សាច់ញាតិ​យុវជន​ខ្មែរក្រោម​ម្នាក់​ ​ស្លាប់​ក្នុង​ពេល​ជាប់ឃុំ​នៅ​ពន្ធ​នាគា​រ​ ​រក​អន្តរាគមន៍​ពី​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ក្រៅ​ប្រទេស​

0 162

ដោយ ស៊ឺន ចែងចើន

សាច់ញាតិ​យុវជន​ខ្មែរក្រោម​ម្នាក់​ ​ដែល​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន​ ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព​លលា​វ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​អំពាវនាវ​ឲ្យ​អង្គការ​ជាតិ​ ​អន្តរជាតិ​ ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជាពិសេស​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ជួយ​រក​យុត្តិធម៌​ជុំវិញ​ការ​ស្លាប់​ក្មួយបង្កើត​របស់​ខ្លួន​ ​ដោយ​សង្ស័យ​ថា​ ករណី​ស្លាប់​នោះ​ ​អាច​ទាក់ទង​អំពើ​ធ្វើ​ទារុណកម្ម​ ​។​ ​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ជំរុញ​ទៅ​អាជ្ញាធរ​វៀតណាម​ពាក់ព័ន្ធ​ ​ត្រូវតែ​ស៊ើប​អង្កេត​ស្វែងរក​ជន​ប្រព្រឹត្ត​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ ​។​

សាកសពជនខ្មែរក្រោមស្លាប់​ដ៏​អា​ថ៍​កំបាំង នៅក្នុង​ពន្ធនាគារយួន ត្រូវក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យ ដោយមានស្នាមថ្នេរដេរវះកាត់ នៅលើពោះ និងក្រុមនគរបាល និងពួកទាហាន ដែលឈរយាមនៅផ្ទះយុវជន នៅពេលសាកសពយុវជនរងគ្រោះដឹកមកដល់ផ្ទះ ។ រូបៈផ្តល់ឲ្យ
សាកសពជនខ្មែរក្រោមស្លាប់​ដ៏​អា​ថ៍​កំបាំង នៅក្នុង​ពន្ធនាគារយួន ត្រូវក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យ ដោយមានស្នាមថ្នេរដេរវះកាត់ នៅលើពោះ និងក្រុមនគរបាល និងពួកទាហាន ដែលឈរយាមនៅផ្ទះយុវជន នៅពេលសាកសពយុវជនរងគ្រោះដឹកមកដល់ផ្ទះ ។ រូបៈផ្តល់ឲ្យ

សាច់ញាតិ​យុវជន​ខ្មែរក្រោម​ម្នាក់​ ​ស្លាប់​ក្នុង​ពេល​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​នៅ​ខេត្ត​ព​លលា​វ​ ​ចោទ​មន្ត្រី​ពន្ធ​នាគា​រ​ថា​ ​ធ្វើ​ទារុណកម្ម​បណ្ដាលឲ្យ​ក្មួយប្រុស​ខ្លួន​ស្លាប់​ ​។​

ជនរងគ្រោះ​ជា​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ​ផា​ន​ ​តឿ​ង​ ​អាយុ​ ​២​៥​ ​ឆ្នាំ​ ​រស់នៅ​ ​ភូមិ​ព្រែ​កណ្ដាល​ ​ឃុំ​ស្នែ​ត​ ​ទីក្រុង​ព​លលា​វ​ ​ខេត្ត​ព​លលា​វ​ (Ấ​p​ ​G​i​ồn​g​ ​G​i​ữ​a​ ​A​, Xã ​V​ĩn​h​ ​T​rạc​h​ Đôn​g​, ​T​h​àn​h​ ​P​h​ố Bạc ​L​i​êu, Bạc ​L​i​êu) ​បាន​ស្លាប់​ក្នុង​ពេល​មន្ត្រី​ពន្ធ​នាគា​រ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ ​នៅ​មន្ទីរពេទ្យ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​។​

អ្នកស្រី​ ​ថា​ច់ ​ធី​ ​យ៉ា​ញ​ ​ដែល​អះអាង​ថា​ ​ជា​ម្ដាយមីង​របស់​ជនរងគ្រោះ​ឈ្មោះ​ ​ផា​ន​ ​តឿ​ង​ ​ឲ្យដឹង​ថា​ ក្មួយប្រុស​របស់​គាត់​ ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព​លលា​វ​ ​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគា​រ​អស់​រយៈពេល​ ​៣​ ​ខែ​មក​ហើយ​ ​។​ ​ប៉ុន្តែ​ ​មិន​បញ្ជាក់​ថា​ ​យុវជន​រូប​នោះ​ ​បាន​ប្រព្រឹត្ត​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ឡើយ​ ​។​

សាច់ញាតិ​របស់​ជនរងគ្រោះ​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​មន្ត្រី​ពន្ធ​នាគា​រ​ខេត្ត​ព​លលា​វ​ ​បាន​ទាក់ទង​មក​ក្រុម​គ្រួសារ​ ​ឲ្យទៅ​មើល​ជនរងគ្រោះ​ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ ​។​ ​ប៉ុន្តែ​ ​ពេល​ប្អូនប្រុស​របស់​ជន​ង​រងគ្រោះ​ ​ទៅដល់​មន្ទីរពេទ្យ​ ​បែរជា​ឃើញ​សាកសព​ជនរងគ្រោះ​ ​ត្រូវ​ក្រុម​គ្រូពេទ្យ​ធ្វើ​កោ​សល្យ​វិច័​យរួច​ទៅ​ហើយ​ ​ដោយ​ឃើញ​មានស្នាម​ថ្នេរ​ដេរ​វះកាត់​ ​នៅ​លើ​ពោះ​ក្មួយ​របស់​គាត់​ទៅវិញ​ ​។​​

ក្រុម​គ្រួសារ​សាច់ញាតិ​របស់​យុវជន​ខ្មែរក្រោម​ខាងលើ​ ​បាន​សួរនាំ​មន្ត្រី​ពន្ធ​នាគា​រ​ ​និង​នគរបាល​ ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ ​ប៉ុន្តែ​ ​ពួកគេ​បដិសេធ​ពុំ​ផ្តល់​ព័ត៌មាន​លម្អិត​ ​អំពី​ករណី​ស្លាប់​កូន​របស់​គាត់​នោះ​ឡើយ​ ​។​

អ្នកស្រី​ ​ថា​ច់ ​ធី​ ​យ៉ា​ញ​ ​បាន​បន្ថែម​ថា​ ​នៅ​ពេល​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹង​ថា​ ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ​ក៏​ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​ ​ឲ្យ​ប្រគល់​សាកសព​មក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅផ្ទះ​ ​។​ ​ដំបូង​ឡើយ​ ​ក្រុម​អាជ្ញាធរ​បាន​សន្យា​ថា​ ​នឹង​ដឹក​សព​ក្មួយ​របស់​គាត់​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ព្រមទាំង​ចាត់​ឲ្យ​មាន​អ្នកតំណាង​ចូលរួម​ផង​ ​។​ ​ប៉ុន្តែ​ ​នៅពេលដែល​សមត្ថកិច្ច​ដឹក​សាកសព​មកដល់​ផ្ទះ​ ​បែរជា​បង្ខំឲ្យ​ឪពុក​ ​ដែល​ជា​មនុស្ស​ថ្លង់​ ​និង​ត្រចៀកធ្ងន់​ (​ស្តាប់​មិន​លឺ​តែម្តង​) ​និង​ម្តាយ​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ផង​នោះ​ ចុះហត្ថលេខា​លើ​កំណត់ហេតុ​មួយ​ ​ដែលគេ​មិន​ច្បាស់​ថា​ ​កំណត់ហេតុ​នោះ​ ​មានខ្លឹមសារ​យ៉ាងណា​ទេ​ ​និង​ផ្តល់​ប្រាក់សំណង​ចំនួន​ ​៥​ ​លាន​ដុ​ង​ ​ឬ​ស្មើ​ប្រមាណ​ ​២​២​០​$ ​ប៉ុណ្ណោះ​ ​។​

អ្នកស្រី​ ​ថា​ច់ ​ធី​ ​យ៉ា​ញ​ ​បាន​អះអាង​ថា​ ​សព​យុវជន​ឈ្មោះ​ ​ផា​ន​ ​តឿ​ង​ ​ត្រូវ​រង​អំពើ​ហិង្សា​ ​ដោយ​អ្នកស្រី​កត់​សម្គាល់​ឃើញ​ថា​ ​មាន​ស្លាកស្នាម​ជាំ​ ​និង​មាន​ហូរ​ឈាម​ច្រើន​ត្រង់​កញ្ចឹងក​ ​ជាដើម​ ​។​ ​អ្នកស្រី​ ​អំពាវនាវ​ទៅដល់​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ ​អន្តរជាតិ​ ​និង​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ក្នុង​នោះ​ ​មាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជាដើម​ ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ស្លាប់​ក្មួយ​របស់​គាត់​ ​ដើម្បី​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ផង​ ​។​

ទាក់​ទង​នឹង​ករណីនេះ លោក​ ​ប៊ុន​ ​មុនី​ ​ហៅ​ ​ថា​ច់ ​ឡែ​ន​ ​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ចំនួន​ ​៧​ ​អង្គភាព​ ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ក្រៃលែង​ ​ចំពោះ​សោកនាដកម្ម​ ​ដែល​បាន​កើតឡើង​ ​ម្តង​ហើយ​ម្តងទៀត​ ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ដែល​មានកូន​ស្លាប់​យ៉ាង​អា​ថ៍​កំបាំង​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​។​ ​លោក​ថា​ ​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រងគ្រោះ​ ដោយសារតែ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាច្រើន​នាក់​បាន​ស្លាប់​ ​និង​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដ៏​កាច​សាហាវ​នេះ​ ​និង​ក៏​កំពុង​ប្រឈម​មុខ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ ​ដោយសារតែ​អាជ្ញា​វៀតណាម​ ​ដាក់​ចេញ​នូវ​វិធានការ​រាំង​ខ្ទប់​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​នៅ​ថ្នាក់​មូលដ្ឋាន​ ​បាន​ឆ្លៀតឱកាស​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​បន្ថែម​ទៀត​ ​។​

លោក​ ​ប៊ុន​ ​មុនី​ ​លើកឡើង​ថា​ ​នេះ​មិនមែន​ជា​ករណី​លើកទីមួយ​ទេ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ស្លាប់​ក្នុង​ភាព​អា​ថ៍​កំបាំង​ ​និង​ដោយ​មិន​ដឹង​មូលហេតុ​ នោះ​ទេ​ ​។​ ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​បើក​ការស៊ើបអង្កេត​ករណី​ស្លាប់​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​។​ ​លោក​ក៏បាន​ អំពាវនាវ​ដល់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ស្នើ​ទៅ​ស្ថាន​ប័​ន​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ ​ឲ្យ​ឈប់​ធ្វើ​ទុក​បុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ផង​ ​។​​

ជុំវិញ​ករណី​នេះដែរ​ ​លោក​ ​ម៉ៅ​ ​មុនី​ ​ជា​អនុប្រធាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​បាន​ជំរុញ​ ​និង​ពាវ​នា​វ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ ​ឲ្យបាន​ពេញលេញ​ក្នុង​ការគោរព​អនុសញ្ញា​ ​និង​ពិធីសារ​បន្ថែម​ ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម​ ​។​ ​លោក​ថា​ ​វៀតណាម​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ ​ផ្តល់​សច្ចាប័ន​ទទួលយក​ច្បាប់អន្តរជាតិ​ ​ស្ដីពី​ប្រឆាំង​អំពើ​ទារុណកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​ ​នៅ​ឆ្នាំ​ ​២​០​១​៣​ ​ហើយ​បាន​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​ ​លើ​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ​ ​នៅ​ឆ្នាំ​ ​២​០​១​៥​ ​។​​

សូម​បញ្ជាក់​ថា​ ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​បាន​អនុម័ត​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​ ​និង​ការប្រព្រឹត្ត​មក​លើ​ខ្លួន​ ​ឬ​ទណ្ឌកម្ម​ឯទៀត​ ​ដែល​ឃោរឃៅ​ ​អមនុស្សធម៌​ ​ឬ​ ​បន្ថោក​បន្ទាប​ ​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​១​៩​៨​៤​ ​និង​បាន​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​ ​២​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​១​៩​៨​៧​ ​ដោយមាន​ប្រទេស​មួយ​ចំនួន​ ​នៅ​លើ​សកលលោក​ ​រួម​ទាំង​ប្រទេស​វៀតណាម​ផង​ បាន​ទទួលស្គាល់​ ​និង​បាន​ចូល​ជា​ភាគី​មួយ​នៃ​អនុសញ្ញា​ខាងលើ​នេះ​ ​។​

យោង​តាម​មាត្រា​ ​១​ ​នៃ​អនុសញ្ញា​នេះ​ ​ឲ្យ​និយមន័យ​នៃ​ពាក្យ​ ​«​ទារុណកម្ម​»​ ​ថា​៖​ ​«​អំពើ​ទាំង​ទ្បា​យ​ណា​ ដែល​នាំឲ្យ​មាន​ការឈឺចាប់​ ​ឬ​រងទុក្ខ​យ៉ាង​ខ្លាំង​ ​ទោះ​ផ្លូវ​កាយ​ ​ឬ​ផ្លូវចិត្ត​ក្តី​ ​ដែល​ត្រូវ​បាន​បង្កឡើង​ ដោយចេតនា​ទៅលើ​ជន​ណា​ម្នាក់​ ​ក្នុង​គោលបំណង​ទាំង​ទ្បា​យ​ ​ដូចជា​ ​ទាញ​យក​ព័ត៌មាន​ពី​ជន​នោះ​ ​ឬ​តតិយជន​ណា​ម្នាក់​ ​ដាក់ទណ្ឌកម្ម​ជន​នោះ​ ​ចំពោះ​អំពើ​ណាមួយ​ ​ដែល​ជន​នោះ​ ​ឬ​តតិយជន​ណា​ម្នាក់​ ​បាន​ប្រព្រឹត្ត​ ​ឬ​សង្ស័យ​ថា​ ​បាន​ប្រព្រឹត្ត​ ​បំភិតបំភ័យ​ ​ឬ​បង្ខិតបង្ខំ​ជន​នោះ​ ​ឬ​តតិយជន​ណា​ម្នាក់​ ​ឬ​ដើម្បី​មូលហេតុ​ណា​មួយផ្សេងទៀត​ ​ដែល​ផ្អែកលើ​ការរើសអើង​ណាមួយ​ ​ហើយ​ការឈឺចាប់​ ​ឬ​ការ​រងទុក្ខ​ ​អាចប​ង្ក​ដោយ​ម​ន្រ្តី​សាធារណៈ​ ​ឬ​ជន​ផ្សេងទៀត​ ​តាម​ការ​ញុះញង់​ ​ឬ​ការ​ព្រមព្រៀង​ ​ឬ​ផ្តើម​គំនិត​របស់​ម​ន្រ្តី​សាធារណៈ​ ​ឬ​ជន​ផ្សេងទៀត​ ​ដែល​បំពេញ​តួនាទី​ជា​ផ្លូវការ​ ​។​

បើ​ទោះបីជា​ ​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ ​ទោះ​ផ្លូវ​កាយ​ក្តី​ ​ផ្លូវចិត្ត​ក្តី​ ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ក្តី​ ​ប៉ុន្តែ​ ​សម្រាប់​ប្រទេស​វៀតណាម​ ​របាយការណ៍​នានា​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ឲ្យដឹង​ថា​ ​ជន​ជាប់ឃុំ​ ​ត្រូវ​បាន​អាជ្ញាធរ​ពន្ធ​នាគា​រ​ ​គំរាម​តាម​រូបភាព​ផ្សេងៗ​ ​ដើម្បីឲ្យ​ឆ្លើយ​សារភាព​ ​។​

គួរ​ជម្រាប​ជូន​ថា​ ​ទាក់ទង​នឹង​ករណី​ស្លាប់​របស់​យុវជន​ខ្មែរក្រោម​ ​នៅ​ក្នុង​មន្ទីរឃុំឃាំង​នេះ​ដែរ​ ​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​១​៩​ ​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ហ្វិ​ញ​ ​ចុង​ (​H​u​y​n​h​ C​h​un​g​) ​អាយុ​ ​១​៩​ ​ឆ្នាំ​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ក៏​ស្លាប់​ដោយ​មានស្នាម​ជាំ​ ​នៅ​លើ​ដងខ្លួន​ដែរ​ ​ហើយ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ ​យកទៅ​វះ​ពោះ​ ​និង​ក្បាល​ ​ដោយ​មិន​មាន​ការអនុញ្ញាត​ពី​ម្ដាយ​ឪពុក​ជនរងគ្រោះ​នោះ​ឡើយ​ ​។​ ​រដ្ឋាភិបាល​វៀតណាម​ ​នៅ​ពេល​នោះ​ ​បាន​ម​បំភ្លឺ​ករណី​នេះ​ថា​ ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ ​ឬ​ដាច់​សរសៃឈាម​ ​ដែល​ភាសា​អង់គ្លេស​ហៅថា​ស្ត្រូ​ក​ (​Stroke​) ​។​

យុវជន​ខ្មែរក្រោម​ ហ្វិ​ញ​ ​ចុង​ ​បាន​ចូលធ្វើជាទាហាន​យួន​ ​នៅ​ក្នុង​បន្ទាយ​យោធភូមិភាគ​ទី​ ​៩​ ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ​ឬ​ក្វឹ​ង​ឃូ​ជិន​ (Qu​an​ K​h​u 9) ​នា​ខេត្ត​ដុ​ង​ថា​ប​ (​ខេត្ត​ផ្សា​ដែក​) ​ហើយ​ត្រូវ​ស្លាប់​យ៉ាង​អាថ៌កំបាំង​ ​ដោយ​សាកសព​របស់​យុវជន​ជនរងគ្រោះ​ ​ត្រូវ​ទាហាន​យួន​វះកាត់​ ​តាំងពី​ពោះ​ដល់ក​ ​និង​ក្បាល​ ​ព្រមទាំង​មានស្នាម​ជាំ​ពេញ​ដងខ្លួន​ផង​ ​។​ ​ក្រុម​គ្រួសារ​សព​របស់​យុ​វ​ជនរងគ្រោះ​រូប​នោះ​ ​អះអាង​ថា​ ​ជា​ករណី​ត្រូវ​គេ​សម្លាប់​ ​និង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​យួន​ ​និង​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ ​និង​បកស្រាយ​ឲ្យបាន​ច្បាស់លាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​ ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ហ្វិ​ញ​ ​សា​ញ់ ​ត្រូវជា​ឪពុក​របស់​យុវជន​ ហ្វិ​ញ​ ​ចុង​ ​ដែល​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ទៅ​ធ្វើជា​ទាហាន ​ក្នុង​គោល​នយោបាយ​បំពេញ​កាតព្វកិច្ច​យោធា​នោះ​ ក៏បាន​ទទួលមរណៈភាព​ ក្រោយ​ពី​ការ​ស្លាប់​កូនប្រុស​របស់​លោក​ជាង​ ​៨​ ​ខែ​ ​ដោយសារ​រង​ការ​ប្រឈម​នឹង​សម្ពាធ​ផ្លូវចិត្ត​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ ​មិន​ស្វែងរក​យុត្តិធម៌​ជូន​កូន​របស់​លោក​ ព្រមទាំង​មិន​ផ្ដល់​ជា​សំណង​រដ្ឋប្បវេណី​ ​ដូច​អ្វី​ដែល​ខ្លួន​ ​បាន​សន្យា​ដល់​គ្រួសារ​របស់​លោក​នោះ​ ​។​

នៅ​មាន​ករណី​ស្រដៀងគ្នា​ ​ជាច្រើន​ទៀត​ ​ដូចជា​ ​ករណី​ស្លាប់​នាយទាហាន​ជនជាតិ​យួន​ម្នាក់​អាយុ​ ​១​៩​ កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មិថុនា​ ​កន្លងទៅ​នេះ​ ​គឺ​ដោយសារតែ​ការ​រង​ធ្វើ​ទារុណកម្ម​ ​ពីសំណាក់​មិត្ត​រួមសាលា​ពល​ទាហាន​យោធភូមិភាគ​ទី​ ​១​ ​នៅ​ខេត្ត​បា​ក​និ​ញ​ (Bắc N​in​h​) ​។​ ​ភាគី​សាលា​ពល​ទាហាន​យោធភូមិភាគ​ទី​ ​១​ ​បាន​បកស្រាយ​ ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​នាយទាហាន​ឈ្មោះ​ ​ត្រឹង​ ​ឌឺ​ក​ដោ (​T​rần Đức Đô) ​នោះ​ថា​ ​ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ ​។​ ​ចំណែកខាង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​លើកឡើង​ថា​ ​ជា​ករណី​ត្រូវ​គេ​វាយដំ​ធ្វើបាប​ ​ក្នុង​ពេល​បំពេញ​កាតព្វកិច្ច​យោធា​ ​។​ ​ការ​អះអាង​បែប​នេះ​ ​ដោយសារតែ​សព​ជនរងគ្រោះ​ ​ត្រូវ​ក្រុម​គ្រួសារ​រក​ឃើញ​ថា​ ​ក្បាល​កូន​របស់​គាត់​មាន​ស្លាក់​ស្នាម​ធ្វើ​ទារុណកម្ម​ ​មាត់​ហើម​ឡើង​ពណ៌ស្វាយ​ខៀវ​ ​កញ្ចឹងក​ហើម​ ​និង​មាន​ហូរ​ឈាម​ ​ដៃ​ ​និង​ជើង​បាន​បង្ហាញ​ពី​ស្នាម​ជាំ​ ​ដែល​ត្រូវ​បាន​គេច​ង​នឹង​ខ្សែពួរ​ ​និង​មានស្នាម​ជាំ​ពាសពេញ​រាងកាយ​ ​នៅ​លើ​ដងខ្លួន​សព​ទាហាន​រូប​នេះ​ ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​VietNam​Net​ ​លោក​ឧត្តមសេនីយ៍ឯក​ យឿ​ង​ ​ឌិន​ថុ​ង​ (​D​ươn​g​ Đìn​h​ ​T​h​ôn​g​) ​លេខាធិការ​គណៈកម្មាធិការ​បក្ស​នយោបាយ​នៃ​យោធភូមិភាគ​ទី​ ​១​ ​របស់​​​ក្រសួង​ការពារ​ជាតិ​ ​បាន​បញ្ជាក់​ថា​ ​«​គ្មាន​ការ​វាយដំច្រំធាក់​គ្នា​ ​រហូត​ឈាន​ដល់​ការ​ស្លាប់​ឡើយ​»​ ​។​

ករណី​ធ្វើ​ទារុណកម្ម​ចុងក្រោយ​នេះ​ ​គឺ​នៅ​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​២​០​២​១​ ​កើត​ទៅលើ​កម្មករ​ខ្មែរក្រោម​ ចំណាកស្រុក​ម្នាក់​ ​ឈ្មោះ​ ទ្រឿ​ង​ វ៉ាំ​ង​ ប៊ិ​ញ​ ​អាយុ​ ​៤​៧​ ​ឆ្នាំ​ ​នៅ​ភូមិ​បឹង​ស្នៀត​ ​ឃុំ​ដៃ​ន​ង​ ​ស្រុក​អណ្ដូង​ទឹក​ ខេត្ត​ឃ្លាំង​ ​ត្រូវ​កង​សន្តិសុខ​ប៉ុស្តិ៍​យាម​រក្សា​គ​ម្លា​ត​សង្គម​ ​ក្នុង​សង្កាត់​មួយ​ ​ក្នុង​ខេត្ត​ដូន​ណៃ ​ព្រួតគ្នា​វាយដំច្រំធាក់​ ​បណ្ដាលឲ្យ​បាក់ដៃ​ម្ខាង​ ​និង​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​ ​។​ ​ហេតុការណ៍​ ​ដែល​ឈាន​ទៅដល់​ការ​វាយ​ធ្វើ​ទារុណកម្ម​នេះ​ ​ដោយសារតែ​ក្រុម​សន្តិសុខ​វៀតណាម​ ​យកលេស​ថា​ ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្លោះប្រកែកគ្នា​ ​នៅ​ក្នុង​ម៉ោង​បំរាមគោចរ​ ​ចន្លោះ​ពី​ម៉ោង​ ​៦​ ​យប់​ដល់​ ​៦​ ​ព្រឹក​ ​។​

គួរ​កត់សំគាល់​ថា​ ​នៅ​ប្រទេស​វៀតណាម​ ​ជារឿយៗ​ ​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​តែង​ចេញផ្សាយ​របាយការណ៍​ជាបន្តបន្ទាប់​ ​ស្តីពី​ស្ថានភាព​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស​ ​នៅ​តាម​ពន្ធ​នាគា​រ​ ​ក្នុង​ប្រទេស​កុម្មុ​យ​និ​ស​មួយ​នេះ​ ​។​ ​របាយការណ៍​របស់​ ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនោះ​ ​រក​ឃើញ​ថា​ អ្នកទោស​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ត្រូវ​គេ​វាយ​ធ្វើបាប​ ​ធ្វើ​ទារុណកម្ម​តាម​រួប​ភាព​ផ្សេងៗ​ ​ដូចជា​ ​ឃុំ​អ្នកទោស​ក្នុងគុក​ងងឹត​ ​ដាក់ឃុំឃាំង​អ្នកទោស​ក្នុង​បន្ទប់​ចង្អៀត​ ​គ្មាន​អនាម័យ​ ​អំពើ​ទារុណកម្ម​អ្នកទោស​ និង​អ្នកទោស​ ​ពោល​ ​គឺ​ម​ន្រ្តី​ពន្ធ​នាគា​រ​បើកដៃ​ឲ្យ​អ្នកទោស​គ្រប់គ្រង​អ្នកទោស​ដូចគ្នា​នៅ​តាម​បន្ទប់​ ​និង​តាម​អគារ​ពន្ធ​នាគា​រ​ ​ជាដើម​ ​។​

ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ក៏បាន​រក​ឃើញ​ដែរ​ថា​ ​ឆ្នាំ​គុក​បាន​វាយ​ធ្វើបាប​អ្នកទោស​ដែរ​ ​រីឯ​នគរបាល​ ​នៅ​តាម​មូលដ្ឋាន​ ​ក៏បាន​វាយ​ធ្វើ​ទារុណកម្ម​ជន​សង្ស័យ​ ​ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព​មុន​បញ្ជូន​ទៅ​តុលាការ​ ​។​ ​ក្រៅពី​នេះ​ ​ក៏​មានអំពើ​ទារុណកម្ម​ផ្សេងៗ​ ​ទៀត​ ​នៅ​ក្នុង​ពន្ធ​នាគា​រដែ​រ​ ​ដូចជា​វាយដំ​ច្រំ​ទាត់​ ធាក់​ ​និង​ទះកំផ្លៀង​ ​ជាដើម​ ​៕

Leave A Reply

Your email address will not be published.