ពីពិធីប្រារព្វខួបអបអរសាទរ ២៣ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅរាត្រីថ្ងៃសៅរ៍ ទី ៣ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក) សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីរាត្រីសមោសរ ដើម្បីអបអរសាទរដល់ ខួប ២៣ ឆ្នាំ នៃការបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ៤ សីហា ១៩៩៦ – ៤ សីហា ២០១៩ ។ ខួបអបអរសាទរនេះ ប្រារព្ធនៅក្នុងភោជនិយដ្ឋានមួយ នាទីក្រុង Long Beach រដ្ឋ California ចាប់ពីម៉ោង ៧ ព្រលប់ ដល់ម៉ោង ១២ អធ្រាត្រ ។ ពិធីនេះ រៀបចំដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ California ភាគខាងត្បូង និងសាខាព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Long Beach ។