ទោះបី
ដោយ សឺង សម្រេច | ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៣
[twocol_one]
១. ទោះបីហូបបាយចេញពីឆ្នាំងដី
ជញ្ជាត់កូនត្រីតាមបឹងប្រឡាយ
បេះត្រួយត្រកួនត្រកៀតរៀងអាយ
ជីវិតដោះស្រាយតាមកម្មវាសនា។
២. ទោះនៅក្នុងខ្ទមទ្រោមទ្រុឌលេចភ្លៀង
ស្តាប់ហ៊ីងស្រែកច្រៀងរដូវវស្សា
ដេកមុងរហែក ដងរែកលើស្មា
ធ្វើស្រែចំការដីតាទុកកេរ។
៣. ទោះភ្លឺដោយសារចង្កៀងប្រេងកាត
យប់ងងិតស្ងាត់សូន្យឈឹងទទេ
ទោះត្រូវដើរឆ្ងាយទៅបឹងទន្លេ
គ្មានទឹកនៅក្បែរស្រែរីងខែប្រាំង។
៤. ទោះរទេះគោបរដឹកកណ្តាប់
ជិតឆ្ងាយយូរឆាប់ក្រោមថ្ងៃក្តៅខ្លាំង
ភ្ជួររាស់ដកស្ទូងហត់អស់កម្លាំង
ក៏ត្រូវតតាំងច្បាំងភាពក្រក្រី ។
[/twocol_one] [twocol_one_last]
៥. សូមតែបានរស់ជាម្ចាស់នគរ
ឯករាជ្យបវរមានសិទ្ធិសេរី
រដ្ឋជួយគាំពារប្រជាប្រុសស្រី
នាម៉ឺនប្រណីអ្នកស្រែចម្ការ។
៦. បើស្រឡាញ់រាស្ត្រសូមស្នេហ៍ដោយស្មោះ
គ្មានស្នៀតបញ្ជោះឃុបឃិតលាក់ការណ៍
ហុចនំពីមុខក្រោយចង់ប្រហារ
នោះទើបកម្ពុជាសុខសាន្តវែងឆ្ងាយ។
៧. នេះជាបណ្តាំពីកម្ពុជាក្រោម
ត្បិតអ៊ីកនខ្ញុំទួញយំសោកស្តាយ
សេរីភាពយើងយួនបានរំលាយ
ទៅមុខវែងឆ្ងាយសាយដល់កម្ពុជា .!…។
[/twocol_one_last]