កំហឹង​បាតុករ ឈានដល់​ការដុត​ទង់ជាតិ​វៀតណាម​

196

ក្រុមអ្នកតវ៉ា ប្រឆាំង​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ០៤ តុលា​នេះ បាននាំគ្នារ​ដុត​ទង់ជាតិ​វៀតណាម នៅ​គ្រា​ដែល​គ្មាន​តំណាង​ទូត​ណា​ម្នាក់ ចេញមុខ​មក​ដោះស្រាយ​ជាមួយ​ពួកគេ រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។​

​ការដុត​ទង់ជាតិ​វៀតណាម​នេះ ត្រូវបាន​ក្រុមបាតុករ លើកឡើងថា ពួកគេ​មានការ​ឈឺចាប់​យ៉ាងខ្លាំង ដោយសារ​គ្មាន​មន្ត្រី​ទូត​ណា ចេញ​មកជួប​ពួកគេ​។

​ក្រុមបាតុករ បាន​ថ្លែងថា មន្ត្រី​ស្ថានទូត​វៀតណាម​ធ្វើបែបនេះ ជា​ទង្វើរ​ប្រមាថ និង​ម៉ាក់​ងាយ​ដល់​ពួកគេ​។ ពួកគេ​គំរាមថា នៅ​ថ្ងៃស្អែក​នេះ បើ​គ្មាន​តំណាង​មន្ត្រី​រូប​ណា ចេញមក​ដោះស្រាយ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​នោះទេ​។ ពួកគេ នឹង​នាំគ្នា​ដុត​ទង់ជាតិ​ជា​បន្តទៀត ៕​ រូបថតៈ ស៊ឺន ចែងចើន _DSC0008 _DSC0073 _DSC0084 _DSC0094 _DSC0200 _DSC0208 _DSC0216 _DSC0225 _DSC0229

Comments are closed.