របបកុម្មុយនិស្តវៀតណាម នឹងរលំ ដោយសារចលនាជនជាតិដើម និង លទ្ធិប្រជាធិបតេយ្យ
ដោយ ថាច់ ប្រីជា គឿន | បទ បរិយាយ របស់ កាសែត ព្រៃនគរ លេខ ២៤ ឆ្នាំ ទី ២ ចេញផ្សាយ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១
ជនជាតិដើម ៤ ក្រុម ធំៗ រួមមាន ខ្មែរក្រោម ចាម្ប៍ ម៉ុង តៃ ញ៉ា និង ហ្មុ ង នៅក្នុង ប្រទេស វៀតណាម ចាប់ផ្តើម ក្រោក ឡើង តស៊ូ ដើម្បី សិទ្ធិ ម្ចាស់ការ របស់ខ្លួន ជា បន្តបន្ទាប់ ។ ចំណែក ជនជាតិភាគតិច ទាំង ៤៩ និង ជនជាតិ យួន អ្នក ចង់បាន លទ្ធិប្រជាធិបតេយ្យ មួយទៀត បាន ក្រោក ឡើង តស៊ូ ប្រឆាំងនឹង រដ្ឋា ភិ បាល វៀត ណា ម ដើម្បី សិទ្ធិសេរីភាព របស់ ពួកគេ គ្រប់ទិសទី ផងដែរ ។ ការ ងើបឡើង តស៊ូ របស់ ពលរដ្ឋ វៀតណាម រួមទាំង ខ្មែរក្រោម ផង នោះ ខណៈដែល ប្រទេស វៀត ណា ម បច្ចុប្បន្ន ដឹកនាំ ដោយ របប យ និ ស្ត ចេះតែ ផ្តាច់ការ ទៅៗ និង មានការ រើសអើង ពូជសាសន៍ ទៅលើ ក្រុម ជនជាតិដើម និង ជនជាតិភាគតិច យ៉ាងធ្ងន់ធ្ងរ ។
ជំនោរ សេរីភាព នៃ សិទ្ធិ សម្រេច វាសនា ខ្លួន ដោយ ខ្លួនឯង នៃ ជនជាតិដើម នៅក្នុង ប្រទេស វៀតណាម និង ការស្រេកឃ្លាន សិទ្ធិសេរីភាព នៃ លទ្ធិប្រជាធិបតេយ្យ របស់ ជនជាតិ យួន បាន ជម្រុញ ឲ្យ ពួក គេ ងើប ឡើង តស៊ូ ចំពោះ របប ផ្តាច់ការ កុ ម្មុយ និ ស្ត វៀតណាម យ៉ាង ខ្លាំងក្លា នាពេល បច្ចុប្បន្ននេះ ។ ការ ងើបឡើង តស៊ូ ទាំងនេះ អាច បញ្ជាក់ ឲ្យ ឃើញ តាមរយៈ សកម្មភាព ផ្តាច់ការ របស់ រដ្ឋការ ក្រុង ហាណូយ សព្វថ្ងៃ មាន ការចាប់ ព្រះសង្ឃ ខ្មែរក្រោម ផ្សឹក ដាក់ពន្ធនាគារ ការចាប់ ក្រុម អ្នកតស៊ូ ម មតិ និង អ្នក បញ្ចេញយោបល់ ខ្វែងគំនិត ដោយ សន្តិវិធី ជា ជនជាតិ យួន ញាត់ គុក ទាំង អយុត្តិធម៌ ជាដើម ។
ចលនា ទាមទារ សិទ្ធិ សម្រេច វាសនា ខ្លួន ដោយ ខ្លួនឯង របស់ ប្រជាជាតិ ខ្មែរក្រោម ៖
ប្រជាជាតិ ខ្មែរក្រោម នៅ ដែនកម្ពុជា ក្រោម ឬ ភាគខាងត្បូង នៃ ប្រទេស វៀតណាម សព្វថ្ងៃ មាន ប្រមាណ ជាង ៨ លាន នាក់ ទាំង ព្រះសង្ឃ និង គ្រហស្ថ បាន ងើបឡើង តវ៉ា ចំពោះ ការរំលោភ សិទ្ធិមនុស្ស ពី សំណាក់ អាជ្ញាធរ វៀតណាម ជា បន្តបន្ទាប់ នៅក្នុង អំឡុង ប៉ុន្មាន ឆ្នាំ កន្លងទៅ ថ្មីៗ នេះ បើទោះបី ការតវ៉ា នោះ ត្រូវបាន រដ្ឋការ ក្រុង ហាណូយ ធ្វើទុក្ខ តប វិញ យ៉ាងណាក៏ដោយ ព្រោះ ពួកគាត់ មិនអាច អត់ទ្រាំ បាន នឹង ការ ជិះ ជាន់ ពី សំណាក់ របប ផ្តាច់ការ យួន មួយ នេះ ។
កាលពី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ សិស្ស ខ្មែរក្រោម នៃ សា លា បាលី បំពេញវិជ្ជា ខេត្ត ឃ្លាំង បាននាំគ្នា ក្រោក ឡើង តវ៉ា ចំពោះ អាជ្ញាធរ វៀតណាម នៅមុខ ការិយាល័យ នគរបាល ខេត្ត ដើម្បី ទាមទារ ឲ្យ អាជ្ញាធរ វៀត ណា ម គោរព សិទ្ធិ របស់ ខ្មែរក្រោម ម្ចាស់ ស្រុក ។
មូលហេតុ ដែល នាំ ឲ្យ មានការ ធ្វើបាតុកម្ម នេះ ឡើង ដោយ ព្រះសង្ឃ បាតុករ បាន លើក ហេតុផល ថា នគរ បាល វៀតណាម បាន ហាម ព្រះសង្ឃ ខ្មែរក្រោម នៃ សាលា បាលី មួយ នេះ និមន្ត ចេញ បិណ្ឌ បាត្រ ។
ក្រោយពី ការធ្វើ បាតុកម្ម ដោយ សន្តិវិធី នេះ អាជ្ញាធរ វៀតណាម បាន ចាប់ ព្រះសង្ឃ បាតុករ ផ្សឹក ជាច្រើន អង្គ ។ ចំពោះ ព្រះសង្ឃ អង្គណា ដែល អាជ្ញាធរ វៀត ណា ម ចាត់ទុកថា ជា មេ បាតុករ ត្រូវបាន ចាប់ ដាក់ គុក តាម លំដាបលំដោយ ។
ព្រះសង្ឃ ខ្មែរក្រោម ៥ អង្គ ដែល អាជ្ញាធរ វៀតណាម ចាប់ ដាក់គុក នៅ ខេត្ត ឃ្លាំង ទាក់ទិន ការធ្វើ បាតុកម្ម នេះ ត្រូវបាន អាជ្ញាធរ វៀតណាម ដោះលែង វិញ ក្រោយពី ជាប់គុក ម្នាក់ៗ ជាង ពីរ ឆ្នាំ មក ។ ការដោះលែង ព្រះ សង្ឃ ខ្មែរក្រោម ឲ្យ ចេញពី គុក នេះ ត្រូវបាន គេ មើលឃើញថា ដោយមាន ការធ្វើ បាតុកម្ម ទាមទារ ពី សំណាក់ ខ្មែរក្រោម នៅក្រៅ ប្រទេស និង បាន ប្តឹងទៅ សហគមន៍ អន្តរជាតិ ដើម្បី ដាក់ គំនាប លើ វៀតណាម ។
ក្រៅពីនេះ ខ្មែរក្រោម នៅ ខេត្ត មាត់ជ្រូក និង ខេត្ត នានា បាន ក្រោក ឡើងជា បន្តបន្ទាប់ ដែរ ដើម្បី ទាម ទារ ដី កេរ ដូនតា របស់ខ្លួន ឡើងវិញ បន្ទាប់ពី ដី របស់ ពួកគេ ត្រូវបាន អាជ្ញាធរ វៀតណាម រឹប យកទៅ ចែក ឲ្យ ជន ជាតិ យួន ដោយ មិនបាន អនុញ្ញាត ពី ខ្មែរក្រោម ម្ចាស់ ដី នោះ ក៏ត្រូវ បាន អាជ្ញាធរ វៀតណាម ចាប់ខ្លួន ទាំង អ យុ ត្តិ ធរ ជាការ ឆ្លើយតប ទៅវិញ ។
ថ្មីៗ នេះ នៅ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ លោក ចៅ ហេន ជា ជនភៀសខ្លួន ខ្មែរក្រោម នៅ ប្រទេស ថៃ បាន ត្រឡប់ ទៅ ស្រុកកំណើត នៅ ខេត្ត មាត់ជ្រូក វិញ ត្រូវបាន អាជ្ញាធរ វៀតណាម ចាប់ ដាក់គុក រហូតមក ដល់ សព្វ ថ្ងៃ បន្ទាប់ពី គាត់ និង ភរិយា ត្រូវបាន UNHCR ប្រ ចាំទី ក្រុង បាងកក ប្រទេស ថៃ បដិសេធ ឋានៈ ជា ជនភៀសខ្លួន រួចមក ។
រីឯ នៅ ខេត្ត ព្រះ ត្រពាំង វិញ អ្នកស្រី ត្រឹង ធី ចូ វ សព្វថ្ងៃ កំពុងតែ នៅក្នុង ពន្ធ នាគារ ដោយ ត្រូវបាន អាជ្ញាធរ វៀត ណា ម ចាប់ខ្លួន ពីបទ ទាមទារ ដី របស់ខ្លួន ដែល អាជ្ញាធរ វៀតណាម បាន រឹប យក ធ្វើជា របស់រដ្ឋ ។
ខ្មែរក្រោម នៅ កម្ពុជា ក្រោម មាន ប្រ មាណ ជាង ៨ លាន នាក់ និង ផ្ទៃដី មាន ប្រមាណ ៨៩.០០០ គីឡូម៉ែត្រ ការ៉េ នេះ បើ យោងតាម អង្គការ UNPO ។ ព្រះពុទ្ធសាសនា ថេរវាទ ជា សាសនា របស់ ប្រជាជាតិ ខ្មែរក្រោម នៅ ដែនដី កម្ពុជា ក្រោម និង មាន វត្ត អារាម ប្រមាណ ជាង ៥០០ វត្ត ដែលមាន អាយុកាល ជិត ២០០០ ឆ្នាំ ក្នុងនោះ មាន វត្ត សម្បូរ រង្សី ( សម្បួរ ) ឋិត ក្នុងស្រុក កំពង់ ស្ពាន ខេត្ត ព្រះ ត្រពាំង បានកកើតឡើង កាលពី គ . ស . ៣៧៣ ជា សាក្សី ។
ចលនា នៃ ជនជាតិ Degar-Montagnards នៅ តំបន់ ខ្ពង់ រាប វៀតណាម ៖
ប្រជាជាតិ ម៉ុង តៃ ញ៉ា (Degar-Monta gnards ) បាន ក្រោក ឡើង តវ៉ា ជា បន្តបន្ទាប់ ដូច ខ្មែរក្រោម ដែរ ចាប់តាំងពី ឆ្នាំ ២០០០ មក ។ ការរើសអើង ពូជសាសន៍ និង ការរំលោភ សិទ្ធិមនុស្ស ពី សំណាក់ អាជ្ញាធរ វៀត ណា ម នៅ តំបន់ ខ្ពង់រាប ភាគ កណ្តាល នៃ ប្រទេស បាន ជម្រុញ ឲ្យ ក្រុម កុលសម្ព័ន្ធ ជនជាតិ តំបន់ភ្នំ ទាំងនោះ ងើប ឡើង តវ៉ា ជា លក្ខណៈ ទ្រង់ទ្រាយ ធំ ដើម្បី ប្តូរ យក សិទ្ធិសេរីភាព របស់ ពួកគេ ។
ការទាមទារ របស់ ក្រុម ជនជាតិ នេះ ត្រូវបាន អាជ្ញាធរ វៀតណាម ចាប់ ដាក់គុក និង មាន សេចក្តី រាយ ការណ៍ ថា មាន មនុស្ស តវ៉ា ជាច្រើន ត្រូវបាន បាត់ ខ្លួន ហើយ ពួកគេ ភាគច្រើន បាននាំគ្នា ភៀសខ្លួន រត់ ចូល ព្រៃ ឆ្លងកាត់ ព្រំដែន ចូល ប្រ ទេស កម្ពុជា តាម ខេត្តរតនគិរី និង មណ្ឌលគិរី ដើម្បី រួចផុត ពី ការចាប់ ខ្លូន ធ្វើ ទារុណ កម្ម របស់ រដ្ឋការ ក្រុង ហាណូយ ។
ក្រុម កុលសម្ព័ន្ធ ភ្នំ នៃ តំបន់ ខ្ពង់រាប ទាំងនេះ មាន ប្រជាជន ប្រមាណ ពី ១ ទៅ ២ លាន នាក់ ជា អ្នក កាន់ សាសនា គ្រឹ ស្ត ក្នុងនោះ មាន ក្រុម ជនជាតិ Jarai, Rhade, Bahnar, Koho, Mnong និង Stieng រស់ នៅលើ ផ្ទៃដី ប្រមាណ ៥៥.០០០ គីឡូម៉ែត្រ ការ៉េ ។ នេះ បើ យោងតាម របាយការណ៍ ស្តីអំពី ជនជាតិដើម Degar-Montagnards របស់ អង្គការ UNPO ។
ចលនា ផ្តាច់ខ្លួន បង្កើត ព្រះរាជាណាចក្រ Hmong នៅ ភាគ ខាងជើង វៀតណាម ៖
ក្នុងអំឡុង ខែឧសភា ឆ្នាំ ២០១១ កន្លងទៅ ថ្មីៗ នេះ ក្រុម ជនជាតិ Hmong នៅ ស្រុក មឿង ញ៉ែ (Muong Nhe ) ខេត្ត ដៀង បៀ ង (Dien Bien) ភាគ ខាងជើង ប្រទេស វៀតណាម បាននាំគ្នា ក្រោក ឡើង ទាមទារ ផ្តាច់ខ្លួន ចេញពី ប្រ ទេស វៀតណាម ហើយ គ្រោង បង្កើតជា ព្រះរាជាណាចក្រ មួយ របស់ខ្លួន ។ ការ ក្រោក ឡើង ដែលមាន មនុស្ស ចូលរួម ប្រ មាណ ជាង ៥.០០០ នាក់ នេះ ត្រូវបាន អាជ្ញាធរ វៀតណាម បង្ក្រាប ដោយ ប្រើ ឧទ្ធម្ភាគចក្រ បណ្តាល ឲ្យ មនុស្ស ចំនួន ៦៣ នាក់ បាន បាត់ ជីវិត ។ នេះ បើ យោងតាម របាយការណ៍ របស់ មជ្ឈមណ្ឌល វិភាគ គោលនយោបាយ សាធារណៈ ហៅ កាត់ ថា CPPA និង ក្រុម ជនជាតិ Hmong Advance មាន មូលដ្ឋាន នៅ សហរដ្ឋអាមេរិក បាន រាយការណ៍ កាលពី ខែឧសភា ឆ្នាំ ២០១១ ។
ប្រជាជាតិ Hmong នៅ ជុំវិញ ពិភពលោក មាន ៣២០.០០០ នាក់ ដែល បច្ចុប្បន្ន ប្រជាជាតិ មួយ នេះ មាន អង្គការ សម្ព័ន្ធ រដ្ឋ ចៅ ហ្វា (ChaoFa Federated State ) ជា សមាជិក នៃ អង្គការ UNPO ។ យោងតាម គេហ ទំ ព័រ Wikipedia ប្រជាជាតិ Hmong នៅ វៀតណាម មាន ប្រមាណ ៧៨៧.៦០៤ នាក់ ។
ចលនា ក្រុម ជនជាតិ ចាម្ប៍ ភាគ កណ្តាល វៀតណាម ៖
ប្រជាជាតិ ចាម្ប៍ នៃ អាណាចក្រ ចាមប៉ា ឬ ភាគ កណ្តាល នៃ ប្រទេស វៀតណាម សព្វថ្ងៃ យើង នៅ មិន ទាន់ ឃើញ មានការ ងើប តវ៉ា ធំដុំ ប្រឆាំង រដ្ឋាភិបាល វៀតណាម ទេ តែ ពួកគេ កំពុងតែ ឱប កំហឹង រាល់ថ្ងៃ ចំពោះ ការបាត់បង់ ព្រះរាជាណាចក្រ របស់ខ្លួន ទៅ ដៃ យួន កាលពី អតីតកាល ដែល ព្រឹត្តិការណ៍ មួយ នេះ ប្រជាជាតិ ចាម្ប៍ គ្រប់រូប នៅតែ ចាត់ទុកថា ជា « កំហឹង ជាតិ » របស់ខ្លួន ជានិច្ច ។
នគរ ចាមប៉ា បាន ធ្លាក់ ចូលក្នុង កណ្តាប់ដៃ យួន បន្ទាប់ពី ស្តេច យួន ឈ្មោះ ត្រឹង ញ៉ឹង តុង បាន លើក កូនស្រី របស់ខ្លួន ម្នាក់ ឈ្មោះ ហ្វៀ ង ត្រឹង ( Huyen Tran ) ឲ្យ ទៅ ស្តេច នគរ ចាមប៉ា ព្រះនាម ជយ សិង្ហ វរ្ម័ន ទី ៣ នា ឆ្នាំ ១៣០៦ ។
ប្រវត្តិ ជ័យជំនះ ដណ្ដើមបាន នគរ ចាមប៉ា នេះ សព្វថ្ងៃ រដ្ឋាភិបាល វៀតណាម បាន សាង បូ ជ និ យ ដ្ឋា ន មួយ នៅ ទីក្រុង ហ្វេ (Hue) សម្រាប់ តាំង រូបសំណាក នាង ហ្វៀ ង ត្រឹង ធ្វើ បូជនីយបុគ្គល របស់ ពួកគេ ដោយ ជនជាតិ យួន ចាត់ទុកថា នាង នេះហើយ បានធ្វើ ឲ្យ ស្តេច យួន វាយ ដណ្ដើម យកបាន នគរ ចាម្ប៉ា នាពេលនោះ ។
ជនជាតិ ចាម្ប៍ គ្រប់រូប ចាត់ទុក ព្រឹត្តិការណ៍ បាត់ នគរ របស់ខ្លួន នេះ ថា ជា « ព្រឹត្តិការណ៍ កំហឹង ជាតិ » ហើយ ពួកគេ កំពុងតែ ឱប ទុក្ខ ក្នុង ខ្លួន រាល់ថ្ងៃ ចាំតែ មានឱកាស អាល នឹង ដណ្ដើម មកវិញ នូវ នគរ របស់ខ្លួន ។ អ្វីដែល ជាការ ឈឺចាប់ ជាងនេះទៅទៀត សម្រាប់ ជនជាតិ ចាម្ប៍ នោះ គឺ នៅក្នុង បូជនីយស្ថាន នេះ រដ្ឋាភិបាល វៀតណាម បាន ចារ ជា ផ្ទាំង សិលាចារឹក មួយ យ៉ាង ធំ វា ហាក់ដូច ជាការ ចំអក មួយ ដល់ ជនជាតិ ចាម្ប៍ អីចឹង ថា នាង ហ្វៀ ង ត្រឹង ជា វីរនារី ជាតិ ដែល បានធ្វើ ឲ្យ ស្តេច យួន យកបាន នគរ ចាមប៉ា ក្នុង អតីតកាល ។
ចលនា ទាមទារ លទ្ធិប្រជាធិបតេយ្យ របស់ ជនជាតិ យួន ៖
ថ្ងៃទី ០២ ខែសីហា ខាងមុខនេះ រដ្ឋការ ក្រុង ហាណូយ នឹង បើក ឧទ្ធរណ៍ ក្តី លោក កូវ ហ្វី ហា វៅ ជា មេធាវី ជនជាតិ យួន ម្នាក់ ត្រូវបាន អា ជ្ញ ធរ វៀតណាម ចោទប្រកាន់ ពីបទ « ឃោសនា ប្រឆាំង រដ្ឋាភិបាល សាធារណរដ្ឋ សង្គមនិយម វៀតណាម » ។ ក្រៅពីនេះ សកម្មជន តស៊ូ មតិ និង អ្នក បញ្ចេញយោបល់ ខ្វែងគំនិត ជនជាតិ យួន ជាច្រើនរូប កំពុងតែ ជាប់ នៅក្នុង គុក កុ ម្មុយ និ ស្ត យួន រាល់ថ្ងៃ ដោយសារតែ ពួកគេ និយាយ ការពិត ដែល កើ ក ឡើង អយុត្តិធម៌ នៅក្នុង របប កុ ម្មុយ និ ស្ត វៀតណាម ។ អ្នកប្រជាធិបតេយ្យ យួន ទាំងនេះ ពួកគេ ចង់បាន ឲ្យ វៀតណាម ក្លាយទៅជា ប្រទេស មាន នីតិរដ្ឋ គោរព សិទ្ធិមនុស្ស មាន លទ្ធិប្រជាធិបតេយ្យ និង ប្តូរ របប ពី ក ម្មុយ និ ស្ត ទៅជា របប សេរី ពហុបក្ស ។
សរុបសេចក្តី មក អំពើ ផ្តាច់ការ របស់ រដ្ឋការ ក្រុង ហាណូយ ពីមួយថ្ងៃ ទៅមួយថ្ងៃ ត្រូវបាន ប្រជាពលរដ្ឋ វៀត ណា ម និង ជនជាតិដើម ក្នុងប្រទេស កាន់តែ បាន យល់ដឹង ហើយ ។ ការយល់ដឹង របស់ ប្រជាជន គ្រប់ ស្រ ទាប់ វណ្ណៈ អំពី ពុត របស់ បក្សកុម្មុយនិស្ត វៀតណាម និង ការឈឺចាប់ ដែល កើតចេញពី ការជិះជាន់ វា នឹង ជម្រុញ ឲ្យ របប កុ ម្មុយ និ ស្ត ផ្តាច់ការ មួយ នេះ នឹង ដួលរលំ នៅពេល អនាគត ខាងមុខនេះ ជាមិនខាន ៕