១៤ ប្រទេស​ធំៗ​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក អ្នកផ្ដល់យោបល់​នៃ​អង្គការសហប្រជាជាតិ​

0 202

ព្រោះតែ​មានការ​ជំទាស់​ពី​វៀតណាម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិនបាន​ក្លាយជា​សមាជិក នៃ​គណៈកម្មការ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ (UN-ECOSOC) ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​សម្ដែង​ការសោកស្ដាយ​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​មិនបាន​ជាប់​ជា​ សមាជិក​នៃ​អង្គការសហប្រជាជាតិ​មួយ​នេះ ដោយសារតែ​ប្រទេសមួយចំនួន ពិសេស​ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ទម្លាក់ ។ អ្នកសិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ពន្យល់ថា សហព័ន្ធ​ខ្មែរ   កម្ពុជា​ក្រោម​មិន​ជាប់​ជា​សមាជិក​នោះ ដោយសារតែ​បញ្ហា​ប្រទេស​វៀតណាម​មិនទាន់មាន​ទំនុកចិត្ត​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

ការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នៅបុរី New York សហរដ្ឋអាមេរិក ។
ការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នៅបុរី New York សហរដ្ឋអាមេរិក ។

​កាលពី ថ្ងៃ​ចន្ទ ទី ២៣ ខែ កក្កដា      គណៈកម្មការ​អង្គការ មិនមែន​រដ្ឋា​ភិ    បាល នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ​(ECOSOC– Economic and Social Council) បាន​បោះឆ្នោត​បដិសេធ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ហៅ​កាត់​ថា KKF ចំពោះ​ការសុំ​ចូល​ជា​សមាជិក ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ ។

​នៅក្នុង​បទសម្ភាសន៍​មួយ​ជា មួយ Radio Australia ភាសា​យួន ចេញផ្សាយ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១២ អ្នកនាំពាក្យ និង​ជា​ប្រធាន​ផែនការ​ណ៍ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់ រិន្ទ បាន​ថ្លែងថា កាលពី​ឆ្នាំមុន ក្រុម​គណៈកម្មការ​សម្រេច​របស់ ECOSOC បាន​យល់ព្រម​ឲ្យ  សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើជា​សមា   ជិ​ក​ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ នៃ ECOSOC តែ​មកដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំនេះ  វៀតណាម​បាន​ជំទាស់​ចំពោះ​សេចក្ដីសម្រេច​នេះ ។​

​វៀតណាម​ថា KKF មានបំណង​ទាមទារ​ឯករាជ្យ​៖

​កាលពី​ថ្ងៃទី ២៩ ខែឧសភា អគ្គរដ្ឋទូត ឡេ វ៉ា​យ ត្រុ​ង (Lê Hoài Trung) តំណាង​របស់​វៀតណាម​ប្រចាំ​អង្គការក្រៅរដ្ឋាភិបាល  (Committee on Non-Governmental Organ isations – CNG0) នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ ( ECOSOC ) បាន​ឲ្យ​ដឹង អំពី​មូលហេតុ​ជំទាស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រោះថា “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ទីស្នាក់ការ​នៅក្រៅ​ប្រទេស មិនមែនជា​អ្នកតំណាង​ឲ្យ​ពល រដ្ឋ​ខ្មែរក្រោម​នៅ​វៀតណាម​ទេ ” ។

​តាម​ប្រសាសន៍ របស់លោក ត្រុ​ង ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន “​មាន​ទិសដៅ​នយោបាយ​ខ្មៅ​ងងឹត​មួយ ក្នុងការ​លើកទឹកចិត្ត​ខ្មែរក្រោម ឲ្យ​បង្កើត​រដ្ឋ​ឯករាជ្យ និង រដ្ឋាភិបាល ” របស់​ពល រដ្ឋ​ខ្មែរក្រោម​មួយ​នៅ​វៀតណាម ។

​តាម​ប្រសាសន៍ លោក ត្រុ​ង ថា វៀតណាម​មានការ​គោរព​ដល់​ជនជាតិ​ទាំងអស់ ក្នុងនោះ​មាន​ខ្មែរក្រោម​នៅក្នុង​សហគមន៍​ជនជាតិ នៃ​ប្រទេស វៀតណាម ដូចគ្នា , មនុស្ស​គ្រប់គ្នា​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​មិនមាន​សិទ្ធិ​រើសអើង​រវាង​ជនជាតិ​នេះ ឬ ជនជាតិ​នោះឡើយ នៅក្នុង​ចំណោម​ជនជាតិ​ទាំងអស់​នៃ​ប្រទេស​វៀតណាម ។

​លោក ត្រុ​ង បាន​បន្តទៀតថា ជីវភាព​របស់​ជនជាតិ​នីមួយៗ រួមទាំង​ជនជាតិខ្មែរ​ផង មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ និង​ពួកគេ​មាន​តំណាង​អាជ្ញាធរ​នៅ​គ្រប់​ស្ថាប័ន ។​

​លោក ត្រុ​ង បាន​បន្តទៀតថា “​គ្រួសារ​វៀតណាម​មាន​ទាំងអស់ ៥៤ ជនជាតិ ក្នុងនោះ​មាន​ខ្មែរក្រោម​ផងដែរ នៅតែ​រស់ ដោយ​ស្រុះស្រួល​ជាច្រើន​តំណ​មកហើយ ក្នុងការ​ការពារ និង    ស្ថាបនា​ប្រទេស [​វៀតណាម​] ” ។​

​វៀតណាម​ចង់​បំភ្លេច​ប្រវត្តិសាស្ត្រ ៖

​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក ថាច់ ង៉ុ​ក ថាច់ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បំភ្លឺថា វា​មិនមែនជា​រឿង​ខ្មែរក្រោម​ចង់​ទាមទារ​ទឹកដី​អ្វី​ទេ ករណី​ផែនទី​គឺ​វៀតណាម​ត្រូវតែទទួលស្គាល់​ការពិត​នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។ លោក​បញ្ជាក់ថា ការចោទប្រកាន់​នេះ គ្រាន់តែ​ជាការ​លើកឡើង​ដែល​វៀតណាម​ចង់​បំភ្លេច នូវ​ប្រវត្តិ   សាស្ត្រ​តែប៉ុណ្ណោះ ។​

KKF តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិ​ខ្មែរក្រោម​៖

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​ច្រានចោល នូវ​ការចោទប្រកាន់​ពី​ភាគី​វៀត   ណា​ម​ដោយ​លើក​ហេតុផល​ថា “​ពួកយើង មិនដែល​បាន​និយាយ​ដល់​បញ្ហា​ឯករាជ្យ​ទេ និង​យើងខ្ញុំ​មិនដែល​បង្កើត    រដ្ឋាភិបាល​ណាមួយ​ដាច់ ដោយឡែក​ឡើយ​”​។​

​តាម​ប្រសាសន៍ លោក ត្រឹង ម៉ាន់ រិន្ទ ទិសដៅ​របស់​សហព័ន្ធ​ខ្មែរ   កម្ពុជា​ក្រោម​ពេល​សុំចូល ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ​នោះ “​ដើម្បី​ទទួលបាន​សិទ្ធិ ក្នុងការ​ចូលរួម​សម្ដែង​មតិ​ជា​សាធារណៈ​នៅលើ​វេទិកា នៃ​អង្គការសហប្រជាជាតិ និង​រាល់​ពេលដែល​វៀតណាម​ចូល​សម្ដែង​មតិ នៅលើ​វេទិកា​នេះ​គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏មាន​សិទ្ធិ​ចូលរួម​ដែរ ។ ក្រៅពីនេះ      គណៈ កម្ម​ការ​នៃ​វេទិកា ក៏បាន​អញ្ជើញ​ប្រទេស​នានា​មក​ស្ដាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សេចក្ដីរាយការណ៍ អំពី​ស្ថានភាព​សិទ្ធិមនុស្ស របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ វៀតណាម ដែលជា​ប្រជាជាតិ​ខ្មែរក្រោម​របស់​យើងខ្ញុំ​រង​ទុក្ខ​ជា​យូរ​មកហើយ ” ។​

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​មានប្រសាសន៍​ទាក់ទង​នឹង​អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុកថា ជាការ​ប្រ កាន់​ពូជសាសន៍ និង​ជិះជាន់​សិទ្ធិ​សាសនា​និង​អ្វីដែល​លោក​បាន​ចោទ​ប្រ កាន់​រដ្ឋាភិបាល​វៀតណាម​ថា មាន​បំ ណង​រំលាយ​វប្បធម៌ ភាសា​របស់​ខ្មែរក្រោម ។

​លោក​និយាយថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​គោលការណ៍​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស​, សិទ្ធិ​ជនជាតិដើម​ដែល​ពលរដ្ឋ​ខ្មែរក្រោម កំពុង​រស់នៅ ដែនដី​សណ្ដ​ទន្លេមេគង្គ [​កម្ពុជា​ក្រោម ] សព្វថ្ងៃ ។

​លោក​បានបញ្ជាក់​អំពី​មាត្រា​ទី ៣ នៃ​សិទ្ធិ​ជនជាតិដើម ដែល​ត្រូវបាន​អង្គការសហប្រជាជាតិ​អនុមតិ កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ថា វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ផងដែរ ។ មាត្រា នេះ​បាន​បញ្ជាក់ថា រាល់​ជនជាតិដើម មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង អំពី​នយោបាយ សង្គម និង​សេដ្ឋកិច្ច​នៃ​ជនជាតិ​របស់ខ្លួន ។

​លោក​ថា​៖”​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្សព្វផ្សាយ​នូវ​មាត្រា​ទាំងនេះ​ឲ្យ​មនុស្ស​គ្រប់គ្នា​បានដឹង ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​អនុវត្តតាម​អ្វី ដែល​គេ​បាន​ចុះកិច្ចសន្យា​ជាមួយ​អង្គការសហប្រជាជាតិ​” ។​

​អ្នកសិក្សា ផ្នែក​ប្រវត្តិសាស្ត្រ​បាន​ពន្យល់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិនបាន​ជាប់ ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ​នោះ ដោយសារតែ​បញ្ហា​ប្រទេស​វៀតណាម មិនទាន់មាន​ទំនុកចិត្ត លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅឡើយ ។​

​ពន្យល់​ឲ្យ​វៀតណាម​យល់​ពី​ការតស៊ូ​ដើម្បី​ការពារ​សិទ្ធិ​ខ្មែរក្រោម​៖

​ទោះបីជា​យ៉ាងនេះ​ក្ដី អ្នកប្រវត្តិសាស្ត្រ​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ខិតខំ​តស៊ូ​បន្ថែមទៀត ពិសេស​ធ្វើយ៉ាងណា​បង្ហាញ អំពី​សកម្មភាព​របស់​ខ្លួន​ដល់​ពិភពលោក​ថា រាល់​ទង្វើ​របស់​សហព័ន្ធ​កំពុង​ធ្វើ​នោះ គ្រាន់តែ​ចង់ការ ពារ​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​ទេ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការចង់​ទាមទារ​រដ្ឋ​ឯករាជ្យ​នោះទេ ។​

​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើស​រើសយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច​នៃ​អង្គការសហប្រជាជាតិ​នេះ វា   អាស្រ័យ​លើ​ភាគី​អន្តរជាតិ ដែលជា​ប្រ ទេស​ជា​សមាជិក​ជា​អ្នកសម្រេច ។​

​ប៉ុន្តែ​យ៉ាងនេះ​ក្ដី លោក សំបូរ មា​ណ្ណា​រ៉ា បាន​ពន្យល់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ប្រឹងប្រែង​តទៅទៀត នៅក្នុង​ក្របខ័ណ្ឌ ឲ្យ​អន្តរជាតិ​មើលឃើញ​នូវ​សកម្មភាព​របស់ខ្លួន ពិសេស​ឲ្យ​រដ្ឋ​វៀតណាម​យល់ដឹង អំពី​ទិសដៅ​របស់ខ្លួន​ដែលថា ខ្លួន​គ្រាន់តែ​ធ្វើ​ការងារ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ ។​

​សមាជិក UN មិន​ធ្វើតាម     ឆន្ទៈ​របស់ខ្លួន​៖

​ប្រធាន​គណៈកម្មាធិការ សិទ្ធិមនុស្ស​វៀតណាម នៅ​ប្រទេស​បារាំង លោក   វ័រ វុំ​ា​ង អាយ មានប្រសាសន៍ថា នេះ​ជា​រឿង​អាក្រក់​មួយ​ដែល​រដ្ឋា​ភិ បាល​វៀតណាម មិន​ចង់​ឲ្យ​មានការ​កែប្រែ​នូវ​គោលនយោបាយ គោរព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​វៀតណាម​នោះ តែ​បែរជា ធ្វើការ​ចោទប្រកាន់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ចង់​ទាមទារ​បង្កើត​រដ្ឋ​ឯករាជ្យ នៅក្នុង​ប្រទេស​វៀតណាម វិញ នោះ ។​

​លោក វ័រ វុំ​ា​ង អាយ​៖ «​វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ដែល​ប្រទេស​ជាស​មា ជិ​ក​នៃ UN មិនបាន​ធ្វើ​អ្វី​ទៅតាម​ឆន្ទៈ​របស់ខ្លួន ដោយសារ​តែមាន​សម្ពាធ​ពី​ប្រទេស​វៀតណាម ហើយ​សមគំនិត​ជា មួយ​ប្រទេស​វៀតណាម ដើម្បី​បន្ទច់បង្អាក់​សំឡេង អ្នកការពារ​សិទ្ធិមនុស្ស ហើយក៏​ជាការ​បង្ហាញ នៃ​សញ្ញា​អ​វិ​ជ្ជ មាន​ទៅ​ប្រជាជន​ក្នុងប្រទេស​វៀតណាម ដែល​សហគមន៍​អន្តរជាតិ មិន​ឈរ​ភាគី​ប្រជាពលរដ្ឋ ក្នុងប្រទេស​វៀតណាម ដែល​ស្រេកឃ្លាន​សេរីភាព​» ។​

​មុននេះ នៅ​ថ្ងៃទី ១៨ ខែកក្កដា មាន​អង្គការ​អន្តរជាតិ​ចំនួន ១៤ ក្នុងនោះ​មាន​អង្គការ​ឃ្លាំមើល​សិទ្ធិ មនុស្ស (HWR – Human Rights Watch), គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ – International Com mission of Jurists), អង្គការ​ពិភពលោក​ប្រឆាំង​ការធ្វើ​ទារុណកម្ម  (OMCT – World Organi sation Against Torture) … បាន “​សម្ដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​” ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង បានទាមទារ​ឲ្យ​អង្គការ​មួយ​នេះ “​មាន​សិទ្ធិ​អនុវត្ត​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញ​ទស្សនៈ ដោយ​សន្តិវិធី​ទាក់ទង​នឹង​ស្ថានភាព​នៅ​វៀតណាម ” ។​

​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ទី ២៣ ខែកក្កដា គណៈកម្មការ​មិនមែន    រដ្ឋាភិបាល (CNGO) បាន​បោះឆ្នោត​សម្រេច អំពី​ការចូល​ជា​សមាជិកភាព​ផ្ដល់យោបល់ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ​(ECO SOC) ។​

​លទ្ធផល​នៃ​ការបោះឆ្នោត គឺ ២៧ ប្រទេស​បោះឆ្នោត​គាំទ្រ​វៀតណាម មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​នៅក្នុង ECOSOC ក្នុងនាម​ជា​អ្នកផ្ដល់​ប្រឹក្សា , ១៤ ប្រទេស​ជំទាស់​វៀតណាម គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ១០ ប្រទេស​អនុបវាទ ។​

​ប្រទេស​ដែល​គាំទ្រ​វៀតណាម មានដូចជា ចិន​, Cuba , Indonesia, Lybia,Mongolia, Philippines, Brazil, Bangladesh, Ecuador, Nicaragua, Ukraine, ឥ​ណ្ដា និង          រុស្ស៊ី …. ។​

១៤ ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ខ្មែរក្រោម ជំទាស់​វៀតណាម មានដូចជា Bulgaria, Canada, Finland, France, Germany, Ireland, Italy, Lativa, Netherlands, Slovakia, Spain, Switzerland, អង់គ្លេស (United Kingdom) និង សហរដ្ឋអាមេរិក (United States of America) ។

​ប្រទេស​អនុបវាទ​មានដូចជា​ប្រទេស​អូស្ត្រាលី​, Chile, Zambia និង Bahamas…៕​

Leave A Reply

Your email address will not be published.