ទេសកាល​ប្រលង​បញ្ចប់​ថ្នាក់ ពុទ្ធិក​មធ្យមសិក្សា​នៅ​ខេត្ត​ព្រះ​ត្រពាំង​

162

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅក្នុង​រដូវ​កាល​ខែបុស្ស និង​ខែមាឃ នៃ​ចន្ទគតិ ប្រចាំ​ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ខែមករា និង ខែកុម្ភៈ គ្រឹ​ស្ត​សករាជ ២០១៦ នេះ ជា​ទេសកាល​ដែល​សមណ​សិស្ស និង​គ្រូបង្រៀន នៅតាម​ខេត្ត​មួយចំនួន​ក្នុង ដែនដី​កម្ពុជា​ក្រោម មានដូចជា ខេត្ត​ព្រះ​ត្រពាំង ខេត្ត​លង់​ហោរ និង​ខេត្ត​មាត់ជ្រូក បានមក​ជួបជុំគ្នា​នៅ​ទីតាំង មណ្ឌល​ប្រលង​នីមួយៗ​ទៅតាម​ការកំណត់​រប​ស់​សមាគម​សង្ឃ ដើម្បី​ចាត់តាំង​កម្មវិធី​ប្រលង​រួម ថ្នាក់​ពុទ្ធិក មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ បន្ទាប់ពី​សមណ​សិស្ស និង​សិស្ស​បាន​សិក្សា​នៅតាម​វត្ត​អារាម នានា​អស់​រយៈពេល ៩ ខែ​រួចមក ។​

ការផ្ដល់វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តដល់សមណសិស្ស នៅក្នុងកម្មវិធីប្រលងថ្នាក់ពុទ្ធិកមធ្យមសិក្សា នៅស្រុុកកំពង់ស្ពាន ថ្ងៃទី ១៨ ខែមកតា ឆ្នាំ ២០១៦ ។
ការផ្ដល់វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តដល់សមណសិស្ស នៅក្នុងកម្មវិធីប្រលងថ្នាក់ពុទ្ធិកមធ្យមសិក្សា នៅស្រុកកំពង់ស្ពាន ថ្ងៃទី ១៨ ខែមកតា ឆ្នាំ ២០១៦ ។

កម្មវិធី​រៀន​ផ្នែក​ពុទ្ធិកសិក្សា​ជា​ភាសា​ខ្មែរ នៅ​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​លង់​ហោរ និង​ខេត្ត​មាត់ជ្រូក នេះ បាន បង្កើត​ឡើងជា​យូរ​មកហើយ ដោយ​សមាគម​មួយ​ដឹកនាំ​ដោយ​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​ឈ្មោះថា “​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​” ។ សមាគម​នេះ សព្វថ្ងៃ ត្រូវ​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម ចាប់​ច្របាច់​ដាក់បញ្ចូល​ឲ្យ​នៅក្រោម​ការត្រួតត្រា​របស់ រណសិរ្ស​មាតុភូមិ​វៀតណាម (Mặt trận Tổ quốc Việt Nam) និង​សមាគម​ពុទ្ធសាសនា​វៀតណាម (Giáo hội Phật giáo Việt Nam) ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​មហាយាន​ជនជាតិ​យួន ។​

Study Schedule 1
កាលបរិច្ឆេទរៀន និងបង្រៀនរបស់សិស្ស និងគ្រូបង្រៀន នៃសាលាពុទ្ធិកមធ្យសិក្សា បឋមភូមិ ទី ៤ វត្តដំបងពាក់ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ ឯកសារផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
Study Schedule 2
កាលបរិច្ឆេទរៀន និងបង្រៀនរបស់សិស្ស និងគ្រូបង្រៀន នៃសាលាពុទ្ធិកមធ្យសិក្សា ទុតិយភូមិ ទី ៣ វត្តសំរោងឯក ទីក្រុងព្រះត្រពាំង ។ ឯកសារផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
Study Schedule 3
កាលបរិច្ឆេទរៀន និងបង្រៀនរបស់សិស្ស និងគ្រូបង្រៀន នៃសាលាពុទ្ធិកមធ្យសិក្សា បឋមភូមិ ទី ២ វត្តមេពាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ ឯកសារផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៦៥ ដោយ ព្រះតេជព្រះគុណ សឺ​ង វង់ (Son Vong) អតីត​ព្រះ​បា​ឡា​ត​គណ​ខេត្ត​ព្រះ​ត្រពាំង ។​

​នៅក្នុង​កម្មវិធី​ប្រលង​ពុទ្ធិក​មធ្យមសិក្សា នៅ​ខេត្ត​ព្រះ​ត្រពាំង គណៈកម្មការ​ចាត់តាំង​បាន​បែង​ចែកចេញជា ២ ផ្នែក គឺ កម្មវិធី​ប្រ​រួម​ស្រុក ចាត់​ពី​ថ្នាក់​ពុទ្ធិក​ម្យ​ម​សិក្សា​បឋមភូមិ ទី ១ រហូត​ដល់ទី ៣ ឬ ចាប់ពី​ថ្នាក់​បាលី​ទី ១ ដល់ទី ៣ ត្រូវ​ប្រលង​រួម​នៅក្នុង​មណ្ឌល​ប្រលង​រួម​ស្រុក​ដែល​តែងតែ​ចាត់តាំង​នៅក្នុង​វត្ត​ណាមួយ ឋិត​នៅ ក្រោម​ការចាត់​តាំងរបស់​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់ស្រុក​ទាំង ៨ នៅក្នុង​ខេត្ត ។ ចំណែក ថ្នាក់​ពុទ្ធិក​មធ្យម សិក្សា​បឋមភូមិ ទី ៤ ឬ បាលី​រង និង​ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ទី ១ ដល់ទី ៣ ឬ ថ្នាក់​ទី ១០ ដល់ទី ១២ ត្រូវ​ឋិត​នៅក្រោម​ការចាត់​តាំងរបស់​អគារ​សិក្សាធិការ នៃ​សាល​គណ​ខេត្ត ។ ថ្នាក់​ទាំង ៤ នេះ ត្រូវ ប្រលង​រួម​នៅក្នុង​មណ្ឌល​ប្រលង​ណាមួយ​ទៅតាម​កាល និង​ទី​កំណត់​របស់​គណៈ​មន្ត្រី​សង្ឃ​ខេត្ត និង​អាចារ្យ បង្រៀន​របស់​ថ្នាក់​ទាំងនេះ ។​

​ឆ្នាំ​សិក្សា ប្រចាំ ពុទ្ធសករាជ ២៥៥៩ គ្រឹសសករាជ ២០១៥ និង ២០១៦ នេះ នៅ​ស្រុក​កំពុង​ស្ពាន បាន​ចាត់តាំង​កម្ម​ពិធី​ប្រលង​រួម​សម្រាប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ចាប់ពី​ថ្នាក់​ទី ១ ដល់ទី ៣ ទូទាំង ស្រុក នៅ​មណ្ឌល​ប្រឡង​វត្ត ជោ​វ័ន​សង្វា​មាស (​បាត់​ក្រមា​) ចាប់​ថ្ងៃទី ១៦ ដល់ ១៨ ខែមករា ឆ្នាំ ២០១៦ ។ សិស្ស​ទាំង ៣ ថ្នាក់​នេះ រួមមាន ២៤៩ អង្គ និង​រូប ក្នុងនោះ សមណ​សិស្ស​មាន ១៨៣ អង្គ និង យុវ​សិស្ស​ប្រុស​ស្រី មាន ៦៦ រូប ។​

កម្មវិធីសិក្សា​ផ្នែក​ពុទ្ធិកសិក្សា ឬ ផ្នែក​ភាសាបាលី នេះ គណៈ​មន្ត្រី​សង្ឃ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន​តម្រូវ​ឲ្យ​វត្ត​នីមួយៗ​បើក​ថ្នាក់​ណាមួយ​ចាប់ពី​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ទី ១ រហូតដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ៣ ឬ ចាប់ពី​ថ្នាក់​ទី ៦ ដល់ទី ១២ ទៅតាម​លទ្ធិភាព​ដែល​អាច​ធ្វើបាន ។​

​ឆ្នាំ​សិក្សា ប្រចាំ​ពុទ្ធសករាជ ២៥៥៩ នេះ វិញ្ញាសា​ដែល​គណៈ​មន្ត្រី​សង្ឃ​លើក​យកមក​ឲ្យ​ព្រះសង្ឃ ថ្នាក់ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ទី ១ ដល់ ទី ៤ រៀន​នោះ រួមមាន វេយ្យាករណ៍​ខ្មែរ គណិតវិទ្យា ភាសា​ខ្មែរ តែងសេចក្ដី វិន័យ គាថា​ធម្មបទ ទស្សនៈ​ពុទ្ធសាសនា ភាសា​អង់គ្លេស ព្រះ​អភិធម្ម ធម្មបទដ្ឋកថា ភាគ ១ ដល់​ភាគ ៨ វេយ្យាករណ៍​បាលី ពុទ្ធប្រវត្តិ​ទូ​រេ​ន​និទាន ធម្ម​វិភាគ សរសេរ​តាម​អាន និង ពុទ្ធប្រវត្តិ ។​

ចំណែក វិញ្ញាសា​សម្រាប់ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ១ ដល់ ទី ៣ រួមមាន ព្រះ​បាតិមោក្ខ មង្គល ត្ថ​ទីប​នី ភាគ ១ ដល់​ភាគ ៤ សរសេរ​តាម​អាន សម្ព័ន្ធ​មាលា គណិតសាស្ត្រ អង់គ្លេស សាសនា​សកល កំណាព្យ និង តែងសេចក្ដី ។​

​ក្នុង​រយៈពេល ៩ ខែ ដែល​ព្រះសង្ឃ​រៀន​នេះ មានកម្ម​វិធី​ប្រលង ៣ លើក គឺ ប្រលង​ត្រីមាស នៅពេល ព្រះសង្ឃ​ចូល​វស្សា ប្រលង​ឆមាស ពេល​ព្រះសង្ឃ​ចេញ​វស្សា និង ប្រលង​បញ្ចប់​ថ្នាក់​នៅក្នុង​ខែបុស្ស និង​មាឃ រៀងរាល់ឆ្នាំ ។ ពេល​ប្រលង​ម្ដង តាម​វត្ត​អារាម​តែងតែ​ចាត់តាំង​កម្មវិធី​ប្រកាស​លទ្ធផល និង​ផ្ដល់ រង្វាន់​លើទឹក​ចិត្ត​ដល់​សមណ​សិស្ស​យ៉ាង​អធិក​អ​ធ័​ម ។​

ការសិក្សា​របស់​ព្រះសង្ឃ​នៅតាម​វត្ត អារាម​នានា​ក្នុង​ខេត្ត​ព្រះ​ត្រពាំង នេះ វា​បាន​ក្លាយទៅជា​ប្រពៃណី​មួយ ទៅហើយ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នីមួយៗ​ជា​អ្នក​ទំ​នុង​បំរុង​បាយបាត្រ​ដល់ សមណ​សិស្ស ដែល​បាន និមន្ត មក ពី​វត្ត​នានា ដើម្បី​ស្នាក់ អាស្រ័យ​រៀនសូត្រ ជា​រៀងរាល់ឆ្នាំ ។ ចំណែក​គ្រូបង្រៀន​វិញ ក៏​ជា​ព្រះសង្ឃ និង ជា​ពុទ្ធបរិស័ទ​នៅក្នុង ចំណុះ ជើងវត្ត​នីមួយ​ជា​អ្នក​ប​ង្ក្រៀ​ន​ស្ម​គ្រ​ចិត្ត​បន្តវេន​គ្នា​ពី​ជំនាន់ មួយ​ទៅ​ជំនាន់​មួយ ផងដែរ ។ រីឯ​សមណ​សិស្ស វិញ ពេលចេញ រៀន ម៉ោង ៩ កន្លះ​ព្រឹក ត្រូវ​និមន្ត​ចេញ​បិណ្ឌ​បាត្រ​នៅ តាម​ផ្ទះ​ពុទ្ធបរិស័ទ​ដែល វត្ត​បាន​ចាត់ជា​វេន​នីមួយៗ ដើម្បី​បាន ចង្ហាន់​មក​ទ្រទ្រង់​ជី​វិ​តិ​ន្ទ្រី​យ៍​ឲ្យ​ប្រព្រឹត្តទៅ​ក្នុងការ​ប្រតិបត្តិ​ធម៌ និង​សិក្សា​អក្សរ សាស្ត្រ​ខ្មែរ របស់ខ្លួន ។​

​សូម​បញ្ជាក់ដែរថា នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ មិនទាន់មាន​សាលា​មហាវិទ្យាល័យ ឬ​សកល​វិទ្យាល័យ​ណាមួយ ទាំង ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​ដែល​បង្កើតឡើង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៅឡើយ​ទេ ។ ដូច្នេះ ព្រះសង្ឃ ខ្មែរក្រោម​អង្គណា​ដែល​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ត្រូវតែ​និមន្ត​ចេញទៅ​ប្រទេស កម្ពុជា ឬ ថៃ ។ ចំណែក ព្រះសង្ឃ ដែល​និមន្ត​ទៅ​ប្រទេស​កម្ពុជា ត្រូវ​ចុះឈ្មោះ​រៀន​ថ្នាក់ អនុ​វ​ទ្យា ល័យ ឬ វិទ្យាល័យ​សា​ឡើងវិញ ព្រោះ​វិញ្ញាបនបត្រ ថ្នាក់ ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ដែល​ចេញ​ដោយ​អាគារ​ធិ​ការសិក្សា​នៃ​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ ត្រពាំង ដែនដី​កម្ពុជា ក្រោម មិនត្រូវ​បានទទួល ស្គាល់ ដោយ​ក្រសួងអប់រំជាតិ នៃ​ប្រទេស កម្ពុជា​ឡើយ ។ ចំណែក ប្រទេស​ថៃ ផ្ទុយ​ពី​ប្រទេស កម្ពុជា ក្នុងនាម​ជា ប្រទេសមួយ ដែល​មិនមែនជា​ជាតិខ្មែរ​ឈាម​ខ្មែរ​ដូចគ្នា តែ​គេ​បានទទួល​ស្គាល់ សមមូល​វិ​ញ្ញា ប​នប​ត្រ មកពី​ដែនដី​កម្ពុជា​ក្រោម ហើយ​បាន​លើក ទឹកចិត្ត​ឲ្យ​សមណ​សិស្ស ខ្មែរក្រោម​រាប់ រយ​អង្គ មានឱកាស ចូល បន្ត​ការសិក្សា​នៅតាម​សកល​វិទ្យាល័យ​នានា​យ៉ាងច្រើន ដូចជា មហាវិទ្យាល័យ មហា​ចុ​ឡា​ឡុង ករ​ណ៍​រាជ​វិទ្យាល័យ ដែល មាន មូលដ្ឋាន​នៅ​ខេត្ត​អយុធ្យា ជាដើម ៕​

ខាងក្រោមនេះ ជារូបថតនៃកម្មវិធីប្រលងរួមសម្រាប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ចាប់ពីថ្នាក់ទី ១ ដល់ទី ៣ ទូទាំង ស្រុក នៅមណ្ឌលប្រឡងវត្ត ជោវ័នសង្វាមាស (បាត់ក្រមា) ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ចាប់ថ្ងៃទី ១៦ ដល់ ១៨ ខែមករា ឆ្នាំ ២០១៦ ។

2-Exam in Kom Pong Spean 2016 3-Exam in Kom Pong Spean 2016 4-Exam in Kom Pong Spean 2016 5-Exam in Kom Pong Spean 2016 6-Exam in Kom Pong Spean 2016 7-Exam in Kom Pong Spean 2016 8-Exam in Kom Pong Spean 2016 9-Exam in Kom Pong Spean 2016 10-Exam in Kom Pong Spean 2016 11-Exam in Kom Pong Spean 2016 12-Exam in Kom Pong Spean 2016 13-Exam in Kom Pong Spean 2016 14-Exam in Kom Pong Spean 2016 15-Exam in Kom Pong Spean 2016 16-Exam in Kom Pong Spean 2016 17-Exam in Kom Pong Spean 2016 18-Exam in Kom Pong Spean 2016 19-Exam in Kom Pong Spean 2016 20-Exam in Kom Pong Spean 2016 21-Exam in Kom Pong Spean 2016 22-Exam in Kom Pong Spean 2016 23-Exam in Kom Pong Spean 2016 24-Exam in Kom Pong Spean 2016 25-Exam in Kom Pong Spean 2016 26-Exam in Kom Pong Spean 2016 27-Exam in Kom Pong Spean 2016 29-Exam in Kom Pong Spean 2016 30-Exam in Kom Pong Spean 2016 31-Exam in Kom Pong Spean 2016 34-Exam in Kom Pong Spean 2016

 

Comments are closed.