សេចក្តីជូនដំណឹង ពិធី​បុណ្យផ្កា​សាមគ្គី ដើម្បី​រៃអង្គាសប្រាក់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរក្រោម

0 187

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ២៤ មីនា ខាងមុខនេះ នឹងធ្វើ​ពិធីបុណ្យ​ផ្កា​រស្មី​សាមគ្គី ដើម្បី​រៃអង្គាសប្រាក់​បញ្ជូន​ព្រះសង្ឃ​ខ្មែរក្រោម ចំនួន ១០ អង្គ​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ។

​យោងតាម​លិខិត និមន្ត និង​អញ្ជើញ បាន​បញ្ជាក់ថា ពិធីបុណ្យ​នេះ នឹងធ្វើ​នៅ ថ្ងៃអាទិត្យ ទី ២៤ ខែមីនា ខាងមុខនេះ ក្នុង​គោលបំណង​រៃអង្គាសប្រាក់ ដើម្បី​រៀបចំ​ឯកសារ និង ដោះស្រាយ​មធ្យោបាយ​ផ្សេងៗ​បញ្ជូន​សមណ​និស្សិត​ចំនួន ១០ អង្គ​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ និង​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​មហាវិទ្យាល័យ​នានា នៅក្នុង ប្រទេស​កម្ពុជា ចំនួន ៣៩ អង្គ និង រូប ។

​ពិធីបុណ្យ​នេះ នឹងធ្វើ​នៅ​កុដិ ១៧ នៃ វត្ត​បទុម​វ​តី ឋិត​នៅក្នុង​សង្កាត់​ចត​មុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ព្រះតេជព្រះគុណ ថាច់ ស្នាល តំណាង សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម អាន​នូវ​លិខិត​និមន្ត និង​អញ្ជើញ ដូចតទៅ​៖​

Leave A Reply

Your email address will not be published.