បទវិចារណកថា៖ កិច្ច​សន្ទនា​សិទ្ធិមនុស្ស​អូស្ត្រាលី និង វៀតណាម​

0 595

កិច្ច​សន្ទនា​សិទ្ធិមនុស្ស​អូស្ត្រាលី និង វៀតណាម​

បទវិចារណកថា ដោយ លោក ថាច់ វឿង​

ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០​

ដោយសារ​ការ​មិន​ទុកចិត្ត​របប​កុម្មុយនិស្ត ដែល​តែងតែ​មិន​គោរព​កិច្ចសន្យា និង​លក្ខខ័ណ្ឌ​នានា​ មុន​និង​ផ្តល់​ជំនួយ Foreign Aid របស់​ប្រទេស Australia​ ទៅ​រដ្ឋាភិបាល​វៀតណាម ជា​រៀងរាល់​ឆ្នាំ ក្រសួង​ការបរទេស​ទទួល​បន្ទុក​ផែ្ន​កពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​អូស្ត្រាលី​ បាន​បើក​កិច្ច​សន្ទនា ស្តីអំពី​សិទ្ធិមនុស្ស​រវាង Australia និង​ វៀតណាម (Human Rights Dialogue Between Australia and Vietnam​) ដែល​ហៅ​កាត់​ថា DFAT ដើម្បី​យល់ដឹង​ឲ្យបាន​ច្បាស់លាស់ នូវ​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស​ នៅក្នុង ប្រទេស​វៀតណាម ព្រោះ​រដ្ឋាភិបាល​វៀតណាម​នៅតែ​បិទបាំង​ការពិត និង​បាន​រាយការណ៍​ជូន​ប្រទេស​ Australia​ ថា ខ្លួន​បាន​ធ្វើ​ត្រឹម ត្រូវ​ល្អ​តាមច្បាប់​លិទ្ធិ​ប្រជា​ធិប្បតេយ្យ​ គោរ​ពសិ​ទិ្ធ​មនុស្ស អភិបាលកិច្ច​ល្អ តុលាការ​ឯករាជ តាម​សំ​ណោម​ពរ​ តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ទើប​រដ្ឋា ភិបាល​អូស្ត្រាលី នៅ​តែ​បន្ត​រផ្តល់​ជំនួយ​ ជា​រៀង​រហូតមកដល់​ឆ្នាំនេះ ។ ក្នុង​បរិបទ​សង្គម​បែបនេះ មានតែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ ​;ដែល​ដឹងការ​ពិត តាម ដាន​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស​ ជិតស្និទ្ធ​ជាមួយ ប្រជាជន ដឹង​ច្បាស់​អំពី​ទុក្ខសោក​របស់​ជនជាតិ​ដើម​ទាំងអស់ នៅក្នុង ប្រទេស​វៀតណាម​ មាន​ខែ្មរ កម្ពុជាក្រោម​ជាដើម នៅក្នុង​ពិភពលោក​នេះ ប្រទេស​លទិ្ធ​ប្រជា​ធិប្បតេយ្យ គេ​ចាត់​ ទុក​អង្គ​ក្រៅ​រដ្ឋា ភិបាល ជា​ដៃ​គូរ​អភិវឌ្ឍ​ន៏​ដែល​មិន​អាច​ខ្វះ​បាន ។ ចំណែក​ប្រទេស​សង្គមនិយម​វិញ​ គេ​ចាត់ទុក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាស​ត្រូវ ទើប​ក្រសួង​ការបរទេស​អូស្ត្រាលី​ បាន​អញ្ជើញ​អង្គ​អន្តរជាតិ​ក្រៅ​រដ្ឋា ភិបាល នានា​ជាច្រើន​ ក្នុង​នោះ​មាន អង្គការ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch​ និង​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម និង​អង្គការ​ជនជាតិ​យួន​ខ្លះទៀត ជាដើម ចំនួន ២០ អង្គការ ដើម្បី​ចូលរួម​ ពិភាក្សា​ប្តូរ​យោបល់ និង​លើកឡើង​អំពី​ការ​ទុក្ខ​កង្វល់​ព្រួយបារម្ភ​របស់​ខ្លួន​ អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស នៅ ក្នុង​ប្រទេស​វៀតណាម ។ ប្រទេស​អូស្ត្រាលី​ ជា​ដៃ​គូរ​ពាណិជ្ជកម្ម​ដ៏ សំខាន់​របស់​វៀតណាម រាល់​ជំនួយ​ប្រទេស​អូស្ត្រាលី​ ទៅ​ប្រជាជន​វៀតណាម​ដោ​យស្មាះ​ត្រង់ ដោយ បរិសុទ្ធ​ គ្មាន​ចង់បាន​ផល​ចំណេញ គ្មាន​ចង់បាន សំណង​អ្វី​ឡើយ ។ ហេតុនេះ​ហើយ បាន​ជា​រដ្ឋាភិបាល អូស្ត្រាលី​ មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​វៀតណាម ។ ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​របស់ ប្រទេស ទាំងពីរ​នេះ ហើយ បាន​ជា​មាន​ជនជាតិ​អូស្ត្រាលី​ ម្នាក់ គឺ​លោក​សាស្រ្តា​ចារ្យ Philip Taylor បាន​ទៅ​ស្នាក់នៅ កម្ពុជាក្រោម​រាប់​ឆ្នាំ​ ដើម្បី​ស្រាវជ្រាវ​អំពី​ខែ្មរ​ក្រោម ពេល​បាន​យល់​ច្បាស់​ថា ខែ្មរ​ក្រោម ជា​ម្ចាស់​ទឹក ដី​ជា​ជនជាតិ​ដើម​នៅ​កម្ពុជាក្រោម​ លោក​បាន​សរសេរ​សៀវភៅ​មួយ មាន​ចំណងជើង​ថា The Khmer Land Of Vietnam មានន័យថា ទឹកដី​ខែ្មរ ប៉ុនែ្ត​ប្រទេស​វៀតណាម ។

Australian Prime Minister Scott Morrison and his Vietnamese counterpart Nguyen Xuan Phuc, Hanoi, August 23, 2019. Photo: AFP Forum
Australian Prime Minister Scott Morrison and his Vietnamese counterpart Nguyen Xuan Phuc, Hanoi, August 23, 2019. Photo: AFP Forum

វេទិកា​សន្ទនា បាន​ចាប់ផ្តើម​ប្រព្រឹត្តទៅ នៅ​ថៃ្ង​ទី ២៥​ ខែសីហា ឆ្នាំ២០២០ នា​វេលា ម៉ោង១០​:៣០ ដល់ម៉ោង ១២​:០០ ថៃ្ង​ត្រង់ សមាសភាព​ គណៈប្រតិភូ​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ដែល​បាន​អញ្ជើញ ចូលរួម​ជារ​បៀ​បទូរ សន្និបាត​រួមមាន៖

  1. លោក​ ថាច់ ច័ន្ទ​តូ ប្រធាន​ទីប​អូស្យានី នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម
  2. លោក​ យ័ញ បូ​ណាត ប្រធាន​សាខា​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ទីក្រុង Melbourne ​
  3. លោក​ គឹម ប៊ិន យុវជន​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ប្រទេស​អូស្ត្រាលី​
  4. លោក​ ទៀ ថេន ទី​ព្រឹក្សា​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ទីក្រុង Sydney​
  5. លោក​បណ្ឌិត្យ​ Joshua Cooper ទី​ព្រឹក្សា​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​ ពី​សហរដ្ឋអាមេរិក​

ខ្លឹមសារ​សំ​ខាន់​ៗ ដែល​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ធ្វើ​របាយការណ៍​ដាក់​ជូន​អង្គ​សន្ទនា​នោះ​ ថែ្លង​ដោយ​លោក ថាច់ ច័ន្ទ​តូ មាន​ដូចជា ករណី​ដែល​អាជ្ញាធរ​យួន​ រឹបអូស​យក​ដីធ្លី​ពលរដ្ឋ​ខែ្មរ​ក្រោម នៅ​ភូមិ​ប៉​ប្រក់ ស្រុក​ព្រៃ​មេង ខេត្ត​ក្រមួនស​ ហើយ​អាជ្ញាធរ​យួន បាន​ចាប់​លោក Huynh Van Dep ដាក់​ពន្ធនាគារ​រហូត​មក ដល់ពេល​នេះ មាន​រយៈកាល ៣ ខែ​ហើយ មិនទាន់​មាន​ដំណោះស្រាយ​ មិន ទាន់​ប្រកាស់​ស្រាល​ក្រម​អី្វ​ទាំងអស់ ការ​ឃុំឃាំង​នេះ​ហួស​កាលកំណត់​ ខុស​និង​នីតិ​វី​ធី​ច្បាប់ ខុស​ទាំង ច្បាប់​ជាតិ និង​ច្បាប់អន្តរជាតិ​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​ស្នើ​ក្រសួង​ការបរទេស​អូស្ត្រាលី ជួយ​ធ្វើ អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង លោក Huynh Van Dep ដោយ​ឥតលក្ខខ័ណ្ឌ ដោយ​អញ្ជើញ ចុះទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ ។

ករណី​ដែល​រដ្ឋាភិបាល​វៀតណាម​ បង្កើត​ច្បាប់ Cyber Law​ ដើម្បី​ត្រួតពិនិត្យ​សន្តិសុខ​សង្គម​ តាមរយៈ ច្បាប់​នេះ​ហើយ ដែល​ជា​ប្រព​ភនៃ​ការ​រឹត​បន្តឹង និង​រំលោភ​បំពារបំពាន​ទៅ​លើសិ​ទិ្ធ​បញ្ចេញមតិ​ សិ​ទិ្ធ​ចែក ចាយ​ព័ត៌មាន តាម​បណ្តាញ​សង្គម Facebook​ របស់​យវ​ជន​ខែ្មរ​កម្ពុជាក្រោម មានការ​ឆក់ យក​ទូរស័ព្ទ​ដៃ​ មានការ​ចាប់​បង់​ពិន័យ​ជា​ទឹកប្រាក់ ចាប់បង្ខំ​ឲ្យ​ចុះ​កិច្ចសន្យា មាន​យុវជន​ To​ Hoang Chuong យុវជន Thach Cuong និ​ងយុ​ជន​ផេ្សង​ៗទៀត​ជាដើម​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​ស្នើ ក្រសួង​ការបរទេស​អូស្ត្រាលី អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ច្បាប់ នេះ ឡើងវិញ និង​សុំ​ឲ្យ​លើកលែង​ដល់ យុវជន​ខែ្មរ​ក្រោម​ទាំងអស់​ ។

ករណី​ពលករ​ខែ្មរ​ក្រោម​រាប់​រយ​នាក់​ ត្រូវ​រោង​ច័ក្រ Shing Mark Vina និង​រោង​ច័ក្រ Sun Lim Furniture​ នៅ​ខេត្ត​វាល​ប្រើស ( Dong Nai ) ហាមមិនឲ្យ​ចូល​ធ្វើការ​វិញ បន្ទាប់ពី​បាន​ឈប់សម្រាក ពេល​ដែល​ជំងឺ Covid19​ កំពុង​រាតត្បាត ប៉ុនែ្ត​ជនជាតិ​ដទៃ​គេ​អនុញ្ញ​តិ្ត​ឲ្យ​ចូល​ធ្វើការ​វិញ​ លើង​លែង​ខែ្មរ ក្រោម តែមួយគត់ គេ​មិន​អនុញ្ញ​ត្តិ​ឲ្យ​ចូល​ធ្វើការ​វិញ​ ទោះជា​ពល​រក​ខែ្មរ​ក្រោម​រួបរួម​គ្នា​ផ្តិត​ស្នាមមេដៃ ដា​ក់ញ្ញា​តិ្ត​តវ៉ា ទៅ​រដ្ឋាភិបាល​ ទៅ​ក្រសួង​ពលកម្ម​វៀតណាម ក៏​នៅតែ​គ្មាន​ដំណោះស្រាយ គ្មាន អន្តរាគមន៍ អី្វ​ទាំងអស់​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​ចេញ​លិខិត​ថ្កោលទោស ចេញ​លិខិត​អន្តរាគមន៍ ផ្ញើរ​ទៅ​រោង​ច័ក្រទាំង​ពីរ​នេះ​ ប៉ុនែ្ត​គ្មាន​ទទួល​បានការ​ឆ្លើយ តប​អី្វ​ឡើយ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម បាន​លើកឡើង​ថា​ រោង​ច័ក្រទាំង​ពីរ​នេះ​មាន​និន្នាការ​រើសអើង​ពូជសាសន៍ និង​ធ្វើខុស​ច្បាប់​អង្គការ ពលកម្ម​អន្តរជាតិ​ ( ILLO ) វៀតណាម​ក៏​ជាស​មា​ជិ​ករបស់​ ( WTO ) ដែរ​ ត្រូវ​គោរពច្បាប់ ការងារ មិន​ត្រូវ រើសអើង​ពូជសាសន៍​ឡើយ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​បាន​ស្នើរ​ ក្រសួង​ការបរទេស Australia​ ជួយ​ធ្វើអន្តរាគមន៍​ចុះទៅ​សេព​អងេ្ក​តរោង​ច័ក្រទាំង​ពីរ​នេះ​ដោយ​ផ្ទាល់​ ។

លោ​កណ្ឌិ​ត្យ​ Joshua Cooper​ បាន​រាយ​កា​រណ៍​បនែ្ថម​ថា ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ ទាំង ១៧ គោលដៅ ដែល​វៀតណាម​ទទួល​បាន​ជំនួយ​ជាច្រើន ពី​អង្គការសហប្រជាជាតិ ត្រូវតែ​មាន ការអភិវឌ្ឍន៍​ ឲ្យបាន​ដល់​ជនជាតិ​ដើម​ខែ្មរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដីស​ណ្ត​រតាម​ដង​ទនេ្ល​មេគង្គ​ ពោល​គឺ​ប្រជាជន​ទាំងអស់​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​បោះបង់ចោល​ឡើយ ។

កិច្ច​សន្ទនា​ក៏បាន​បញ្ចប់​ទៅ​ ក្រសួង​ការបរទេស​អូស្ត្រាលី​ ទទួល​បន្ទុក​ផែ្ន​កពាណិជ្ជកម្ម​អន្តរជាតិ​ បាន សន្យា​ថា នឹង​បញ្ជូន​របាយការណ៍ ទាំងអស់​ទៅ​ឯកអគ្គ​រដ្ឋទូត​ប្រទេស​អូស្ត្រាលី​ ប្រចាំ​ទីក្រុង Hanoi​ ដើម្បី​ចរ​ចារ និង​រដ្ឋាភិបាល​វៀតណាម ។

ករណី​រំ​លោភ​បំពាន​សិ​ទិ្ធ​មនុស្ស​ ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម មក​លើ​ខែ្មរ​កម្ពុជា ក្រោម ជា​ម្ចាស់​ទឹកដី ជា​ជនជាតិ​ដើម​ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ទាំង​សាខា​ប្រចាំ​ទី្វប​អូស្យានី ទាំង​នៅ ទី្វប អឺរ៉ុប ទាំង​នៅ​ សហរដ្ឋអាមេរិក និង​សាខា​សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម នៅ​ប្រទេស​នានា​ទៀត​ជុំវិញ ពិភពលោក​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាងសកម្ម​ កសាង​សំណុំរឿង​មាន​ភស្តុតាង​ពិតប្រាកដ ទៅតាម សម័យ​បចេ្ច​កវិទ្យា​ទំនើប​ ដាក់​ប្តឹង​តវ៉ា​ស្ទើរតែ​គ្រប់​ច្រកល្ហក​លើ​ពិភពលោក​នេះ​អស់ហើយ សឹងតែ​គ្រប់ ប្រទេស​ហើយ​ ដែ​លល្គាល់​ខែ្មរ​កម្ពុជាក្រោម ជា​នរណា មក​ពីណា នៅ​ទីណា ដូ​ចេ្នះ​ខែ្មរ​ក្រោម ត្រូវ​រួបរួម សាមគ្គី​គ្នា​ ទាម​ទា​រសិ​ទិ្ធ​សំរេច​វាសនា​ខ្លួន​ដោយខ្លួនឯង តាមច្បាប់​អន្តរជាតិ ៕

Leave A Reply

Your email address will not be published.