ស្ត្រី​សកម្មជន​បឹងកក់ ៥ នាក់​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​

0 282

​សមត្ថកិច្ច បាន​ចាប់ខ្លួន​ប្រជា​សហ​គន៍​បឹងកក់ ៥ នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ០៦ ខែមករា នេះ នៅពេលដែល​អ្នក​ទាំងនោះ​ទៅ​ប្រ មូល​ផ្តុំ​នៅមុខ​ស្ថានទូត​បារាំង ប្រចាំរាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង សកម្មជន​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​ចាប់ ខ្លួន​នាពេល​កន្លងមក ។​

សកម្មជនដីធ្លីបឹងកក់ ទាំង ៥ នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រឹកថ្ហៃទី ០៦ ខែមករា ឆ្នាំ ២០១៣ ។ រូបថត DAP
សកម្មជនដីធ្លីបឹងកក់ ទាំង ៥ នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រឹកថ្ហៃទី ០៦ ខែមករា ឆ្នាំ ២០១៣ ។ រូបថត DAP

សកម្មជន​ដីធ្លី​ទាំង ៥ នាក់​នោះ រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី យ៉ោ​ម បុប្ផា អ្នកស្រី បូ​ឆវី អ្នកស្រី ផាន់ ឈុន​រ៉េត និង​អ្នកស្រី សុង ស្រី​លាភ ។​

​អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​សារព័ត៌មាន​ថា ការចាប់ខ្លួន​នេះ ធ្វើឡើង ពេលដែល​អ្នក​ទាំង ៥ នាក់​នេះ ដើរ តាម ផ្លូវ ស្រាប់​តែមាន​ឡាន​ឈ្នួល​ប្រភេទ ១២ កៅអី ចត​ចាំ​នៅ​កណ្ដាលផ្លូវ រួច​ក៏មាន​មនុស្ស​ចាប់បង្ខំ​រុញ​អ្នក​ទាំង ៥ ចូល ឡាន តែម្ដង ។ ក្រោយ​ការឃាត់ខ្លួន​នេះ សកម្មជន​ដីធ្លី​ទាំង ៥ នាក់ នេះ ត្រូវបាន​បញ្ជូន ទៅ​ឃុំខ្លួន​នៅ​ស្នង ការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ ។​

​ការបង្ក្រាប​នាពេល​កន្លងមក​របស់​កងកម្លាំង​សមត្ថកិច្ច​ខ្មែរ ទៅលើ​ក្រុមកម្មករ​អ្នករ​វ៉ា​ដំឡើង​ប្រាក់ខែ​នៅ​ភ្នំ ពេញ កាលពី​ថ្ងៃទី ០៣ ខែមករា បណ្ដាល​ឲ្យ​មនុស្ស ៥ នាក់​ស្លាប និង​រាប់សិប​នាក់​រងរបួស ៕​

Leave A Reply

Your email address will not be published.