អាជ្ញាធរ​យួន​បង្ខំ​យុវជន​ខ្មែរក្រោម​ឲ្យ​ចុះ​កិច្ចសន្យា​ឈប់​ ពាក់អាវ​យឺត​ដែល​មាន​សញ្ញា​ ៧០​ ឆ្នាំ​

0 246

ដោយ​ ថាច់​ ប្រីជា​ គឿន​

ក្រុម​យុវជន​ខ្មែរក្រោម​មួយ​ក្រុម​ នៅ​ភូមិ​មេ​រង​ថ្មី​ ស្រុក​ផ្នោ​ដាច់​ ខេត្ត​ព្រះត្រពាំង​ ដែល​ពាក់អាវ​យឺត​ខ្មែរក្រោម​មាន​រូបសញ្ញា​ “៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​” ត្រូវ​អាជ្ញាធរ​យួន​ហៅ​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់​ និង​ហាមមិនឲ្យ​ពាក់អាវ​យឺត​នោះ​តទៅទៀត​ ។ ការ​ហៅ​ទៅ​សួរចម្លើយ​ និង​ហាមប្រាម​នេះ​ ធ្វើឡើង​បន្ទាប់ពី​ក្រុម​យុវជន​ទាំងនោះ​ បាន​ពាក់អាវ​យឺត​នេះ​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ កាលពី​ ខែមេសា​ កន្លងទៅ​នេះ​ និង​បាន​បង្ហោះ​រូបថត​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម​ Facebook​ ។

ក្រុមយុវជនខ្មែរក្រោមពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ រូបថតផ្តល់ឲ្យ
ក្រុមយុវជនខ្មែរក្រោមពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ រូបថតផ្តល់ឲ្យ

នៅ​ថ្ងៃទី​ ១៥​, ១៦​ និង​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ភ្នាក់ងារនគរបាល​យួន​ បាន​មកដល់​ផ្ទះ​កោះហៅ​ លោក​ តូ​ ហ្វាង​ ចឿង​ ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់​ ទាក់ទង​ទង​នឹង​ករណី​ពាក់អាវ​យឺត​ ដែល​មាន​រូបសញ្ញា​ “៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​” ។ លោក​ តូ​ ហ្វាង​ ចឿង​ បាន​បដិសេធ​មិនព្រម​ទទួលយក​លិខិត​កោះហៅ​ ដោយ​លើក​ហេតុផល​ថា​ នៅក្នុង​លិខិត​នោះ​ មិនបាន​ដាក់​មូលហេតុ​ច្បាស់លាស់​ គ្រាន់តែ​ដាក់​ថា​ “សួរ​កិច្ចការ​មួយចំនួន​ដែល​ជាប់​ទាក់ទិន​” សាមីខ្លួន​ ។

ដោយសារ​ លោក​ តូ​ ហ្វាង​ ចឿង​ មិនទៅ​មន្ទីរ​នគរបាល​យួន​តាម​ការ​កោះហៅ​ ទើប​នៅ​ថ្ងៃទី​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ អាជ្ញាធរ​យួន​បាន​ចេញ​លិខិត​កោះហៅ​ថ្មី​ ដោយ​បាន​ដាក់​មូលហេតុ​ថា​ “ចូល​បំភ្លឺ​កិច្ចការ​ដែល​ជាប់​ទាក់ទិន​នឹង​ការប្រើ​រូបសញ្ញា​ និង​បំពាន​ក្នុង​ការប្រើ​ប្រាស់​អិន​ធើ​ណិ​ត” ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឲ្យដឹង​ថា​ លោក​ តូ​ ហ្វាង​ ចឿង​ បាន​ទៅ​កា​រិយា​ ​ ល័យ​នគរបាល​យួន​ នៅ​វេលា​ម៉ោង​ ២ រសៀល​ថ្ងៃទី​ ១៧​ ខែឧសភា​ ដើម្បី​ឆ្លើយ​បំភ្លឺ​ករណី​របស់​ខ្លួន​ ។ អាជ្ញាធរ​យួន​បាន​បង្ខំឲ្យ​ លោក​ តូ​ ហ្វាង​ ចឿង​ ចុះ​កិច្ចសន្យា​ជាច្រើន​ ក្នុង​នោះ​មាន​ សន្យា​ថា​ មិន​ត្រូវ​ពាក់អាវ​យឺត​ខ្មែរក្រោម​, មិន​ត្រូវ​ផ្សព្វផ្សាយ​ និង​ ចែករំលែក​នូវ​ព័ត៌មាន​អ្វី​ដែល​រដ្ឋាភិបាល​យួន​ចាត់ទុកថា​ ជា​ព័ត៌មាន​ប្រឆាំង​ ជាដើម​ ។

ទង្វើ​ដែល​រដ្ឋាភិបាល​វៀតណាម​ហាម​ពលរដ្ឋខ្មែរ​ក្រោម​ពាក់អាវ​យឺត​ ដែល​មាន​រូបសញ្ញា​ “៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​” នោះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ រដ្ឋាភិបាល​យួន​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋខ្មែរ​ នៅ​កម្ពុជាក្រោម​ ដឹងពី​ការពិត​ថា​ កម្ពុជាក្រោម​ ជា​ទឹកដី​របស់​ខ្មែរ​ ហើយ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​យក​ទៅ​គ្រប់គ្រង​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ៕

Leave A Reply

Your email address will not be published.