អត្តសញ្ញាណនៃជាតិខ្មែរក្រោម

225

ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

សមណសិស្ស និង សិស្សនៅក្នុងវត្តមួយ នៃសាលាពុទ្ធកសិក្សានៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង ប្រឡងបញ្ចប់ថ្នាក់ ប្រឆាំឆ្នាំ សិក្សា ពុទ្ធសករាជ ២៥៥៨ នៅក្នុងខែធ្នូ ឆ្នាំ ២០១៤ ។
សមណសិស្ស និង សិស្សនៅក្នុងវត្តមួយ នៃសាលាពុទ្ធកសិក្សានៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង ប្រឡងបញ្ចប់ថ្នាក់ ប្រឆាំឆ្នាំ សិក្សា ពុទ្ធសករាជ ២៥៥៨ នៅក្នុងខែធ្នូ ឆ្នាំ ២០១៤ ។

អត្តសញ្ញាណនៃជាតិខ្មែរ

គឺខ្មែរថែរ័ក្សស្ម័គ្រផ្ទាល់ខ្លួន

មិនមែនបរទេសឬចិនយួន

ថែរក្សាស្ងួនជំនួសខ្មែរ ។

ទីមួយក្មួយៗ ថែភាសា

និយាយចរចារសម្តីខ្មែរ

ជាមួយមិត្តភ័ក្តិនិងឪម៉ែ

ឈ្មោះថាក្មួយថែភាសាជាតិ ។

ទីពីរមូលមីរទៅវត្តវ៉ា

ក្មេងចាស់កុមារឧស្សាហ៍ឃ្មាត

មិនចូលសាសន៍គេចោលសាសន៍ជាតិ

ឈ្មោះថាថែជាតិឲ្យថេរឋិត ។

ទីបីប្រុសស្រីជាតិខេមរា

ទៅកាន់សាលាវត្តខ្មែរពិត

មិនទៅតែឯងបបួលមិត្ត

ឲ្យចេះរិះគិតរៀនអ័ក្ខរ៍ខ្មែរ ។

ទាំងបីប្រការមានសារៈ

សំខាន់ខ្លាំងណាស់ស្មើជន្មខ្មែរ

ភាសាសាសនាអក្សរម៉ែ

អាយុជាតិខ្មែរនៅត្រង់ហ្នឹង ។

ភាសារលត់សាសន៍រលាយ

អក្សរអន្តរាយស្លាយសូន្យឈឹង

ខ្មែរនឹងរលាយបាត់លំនឹង

ហេតុហ្នឹងត្រូវប្រឹងថែព្រមគ្នា ៕

អ៊ីម៉ែលៈ tranthachdung9@gmail.com

Comments are closed.