អាជ្ញាធរ និងក្រុមហ៊ុនយួន ឃុបឃិត​គ្នា​បន្លំ​ឯកសារ​យក​ដីរបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តក្រមួនស

0 40

ដោយ ស៊ឺន ចែងចើន

​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ស្រុក​ភ្នំ​ដី​ (​H​òn Đấ​t​) ​ខេត្ត​ក្រមួនស​ ​ចោទ​អាជ្ញាធរ​វៀតណាម​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ ​ថា​ ​បាន​ឃុបឃិតជាមួយ​ឈ្មួញ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ ​រំលោភ​យក​ដី​លំនៅឋាន​ ​ដែល​កំពុង​រស់នៅ​ ​និង​អាស្រ័យផល​ ​តាំងពី​ដូនតា​របស់​ពួកគាត់​មក​ ​។​

​យោង​តាម​គណនី​ហ្វេសប៊ុក (Facebook) ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រងគ្រោះ​ ​ពី​ការរំលោភ​យក​ដី​ ​បានបង្ហោះ​វីដេអូ​ ​អម​ដោយសារ​ផង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​០​ ​ខែ​ត​វិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​លើកឡើង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​នៅ​ស្រុក​ភ្នំ​ដី បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​នាក់​ប្រដាប់ដោយ​ដំបង​ ​និង​ក្រុម​ជន​អន្ធពាល​ផង​ ​មក​ចាប់​ម្តាយ​ ​និង​ប្អួ​ន​របស់​ខ្លួន​ ​នាំ​យកទៅ​ការិយាល័យ​នគរបាល​ស្រុក​ ​។​ ​ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​ ​ក៏បាន​បង្ហោះ​នូវ​រូបភាព​ ​នៃ​ ​អំពើ​ហិង្សា​បង្កឡើង​ដោយ​អាជ្ញាធរ​ ​និង​ក្រុម​ជើង​កាង​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជា​ជនរងគ្រោះ​ផង​ ​។​

​បើ​តាម​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​អះអាង​ថា​ ​ពួកគេធ្លាប់ប្តឹង​ផ្តល់​ក្រុមហ៊ុន​វៀតណាម​ ​ឈ្មោះ​មេគង្គ​ (Côn​g​ ​T​y​ Cổ ​P​h​ần Đầu ​T​ư Xâ​y​ ​D​ựn​g​ – K​h​oán​g​ Sản ​M​ê Kôn​g​) ​ដែល​ធ្វើអាជីវកម្ម​រ៉ែសំណ​ង់ ​និង​កិន​ថ្ម​ ​ទៅ​តាមផ្លូវ​តុលាការ​ជាង​ ​២​ ​ឆ្នាំ​មក​ហើយ​ ប៉ន្តែ ​តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស ​មិនបាន​ចាត់ការ​លើ​ពាក្យបណ្តឹង​ ​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ​ ​។​

​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​អំពាវនាវ​ដល់​ស្ថាប័នមានសមត្ថកិច្ច​ ​ឲ្យ​ជួយ​ពន្លឿន​ដោះស្រាយ​រឿង​បញ្ហា​ដីធ្លី​ ​និង​ត្រូវ​អនុវត្ត​ឲ្យ​មាន​មាន​ភាព​ស្មើគ្នា​ ​ខណៈ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​កន្លងមក​នេះ​ ​តុលាការ​ចាត់ការ​ ​ទៅលើ​តែ​ខាង​ក្រុម​ឈ្មួញ​អ្នកមានអំណាច​ ​។​

Leave A Reply

Your email address will not be published.