សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ “​ទិវា​វប្បធម៌​ខ្មែរ​” នៅ​ប្រទេស​កាណាដា​

98

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សាខា​ប្រចាំ​ទីក្រុង ម៉ុងរ៉េអាល់ ខេត្ត​កៀក​បិ​ច ប្រទេស​កាណាដា បានរៀបចំ​កម្មវិធី “​ទិវា​វប្បធម៌​ខ្មែរ​” នៅ​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ដោយមាន​ពិធី​ប្រ​ណៃ​ណី​មួយចំនួន ដូចជា ពុទ្ធ​សាសន និយម​កិច្ច​,¬ ការដើរ​ដង្ហែ​ក្បួន​, ការបង្ហាញ​ម៉ូត​សំលៀកបំពាក់​ខ្មែរ​តាម​សម័យកាល​នីមួយៗ​, ការប្រគុំ​តន្ត្រី​រាំ ច្រៀង​បុរាណសម័យ និង​ការ​ថ្លែង​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ពី​វាគ្មិន​ដែល​បាន​ចូលរួម ។ ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតី​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, លោក Joshua Cooper ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក តោ គិ​ម ថុង អតីត​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង បច្ចុប្បន្ន​ជា​ឧត្ដម​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​ភ្ញៀវ​កិ​ត្ត​យស​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ មកពី​ខេត្ត​នានា ក្នុងប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក យ៉ាងច្រើន​កុះករ ។​

ពិធីទិវាវប្បធម៌ខ្មែរ លើកទី ៦ ដែលប្រារព្ធដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ។ រូបថត Dan Do
ពិធីទិវាវប្បធម៌ខ្មែរ លើកទី ៦ ដែលប្រារព្ធដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ។ រូបថត Dan Do

​ព្រះតេជព្រះគុណ លួ​ន សាវ៉ាត ព្រះសង្ឃ​ការពារ​សិទ្ធិមនុស្ស​នៃ​ប្រទេស​កម្ពុជា ដែល​បាន​និមន្ត​ចូលរួម​នៅក្នុង កម្មវិធី​នេះដែរ​នោះ បាន​រៀបរាប់​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​បុណ្យ​នេះ​ថា​៖

(​សំឡេង​)

​មុនពេល​បើ​កម្មវិធី​ថ្លែងការណ៍​របស់​វាគ្មិន ពិធី​ដង្ហែ​ក្បួន​យាត្រា​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ បានចាប់ផ្ដើម​ដោយ​អ្នក ស្លៀកពាក់​ប្រពៃណី​ខ្មែរ បានធ្វើ​ដំណើរ​ទៅតាម​ក្រុម​នីមួយៗ ដៃ​កាន់ និង​គ្រវីទង់ជាតិ​កម្ពុជា​ក្រោម និង​កម្ពុជា អមដោយ​បទ​ចម្រៀង​ស្នេហា​ជាតិ​កម្ពុជា​ក្រោម និង​បទ​ព​ង្សា​តារ​ខ្មែរ ។​

​អ្នកស្រី កៀង សា​ខន អ្នក​រៀបរៀង និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង ប្រចាំ​ផលិតកម្ម​ខ្មែរក្រោម នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នក​អត្ថាធិប្បាយ​នៅក្នុង​កម្មវិធី​បុណ្យ​នេះ បាន​ថ្លែង​តាម​ឧ​គ្ឃោ​សន​សព្ទ​ទៅកាន់​អ្នក​ចូល រួម​អំពី​ការ​ស្លៀកពាក់​តាមបែប​ប្រពៃណី​ខ្មែរ​ថា​៖

(​សំឡេង​)

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា ពិធី​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ប្រមែប្រមូល​កម្លាំង​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ឲ្យ​រួបរួមគ្នា ដើម្បី​រក​វិធី​ជួយ​ស្រោចស្រង់​ដល់ ខ្មែរ​នៅ​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​កំពុងតែ​ឋិត​នៅក្រោម​អាណានិគម​យួន កុ​ម្មុយ​និ​ស្ត សព្វថ្ងៃ និង​ដើម្បី​បង្ហាញ​ឲ្យ​បរទេស​បានដឹង​បាន​ស្គាល់​អំពី​វប្បធម៌​ខ្មែរ ។​

(​សំឡេង​)

​នេះ​ជា​លើក​ទី ៦ ហើយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ទិវា​នេះ​ឡើង ក្រោម​ការរៀបចំ​របស់ លោក សឺ​ង សិន ថ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ម៉ុងរ៉េអាល់ ខេត្ត​កៀក​បិ​ច ប្រទេស កាណាដា ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ចលនា​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហ រដ្ឋ អាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក កំពុងតែធ្វើការ​តស៊ូ​តាមច្បាប់​អន្តរជាតិ​យោង​លើ សេច​ប្រកាស​ជាស​កល​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ដើម្បី​ជម្រុញ​ឲ្យ ប្រទេស​កុ​ម្មុយ​និ​ស្ត​យួន​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម និង​ជា​ពន្លឺ​មួយ​សម្រាប់​បង្ហាញ ផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក​ចេះ​ប្រើ​នូវ​សិទ្ធិ​ជនជាតិដើម​របស់ខ្លួន ក្នុង​ដំណើរ​ឈានទៅរក​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ដែនដី​កម្ពុជា​ក្រោម ៕​

ចុចដើម្បីមើលរូបថតមួយៗនៃទិវាវប្បធម៌ខ្មែរ

6th Khmer Culture Festiva by KKF

Comments are closed.