ពលរដ្ឋ​ខ្មែរក្រោម នៅតែ​ហ៊ាន​រើបំរះ ដរាបណា​យួន​នៅតែ​គាបសង្កត់​

0 534

ដោយ ថាច់ ប្រីជា គឿន​ | VOKK

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែកុម្ភៈ សប្ដាហ៍​នេះ ជា​ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ ដែល​កាល ១១ ឆ្នាំ មុន នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង ប្រមាណ​ជាង ២០០ អង្គ បានចេញ​ធ្វើបាតុកម្ម នៅមុខ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀត ណា​ម គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ក្រោយពី​ព្រឹត្តិការណ៍ ព្រះសង្ឃ​ខ្មែរក្រោម ជាច្រើន​អង្គការ​ត្រូវ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក ដាក់គុក និង​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស ដើម្បី​គេច​ពី ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋការ​យួន ។ ទោះ​យ៉ាងនេះ​ក្ដី ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ធ្លាប់​តស៊ូ​នៅ ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ បាន​លើកឡើងថា នៅពេល​ខាងមុខ ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​ហ៊ាន​រើបំរះ ទាមទារ​សិទ្ធិ​ពី​សំណាក់​រដ្ឋការ​យួន​ដដែល ដរាបណា រដ្ឋាភិបាល​យួន​នៅតែ​បន្ត​គាបសង្កត់​សិទ្ធិ សេរីភាព​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

លោក ថាច់ វឿង សម្ភាស ព្រះតេជព្រះគុណ យ៉ាញ់ ទោន និង ព្រះតេជព្រះគុណ សួន បូរ៉ា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៧ ។
លោក ថាច់ វឿង សម្ភាស ព្រះតេជព្រះគុណ យ៉ាញ់ ទោន និង ព្រះតេជព្រះគុណ សួន បូរ៉ា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៧ ។

​នៅក្នុង​កិច្ច​សម្ភាស​ពិសេស​មួយ​រវាង លោក ថាច់ វឿ​ង ជាមួយនឹង ព្រះតេជព្រះគុណ យា​ញ់ ទោន និង ព្រះតេជព្រះគុណ សួន បូរ៉ា ជា​ព្រះសង្ឃ​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅក្នុង​ព្រឹត្តិការណ៍​មួយ នេះ ដែល​ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​ផលិត​មុន​ថ្ងៃ​ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិ ការណ៍ ៨ កុម្ភៈ សប្ដាហ៍​កន្លងទៅនេះ ព្រះតេជព្រះគុណ យ៉ាន់ ទោន បាន​ថ្លែងថា ក្រោយពី​អាជ្ញាធរ យួន​បង្ក្រាប​នៅក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ វា​មិន​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បាក់ស្បាត​ឡើយ ។ ព្រះអង្គ​ថា នៅពេល​អា​នាគ​ត ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​ហ៊ាន​ងើបឡើង​តវ៉ា​ដើម្បី​ទាមទារ​នូវ​សិទ្ធិ របស់ខ្លួន​ជាក់​ជាមិនខាន ដរាបណា​រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ និង​គាបសង្កត់ ពលរដ្ឋ​ខ្មែរក្រោម ។​

​ចំណែក ព្រះតេជព្រះគុណ សួន បូរ៉ា បាន​ថ្លែងថា សម័យ​បច្ចេក​ព័ត៌មានវិទ្យា​នេះ រដ្ឋាភិបាល យួន​មិនអាច​លាក់បាំង​អ្វី​បាន​ទៀត​ទេ ដោយ​ព្រះអង្គ​បាន​បញ្ជាក់ថា កាលពី ១១ ឆ្នាំមុន ពលរដ្ឋ​ខ្មែរ ក្រោម​មិនសូវ​ចេះ​ប្រើ​អិន​ធើ​ណិ​ត​ទេ តែ​ព្រះសង្ឃ​នៅតែ​ហ៊ាន​ចេញ​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​នូវ សិទ្ធិសេរីភាព​ពី​សំណាក់​អាជ្ញាធរ​យួន ទម្រាំ​មកដល់ពេលនេះ ពលរដ្ឋ​ខ្មែរក្រោម​ខ្មែរក្រោម​ម្នាក់ៗ ចេះ​ប្រើ​អិន​ធើ​ណិ​ត​គ្រប់គ្នា ដែល​ធ្វើ​ឲ្យ​ពួកគាត់​មានការ​យល់ដឹង​កាន់តែច្បាស់​ជាង​មុន​នូវ​សិទ្ធិ​របស់ ខ្លួន​ក្នុងនាម​ជា​ជនជាតិដើម ។ ព្រះអង្គ​បាន​ប្រៀបធៀប​ពលរដ្ឋ​ខ្មែរក្រោម​ដូចនឹង​ម្សៅ​មួយ​ដុំ​នៅលើ ដៃ​យួន ប្រសិនបើ​យួន​ច្របាច់​ខ្លាំង ម្សៅ​នោះ នឹង​ហៀរ​ចេញ​តាច​ន្លោះ​ម្រាមដៃ តែបើ​ទុក​បណ្ដោយ ម្សៅ​នោះ នឹង​រឹង​ច្របាច់​លែង​បែក ។​

​យោងតាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch និង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​រាយការណ៍​ថា ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម នៅតែ​រង​ការធ្វើ​ទុក្ខ បុក​ម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​យួន​ជា​បន្តបន្ទាប់ ក្នុងនោះ មាន​ការចាប់​ព្រះសង្ឃ ផ្សឹក និង​ដាក់គុក ជាដើម ។ នៅក្រោម​អាណានិគម​យួន គ្មាន​ឡើយ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ របស់​ខ្មែរក្រោម គ្មាន​ឡើយ អង្គការក្រៅរដ្ឋាភិបាល​របស់​ខ្មែរក្រោម គ្មាន​ឡើយ ការជួប​ជុំគ្នា​ដើម្បី ពិភាក្សា​អំពី​បញ្ហាលំបាក​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម​ដែល​កំពុងតែ​ប្រឈម​នឹង​ស្ថានភាព​ពិត និង​គ្មាន ឡើយ សាលារៀន​សាធារណៈ​ជា​របស់​ខ្មែរ​ពិតប្រាកដ សម្រាប់​អប់រំ​កូនចៅ​ខ្មែរក្រោម កុំ​ឲ្យ​រដ្ឋា​ភិ បាល​វៀតណាម​យួន​កាឡៃ​ទៅជា​ជនជាតិ​យួន ៕

Leave A Reply

Your email address will not be published.