ទិវា ០៤ មិថុនា នៅ​ទូ​លូ​ស្ស៍ ប្រទេស​បារាំង​

167

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

នៅ​ថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង ទូ​លូ​ស្ស៍ ប្រទេស​បារាំង បាន​ប្រារព្ធ​កម្មវិធី​ខួប ៦៥ ឆ្នាំ នៃ​ទិវា ០៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​បារាំង​កាត់​ដែនដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ប្រគល់​វៀតណាម​ធ្វើ​អាណា និគម​បន្ត​លើ​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពិធី​នេះ មានការ​ចូលរួម​ពី​ព្រះសង្ឃ និង​មន្ត្រី ជាន់ខ្ពស់​នៃ សហព័ន្ធ​កម្ពុជា​ក្រោម ដែល​បាន​និមន្ត និង​អញ្ជើញ​មកពី​វត្ត និង​ប្រទេស​នានា ក្នុង​ពិភពលោក ។​

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង ទូលូស្ស៍ ប្រទេសបារាំង ប្រារព្ធកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃបារាំងកាត់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ប្រគល់វៀតណាម នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៤ ។
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង ទូលូស្ស៍ ប្រទេសបារាំង ប្រារព្ធកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃបារាំងកាត់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ប្រគល់វៀតណាម នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៤ ។

ទិវា ០៤ មិថុនា នៅ​ទូ​លូ​ស្ស៍ ប្រទេស​បារាំង​

ព្រះសង្ឃ និង​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចូលក្នុង​កម្មវិធី​នេះ រួមមាន លោក ថាច់ វៀន អធិបតី នៅ​ប្រទេស​បារាំង​, លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ មកពី​កាណាដា​, លោក ត្រឹង សា​រ៉ុង ប្រធាន​ប្រចាំ​អ៊ឺរ៉ុប​មកពី​ប្រទេស​អ៊ីតាលី​, លោក ខួ​ន ណា​កា អនុប្រធាន ប្រចាំ​អ៊ឺរ៉ុប​, អ្នកស្រី ថាច់ សុភាព ប្រធាន​ប្រចាំ​ប្រទេស​ស្វិ​ស , លោក ឡឹម វ៉ាង កឿង ប្រធាន​ប្រចាំ​ទីក្រុង ទូ​លូ​ស្ស៍ ប្រទេស​បារាំង​, កញ្ញា គឹម ធី​វណ្ណា​ដា លេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​អ៊ឺរ៉ុប ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ​, លោក ខួ​ន តូ​ម៉ា ប្រធាន​គណៈកម្មការ​ធិ​ការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ប្រចាំ​អ៊ឺរ៉ុប , អ្នកស្រី អៀង សុ​ផា ប្រធាន​ប្រចាំ​សេ​ណូ​, ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី មកពី​ប្រទេស​កម្ពុជា​តាម​ការធានា និង​និមន្ត​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​, ព្រះតេជព្រះគុណ សឺ​ន វុ​ឌ្ឍ ព្រះសង្ឃ ខ្មែរក្រោម នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង​, ព្រះតេជព្រះគុណ អួ​ង សុខ ប្រធាន​គណៈកម្មការ​ស​ង្ឃ​ខ្មែរក្រោម នៅ​ប្រទេស បារាំង​, ព្រះតេជព្រះគុណ ថាច់ វាសនា ព្រះសង្ឃ​វត្ត​រស្មី​ខេមរា​រាម នៃ​ប្រទេស​អ៊ីតាលី និង​អ្នកមុខអ្នកការ​ជាច្រើនរូប ទៀត ។

4KKF at EU 22 June 2014 2KKF at EU 22 June 2014 3KKF at EU 22 June 2014

​ឡឹម វ៉ាង កឿង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង ទូ​លូ​ស្ស៍ បាន​ឡើង​ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវ​កិត្តិ​យ ដែល បាន​អញ្ជើញ​ចូលក្នុង​កម្មវិធី​នេះ​ថា​៖

តាំង​នាម​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​ទូ​លូ​ស្ស៍ ខ្ញុំបាទ​មាន​កិត្តិយស សូម​ធ្វើ​នូវ​សេចក្តី​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សេចក្តី​ជ្រះថ្លា​របស់​បងប្អូន​ជនរួមជាតិ ដែល​បាន​និមន្ត អញ្ជើញ​មក​ចូលរួមចំណែក​រំលែក​ទុក្ខសោក​នាដកម្មរ​បស់បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅថ្ងៃនេះ​ដោយ​ សេចក្តី​គោរ និង​ដោយ​សេចក្តី​សង្ខេប សូម​គោរព សូម​អរគុណ​។​

​លោក ថាច់ វៀង អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​អំពី​ប្រវត្តិ និង ភូមិសាស្ត្រ​នៃ​ដែនដី​កម្ពុជា​ក្រោម ទៅកាន់​មនុស្ស ដែល​ចូលរួម​​យ៉ាងនេះ​ថា​៖

បើ​យើង​តាម​ដា​នៃ​ការស្រាវជ្រាវ​តាម​វិទ្យាសាស្ត្រ គឺថា​ក្នុង ១០ ឆ្នាំ​ម្តង គឺថា​មានការ​ផ្លាសប្តូរ​ផែនដី​នេះ គឺអាច​ថែម​ចំណែក​ប្រជាជន​ជា​រៀងរាល់ថ្ងៃ​។ បើ​យើង​មើល​តាម​ការវាស់វែងរ​បស់​យួន​សព្វថ្ងៃ នៅក្នុង​ភូមិសាស្ត្រ​របស់​គេ គឺថា​រហូតដល់​ឆ្នាំ ២០១៣ នេះ កម្ពុជា​ក្រោម​ដែលមាន ២១ ខេត្ត​ហ្នឹង មាន ៨៤៣០០ គីឡូម៉ែត្រ​ការ៉េ​។ ហេតុដូច្នេះ លើស​ជាង ២ ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ពេលដែល​បារាំង​បាន​វាស់វែង តាំងពី​ឆ្នាំ ១៩២៧ ។ សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅក្នុង​ទឹកដី​របស់ខ្លួន ប្រមាណ​ជា ៨ លាន​នាក់ អស់លោក​ដែលថា មាន ១៤ លាន​នាក់​មិនមែនជា​ការខុស​។ ព្រោះថា យើង​ធ្វើការ​នេះ គឺ​ធ្វើការ​ប៉ានស្មាន ហើយ​អត់​មានការ​ជំរឿន​ប្រជាជន​ឲ្យ​បានច្បាស់លាស់​។ ដូចជា​រឿង ៨ លាន យើង​កំណត់ថា ៨ លាន​នាក់ ៗ នេះ សហព័ន្ធ​បានរៀបចំ​ធ្វើ​លេខ តាំងពី​ឆ្នាំ ១៩៩៨ ។ ក្នុង​ឆ្នាំ ១៩៩៨ សហព័ន្ធ បាន​លើក​យកមក​ដោយ​ផ្អែក​តាម​ប្រធានាធិបតី ង្វ៉ៀ​ង វ៉ាំ​ង​ធៀ​វ ដែល​គាត់​ធ្វើ​នៅ​ខេត្ត​ព្រែក​ឫស្សី គាត់​ថា ខ្មែរក្រោម​មាន​ជាង ៤ លាន​នាក់​។​

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​អំពី​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នឹងធ្វើ​នៅ ពេលបច្ចុប្បន្ន និង​នៅពេល​អនាគតយ៉ាងនេះ​ថា​៖

​មកដល់​ដំណាក់កាល​ទី ៣ ខ្ញុំ​ជឿថា ដំណាក់កាល​ទី ២ ហ្នឹង យើង​មិន​ចំណាយពេល​វេលា​មិន​ដល់​ទៅ ១០ ឆ្នាំ​ទេ តិចជាង​ហ្នឹង ដល់ពេល​យើង​ធ្វើបាន​ហើយ ពេល​ហ្នឹង រឿង​ប្រទេស​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅពេលណា​នោះ យើង នឹង​ជំរុញ​ធ្វើយ៉ាងណា​នោះ ឲ្យ​អន្តរជាតិ​ចូលរួម​ឲ្យ​មាន​ធ្វើ​ប្រជាមតិ ការបោះឆ្នោត​ដោយ​បងប្អូន​ខ្មែរក្រោមៗ នៅ​កម្ពុជា​ក្រោម គាត់​ជា​អ្នកសម្រេច​ក​។ ហើយ​យើង​អ្នក​ជួយ​គាត់ៗ ឲ្យ​មាន​ស្មារតី​គ្រប់គ្រាន់ ឲ្យ​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​គាត់ អាហ្នឹង​បាន​យើង​បាន​ជោគជ័យ​។ ពេលណា ដែល​គាត់​ដឹង​ហើយ ខ្ញុំ​ជឿថា​បាន​ជោគជ័យ ហើយ​យើងខ្ញុំ​បាន​សាកល្បង កាលពី​ឆ្នាំទៅ​មិញ​ហ្នឹង ប៉ុន្មាន​ឆ្នាំមុន​យើង​បាន​ឧបត្ថម្ភ​ដល់​សមណៈ​និស្សិត នៅ​កម្ពុជា​ក្រោម ដោយ​មិនបាន​យក​រូប និង​យកឈ្មោះ​ទេ គឺថា​យើង​បាន​ជោគជ័យ កាលពី​ឆ្នាំទៅ​មិញ​។ ហើយ​យើង​បាន​ផ្ញើ​លុយ ផ្ញើ​ប្រាក់​ជួយ​យុវជន​ក្រីក្រ ដែល​រៀន​នៅ​មហាវិទ្យាល័យ បាន​ជិត ៣ ម៉ឺន​ដូ​ល្លា​រ៍​។​

​ព្រះតេជព្រះគុណ ព្រហ្ម ចម្រើន ព្រះសង្ឃ​ខ្មែរក្រោម នៅ​ប្រទេស​បារាំង បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ព្រះអង្គ​មាន ក្ដីរំភើប​ពេលដែល​បានឃើញ​ពលរដ្ឋ​ខ្មែរក្រោម​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ​យ៉ាងច្រើន​កុះករ ។

​អារម្មណ៍ ដែលមាន​នៅក្នុង​ឱកាស​ពេលនេះ គឺថា​សប្បាយ​ផង កើតទុក្ខ​ផង លាយ​លំ​ជាមួយគ្នា គឺ​សប្បាយ​ដោយ​បានឃើញ​បងប្អូន​ទាំង​ខ្មែរ​កណ្តាល​ទាំង​ខ្មែរក្រោម​ហ្នឹង គឺថា​យើង​បាន​រួបរួមសាមគ្គី​គ្នា មក​យ៉ាងច្រើន​កុះករ ក្នុងការ​ចូលរួម​កម្ម​វិធី​រំឭក​ដល់​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម លើក​ទី ៦៥​ ​នៅ​ទីក្រុង​ទូ​លូ​ស្ស៍​នេះ​។​

​អ្នកស្រី អ៊ូ អាន ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​ត្រ ជិត​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង បាន​ថ្លែងប្រាប់ VOKK ថា​៖

​ខ្ញុំ​មកនេះ ចំណាប់អារម្មណ៍​ខ្ញុំ​ខ្លាំង​បំផុត គឺថា​ចូលរួម​ក្នុង​កម្មវិធី​យួន​ប្លន់​ដី​ខ្មែរក្រោម​យើង ៦៥ ឆ្នាំ​ហើយ​។ ដូច្នេះ ខ្ញុំ​ជា​សញ្ជាតិ​ខ្មែរ ជា​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មានការ​ឈឺចាប់ ហើយក៏​មក​ចូលរួម​ជាមួយ នឹង​បងប្អូន​យើង​ខ្មែរ​កម្ពុជា​ក្រោម ក៏ដូចជា​បងប្អូន​យើង នៅ​ខ្មែរ​កណ្តាល ខ្ញុំ​មក​ចូលរួម ដើម្បី​ដេញ​ឲ្យ​យួន វា​ឈប់​នៅ​ស្រុក​យើង ឲ្យ​វាដក​យួន​ចេញពី​ប្រទេស​កម្ពុជា​ក្រោម​យើង​វិញ​។​

​អ្នកនាង កែវ មុនី គឹម អនុប្រធាន​គណៈកម្មកា​រ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​អ៊ឺរ៉ុប បាន​ថ្លែងប្រាប់ VOKK ថា នាង មាន​ក្ដីរំភើប​ដោយបាន​ឃើញ​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានមក​ចូលរួម​កម្មវិធី​នេះ​ច្រើនឡើងៗ និង​នាង​រំពឹងថា ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​នាំគ្នា​សិក្សា​អំពី​សិទ្ធិមនុស្ស​ឲ្យ​ច្រើន ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ។​

​អារម្មណ៍​ដែល​សប្បាយ ពីព្រោះ​ធ្វើ​នឹករឭក​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​យើង ហើយ​មាននៅ​ក្មេងៗ ឆ្នាំនេះ មក​ច្រើនឡើងៗ ។​

​សូមបញ្ជាក់ថា នៅក្នុង​ខែមិថុនា នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​ប្រទេស​នានា ក្នុង​ពិភពលោក បាន​ប្រារព្ធ​ពិធី បុណ្យ​រំឭក​ខួប​បាត់បង់​ដែនដី​កម្ពុជា​ក្រោម ជា​បន្តបន្ទាប់ ។ កម្មវិធី​នេះ ពួកគេ​ធ្វើឡើង ដើម្បី​ផ្ដល់ឱកាស​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​ឡើង​ជម្រាប​អ្នកគាំទ្រ​ឲ្យ​យល់​អំពី​សកម្មភាព និង​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែធ្វើការ​តស៊ូ មតិ​ដោយ​សន្តិវិធី​នៅ​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​កម្ពុជា​ក្រោម ផង និង ដើម្បី រំឭក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ជំនាន់​នេះ ដឹង​អំពី​ប្រវត្តិ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម ផង ។​
​កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) ប្រធានាធិបតី នៃ​ប្រទេស​បារាំង បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ប្រគល់​ដែនដី កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ឲ្យ​ក្លាយ​ទី​ជា​រដ្ឋ​ចំណុះ វៀតណាម ។ តាំងពី​ពេលនោះ មក​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ជាច្រើន​លាន​នាក់ បានរស់នៅ​ក្រោម​ការត្រួត​ត្រា​របស់ របប​វៀតណាម​រហូតមកដល់ សព្វថ្ងៃ ។​

​ខាងក្រោម​នេះ ជា​សេចក្តី​ទាំងស្រុង នៃ​សេចក្ដីប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ដែល​ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ឲ្យ​កម្ពុជា​ក្រោម ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម​៖

“ យោងតាម​មតិ​ពី​រដ្ឋសភា នៃ​សហភាព​បារាំងសែស​, រដ្ឋសភា​និង​ក្រុមប្រឹក្សា នៃ​សាធារណរដ្ឋ​បារាំង បានសម្រេច ហើយ​អនុមតិ​ដោយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រកាស ច្បាប់​ដូចតទៅ នេះ​៖

មាត្រា ១ – ក្នុង​ក្របខណ្ឌ​មាត្រា ៦០ នៃ​សាធារណរដ្ឋ​បារាំងសែស និង​តាម​មតិ​របស់​សភា​កូស័ងស៊ីន នា​សម័យប្រជុំ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈ​ទឹកដី​កូ​ស័ង​ស៊ិន​ត្រូវបាន​កែប្រែ​តាម​មាត្រា​ដូចខាងក្រោម​៖

​មាត្រា ២ – ទឹកដី​កូស័ងស៊ីន ត្រូវបាន​ត​ភ្ជាប់​ទៅជា​រដ្ឋ​ចំណុះ​របស់​យួន យោងតាម​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និង​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​បារាំង ចុះ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដី​កូស័ងស៊ីន​ឈប់​ស្ថិត នៅក្នុង​លក្ខន្តិកៈ ជា​ទឹកដី​ឯនាយសមុទ្រ របស់​បារាំង​ទៀតហើយ ។​

​មាត្រា ៣ – ក្នុងករណី​ដែល​លក្ខន្តិកៈ​ស្រុក​យួន​ត្រូវ​កែប្រែ​លក្ខន្តិកៈ កូស័ងស៊ីន ត្រូវ​ចាត់ទុកជា​កម្មវត្ថុ នៃ​ការ សម្រេចចិត្ត​របស់​សភា​ខាងលើ​ដូច​បាន ចែង​នៅក្នុង​មាត្រា ៧៥ នៃ​រដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃ​សភា​បារាំងសែស ) ។​

ច្បាប់​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដូចជា​ច្បាប់​រដ្ឋ ។​

​ធ្វើ​នៅ​ទូ​លូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
​ហត្ថលេខា​
​វែ​នស​ង់ អូ​រិ​យ៉ូ​ល​( ប្រធានាធិបតី​)
​ហត្ថលេខា​
​ហង់​រី កឿ​យ (​នាយករដ្ឋមន្ត្រី​)
​ហត្ថលេខា​
​ប៉ូល​កូ​ស ផ្ល​រ៉េ (​រដ្ឋមន្ត្រី​ទឹកដី​បារាំង​ឯនាយសមុទ្រ​) ។​”

Comments are closed.