ខ្មែរ​កម្ពុជា​ក្រោម​ នៅ​អូស្ត្រាលី​ធ្វើបាតុកម្ម​តវ៉ា​ទាក់ទង​នឹង​សិទ្ធិមនុស្ស​

0 161

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​អូ​ស្ត្រ​លី នៅ​ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៣ បាននាំគ្នា​ចេញ​ធ្វើ បាតុកម្ម ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ​នៅ​ខេត្ត​ឃ្លាំង ដែល​ទើបតែ​ត្រូវបាន​អាជ្ញា​វៀត ណា​ម ចាប់​ផ្សឹក និង​ដាក់គុក កាលពី​ខែឧសភា កន្លងទៅនេះ ។​

ខ្មែរក្រោមនៅអូស្ត្រាលីធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យដ៉លែងព្រះសង្ឃនៅកម្ពុជាក្រោម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។
ខ្មែរក្រោមនៅអូស្ត្រាលីធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យដ៉លែងព្រះសង្ឃនៅកម្ពុជាក្រោម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។

នៅ​ទីក្រុង Canberra ប្រទេស​អូស្ត្រាលី​ថ្ងៃនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្តួចផ្តើម​ឲ្យ​មាន​ជា​បាតុកម្ម​មួយ ដែលមាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ២៣០ នាក់ មកពី​រដ្ឋ​នានា ក្នុងប្រទេស​អូស្ត្រាលី ។
​នៅ​ព្រឹក​ថ្ងៃទី ០៤ ខែមិថុនា នេះ បន្ទាប់ពី​ការធ្វើ​បាតុកម្ម​រយៈពេល ១ ម៉ោង ក្រុម​អ្នកគាំទ្រ​ខ្មែរក្រោម បាន​ដង្ហែ​ក្បួន​នាំ​ញត្តិ ទៅកាន់​ស្ថានទូត​នានា រួមទាំង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​អូស្ត្រាលី និង​សភា​ប្រទេស​អូស្ត្រាលី​ផងដែរ ។​

នៅ​ម៉ោង​ប្រមាណ​ជា ១០:៣០ នាទី​ព្រឹក ម៉ោង​ក្នុងប្រទេស​អូស្ត្រាលី ទីក្រុង Canberra លោក លឹម ថា តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ស្សេ​ឡង់​បាន​រៀបរាប់​អំពី​គោលសេចក្តី​សំខាន់ៗ​ក្នុង​ញត្តិ ដែលមាន​ចំនួន ១៣ ទំព័រ ដូចជា​ការទាមទារ​ឲ្យ​វៀតណាម ប្រគល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​បាត់​ខ្លួន និង ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ឲ្យ​មាន​សេរីភាព ។ នៅក្នុង​ញត្តិ​នោះ ក៏​បង្ហាញ​ផងដែរ​នូវ​ការមិន​សុខចិត្ត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ដោយ​លើកឡើងថា វៀតណាម​បាន​បំពាន​លើ​សិទ្ធិ សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម ។​

​សូមជម្រាបថា​បាតុកម្ម និង​ការដាក់​ញត្តិ​នៅ​អូស្ត្រាលី​នេះ ធ្វើឡើង​ស្របគ្នា​នឹង​ខួប ៦៤ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន ឲ្យ​ទៅ​វៀតណាម​កាន់កាប់ ក្នុង​ឆ្នាំ ១៩៤៩ ។ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​អូស្ត្រាលី មិនបាន​ទទួលយក​ញ​តិ ដែល​បាន​ដាក់ជូន​នោះទេ ៕

Leave A Reply

Your email address will not be published.