សមាគមសង្ឃ នៅខេត្តព្រះត្រពាំង ចោទកាសែតវៀតណាម លុបបំបាត់ភាសាខ្មែរ ដោយប្ដូរឈ្មោះវត្តមកជា “ វត្តត្រឹមបេ”

0 142

ដោយ សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ១៨ មេសា កន្លងទៅនេះ ព្រះ​អនុប្រធាន​សមាគម ព្រះសង្ឃ​សាមគ្គី​ស្នេហា ជាតិ​ខេត្ត​ព្រះ​ត្រពាំង ឬ ហៅ​ត្រា​វិញ  ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ ថាច់ សុខសាន្ត បាន​សរសេរ លិខិត​មួយច្បាប់ ផ្ញើជូន​ស្ថាប័ន ព័​ត័​មាននៅ​ក្នុងប្រទេស​វៀត ណា​ម ដើម្បី​ប្រតិកម្ម ចំពោះ​អត្ថបទ​ព័ត៌មាន​មួយចំនួន​ដែល បាន​ចុះផ្សាយ​តាម អ្វីដែល​ព្រះអង្គ​បាន​អះអាង ថា “​ខុស​ការ ពិត​” ស្តីពី​ការដាក់​តាំង​រូបភាព​របស់ លោក ត្រឹម បេ និង​សមា ជិ​ក គ្រួសារ​នៅលើ​ជញ្ជាំង ព្រះវិហារ វត្ត​កំពង់​ពោធិព្រឹក្ស (​ហៅ វត្ត​ប​ង្រៃ​ចាស់​) និង វត្ត​លាវ​ចន្ទ​ស្សរា​រាម (​ហៅ​វត្ត ដីក្រហម​)  ស្ថិតនូវ ឃុំ ហាម​យ៉ាង ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ។ ===>>> បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

ផ្លូវឡើង ទៅកាន់ព្រះវិហារ វត្តបង្រៃចាស់
ផ្លូវឡើង ទៅកាន់ព្រះវិហារ វត្តបង្រៃចាស់

យោងតាម​លិខិត​ដែល​នេះ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត  ក្នុងនាម​តំណាង​ឲ្យ​ព្រះសង្ឃ ខ្មែរក្រោម នៅ ខេត្ត​ព្រះ​ត្រពាំង  បាន​អះអាងថា នៅ​កម្ពុជា​ក្រោម “​នៅ​មិនទាន់មាន​វត្ត​អារាម ខ្មែរ​មួយ ណា​ដែល​បានដាក់ ឈោះ​ថា វត្ត​ត្រឹម​បេ នៅឡើយ​ទេ​” ។
​លិខិត​បាន​ បន្តទៀតថា “​នៅ​ថ្ងៃទី ១១ ខែមេសា ២០១៣ យើងខ្ញុំ ព្រះ ករុណា​បានឃើញ​អត្ថបទ [​ភាសា​យួន​] មួយចំនួន​ដែល បាន​ចុះ ផ្សាយ​តាម បណ្តាញ​អ៊ិន​ធើ​ណេ​ត និង​មាន ភ្ជាប់​ជាមួយ​រូប ភាព​របស់​វត្ត​កំពង់​ពោធិព្រឹក្ស និង វត្ត​លាវ​ចន្ទ​ស្សរា​រាម ។ ក្នុង​អត្ថ បទ​ទាំងនោះ យើងខ្ញុំ​ព្រះ ករុណា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ពាក្យ​មួយ​ឃ្លា​ថា “​វត្ត​លោក ត្រឹម បេ​” ធ្វើ​ឲ្យ​ទាស់ភ្នែក​ខ្លាំង  ណាស់​” ។
​លុបបំបាត់​ឈ្មោះ​ខ្មែរ​៖
​ ព្រះតេជព្រះគុណ ដែល មាន​ព្រះជន្ម ៦០ ព្រះវស្សា​អង្គ​នេះ បាន បញ្ចេញ​អារម្មណ៍ ខ្ញាល​យ៉ាងខ្លាំង ខណៈ វត្ត​កំពង់​ពោធិព្រឹក្ស  ដែលមាន​អាយុកាល​ជាង ៦០០ ឆ្នាំ ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ទៅជា “ វត្ត​ត្រឹម​បេ​” ទៅវិញ ។
​សារលិខិត​ដដែល​បាន​បន្តទៀត​ទៀតថា “​នៅ​ខេត្ត​ព្រះ​ត្រពាំង  មាន​ចំនួន ១៤១ វត្ត​អារាម​ខែ្មរ មាន​ព្រះ សង្ឃ ជាង ៣.០០០ អង្គ  និង​មាន ៩៩% នៃ​ពលរដ្ឋ​ខ្មែរក្រោម​អ្នក​កាន់​ព្រះ ពុទ្ធសាសនា ដែលជា​សាសនា របស់​ជាតិ ។ តាំង​ដើម​រៀងមក​នៅ​មិនទាន់ មាន​វត្ត​អារាម​ណាមួយ​ត្រូវបាន​កសាងឡើង ហើយ​ត្រូវបាន ដាក់ ឈ្មោះថា “​វត្ត​ត្រឹម​បេ​” នោះទេ ។ អស់លោក​មានការ​ភាន់ច្រឡំ ហើយ ឬ ? ១៤១ វត្ត នៅតែ ១៤១ វត្ត​ដដែល ហើយ​ប្រសិនបើ  មានការ​ស្ថាបនា​កសាង​វត្ត ១ ថែម ទៀត​សម្រាប់​ខ្មែរ ត្រូវគេ​ដាក់ ឈ្មោះ​ជាវ​ត្ត ត្រឹម បេ ក្តី នោះ​ក៏​ជាការ​ប្រសើរ​ទេតើ គឺមាន​អ្នក ណា​រិះគន់​ទេ​?

ខ្លោងទា្វរវត្តបង្រៃចាស់
ខ្លោងទា្វរវត្តបង្រៃចាស់

រំឭក​អំពី​រឿង​ប្រវត្តិ​នៃ​ការកសាង​វត្ត ព្រះតេជព្រះគុណ ថាច់ សុខ សាន្ត មាន​ពុទ្ធដីកា​ថា ៖ “​ប្រវត្តិ​នៃ​វត្ត​ខ្មែរ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ បាន​បង្ក​ស្ថាន​ប​នា​ឡើង​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មក  ហើយ និង​វត្ត​ដែល ត្រូវបាន​កសាង​ថ្មី​បំផុត​ក៏មាន​អាយុកាល​ជាង  ៤០ ឆ្នាំ​ហើយ​ដែរ វត្ត​នីមួយៗ​សុទ្ធ​តែមាន​នាម​បញ្ញត្តិ ជា​ភាសា បាលី​រៀងៗ​ខ្លួន ឬក៏​ត្រូវបាន​គេ​ហៅ​ឈ្មោះ​តាមរយៈ​ឈ្មោះ​តំបន់ ភូមិសាស្ត្រ​ដែល បងប្អូន​ប្រជា ពលរដ្ឋ​ខ្មែរ ចំណុះជើងវត្ត​ទីនោះ  រស់នៅ រ​សិន​បើ​ពួកគាត់​មិនសូវ​ជា​យល់ដឹង​អំពី​នាម​បញ្ញត្តិ​ជា ភាសាបាលី ។ ដូចជា វត្ត​ធម្ម​រាជា​ដួង​កែវ​កំពង់​ដូង គេ​ហៅ​កាត់​ថា វត្ត​ផ្នូរ​ដួង ជាដើម ។ បើ​និយាយ​តាម​ផ្នែក អក្សរសាស្ត្រ នាម​ស័ព្ទ ឬ ឈ្មោះ​បុគ្គល​មិនអាច​ផ្លាស់ប្តូរ ឬ ហៅ​ខុស​ឈ្មោះ​បាន​តាម អំពើ​ចិត្ត​ឡើយ ? ហើយ​ប្រសិនបើ​ដាក់ឈ្មោះ ឬ ឈ្មោះ​វត្ត​អារាម របស់​យើងខ្ញុំ​ព្រះករុណា​តាមតែ​ចិត្ត​ចង់​ដូច្នេះ មានន័យ ថា ចង់ កាឡៃ​ភាសា​ជាតិខ្មែរ ឬ ក៏​ចង់​មើលងាយ​ឈ្មោះ​វត្ត​របស់​យើង ខ្ញុំព្រះករុណា​យ៉ាង​ចំហ​ហើយ “​។
​ព្រះតេជព្រះគុណ​មាន​ពុទ្ធដីកា​ បន្តទៀតថា ៖ “​ទោះបី​យើងខ្ញុំ នៅ មិនសូវ​ចេះ​ភាសា​វៀតណាម​យ៉ាង ណាក៏ដោយ តែ​ការហៅ​ឈ្មោះ របស់​យើងខ្ញុំ​ខុស ឬ ត្រូវ ក៏​យើងខ្ញុំ​ក៏​អាច​ដឹង​ខ្លះ​ដែរ រួច​អស់លោក យល់ ឃើញ​យ៉ាងណា​?” ។ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត  បាន​បន្ត ៖ ឈ្មោះ​វត្ត​អារាម​របស់​យើងខ្ញុំ​បាន​ដិត​ជាប់​ក្នុង​អារម្មណ៍  របស់​ញាតិ​ញោម​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ខ្មែរ​ទាំងអស់​រួច​ទៅ ហើយ ចំណែក​ខាង​រដ្ឋា​បាល​វិញ ក៏ត្រូវ​បាន បាន​ចុះបញ្ជី​រួចហើយ ដែរ ម្ល៉ោះហើយ គ្មាន​អ្នកណាម្នាក់​មាន​សិទ្ធិ​ប្តូរ​ឈ្មោះ​ផ្សេង​ឡើយ  ហើយក៏​នូវ​មិន ទាន់​មាន​វត្ត​ខ្មែរ​ណាមួយ ដែល​ត្រូវបាន​គេ​ដាក់ ឈ្មោះ វត្ត​ត្រឹម​បេ នៅមុខ​ក្លោងទ្វារ​នោះទេ ។ នេះ​ប្រហែល មកពី អស់លោក​មិនចេះ​អាន​អក្សរ​ខ្មែរ ឬ​អស់លោក​មិន​ចង់​មើល ឬក៏ ចង់​ដាក់ឈ្មោះ​វត្ត​ដោយ​ប្រើ​ឈ្មោះ ផ្សេង​ក្នុង​គោលបំណង​លុប បំបាត់​ទីវ​ត្ត​អារាម​របស់​ខ្មែរ​នៅ​ខេត្ត​ព្រះ​ត្រពាំង ។ ការ​ឆ្លាក់​ឈ្មោះ ឬ តាំង​រូប ចម្លាក់​… គ្មានអ្វី​ប្រាសចាក​សីលធម៌ ប្រពៃណី​ប្រជា ជាតិខ្មែរ​ឡើយ ។
​កម្ទេច​ព្រះវិហារ​បុរាណ សាង​ព្រះវិហារ​ថ្មី ?
​ ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ទាក់ទិន​នឹង​វត្ត​កំពង់​ពោធិ ព្រឹក្ស និង វត្ត​លាវ​ចន្ទ​ស្សរា​រាម ដាក់ តាំង​រូបថត លោក ត្រឹម បេ  និង​សមាជិក​ក្រុមគ្រួសារ​នៅ​កណ្តាល​ព្រះវិហារ ព្រះតេជព្រះគុណ  ថាច់ សុខសាន្ត កត់សម្គាល់​នៅក្នុង​សារលិខិត​ដោយ​ចោទ​ជា សំណួរ​ថា ៖ “​លោក ត្រឹម បេ គឺជា​អាជីវករ សម្បូរ​ទ្រព្យ ធន់​មួយរូប  ហើ​ញ​លោក​ក៏​ជា​ពុទ្ធបរ​ស័​ទម្នាក់​ដែល​ពោរពេញ​ដោយ​ចិត្ត​សប្បុ រស ។ លោក មានគំនិត​ផ្តួច ផ្តើមកសាង​សំណង់​សង្គមកិច្ច​ជា ច្រើន​កន្លែង ដូចជា សាលារៀន​, សង់​លំនៅឋាន ជូន​ប្រជា​ពល រដ្ឋ​ក្រីក្រ ខេត្ត​ព្រះ​ត្រពាំង រាប់ពាន់​ខ្នង​, ផ្តល់​សេវា​ថែទាំ​សុខភាព ដល់​អ្នកក្រ​ដោយ​ឥតគិតថ្លៃ ដោះស្រាយ​ការងារ រាប់រយ​ករណី ជូន​បងប្អូន​នៅ​មូលដ្ឋាន​, និង​ការចូលរួមចំណែក​យ៉ាងច្រើន​ក្នុង ការ​លុប បំបាត់​ភាពក្រីក្រ នៅ​ខេត្ត​ព្រះ​ត្រពាំង នោះ​ជា​សកម្មភាព ពិត ហើយ​ជា​សកម្មភាព​ដ៏​វិជ្ជមាន​របស់គាត់​ទៀត ម្ត៉េ​ច​ក៏​មិនឃើញ  មាន​លើកទឹកចិត្ត​ផង​? ។ លោក និង​សមាជិកគ្រួសារ​សុទ្ធសឹង ជា ពុទ្ធសាសនិក​ស្រ ឡាញ់ និង​គោរព​ព្រះពុទ្ធសាសនា ការផ្តួចផ្តើម គំនិត​កសាង និង​ជួសជុល​វត្ត​អារាម គឺជា​ប្រការ​មួយ​គួរ ឲ្យ​កោត សរសើរ និង​ទទួលបាន​ការដឹងគុណ​ទើបត្រូវ ។ ហេតុអ្វី​បានជា ត្រូវ​ទទួលរង​ការរិះគន់ យ៉ាង​ដូច្នេះ​? ករណី មនុស្ស​ពិត​សកម្មភាព បែរជា​ត្រូវគេ​រិះគន់ ចំណែក​ករណី​ស្រមើស្រមៃ​ត្រូវបាន​គេ​សរ សើរ​ទៅវិញ ។ បើ​ដូច្នេះ​មែន​តើ​ភាព​ដឹងគុណ​របស់​មនុស្ស​យើង យកទៅដាក់​នៅ​កន្លែង​ណា​ទៅ​?
​ សារលិខិត​បន្តទៀត​ទៀតថា “​ការដែល លោក ត្រឹម បេ ជួយ ជួសជុល​វត្ត​អារាម សង់​ព្រះវិហារ សាលា​ទាន ហោត្រៃ​ថ្មី ជាដើម  រួច​ឆ្លាក់​ឈ្មោះ [​ជា​អក្សរ​យួន​] ឬ រូបចម្លាក់​របស់ ក្រុមគ្រួសារ​លោក នៅ​ខាងក្រៅ ព្រះវិហារ មិនមែន​នៅ​ខាងក្នុង​ផង ហើយក៏​មិនមែន នៅ​កន្លែង​ដាក់​ព្រះ​ពុទ្ធបដិមា​ផង តើ​មាន​អ្វី​ខុស​នឹង ច្បាប់ទម្លាប់ ប្រពៃណី​ខ្មែរ​ទៅ​? នោះ​គឺជា​សកម្មភាព​ដើម្បី​កត់ត្រា និង​បញ្ជា​ក់នូវ ការគោរព​ដឹងគុណ​ពី សំណាក់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ ជើងវត្ត​ដល់​បុគ្គល​ដែលមាន​គុណ​ក្នុងការ​ជួសជុល​កសាង​វត្ត  អារាម ។

ផ្ទាំងរូបថតក្រុមគ្រួសារលោក ត្រឹម បេ ដាក់តាំងនៅចំកណ្តាលផ្លូវឡើង ទៅកាន់ព្រះវិហារបង្រៃចាស់
ផ្ទាំងរូបថតក្រុមគ្រួសារលោក ត្រឹម បេ ដាក់តាំងនៅចំកណ្តាលផ្លូវឡើង ទៅកាន់ព្រះវិហារបង្រៃចាស់

សារលិខិត​បានកត់សម្គាល់​ដល់​ពាក្យ​ចរចា​ម​អារាម​ថា ”​លោក  ត្រឹម បេ បាន​បំផ្លាញ​ព្រះវិហារ​បុរាណ នៅ​វត្ត​កំពង់​ពោធិព្រឹក្ស ទាំងស្រុង ហើយ​ទើប​លោក​កសាង​ថ្មី​ឡើងវិញ ថា “​តាមពិត  ការកសាង​ព្រះវិហារ វត្ត​កំពង់​ពោធិព្រឹក្ស លោក ត្រឹម បេ បាន ចំណាយ​ថវិកា​ផ្ទាល់ខ្លួន យ៉ាងច្រើន ស​ន្ថឹ​ក​សន្ធាប់​ដើម្បី​អញ្ជើញ  លោក ង្វៀង កាំ ឡី (Nguyen Cam Luy) មក​រើ​សំណង់​ព្រះវិហារ បុរាណ​យកទៅដាក់​កន្លែង​ថ្មី រួច​ទើប លោក​ធ្វើការ​ជួសជុល ព្រះវិហារ​នោះ ដោយ​រក្សា​នូវ​ទម្រង់​ដើម​សំណង់​ប្រវត្តិសាស្ត្រ របស់​វត្ត​បុរាណ កំពង់ ពោធិព្រឹក្ស ។ ដូច្នេះ ព័ត៌មាន​ដែល​ល្បី​ថា  លោក ត្រឹម បេ បាន​កម្ទេច​សំណង់​ចាស់ រួច​សង់​សំណង់​ថ្មី  ហើយ​លើកតម្កើង​ថា ជា​វត្ត​របស់ ត្រឹម បេ នោះ​រឿងនេះ​មិន​ពិត ទេ “ ។
​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​វត្ត​ដីក្រហម នមស្ការ​សំពះ រូបថត​គ្រួសារ លោក ត្រឹម បេ​?
​ កាលពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៣ កាសែត​អប់រំ (Bao Giao  Duc) វៀតណាម​បាន​ចុះផ្សាយ ព័ត៌មាន​ទាក់ទិន​នឹង​វត្ត​កំពង់ ពោធិព្រឹក្ស និង​វត្ត​លាវ​ចន្ទ​ស្សរា​រាម ដោយបាន​ភ្ជាប់​នឹង​រូបថត វត្ត​ផង ។ កាសែត​នេះ​បាន​រាយការណ៍​អំពី​លក្ខណៈ​ព្រះវិហារ​ថា ខាងលើ​មាន​ទ្វារ​ចេញចូល ៤ ទ្វារធំ ១ ទ្វារ​អម សង់ខាង ២ និង​ទ្វារ ក្រោយ ១ ។ ទ្វារធំ​ត្រូវបាន​ដាក់​នៅ​ទិសខាងកើត លើ​ជញ្ជាំង​ទ្វារធំ គេ​បាន​ចារ សិលាចារឹក​កត់ត្រា​គុណសម្បត្តិ​របស់ លោក ត្រឹម បេ  និង ភរិយា​អ្នកស្រី វឿ​ង ដុង អា​ញ់ ។ ច្រកចូល​ទ្វារ ខាងស្តាំ លើ ជញ្ជាំង​មាន​ឆ្លាក់​ឈ្មោះ និង​រូបថត​ឪពុក​បង្កើត​លោក ត្រឹម បេ គឺ  លោកតា យឿ​ង ក្វើ និង​ម្តាយ បង្កើត លោក ត្រឹម បេ គឺ​លោក យាយ ត្រឹម ធី ស៊ិ​ញ និង​រូ​ប្រពន្ធដើម​ឪពុក លោក ត្រឹម បេ គឺ  លោកយាយ ថាច់ ធី ស៊ិ​ញ ។ ច្រកចូល​ទ្វារ​ខាងឆ្វេង​ដាក់តាំង​ផ្ទាំង សិលាចារឹក​កត់ត្រា​គុណសម្បត្តិ របស់​បុត្រា បុត្រី ទាំង ៣ រូប​របស់  លោក ត្រឹ ម​បេ ជា​អក្សរ​យួន គឺ ត្រឹម ត្រុ​ង ង៉ឹ​ង , ត្រឹម ថ្វៀ​ក គី​វ និង ត្រឹម ខាយ ហ្វា ។ ច្រកចូល​ទ្វារ​ខាងក្រោយ មាន​រូបថត​ខ្នាត​ធំ ដាក់តាំង​រូបថត លោក ត្រឹម បេ និង ភរិយា និង​បុត្រាបុត្រី របស់ គាត់​នៅ​ជញ្ជាំង​ខាងក្រៅ​ព្រះវិហារ ។ ជញ្ជាំង​ព្រះវិហារ​ខាងក្នុង ទាំង​ទាំង ៤ ទិស ត្រូវបាន​គេ​គូររូប គំនូរ​ពុទ្ធប្រវត្តិ ទៀតផង ។​

ទិដ្ឋភាពខាងក្នុងនៃព្រះវិហារវត្តបង្រៃចាស់
ទិដ្ឋភាពខាងក្នុងនៃព្រះវិហារវត្តបង្រៃចាស់

ឆ្លើយតប​នឹង​ការរិះគន់​នៅលើ​កាសែត​អប់រំ​វៀតណាម​ថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​វត្ត​កំពង់​ពោធិព្រឹក្ស និង​វត្ត​លាវ​ចន្ទ​ស្សរា​រាម  នមស្ការ​គោរព​ចំពោះ​រូបថត​គ្រួសារ លោក ត្រឹម បេ នោះ ព្រះ​តេជ ព្រះ​គុណ ថាច់ សុខសាន្ត បាន​អះអាង​ក្នុង​សារលិខិត​ថា “​ជា​រឿង មិន​ត្រឹមត្រូវ​ទេ​” ។
​លោក ង្វៀង តឹង ស៊ឺ (Nguyen Tan Su) អតីត​លេខាធិការដ្ឋាន​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រចាំ​ឃុំ​ហាម យ៉ាង​ចាប់ពី​ឆ្នាំ ១៩៨១ ដល់  ១៩៩២ បាន​ប្រាប់ កាសែត​វៀតណាម​ក្នុងស្រុក​ថា លោក​ធ្លាប់ បាន​បួស រៀន​នៅ​វត្ត​កំពង់​ពោធិព្រឹក្ស ហើយក៏​ធ្លាប់បាន​គង់នៅ រយៈពេល​ខ្លី​នៅ​វត្ត​លាវ​ចន្ទ​ស្សរា​រាម​ដែរ ។

លោក ង្វៀង តឹង ស៊ឺ (Nguyen Tan Su) អតីត​លេខាធិការដ្ឋាន​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រចាំ​ឃុំ​ហាម យ៉ាង
លោក ង្វៀង តឹង ស៊ឺ (Nguyen Tan Su) អតីត​លេខាធិការដ្ឋាន​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រចាំ​ឃុំ​ហាម យ៉ាង

​លោក ង្វៀង តឹង ស៊ឺ បាន​បន្តទៀតថា លោក​និង ពុទ្ធ​បរិ​ស័ត​ខែ្មរ ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ថា ពួកខ្លួន​បានដាក់​តាំង​រូបថត លោក ត្រឹម បេ និង ក្រុមគ្រួសារ​នៅ​ចំ កណ្តាល​ព្រះវិហារ វត្ត ទាំង ពីរ នេះ ៕

Leave A Reply

Your email address will not be published.