ខួប ២២ ឆ្នាំ អបអរសាទរ​ថ្ងៃ​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 712

ដោយ ថាច់ ប្រីជា គឿន

​នៅ​រាត្រី​ថ្ងៃ​សុក្រ ទី ៣ ខែសីហា សប្ដាហ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​រាត្រី​ស​មោ សរ ដើម្បី​អបអរសាទរ​ដល់ ខួប ២២ ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ៤ សីហា ១៩៩៦ – ៤ សីហា ២០១៨ ។ ពិធី​នេះ ប្រារព្ធ​នៅក្នុង ភោ​ជ​និ​យ​ដ្ឋា​ន មួយ នា ទីក្រុង Long Beach រដ្ឋ California ចាប់ពី​ម៉ោង ៧ ព្រលប់ ដល់​ម៉ោង ១២ អធ្រាត្រ ។ ពិធី​នេះ រៀបចំ​ដោយ លោក កៀង រ​ម្មណី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ California ភាគខាងត្បូង និង លោក ថាច់ ជីវ ជា​ប្រធាន​សាខា​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Long Beach ។ មុនពេល​ទទួល​ភោជនាហារ​ជុំគ្នា ភ្ញៀវ​ចូលរួមបាន​ស្ដាប់​នូវ​សេចក្ដីថ្លែងការណ៍​របស់ ថ្នាក់ដឹកនាំ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​ប្រវត្តិ និង ទិសដៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​តស៊ូ​មតិ នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​របប​កុ​ម្មុយ​និ​ស្ត​យួន គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។

​គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចូលរួម​ពិធី នេះ រួមមាន​ដូចជា លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​, លោក ម៉ៅ មុនី ជា​អនុប្រធាន​ប្រតិបត្តិ​, លោក ស៊ឺន ហ៊ួ​រ ជា​អគ្គលេខាធិការ និង លោក សឺ​ង សម្រេច ជា​ឧត្ដម​ទីប្រឹក្សា ។ ក្រៅពីនេះ ក៏មាន ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ និង​សាខា​នានា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​ចូលរួម ផងដែរ ដូចជា លោក ថាច់ តង ជា​ប្រធាន​តំបន់​អាមេរិក ខាងលិច​, លោក ថាច់ ជូន ជា​ប្រធាន​សាខា​ប្រចាំ​ទីក្រុង San Jose, អ្នកស្រី សឺ​ន សា​មេ​ធ ជា​ប្រធាន សាខា​ប្រចាំ​ទីក្រុង San Bernardino , លោក យ័​ញ ដូរ ជា​ប្រធាន​គណៈកម្មការ​វត្ត រតនគិរី​វង្ស នៅ​ទីក្រុង San Bernardino និង អ្នកស្រី កៀង សា​ខន អ្នកនិពន្ធ​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម ប្រចាំ សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម ។​

​លោក សឺ​ង សម្រេច ជាទី​ប្រឹក្សា និង​ជា​សហ​ស្ថាបនិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់ ភ្ញៀវ​ចូលរួម​អំពី​ប្រវត្តិ និង​ទិសដៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើត ឡើង នៅ​ឆ្នាំ ១៩៩៦ នៅ​ទីក្រុង Toronto ប្រទេស​កាណាដា និង ធ្វើការ​តស៊ូ​ដោយ សន្តិវិធី ដើម្បី ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម នឹម​ត្រួតត្រា​របស់​របប ក​ម្មុយ​និ​ស្ត​យួន សព្វថ្ងៃ ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា គោលដៅ​របស់​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ការតស៊ូ​ផ្ដោតលើ​ទំនាក់ទំនង​ការទូត​អន្តរជាតិ ដើម្បី​ដាក់​គំនាប​ទៅ​របប​កុ​ម្មុយ​និ​ស្ត យួន​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​ពន្យល់​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ចេះ​ប្រើប្រាស់​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ។​

​យោងតាម​សៀវភៅ លក្ខន្តិកៈ និង បទ​បញ្ញា​ត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើបតែ​បាន បោះពុម្ព នៅក្នុង​ឆ្នាំ ២០១៨ នេះ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា អង់គ្លេស​ថា KKF បាន​បង្កើតឡើង​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ នៅក្នុង​មហាសន្និបាត​សកល លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Toronto នៃ ប្រទេស​កាណាដា ដោយបាន​ប្ដូរ​ពីស​ភា កម្ពុជា​ក្រោម មកជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
​ចំពោះ​គោលដៅ នៃ​ការតស៊ូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ខ្លួន​នឹងធ្វើ​ការតស៊ូ​ដោយ សន្តិវិធី នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​របប​កុ​ម្មុយ​និ​ស្ត​យួន​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម និង​ធ្វើការ ពន្យល់ ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង​ស្រុក ចេះ​ប្រើ​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន ឯង​” ក្នុងនាម ខ្លួន​ជា​ជនជាតិដើម នៃ ដែនដី​កម្ពុជា​ក្រោម ស្របតាម​សេចក្ដីប្រកាស​ជា​សកល​របស់ អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕​

Leave A Reply

Your email address will not be published.