ព្រះសង្ឃ​ខ្មែរក្រោម​នៅ​កម្ពុជា​មួយអង្គ ភៀសខ្លួន​ទៅ​ថៃ​

99

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន​ ព្រៃនគរ

​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​ដែល​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម និង​បញ្ហាដីធ្លី​នៅ ទីក្រុង ភ្នំពេញ ប្រទេស​កម្ពុជា ព្រះតេជព្រះគុណ យ័​ញ សឿង បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ហើយ នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ បន្ទាប់ពី​ព្រះសង្ឃ​អង្គ​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន នៅ​ថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះ ដើម្បី​សាកសួរ និង​ចោទ​ប្រកាន់ទោស​ពីបទ “​ចូលរួម​សមាគម​ជន​ទុច្ចរិត​” ។​

ព្រះតេជព្រះគុណ យ័ញ សឿង ។
ព្រះតេជព្រះគុណ យ័ញ សឿង ។

​ព្រះតេជព្រះគុណ យ៉ា​ញ សឿង ព្រះជន្ម ២៨ ឆ្នាំ ព្រះសង្ឃ​ខ្មែរក្រោម​វត្ត​សា​គម​គ្គីរ​រង្សី ដែលមាន​មូលដ្ឋាន​នៅ ទីក្រុង​ភ្នំពេញ បាន​ប្រាប់​អំពី​មូល​ហេតុដែល​នាំ​ឲ្យ​ព្រះអង្គ​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ថា ដោយសារ​តុលា ខ្មែរ បានចេញ​ដីកាកោះ​និមន្ត​ព្រះអង្គ​ឲ្យ​ចូលខ្លួន ដើម្បី​សាកសួរ​អំ​ពីបទ​ចោទថា ព្រះអង្គ​បាន​ចូលរួម​សកម្ម​ភាពជា មួយ​សមាគម​ជន​ទុច្ចរិត ។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ បាន​ចោទ​ប្រ កាន់ តេជ​ព្រះ​គុណ យ៉ា​ញ សឿង អំពី​បទ​ថា​៖

ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត តាម​បទបញ្ញត្តិ​មាត្រា ៤៩៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​វត្ត​សាមគ្គី​រង្សី ស្ថិតនៅ​ផ្លូវលំ ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។​

យោងតាម​ដីកា​ដដែល បាន​បង្គាប់​ឲ្យ​ព្រះតេជព្រះគុណ យ៉ា​ញ សឿង ដែលមាន​លំនៅ ស្ថិតនៅក្នុង​វត្ត​សាមគ្គី​រង្សី “​ឲ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៤ វេលា​ម៉ោង ៩ ព្រឹក ដើម្បី​សាក សួរ​” ។​

​នៅក្នុង​ខែវិច្ឆិកា​នេះ យ៉ាងហោចណាស់ ព្រះសង្ឃ​ខ្មែរក្រោម ៣ អង្គ នៅក្នុង​កម្ពុជា ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់​បក​ស្បង់ ចីវរ​ផ្សឹក ហើយ​បញ្ជូនទៅ​ដាក់ពន្ធនាគារ​ព្រៃ​ស ដោយសារ​ព្រះសង្ឃ​ទាំងនេះ បានធ្វើ​សកម្មភាព​តវ៉ា​រឿង​ទំនាស់​ដី ធ្លី របស់​ពលរដ្ឋ​ខ្មែរ នៅក្នុង​ទីក្រុង​ភ្នំពេញ ៕​

 

Comments are closed.