៣០ មេសា ទិវា​ខ្មែរក្រោម នៅក្រោម​របប​យួន​ក្រហម​

0 137

​ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

​ថ្ងៃ ៣០ មេសា ១៩៧៥ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ជនជាតិដើម​ខ្មែរក្រោម គ្រប់ រូប​ដែល ត្រូវបាន​បក្សកុម្មុយនិស្ត​យួន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​ក្រោម និង​ដាក់​នឹម​អាណានិគម​ត្រួតត្រា​ខ្មែរក្រោម ជំនួស​យួន​សេរី​រណប​អាមេរិក ហើយ​ជា​ថ្ងៃ​ដែល​យួន​កុ​ម្មុយ​និ​ស្ត​ក្រុង​ហាណូយ សព្វថ្ងៃ ចាត់ទុក ថា​ជា ទិវា​រំដោះ​ភាគខាងត្បូង (Ngày Giải Phóng Miền Nam) ហើយ​ចំពោះ​មតិ​របស់​ប្រជាជន​យួន​សេរី នៅក្រៅ​ប្រទេស​វិញ គេ​បានចាត់ទុក​ថ្ងៃនេះ​គឺជា ទិវា​កំហឹង​ជាតិ (Ngày Quốc Hận) ។ ចំណែក​សារព័ត៌មាន​បស្ចិមប្រទេស បាន​ចាត់ទុកថា​ថ្ងៃនេះ​គឺជា ថ្ងៃ​ក្រុង​ព្រៃនគរ​ត្រូវ​រលំ (Sài Gòn sụp đổ, Fall of Saigon) ។

រថក្រោះរណសិរ្សរំដោះវៀតណាមខាងត្បូងរបស់បក្សកុម្មុយនិស្ត យួនសម្រុកចូលវិមានឯករាជ្យរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (វិមាននរោត្តម សម័យបារាំង) នៅទីក្រុងព្រៃនគរ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។
រថក្រោះរណសិរ្សរំដោះវៀតណាមខាងត្បូងរបស់បក្សកុម្មុយនិស្ត យួនសម្រុកចូលវិមានឯករាជ្យរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (វិមាននរោត្តម សម័យបារាំង) នៅទីក្រុងព្រៃនគរ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។

​នៅ​ថ្ងៃ ៣០ មេសា ឆ្នាំ​១៩៧៥ រដ្ឋាភិបាល​សាធារណរដ្ឋ​យៀកណាម ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី យឿ​ង វ៉ាំ​ង ម៉ិ​ន (Dương Văn Minh)  ដែល​ឡើងកាន់​អំណាច​បាន ២ ថ្ងៃ​តែប៉ុណ្ណោះ ក៏ត្រូវ បាន កងទ័ព​រណសិរ្ស​រំដោះជាតិ​យួន​ភាគខាងត្បូង​ផ្តួលរំលំ ដោយបាន​ចាប់​និង​បង្ខំ​ឲ្យ​លោក យឿ​ង វ៉ាំ​ង ម៉ិ​ន អាន​នូវ​លិខិត​សូម​ចុះចាញ់​ រដ្ឋាភិបាលសាធារណរដ្ឋ​យៀកណាម​ភាគខាងត្បូង (Cộng Hòa Miền Nam Việt Nam)  ។​

​ក្រោយពេល​លោក យឿ​ង វ៉ាំ​ង ម៉ិ​ន (Duong Van Minh) ជា​ប្រធានាធិបតី នៃ រដ្ឋាភិបាល​សាធារណរដ្ឋ​យៀកណាម បាន​អាន​លិខិត​សូម​ចុះចាញ់​ដោយ​គ្មាន​មូលហេតុ នៅ​ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ​១៩៧៥ នោះ វាសនា​នៃ​មាតុប្រទេស​កម្ពុជា​ក្រោម ត្រូវបាន​ឋិត​ត​នៅក្រោម​ការត្រួតត្រា​របស់ រដ្ឋាភិបាល​សាធារណរដ្ឋ​យៀកណាម ភាគខាងត្បូង ដែលជា​រដ្ឋាភិបាល​មួយ​បានកើត​ឡើង​ដោយ​រណសិរ្ស​រំដោះជាតិ​យួន ភាគ​ខាង ត្បូង  ហើយ​រណសិរ្ស​នេះ​សោត ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាលបណ្តោះអាសន្ន​សារ​ធារ​ណ​រដ្ឋ ប្រជា ធិបតេយ្យ យួន​ខាងជើង ដែលមាន​ហូជីមិញ​ជា​ប្រមុខរដ្ឋ​មុន ដំបូងបង្អស់ ក្នុង​គោលបំណង​វាយកំទេច​ពួក មូលធន និយម​មាន​និន្នាការ​ខាង​លោក​សេរី  និង​ឈានទៅ ដល់​ការដាក់បញ្ចូល​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ឋិត​នៅក្រោម​ការ​គ្រប់​គ្រង់​របស់​បក្សកុម្មុយនិស្ត​យួន ។​    ​
​    ​    ​
​ក្រោយពី​រដ្ឋាភិបាល​សាធារណរដ្ឋ​យួន ដែលមាន​និន្នាការ លោក​សេរី  ត្រូវបាន​ដួលរលំ​នៅ​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះមក   នៅ​ថ្ងៃទី ០២ កក្កដា ១៩៧៦ រដ្ឋាភិបាល​យួន​ទាំងពីរ​គឺ រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាធិបតេយ្យ​យួន​ខាងជើង និង រដ្ឋាភិបាល​សាធារណរដ្ឋ​យួន​ភាគខាងត្បូង បាន​ឯកភាព​រួបរួមគ្នា​ជា​រដ្ឋាភិបាល និង ប្រទេសមួយ​ដោយ​ដាក់ឈ្មោះថា  សាធារណរដ្ឋ សង្គម និយម វៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam) រហូត មកដល់​សព្វថ្ងៃនេះ ។     ​

​មុនពេល​ជ័យជំនះ​របស់​ពួក​យួន​កុ​ម្មុយ​និ​ស្ត​ទៅលើ​រដ្ឋាភិបាល​យួន​សេរី ថ្ងៃ ៣០ មេសា ១៩៧៥ ពួកគេ បាន ច្បាំង​គ្នា​ចុះឡើងៗ​មិនចេះចប់  ហើយ​ពួក​យួន​សេរី​រណប​អាមេរិកកាំង  បាន​ទម្លាប់​គ្រាប់បែក​បំផ្លាញ វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ស្ទើរតែ​រលាយ  ដោយ​ពួក​យួន​សេរី​បាន​ដោះស្រាយ ថា  ពួកគេ​ទម្លាក់​គ្រាប់​ដើម្បី​ដេញ​យៀកកុង (Việt Cộng) គឺ​ពួក​យួន​កុ​ម្មុយ​និ​ស្ត​ឲ្យ​ចេញពី​វត្ត ។​

​ពេលនោះ ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន​អង្គ ត្រូវបាន​ចាញ់បោក​យួន​កុ​ម្មុយ​និ​ស្ត ហើយ​នាំគ្នា​ចេញ​ធ្វើបាតុកម្ម ប្រឆាំង​អាមេរិក ប្រយោជន៍​ឲ្យ​អាមេរិក​ដកទ័ព​ចេញពី​ដែនដី​កម្ពុជា​ក្រោម និង​បាន​ជឿ​ទៅលើ​មនោគមវិជ្ជា របស់ យួន​កុ​ម្មុយ​និ​ស្ត​ថា កងទ័ព​អាមេរិកកាំង​និង​ក្រុម​អាយ៉ង​បានធ្វើ​បាប​ប្រជាជន​និង​បំផ្លាញ​ព្រះពុទ្ធ សាសនា ខ្មែរក្រោម ។​

​ក្រោយពី​យួន​កុ​ម្មុយ​និ​ស្ត​បានទទួល​ជ័យជំនះ​ទាំងស្រុង​ទៅលើ​របប​សាធារណរដ្ឋ​យួន  ពួកគេ​មិន​ត្រឹមតែ   មិនបាន​ដឹងគុណ​ខ្មែរក្រោម​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ចាប់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដាក់​ពន្ធ នាគារ និង​សម្លាប់​យ៉ាង​រង្គាល​ថែមទៀត  ដូចជា​ធ្វើឃាត​ព្រះតេជព្រះគុណ  គឹម តុ​ក ចើ​ង និង​រាប់ ពាន់​ករណី​ផ្សេងទៀត​ដែល​យួន​កុ​ម្មុយ​និ​ស្ត​បាន​រំលោភបំពាន​ទៅលើ​ដូនតា​ខ្មែរក្រោម ៕

Leave A Reply

Your email address will not be published.