អូស្ត្រាលី​ប្រារព្ធ​សប្តាហ៍​ប្រជាពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​លើក​ទី ​៥០

0 227

ប្រារព្ធ​សប្តាហ៍​ប្រជាពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​លើក​ទី​៥០ នៅ​ទូទាំងប្រទេស​អូស្ត្រាលី​នា​សប្តាហ៍​នេះ នឹង​ឆ្លុះបញ្ចាំង​អំពី​ការទទួលស្គាល់​សិទ្ធិ​ជា​ម្ចាស់​ទឹកដី​របស់​ជនជាតិដើម​អូស្ត្រាលី​។​

អូស្ត្រាលីប្រារព្ធសប្តាហ៍ប្រជាពលរដ្ឋជនជាតិដើមអូស្ត្រាលីលើកទី ៥០ ។ រូបថត AFP
អូស្ត្រាលីប្រារព្ធសប្តាហ៍ប្រជាពលរដ្ឋជនជាតិដើមអូស្ត្រាលីលើកទី ៥០ ។ រូបថត AFP

​ដើម្បី​អបអរ​សប្តាហ៍​ប្រជាពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​ឆ្នាំនេះ នឹងមាន​កម្មវិធី​វប្បធម៌​មួយចំនួន ដូចជា​កម្មវិធី​ផ្តល់រ​ង្វាន់​, ការលើក​ទង់​និម្មិត​រូប​, សុន្ទរកថា​, ការតាំងពិព័រណ៍ និង​កម្មវិធី​តាម​សាលារៀន​ជាដើម ។​

​កាលពី​ឆ្នាំ ១៩៦៣  សហគមន៍​ជនជាតិ​នៅ​តំបន់ Yirrkala ក្នុង​ភាគ​ខាងជើង​អូស្ត្រាលី​បានដាក់​ញត្តិ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ទទួលស្គាល់​សិទ្ធិ​ជា​ម្ចាស់​ទឹកដី​របស់​ជនជាតិដើម​ទាំងនោះ ។​
​ញត្តិ​ទាមទារ​ដែល​ចារ​នៅលើ​សំបកឈើ​នោះ គឺជា​ឯកសារ​តាមបែប​ប្រពៃណី​ដំបូង​បំផុត ដែល​ច្បាប់​អូស្ត្រាលី​បានទទួល​ស្គាល់​។​

បណ្ឌិត Tom Calma មកពី អង្គការ Reconciliation Australia ដែលជា​អង្គការ​ដើម្បី​ផ្សះផ្សារ​គ្នា​ដោយសារ​រឿង​ពី​អតីតកាល​និង​ដើម្បី​រឹតចំណង​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី និង​ប្រជាពលរដ្ឋ​ទាំងអស់​របស់​អូស្ត្រាលី មានប្រសាសន៍ថា ការទទួលស្គាល់​ញត្តិ​នៅ​ឆ្នាំ ១៩៦៣ គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ទាក់ទង​នឹង​សិទ្ធិ​មិន​ភាពជា​ម្ចាស់​ដី​តាម​ទំនៀមទម្លាប់​ប្រពៃណី​ពលរដ្ឋ​ជនជាតិដើម ៕

Leave A Reply

Your email address will not be published.