សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា
សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានធ្វើ សន្និបាតប្រចាំឆ្នាំ ២០១៨ រយៈពេលបីថ្ងៃ គឺ នៅថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ និងចេញផែនការជាក់ស្ដែងសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០១៩ ។ សន្និបាតនេះ បានធ្វើនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមានថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងវាគ្មិនបរទេស បានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ចូលរួមយ៉ាងច្រើនកុះករ ។

នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក ថាច់ វឿង នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) បានធ្វើកិច្ចសម្ភាសន៍ លោក តាំង សារៈ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា អំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖