សេចក្ដីជូនដំណឹងស្ដីអំពី កិច្ចប្រជុំដំណាច់ឆ្នាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម
យើងខ្ញុំមានសេចក្តីសោមនស្ស សូមនិមន្ត និងអញ្ជើញលោក លោកស្រី គណៈកម្មការនាយកតំណាង ទទួលខុសត្រូវគ្រប់ស្ថាប័ន ប្រធានទ្វីប ប្រទេស រដ្ឋ និងស្រុកជុំវិញពិភពលោក និមន្ត អញ្ជើញមកចូលរួមប្រជុំក្នុង កិច្ចប្រជុំដំណាច់ឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ពី ថ្ងៃទី ១១ ដល់ទី ១៤ ខែធ្នូ ឆ្នាំ ២០១៤ នៅ វត្តកម្ពុជាក្រោម នាទីក្រុង ឡងប៊ិច រដ្ឋកាលីហ្វញ្ញ៉ា សហរដ្ឋអាមេរិក ។
កិច្ចប្រជុំដំណាច់ឆ្នាំនេះ ត្រូវបានទំនុងបំរុង និងរៀបចំដោយសាខាសហព័ន្ធ រដ្ឋកាលីហ្វញ្ញ៉ា ភាគខាងត្បូង និង សមាគមខ្មែរក្រោម ក្រុងឡងបិច ។
កិច្ចប្រជុំនឹងចែកចេញជាវគ្គ និងក្រុមដើម្បីផ្តល់ឱកាសដល់តំណាងនីមួយៗបានពិគ្រោះលើចំណុចសំខាន់ៗ ក្នុងផែនការ “ដំណើរឆ្ពោះទៅកាន់មាតុភូមិ” លើរបៀបវារៈដូចខាងក្រោម៖
១. កិច្ចការអន្តរជាតិ
២. កិច្ចការកម្ពុជាក្រោម
៣. កិច្ចការនៅកម្ពុជា និងប្រទេសថៃ ដែលមានខ្មែរក្រោមរស់នៅ
៤. សៀវភៅកិច្ចការរដ្ឋបាលនឹងបោះពុម្ពជាថ្មី
៥. ផែនការប្រចាំឆ្នាំរបស់ប្រធានតំបន់ ទ្វីប និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម
៦. គំរោងការរបស់គណៈកម្មការទទួលបន្ទុកនីមួយៗ
សូមមេត្តាផ្តល់របាយការណ៍ និងគម្រោងការមកគណៈកម្មការសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានមុនពេលប្រជុំ ដើម្បីងាយស្រួលក្នុងការរៀបចំ ។ សម្រាប់អ្នកដែលមិនបានចូលរួម សូមមេត្តាផ្ញើផែនការប្រចាំឆ្នាំទៅ លោក លេខាធិការ សឺង ហួរ ។
ព័ត៌មានបន្ថែម សូមព្រះតេជព្រះគុណ លោក លោកស្រី យុវជន យុវតី មេត្តាទាក់ទងទៅ៖
១. លោក ប្រាក់សេរីវុធ ទូរស័ព្ទ៖ (562) 209-1790
២. លោក ថាច់ ចន ទូរស័ព្ទ៖ (714) 273-1432
៣. លោក ដាញ់ ឃុត ទូរស័ព្ទ៖ (562) 276-5404
៤. ភិក្ខុ សឺង យ៉ឹង រតនា ទូរស័ព្ទ៖ (408) 550-5060
សូមអរព្រះគុណ និង សូមអរគុណ
ធ្វើនៅកាណាដា ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៤
ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
…………………………………………………………………
លិខិតនិមន្ត និងអញ្ជើញប្រជុំដំណាច់ឆ្នាំ ២០១៤ (ទាញយកឯកសារ FDF)
Comments are closed.