ខួប ២០ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិក ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​​ថា​ UN​P​O

0 94

ដោយ ស៊ឺន ចែងចើន

សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺជា​ចលនាតស៊ូ​ដោយ​សន្តិវិធី​ ​និង​អហិង្សា​ ​ដើម្បី​ទាមទារ​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ជូន​ប្រជាជាតិ​ខ្មែរក្រោម​ ​ស្រប​តាមច្បាប់​អង្គ​ការ​សហប្រជាជាតិ​ ​។​ ​នៅ​ថ្ងៃ​ទី​ ​១​៥​ ​កក្កដា​ ​២​០​២​១​ ​នេះ​ ​ជា​ខួប​ ​២​០​ ​ឆ្នាំ​ ​ដែល​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ចូល​ជា​សមាជិកពេញសិទ្ធិ​នៃ​ ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង​ (Un​represent​e​d​ ​Nation​ ​and​ ​People​s ​Organization​) ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ UN​P​O ​កាលពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​០​១​ ​នៅ​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​ ​។​

ទង់ជាតិកម្ពុជាក្រោម និងស្លាកសសញ្ញាអង្គការ UNPO
ទង់ជាតិកម្ពុជាក្រោម និងស្លាកសសញ្ញាអង្គការ UNPO

សូម​បញ្ជាក់​ថា​ ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​ក្នុង​ជំនាន់​ដែល​ដឹកនាំ​ដោយ​លោក​ ​សឺ​ង​ ​ទួន​ ​ជា​ប្រធានប្រតិបត្តិ​ ​មាន​ចក្ខុវិស័យ​ភ្លឺស្វាង​ ​និង​ទស្សនវិស័យ​វែងឆ្ងាយ​ ​បាន​លើកយក​បទពិសោធន៍​ ​ការ​តស៊ូ​របស់​បុព្វបុរស​ខែ្ម​រ​ក្រោម​ ​ពីសម័យ​មុន​ ​មក​ជជែកវែក​ញែក​ ​ពិចារណា​ សែ្វ​ងរ​ក​ការពិត​ ​ហើយ​ដាក់ទិស​ដៅ​ ​សម្រាប់​ការ​តស៊ូ​សម័យថ្មី​ ​នៅ​ក្រៅ​ប្រទេស​ ​ដើម្បី​ជ​ម្រុ​ញ​ខែ្ម​រ​ក្រោម​ ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ ​។​ ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​មិន​អាច​តស៊ូ​ដោយឯកឯង​នោះ​ទេ​ ពោល​ត្រូវ​ចូល​ជា​សមាជិក​របស់​អង្គការ​ពិភពលោក​ណាមួយ​ ​ជា​ជណ្តើរ​ឈាន​ឡើង​ ​នាំ​យក​វត្តមាន​ខែ្ម​រ​ក្រោម​ ​ទៅ​បង្ហាញ​នៅ​ក្នុង​អង្គការសហប្រជាជាតិ​ ​។​ ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង​ ​ដែល​ភាសា​អង្គ​គេ្ល​ស​ថា​ Un​represent​e​d​ ​and​ ​People​s ​Organization​ ​ហៅ​កាត់​ថា​ UN​P​O ​ជា​អង្គការ​តំណាង​ឲ្យ​ជនជាតិ​ដើម​ ​ជា​ម្ចាស់​ទឹកដី​ ​ដែល​ស្ថិតនៅ​ក្រោម​អាណានិគមនៃ​ប្រទេស​មួយ​ ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​មួយ​ជិះជាន់​សង្កត់សង្កិន​ ​រំលោភ​សិទិ្ធ​មនុស្ស​ ​។​ UN​P​O ​អាច​ទាក់ទង​អង្គការសហប្រជាជាតិ​ ​និង​សភា​អឺរ៉ុប​ ​និង​ប្រទេស​ជាច្រើន​ទៀត​ ​នៅ​លើ​ពិភពលោក​ ​និង​អាច​នាំសារ​ទៅ​គ្រប់​ទី​ក​នែ្ល​ង​ ​។​ UN​P​O ​បាន​ជួយ​ឲ្យ​ប្រទេស​ជាច្រើន​ក្នុង​លោក​បាន​ទទួល​នូវ​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​នា​ពេល​កន្លងមក​ ​។​

ចាប់ពី​ឆ្នាំ​ឆ្នាំ​ ​១​៩​៩​៥ ដល់​ ​១​៩​៩​៦​ ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​បាន​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​ UN​P​O ​ដើម្បី​បាន​ចូល​ជា​សមាជិកពេញសិទ្ធិ​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​ ​។​ UN​P​O ​តម្រូវ​ឲ្យ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​ត្រូវ​មាន​ទង់ជាតិ​ ​ទឹកដី​ ​ប្រវត្តិ​សា​ស្រ្ត ​ពលរដ្ឋ​ ​វប្បធម៌​ ​ដើម្បី​បញ្ជាក់​ថា​ ខែ្ម​រ​ក្រោម​ជា​ម្ចាស់​ទឹកដី​កម្ពុជាក្រោម​ ​ពិតប្រាកដ​មែន​ ​ហើយ​ UN​P​O ​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ ​បាន​ធើ្វ​សុភវិនិច្ឆ័យ​យ៉ាង​ច្បាស់លាស់​ថា​ ខែ្ម​រ​ក្រោម​ជា​ម្ចាស់​ស្រុក​ ​នៃ​ដែនដី​​កម្ពុជាក្រោម​ ​យ៉ាង​ពិតប្រាកដ​ ​ដោយ​ឥត​ប្រកែក​បាន​ ​។​ ​រហូតមកដល់​ថៃ្ង​ទី​ ​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​០​១​ ទើប UN​P​O ​ស​ម្រ​ច​ទទួលយក​ ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​ចូលជា​សមាជិក​ពេញ​សិទិ្ធ​របស់​ខ្លួន​ ​ជា​អង្គការ​ ​តំណាង​ប្រជាជាតិ​កម្ពុជាក្រោម​ទាំងមូល​ ​ដែល​មាន​ទីតាំង​ ​នៅ​សហរដ្ឋ​អារ​មេ​រិ​ក​ ​។​

ចាប់តាំង​ពី​ពេល​នោះ​មក​ ​វត្តមាន​របស់​ខែ្ម​រ​ក្រោម​ ​បាន​ចាប់ផ្តើម​លេចធ្លោ​លើឆាកអន្តរជាតិ​ ​។​ ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​បាន​ធ្វើសកម្មភាព​ទាមទារ​ ​«​សិទិ្ធ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ នៅ​គ្រប់​ទី​ក​នែ្ល​ង​ ​។​ ​តាមរយៈ​ UN​P​O ​សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម​ ​បាន​រៀបចំ​សន្និសីទអន្តរជាតិ​ជាច្រើន​ដង​ ​មាននៅ​ព្រឹទ្ធសភា​​ប្រទេស​បារាំង​ ​វិមាន​សន្តិភាព​ ​នា​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​ ​និង​នៅ​ប្រទេស​អូ​ស្រ្តា​លី​ ​ជាដើម​ ។ ក្រៅពីនេះ ​រៀងរាល់​ឆ្នាំ សហ​ព័ន្ធ​ខែ្ម​រ​កម្ពុជាក្រោម ក៏បាន​ចូល​តតាំង​ជាមួយ​រដ្ឋាភិបាល​យួន​ ​ក្នុង​លើ​វេទិកា​ជនជាតិ​ដើម​ ​នៅ​ក្នុង​អង្គការ​សហ​ប្រ​ជាជា​តិ ​ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ UN​P​O ​ឃ្លាំមើល​ការរំលោភ​សិទិ្ធ​មនុស្ស​ ​ការរើសអើង​ជាតិសាសន៍​ទៅលើ​ខែ្ម​រ​ក្រោម​ ​ដោយ​ប្រុងប្រយ័ត្ន​ជាទីបំផុត​ ​។

Leave A Reply

Your email address will not be published.