សេចក្ដីជូនដំណឹង​

218

​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម សូម​ជម្រាប​ជូនដំណឹង​ដល់ភរិយា បង ប្អូន កូនចៅ និងញាតិមិត្ត សាច់សាលោហិត​របស់លោក ត្រឹង ហា​វ៉ាង (Tran Ha Quang) កើត​ឆ្នាំ​ ១៩៦៧ នៅ​ទីរួមស្រុក​ខ្សាច់ ស្រុក​ខ្សាច់ ខេត្ត​ឃ្លាំង (​កម្ពុជា​ក្រោម​) ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ថា ៖

កាលពី​ថ្ងៃទី ​១៥ ខែសីហា ឆ្នាំ​២០១៧ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​ដំណឹង​ពី​នគរបាល​នៅ​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ថា លោក ត្រឹង ហា​វ៉ាង​ ដែលមាន​អាយុ និង ស្រុកកំណើត​ដូចខាងលើ​ បានទទួល​មរណភាព​ហើយ នៅ​ភូមិ​ព្រៃ​ប្រសិទ្ធិ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដោយ​មិនដឹង​ពី​ពេលវេលា និងមូលហេតុ​ស្លាប់​នោះទេ គឺ​សព​នេះ​នៅសល់តែ​គ្រោងឆ្អឹង សម្លៀកបំពាក់ ប័ណ្ណសមាជិក​នៃ​សមាគម និង ឯកសារ​ផ្ទាល់ខ្លួន​មួយចំនួន​តែប៉ុណ្ណោះ ។​

ដូច្នោះ ប្រសិនបើ​ភរិយា បង ប្អូន កូនចៅ និងញាតិមិត្ត សាច់សាលោហិត​ណា ​ដែល​បាន​បាត់​សមាជិក​ ដែលមាន​ភិនភាគ ឈ្មោះ អាយុ ភេទ និងអាសយដ្ឋាន​ដូចខាងលើ​នោះ សូម​ទំនាក់ទំនង​មក​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ៖

ប្រធាន ប៊ុន មុនី +855. 11 45 16 17, +855. 17 604 965

លោក ស៊ីម វិចិត្រ អគ្គលេខា +855. 17 53 92 68

លោក លី សុខា +855. 17 873 504

ព្រះតេជព្រះគុណ ថាច់ ហា​សំអាង ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី +855. 96 222 1510

ព្រះតេជព្រះគុណ ថាច់ វណ្ណា +855. 78 79 33 66

ជាពិសេស សូម​បងប្អូន​ជួន​ចែករំលែក​ដំណឹង​នេះ ឲ្យ​បាន​ទូលំទូលាយ​ផង !​

Comments are closed.