ខួប ៣៩ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា​

349

នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ខួប ៣៩ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​បះបោរ​មួយ​របស់​រណសិរ្ស សេរីការ​រំដោះជាតិ កម្ពុជា​ក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​ទាមទារ​ភាពម្ចាស់ការ​ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត យួន កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។​

ព្រះតេជព្រះគុណ ថាច់ ស ព្រះឧបជ្ឈាយ៍វត្តកញ្ចោងកំពង់លាវ ដែលត្រូវយួនចងនឹងវបង្គោលវត្តកំពង់លាវបាញ់ប្រហារ ក្នុងវត្តកាលពីថ្ងៃទី ១៦ វិច្ឆិកា ១៩៧៦ ។
ព្រះតេជព្រះគុណ ថាច់ ស ព្រះឧបជ្ឈាយ៍វត្តកញ្ចោងកំពង់លាវ ដែលត្រូវយួនចងនឹងវបង្គោលវត្តកំពង់លាវបាញ់ប្រហារក្នុងវត្ត កាលពីថ្ងៃទី ១៦ វិច្ឆិកា ១៩៧៦ ។

​ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតី​ពី​ប្រធាន និង តំណាង​អង្គ និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ខ្មែរក្រោម​មួយ ចំនួន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដូចជា លោក យន្ត ថា​រូ តំណាងរាស្ត្រ គណ​ប​ក្រស​សង្គ្រោះ​ជាតិ និង​ជា​ប្រ ធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​, លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា , លោក ថាច់ ឡែ​ន លេខាធិការដ្ឋាន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​, ព្រះតេជព្រះគុណ សឺ​ង សុ​ផា​រិន្ទ ប្រធាន សម្ព័ន្ធ សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម , លោក និត្យ រំដួល តំណាងរាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តកំពង់ស្ពឺ​, លោក សឺ​ន យឿ​ង ប្រធាន​សមាគម​ខ្មែរក្រោម​ដើម្បី​សិទ្ធិមនុស្ស និង អភិវឌ្ឍន៍ ព្រមទាំង​ជន​រង គ្រោះ​នៅក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ។​

សូម​ស្ដាប់​សេចក្ដីរាយការណ៍​អំពី​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា នៅក្នុង​កម្មវិធី​ផ្សាយ នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដូច​តទៅ​៖​

Comments are closed.