រើន​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ បាន​បោះបង​ការសិក្សា​របស់ខ្លួន​កណ្ដាលផ្លូវ ព្រោះតែ​ខ្វះខាត​ថវិកា​បំពេញ​សេវាកម្ម​សិក្សា ​។​ ចំណែក​មតិ​ភាគច្រើន​តាម​បណ្ដាញ​សង្គម (Facebook) លើកឡើងថា​ ដើម្បី​ឲ្យ​ការសិក្សា​នៅក្រៅ​ប្រទេស​របស់​ព្រះសង្ឃ​ខ្មែរក្រោម​មាន​លំនឹង​ អង្គការ​សមាគម​ខ្មែរក្រោម​គួរតែ​បន្ថែម​មូលនិធិ​សម្រាប់​ការងារ​នេះ​ ។​

សមណ​និស្សិត​ខ្មែរក្រោម​ ចំនួន ៥ ព្រះអង្គ​ ក្នុងថ្ងៃទទួល​បរិញ្ញាប័ត្រ​ត្រី​ នៅ​មហាវិទ្យាល័យ​ម​ង្កុ​ដ្ឋ​រាជ​ នា​ខេត្ត​នគរ​បទុម ។ រូបៈ លី ឈូន
សមណ​និស្សិត​ខ្មែរក្រោម​ ចំនួន ៥ ព្រះអង្គ​ ក្នុងថ្ងៃទទួល​បរិញ្ញាប័ត្រ​ត្រី​ នៅ​មហាវិទ្យាល័យ​ម​ង្កុ​ដ្ឋ​រាជ​ នា​ខេត្ត​នគរ​បទុម ។ រូបៈ លី ឈូន

​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម ​ក្នុងប្រទេស​ថៃ​អ្នកស្រី​ យឿ​ង កង​ លើកឡើងថា​ តាម​អ្នកស្រី​សង្កេតមើល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ព្រះសង្ឃ​ខ្មែរក្រោម​ ដែល​និមន្ត​មក​សិក្សា​នៅ​ប្រទេស​ថៃ​មិនបាន​ចប់​ចុង​ចប់​ដើម​នោះទេ​ ។ ភាគច្រើន បានបញ្ចប់​ត្រឹម​បរិញ្ញាប័ត្រ​ត្រី រីឯ​ការបញ្ចប់​បរិញ្ញាប័ត្រ​ទោ និង​ឯក (​អនុបណ្ឌិត និង​បណ្ឌិត​) មាន​តិចតួច​ប៉ុណ្ណោះ ។​

​អ្នកស្រី​យឿ​ង កង​បញ្ជាក់ថា ការរៀន​មិនបាន​ចប់​តាម​បំណងប្រាថ្នា​របស់​អ្នកសិក្សា​នោះ​ ក៏​ព្រោះតែ​ខ្វះ​ថវិកា​ដើម្បី​បំពេញ សេវា​កម្មម្ម​សិក្សា​នេះឯង ។​

​អ្នកស្រី​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម បន្ថែមថា មានតែ​សប្បុរសជនគ្រប់រូប ​មេត្តាជួយឧបត្ថម្ភ​បន្ថែមទៀត​នូវ​ថវិកា ឬ សម្ភារៈ​សិក្សា ដល់​ការសិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ ទើប​ដំណើរការ នៃ​ការសិក្សា​នេះ​ប្រព្រឹត្តិទៅបាន​ល្អ​ជាង​មុន​។​

​អ្នកស្រី​ យឿ​ង កង ៖ «​យើង​ជា​ពុទ្ធសាសនា​ទាំងអស់គ្នា យើង​មិនចាំបាច់​ថា​កូនគ្មួយ​ទេ ឲ្យ​តែ​កន្លែង​ណា​មាន ព្រះសង្ឃ មាន​លោក​និមន្ត​មក​រៀន ហ្នឹង​យើង​ត្រូវតែ​ស្វាគមន៍ អបអរសាទរ​ហើយ ទោះជា​យើង​អត់​យ៉ាងណា​ក៏ត្រូវ​រាយ​អង្គាស​គ្នា ជួយ​គ្នា​ទៅ ដើម្បី​ជួយ​លោក លើក​កម្លាំងចិត្ត លោក​ដែល​ខំ​មក​សិក្សា​រៀនសូត្រ​ហ្នឹង យើង​ផ្ដល់​ក​ម្ឡាំ​ង​ឲ្យ​លោក​រាល់​តែ​ឆ្នាំ​ហ្នឹង​» ។​

​មិន​ខុសគ្នា​ពី​ការលើកឡើង​របស់​អ្នកស្រី​យើង​ធី​កង​ប៉ុន្មាន​នោះទេ ស្ត្រីជន​ភៀសខ្លួន​ខ្មែរក្រោម​ម្នាក់ទៀត​ឈ្មោះ ​សឺ​ន សុគន្ធា លោកស្រី មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ក្នុង​ទឹកមុខ​ស្រស់់ស្រាយ​ហើយ​នូវ​ដៃ​មាន​កាន់​បាច់ផ្កា ​និង​ស្រោមសំបុត្រ​ថវិកា​ផង លោកស្រី សុគន្ធា​ លើកឡើងថា ក្រុម​ជនភៀសខ្លួន​ក្រោម ​តែងតែ​រួមចំណែក​ឧបត្ថម្ភ​ថវិកា តាមរយៈ​ពិធីបុណ្យ​ផ្សេង ៗ ដើម្បី​ជួយ​ដល់​ការសិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ មិនដែល​ខាន​ឡើយ​ ។​

​ម្យ៉ាងវិញទៀត លោកស្រី​ សឺ​ន សុគន្ធា ​ឆ្លៀតពេល​ប្រាប់ថា ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន​អង្គ​បន្ថែមទៀត​នឹង​និមន្ត​ទៅ​ទទួល​បរិញ្ញាប័ត្រ​ នា​សាលា​មហាវិទ្យាល័យ​ចូឡា​ឡុងកន ខេត្ត​អាយុ​ធ្យា​នៅ​ថ្ងៃទី ១៣ ខែធ្នូ​ខាងមុខនេះ ។ លោក ស្រី ក៏​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​ចូលរួម​លើក​ទឹ​ចិត្ត​សមណ​និស្សិត​ទាំងនោះ​ផង​ ។​

​លោកស្រី​សឺ​ន សុគន្ធា​៖«​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំងអស់គ្នា ជា​ខ្មែរ​រួម​ឈាម​តែមួយ ដែល​រស់នៅ​ប្រទេស​ថៃ​ហ្នឹង មិន​ថា​នៅ​ទីជិត​ឬ​ទី​ឆ្ងាយ​ទេ ឲ្យ​តែ​នៅក្នុង​ប្រទេស​ថៃ សូម​ខ្មែរ​ទាំងអស់គ្នា ចូលរួម​លើកទឹកចិត្ត​ទាំងអស់គ្នា ។ ដែល​ព្រះសង្ឃ​បាន​ចាកចោល​ស្រុកកំណើត មករៀ​នៅ​ប្រទេស​ហ្នឹង​ចា៎ ដូច្នេះ​សូម​អំពាវនាវ​ដល់​បង​ប្អូន​យើង​ទាំងអស់ ទៅ​ចូលរួម​លើកទឹកចិត្ត​ព្រះសង្ឃ​ទាំងអស់គ្នា ដើម្បី​ជាតិខ្មែរ​ទាំងអស់គ្នា​សូម​អរគុណ​ចា៎ » ។​

​ចំណែក​ស្ត្រីជន​ភៀសខ្លួន ខ្មែរក្រោម​ម្នាក់ទៀត ឈ្មោះ នាង ហែម មកពី​ខេត្ត​មាត់ ជ្រូក​ក្នុង​វ័យ ​៥២ ឆ្នាំ លោកស្រី​សម្ដែង​ការសោកស្ដាយ ដែល​មិនបាន​ទៅ​លើកទឹកចិត្ត​ព្រះសង្ឃ​ទទួល​បិ​រិ​ញ្ញា​ប័ត្រ​នៅ​សាលា​មហាវិទ្យាល័យ​ម​ង្កុ​ដិ​រាជ ក្នុង​ខេត្ត​នគរ​បូ​ទុម​នៅ​ឆ្នាំនេះ លោ​ស្រី​បានត្រឹមតែ​ចូលរួម​ចតុបច្ច័យ​តិចតួច​ឧបត្ថម្ភ​ព្រះសង្ឃ​សិក្សា​តែប៉ុណ្ណោះ ។​

​លោកស្រី នាង ហែម ៖ «​ខ្ញុំ​មិនចេះ​ដឹង​ទេ ប៉ុន្តែ​ឃើញ​កូន​គេ​រៀន​ចេះដឹង​ខ្ញុំ​ស្រឡាញ់​ណាស់ ការរៀន ស្រឡាញ់​ណាស់​ព្រះ​សាសនា របស់ខ្ញុំ​។ ហើយក៏​ជូន​លុយកាក់​អី​បន្តិចបន្តួច តាម​បង ប្រគេន​ឲ្យ​លោក ដើម្បី​លើកទឹកចិត្ត​ដែល ខិតខំ​រៀន​ដែរ ចា៎ » ។

សមណ​និស្សិត​ខ្មែរក្រោម​ ចំនួន ៥ ព្រះអង្គ​ ក្នុងថ្ងៃទទួល​បរិញ្ញាប័ត្រ​ត្រី​ នៅ​មហាវិទ្យាល័យ​ម​ង្កុ​ដ្ឋ​រាជ​ នា​ខេត្ត​នគរ​បទុម ។ រូបៈ លី ឈូន
សមណ​និស្សិត​ខ្មែរក្រោម​ ចំនួន ៥ ព្រះអង្គ​ ក្នុងថ្ងៃទទួល​បរិញ្ញាប័ត្រ​ត្រី​ នៅ​មហាវិទ្យាល័យ​ម​ង្កុ​ដ្ឋ​រាជ​ នា​ខេត្ត​នគរ​បទុម ។ រូបៈ លី ឈូន

​ងាក​មក​មើល​ខាង​សមណ​និស្សិត​ខ្មែរក្រោម ឯនេះ​វិញ​ព្រះ​ភិក្ខុ​ព្រះនាម ថាច់ ដេ​វ ព្រះអង្គ​និមន្ត​មកពី​វត្ត​អរុណរង្សី ហៅ​ចាកអាគ្រោង ស្រុក​ក​ញ្ច្រោ​ង ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ថ្មីថា ត្រា វិញ (Tra vinh) ដែនដី​កម្ពុជា​ក្រោម ។ ព្រះអង្គ​ឈរ​ឱប​បាច់ផ្កា​ជាច្រើន​បាច់ រួម​នឹង​ស្រោម​សំ​បុត្ត​ថវិកា​មួយចំនួន និង​ដៃ​កាន់​សញ្ញា​ប័​ត្ត​ព​ណ៏​ខៀវ​មួយ​សន្លឹក​ផង ព្រះអង្គរ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សា​ព័ត៌មាន​ព្រៃនគរ​ថា ព្រះអង្គ​និមន្ត​មក​រៀន​នៅ​ប្រទេស​ថៃ ៧ ឆ្នាំ​ហើយ ថ្ងៃនេះ​ព្រះអង្គ​ទទួលបាន​បរិញ្ញាប័ត្រ​ត្រី ផ្នែក​សង្គមសាស្ត្រ ​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​មកដល់​ត្រឹមនេះ ព្រះអង្គ​ហាក់ដូចជា​ប្រែទឹកមុខ ហើយ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​គ្មាន​សង្ឃឹម​បាន​រៀន​បន្ត​ចប់​បរិញ្ញាប័ត្រ​ឯក​នោះទេ ព្រោះថា​គ្រួសារ​របស់​ក្សត់ខ្សោយ​ធនធាន ញោម​របស់​ព្រះអង្គ មិនមាន​ថវិកា​ឧបត្ថម្ភ​ព្រះអង្គ ក្នុងការ​សិក្សា​ទេ តែ​ញោម​របស់​ព្រះអង្គ​បាន​អប់រំ លើកទឹកចិត្ត​ព្រះអង្គ​គ្រប់ពេលវេលា ។​

ព្រះ​ភិក្ខុ ថាច់ ដេ​វ​ បន្តថា ការរៀនសូត្រ​របស់​ព្រះអង្គ​កន្លង​ប្រ​ព្រ​ត្តិ​ទៅបាន​អាស្រ័យ​ដោយ​ថវិកា​និមន្ត​បិណ្ឌបាត តាម​ភូមិ​ស្រុក​ពុទ្ធបរិស័ទ​ថៃ​គ្រប់​ច្រកល្ហក និង​បច្ច័យ​រៀន​សូ​ត្ត​ខ្លះទៀត​បាន​ពី​ញាតិ​ញោម ធ្លាប់​ស្គាល់​តាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជួយឧបត្ថម្ភ​ផងដែរ​ ។​

ព្រះ​ភិក្ខុ ថាច់ ដេ​វ​៖ «​ញោម​គាត់​មិនបាន​មក​ទេ គាត់​ថា គាត់​រវល់​អីចេះ អីចុះ អី​ទៅ ម្យ៉ាងទៀត​ពេលនេះ​ជម្ងឺ​កូ​វិដ កំពុង​រាតត្បាត​ផង​ធ្វើ​មេ​ចម​កបាន ។ អាត្មា​កូន​អ្នកស្រែ កសិករ​ហ្នឹង​ណា ញោម​គាត់​ជួយ​ដែរ ជួយ​លើក​កម្លាំង​ទឹកចិត្ត ឯខាង​ទ្រព្យ​មិនសូវមាន​ទេ ។ បាន​ញាតិ​ញោម នៅឯ​ស្រុក​ផង ហើយ​ញាតិ​ញោម ដែល​ស្គាល់​ហ្នឹង​ជួយ​ខ្លះទៅ​ ។ ពរ​ការជួយ​គ្នា​នេះ ជា​ទឹកចិត្ត​ខ្មែរ​ជួយ​គ្នា​អីចឹង​ហើយ អាត្មា​សប្បាយចិត្ត​ដែរ​បាន​ញាតិ​ញោម​ជួយ​យ៉ាងនេះ​» ។​

​ចំណែក​សមណ​និស្សិត​ខ្មែរក្រោម​មួយ​ព្រះអង្គ​ទៀត​ព្រះនាម​ ចៅ សុខ​ឌៀប ព្រះអង្គ​និមន្ត​មកពី​វត្ត​ជី​ក្អេង​ក្រោម ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ថ្មី ថា អាងយ៉ាង (An Giang) ព្រះអង្គ​កំពុង​ឈរ​ក្នុងចំណោម​សមណ​និស្សិត​និ​ស្ស​ខ្មែរក្រោម ដែលជា​មិត្តភក្តិ​ជា​ច្រើ​ង​អង្គ និង​ពុទ្ធបរិស័ទ​ខ្មែរខ្មែរ​ក្រោ​មជាង ១០ នាក់ ដែល​មក​អបអរ​សា​ទរ ក្នុង​ពិធី​ព្រះអង្គ​ទទួល​បរិញ្ញាប័ត្រ ។​

​ព្រះ​ភិក្ខុ​ ចៅ សុខ​ឌៀប ប្រាប់ថា ព្រះអង្គ​មក​សិក្សា​នៅ​ប្រទេស​ថៃ​នេះ ៥ ឆ្នាំ ហើយ​ព្រះអង្គ​បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ត្រី ផ្នែក​សង្គមសាស្ត្រ ។ ព្រះអង្គ​បន្ត ថា ព្រះអង្គ​មាន​គោលបំណង​ចង់​រៀន​បញ្ចប់​បរិញ្ញាប័ត្រ​ឯក គឺ​ថ្នាក់បណ្ឌិត តែ​ប​ព្រះអង្គ​ហាក់ដូចជា​គ្មាន​សង្ឃឹម​ទេ ព្រោះ​កន្លងមក​ដែល​ព្រះអង្គ​បន្ត​ការសិក្សា​បាន​រហូតមក​ដល់ពេលនេះ ថវិកា​សម្រាប់​ការសិក្សា​ភាគច្រើន បានមកពី​ការ​និមន្ត​បិណ្ឌបាត និង​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន​ខ្លះ ៗ ប៉ុណ្ណោះ ។​

​ព្រះ​ភិក្ខុ​ចៅ សុខ​ឌៀប​៖ «​ពី​កាល​អាត្មា​ឡើងមក​ហ្នឹង សុំ​ញោម​មក ញោម​ថា​គ្មាន​លុយ គ្មាន​អី អីចឹង​ដែរ​ហ្នឹង ទៅ​អីចឹង​ពិបាក​ណាស់ ណាមួយ​គាត់​មិន​ចង់​ឲ្យ​មក​ផង តែ​អាត្មា ចេះតែ​ជំនះ​គាត់​មក​ខ្លួនឯង​អីចឹង​ទៅ ។ មកដល់​ហ្នឹង​សំណាង​ដែរ នៅ​ចំ​កន្លែង​មាន​ផ្លូវ​មានអី ដើរ​បិណ្ឌបាត​អីចឹង​ទៅ គ្រាន់​បាយ​កាស​ចាយ ប្រាក់​បង់ថ្លៃ​សាលា​ថ្លៃ​អី​អីចឹង​ទៅ ។ បច្ច័យ​បានមកពី​ការដើរ​បិណ្ឌបាត​នៅ​ស្រុកថៃ គ្មាន​អ្នក​ឧបត្ថម្ភ​ថ្លៃ​សាលា​ទេ​» ។​

​ការលើកឡើង​ទាំងនេះ ​ធ្វើឡើង​ក្នុងឱកាស​ដែល​សមណ​និស្សិត​ខ្មែរក្រោម​ចំនួន ៥ ព្រះអង្គ​គឺ​និមន្ត​មកពី​ខេត្ត​ព្រះ​ត្រពាំង ​២ ព្រះអង្គ​និមន្ត​មកពី​ខេត្ត​ឡុង​ហូរ ២ ព្រះអង្គ​ និង​ខេត្ត​មាត់ជ្រូក​១ ព្រះអង្គ​មក​ទទួល​បរិញ្ញាប័ត្រ​ត្រី​ នៅ​មហាវិទ្យាល័យ​ម​ង្កុ​ដ្ឋ​រាជ​នា​ខេត្ត​នគរ​បទុម កាលី​ថ្ងៃអាទិត្យ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០២ ​នេះ ​។​

​សព្វថ្ងៃ​មាន​ព្រះសង្ឃ​ជាស​មណ​និស្សិត​ខ្មែរក្រោម ​ដែល​និមន្ត​មកពី​កម្ពុជា​ក្រោម​ផ្ទាល់​ផង និង​និមន្ត​មកពី​កម្ពុជា​ផង កំពុង​សិក្សា​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​ជាជាង ១០០ (​មួយរយ​) អង្គ​ ។​

​មតិ​ភាគច្រើន ទាំង​ក្នុង និង​ក្រៅ​បណ្ដាញ​ព័ត៌មាន​សង្គម​លើកឡើងថា ​ដើម្បី​បំបាត់​ការបោះបង់​ការសិក្សា​កណ្ដា​ល​ទី​របស់​ព្រះសង្ឃ​ខ្មែរក្រោម ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​នោះ អង្គការ​សង្គម​ស៊ី​វិ​ខ្មែរក្រោម​គួរតែបង្កើត​មូលនិធិ​មួយ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សាអប់រំ​នេះ​ ។ បើ​មិន​ធ្វើ​ដូច្នោះ​ទេ ការបោះបង់ចោល​ការសិក្សា​កណ្ដា​ទីរបស់​ព្រះសង្ឃ​ខ្មែរក្រោម ដែល​កំពុង​សិក្សា​នៅក្រៅ​បរទេស នៅតែ​កើតមាន​ដដែល​ ៕

Leave A Reply

Your email address will not be published.