វៀតណាម​មនុស្ស ២១ នាក់​ស្លាប់ ព្រោះ​ព្យុះកំបុតត្បូង និង​ដី​បាក់​

0 231

(​សារព័ត៌មាន ព្រៃនគរ​) – អាជ្ញាធរ​វៀតណាម​នៅ​ថ្ងៃ ០៦ ខែកញ្ញា បាន​ឲ្យ​ដឹងថា យ៉ាងហោច​មនុស្ស ២១ នាក់ បាន​ស្លាប់ ក្រោយពី​ព្យុះកំបុតត្បូង និង​ការបាក់​ដី​នៅ​តំបន់ភ្នំ​ភាគ​ខាងជើង ក្នុងអំឡុងពេល ៣ ថ្ងៃ​កន្លងទៅនេះ ។​

វាលស្រែនៅតាមជើងភ្នំពេញ នៅសាប៉ា នៃប្រទេសវៀតណាម ។ Reuters
វាលស្រែនៅតាមជើងភ្នំពេញ នៅសាប៉ា នៃប្រទេសវៀតណាម ។ Reuters

គណៈកម្មការ​ការពារ​ទឹកជំនន់ នៃ​រដ្ឋាភិបាល​វៀតណាម បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ក្រៅពី​មនុស្ស​ស្លាប់  ផ្ទះ​ចំនួន ៣៧ ខ្នង និង​ដីចម្ការ​ប្រមាណ ១.៧០០ ហែក​តា ត្រូវបាន​បំផ្លាញ ។​

​នៅ​ខេត្ត​ឡាវ​កាយ (Lao Cai) ព្យុះកំបុតត្បូង និង​ដី​បាក់ បាន​បោក​ថ្ម និង​ភក់ ចំ​ស្រុក​មួយ​បណ្ដាល ឲ្យ​មនុស្ស​ស្លាប់ ក្នុងនោះ មាន​ក្មេង​ម្នាក់​អាយុ ៣ ឆ្នាំ ផងដែរ ។​

​ក្រុម​សមត្ថកិច្ច​កំពុង​ស្វែងរក​មនុស្ស ៣ នាក់ ដែល​កំពុង​បាត់​ខ្លួន នៅ​សា​ប៉ា កន្លែង​មួយ​ដែល​នៅ​ជិត​តំបន់ នោះ ប៉ុន្តែ​មិនមាន​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរណ៍​ទេ ។​

​គណៈកម្មការ​ការពារ​ទឹកជំនន់ បាន​ជូនដំណឹង​ថា នឹងមាន​ភ្លៀង​ជា​បន្តបន្ទាប់​ក្នុង​អំ​ឡុ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង មុខ​នេះ ។​

​កាលពី​ឆ្នាំទៅ​មិញ វៀតណាម មាន​មនុស្ស​ប្រមាណ ២៦០ នាក់​បាន​ស្លាប់ ព្រោះ​ទឹកជំនន់ ៕

Leave A Reply

Your email address will not be published.