អង្គការ-សមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្វពិធីអបអរសាទរខួបឆ្នាំទី ៨ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម
ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ
លេខាធិការដ្ឋាន ដែលជាបណ្តុំនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ១៣ ខែកញ្ញា ស្អែកនេះ នឹងប្រារព្វខួបឆ្នាំទី ៨ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ។
ទិវាសិទ្ធិជនជាតិដើម ត្រូវបានប្រារឰជារៀងរាល់ឆ្នាំ នៅពាសពេញជុំវិញពិភពលោក ដោយក្រុម ជនជាតិដើមនានា រួមទាំងខ្មែរក្រោម នៅក្រៅប្រទេសផង ។ កាលបរិច្ឆេទនេះ ត្រូវបានជ្រើសរើសឡើង ដើម្បីរំឮកដល់ការអនុម័ត និងការប្រកាសនូវសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធជនជាតិដើម ។ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលគិតរហូតមក ទល់ពេលនេះ មានរយៈពេល ៨ ឆ្នាំ កន្លងទៅហើយ ។ សេចក្តីប្រកាស ជាសាកលនេះ បានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិ ដើមភាគតិចទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក ដោយមិនមានការ រើសអើងអ្វីទាំងអស់ ជាពិសេស នៅក្នុងមាត្រា នៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិស្វ័យសម្រេច វាសនាខ្លួន ដោយខ្លួនឯង» របស់ជនជាតិដើម ។
គួររំឭកថា ដោយសារមានករណីរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា នានា របស់ជនជាតិដើម ទើបបណ្តាលឲ្យអង្គការជាច្រើន ដែលតំណាងឲ្យជនជាតិដើម ទូទាំងពិភពលោក ធ្វើការតវ៉ាយ៉ាងស្វិតស្វាញ ។ ក្រោយមកក៏មានព្រឹត្តិការណ៍ប្រចាំឆ្នាំ គឺវេទិកាអចិន្ត្រៃយ៍អង្គការ សហប្រជាជាតិ ស្តីពីបញ្ហាជនជាតិដើម នៅទីក្រុងញ៉ូវយ៉ក់ សហរដ្ឋអាមេរិក ក្នុងខែឧសភា ជារៀងរាល់ឆ្នាំ ។ ដោយឡែក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ មហាសន្និបាតអង្គការ សហប្រជាជាតិ បានអនុម័តច្បាប់ ស្តីពីសិទិ្ធជនជាតិដើម ដែលមានចំនួន ៤៦ មាត្រា ចូលជាធូរមាន ដោយតម្រូវឲ្យប្រទេសនានា លើពិពភលោក ត្រូវគោរពសិទ្ធិមូលដ្ឋានរបស់ជនជាតិដើម ជាម្ចាស់ទឹកដី ។
នៅ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៥ គឺមានរយៈពេល ៨ ឆ្នាំហើយ ដែលវៀតណាមជាប្រទេសហត្ថលេខីមួយ ក្នុងបណ្ដាប្រទេសទាំង ១៤៣ បានគ្រាំទ្រលើសេចក្តីអនុម័តនេះ ។ តើមកទល់ នឹងពេលនេះ រដ្ឋាភបាលវៀតណាម បានគោរព និងលើកស្ទួយសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងរស់ក្រោមអាណានិគមរដ្ឋាភិបាលវៀតណាម បានដល់កម្រិតណាដែរ ? ។

សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម លោក ស៊ឺន ចែងចើន បានធ្វើកិច្ចសម្ភាសន៍ លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ជុំវិញការអនុវត្តតាមសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិជនជាតិដើម របស់រដ្ឋាភិបាលវៀតណាម ដែលមានខ្លឹមសារដូចតទៅ៖
Comments are closed.