បុណ្យ​ចេញ​វស្សា​នៅ​កម្ពុជា​ក្រោម

162

ដោយ ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់​យុង

​ថ្ងៃពេញបូណ៌មី ខែអស្សុជ ជា​រៀងរាល់ឆ្នាំ ពុទ្ធបរិស័ទ​ទូទាំង​ពិភពលោក​ចំណាំបាន​ថា​ជា​ថ្ងៃ​ព្រះ​ភិក្ខុសង្ឃ​ចេញ​វស្សា ។ បណ្តា​បុណ្យ​ពុទ្ធសាសនា​ទាំងអស់​ដែលមាន​បុណ្យ​វិសាខបូជា និង​មាឃបូជា​ជាដើម បុណ្យ​ចេញ​វស្សា​នេះ​ក៏​រាប់​ថា​ជា​បុណ្យ​មួយ​មាន​សារៈសំខាន់​ណាស់ដែរ ។ ដែល​ហៅថា បុណ្យ​ចេញ​វស្សា នេះ គឺជា​ពាក្យ​បញ្ញត្តិ​ហៅ​ទៅតាម​ការចាត់ចែង​ឲ្យ​មាន​ជា​កម្មវិធី​ស្រដៀង​គ្នា​នឹង​បុណ្យ​ផ្សេងៗ ទៀត​ដែរ ដូច​ជាការ​ប្រគេន​ភត្ត​ចំពោះ​ព្រះសង្ឃ​, កិច្ច​នមស្ការ​ព្រះ​រតនត្រៃ​, ធ្វើ​ឧបោសថសីល​, ចម្រើន​ព្រះ​បរិត្ត​, ធម្មទេសនា​, ធម្មសាកច្ឆា​, ចម្រើន​ភាវនា​ជាដើម ខុសប្លែក​តែ​ត្រង់​មានការ​ធ្វើ​បវារណា​កម្ម​របស់​ភិក្ខុសង្ឃ ជំនួស​ឧបោសថកម្ម​ប៉ុណ្ណោះ​, ត្រង់នេះ​បើ​យើង​ហៅ​ដោយ​ប្រារព្ធ​យក​បវារណា​កម្ម ឲ្យ​ត្រឹមត្រង់​ទៅតាម​ព្រះ​វិន័យ​នោះ ត្រូវ​ហៅថា “​ថ្ងៃ​បវារណា​” ដូច​បទ​បាលី​ក្នុង​ព្រះ​វិនយបិដក គម្ពីរ​មហាវគ្គ​ថា “​អ​ជ្ជ បវារណា​” ជា​គ្រឿង​អាង ។​

កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តនាគវនារាម (ខ្ទឹង) ខេត្តព្រះត្រពាំង  ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។
កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តនាគវនារាម (ខ្ទឹង) ខេត្តព្រះត្រពាំង ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។

ទន្ទឹមនឹងនោះ ថ្ងៃ ១៥ កើត​ខែអស្សុជ​នៃ​ចន្ទគតិកាល​នេះ ក៏​ជា​ថ្ងៃ​អស្សុជ ឬ​អស្សយុជ​បូជា​ដែល​ពុទ្ធបរិស័ទ​នៅ​ទី​ខ្លះ​នាំគ្នា​បូជា​ព្រះពុទ្ធ​បរមគ្រូ​ដោយ​អាមិសបូជា​ដោយបាន​រៀប​មធុបាយាស ផ្កា​ភ្ញី ធូប ទៀន និង​គ្រឿងក្រអូប​ជាដើម​, ចំណែកឯ​ធម្មបូជា​ដោយ​ការរក្សា​ឧបោសថ ធម្មសាកច្ឆា ធម្មទេសនា ភាវនា​កម្មដ្ឋាន ចម្រើន​វិបស្សនា​ជាដើម ដើម្បី​រំឭក​ដល់​ថ្ងៃ​នក្ខត្តឫក្ស​ដ៏​ឧ​ត្ត​ម ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​យាងចុះ​ចាក​ឋាន​តាវ​ត្តឹ​ង្ស​ក្រោយពី​ទ្រង់​ចាំ​វស្សា​ទី ៧ នៅ​ទីនោះ ដើម្បី​សម្តែង​អភិធម្មបិដក​ប្រោស​ព្រះពុទ្ធ​មាតា និង​ពពួក​ទេព ។ ដោយហេតុ​នោះបាន​ជា​ពុទ្ធបរិស័ទ​ចាត់ចែង​បុណ្យ​ចេញ​វស្សា​មាន​របៀបរៀបរយ​រុងរឿង​ហ៊ឹកហ៊ាក់ ។

ចំណែក​នៅ​កម្ពុជា​ក្រោម​, ពុទ្ធបរិស័ទ​ខ្មែរក្រោម​ក៏បាន​រៀបចំ​បុណ្យ​ចេញ​វស្សា​នេះ​យ៉ាង​អ៊ឹកធឹក ខ្លះ​នាំគ្នា​រៀបចំ​វេច​នំ​តាំង​ពីថ្ងៃ ១៣ កើត និង​ថ្ងៃកោរ​បម្រុង​នឹង​យកទៅ​វត្ត មាន​ទាំង​អន្សមជ្រូក អន្សមចេក អន្សមដូង នំគម នំ​ចាក់​អំបែង​…​គឺមាន​ទាំង​បង្អែម​និង​ចំអាប​ប្រណីត​វិសេស​, បេះ​ទាំង​ផ្កា​ភ្ញី ទៀន ធូប ជា​គ្រឿង​ត្រៃ​ត​រន​បូជា ។

កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តនាគវនារាម (ខ្ទឹង) ខេត្តព្រះត្រពាំង  ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។
កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តនាគវនារាម (ខ្ទឹង) ខេត្តព្រះត្រពាំង ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។

ទន្ទឹមនឹងនោះ ពុទ្ធបរិស័ទ​ក៏​មិន​ភ្លេច​វេច​ទេយ្យទាន ធ្វើជា​រង្វាន់​សម្រាប់​សម​ណ​សិស្សានុស្សិស្ស​សាលា​ពុទ្ធិកសិក្សា ប្រឡង​ឆមាស​ឡើយ ព្រោះថា​វត្តនី​មួយ ៗ ដែលមាន​បើក​សាលា​ពុទ្ធិកសិក្សា ចាប់តាំងពី​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ដែល​រួមមាន​ទាំងអស់ ៤ ថ្នាក់ គឺ​ថ្នាក់​បាលី ទី ១, ទី ២, ទី ៣ និង​ទី ៤ គឺ​ថ្នាក់​បាលី​រង​, ចំណែកឯ​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ រួមមាន ៣ ថ្នាក់​, សរុប​ទាំងអស់​មាន ៧ ថ្នាក់​ដែល​តម្រូវ​ឲ្យ​រៀន ៧ ឆ្នាំ​ទើប​ចប់សព្វគ្រប់​, នេះ​និយាយ​ចំពោះតែ​ខេត្ត​ព្រះ​ត្រពាំង​មួយ​ប៉ុណ្ណោះ ខេត្ត​នានា​មាន​បើក​សាលា​ពុទ្ធិកសិក្សា​ខ្លះ មិនមាន​ខ្លះ ឯ​កម្មវិធីសិក្សា​មិន​ដូចគ្នា​ទាំងស្រុង​ទេ មាន​ខុសគ្នា​ដោយ​អន្លើ ហើយ​កម្មវិធីសិក្សា​ពុទ្ធិ​សិក្សា ៧ ឆ្នាំនេះ​មានតែ​នៅ​ខេត្ត​ព្រះ​ត្រពាំង   ។ ឯ​កាលបរិច្ឆេទ​ដែល​តម្រូវ​ឲ្យ​ចាប់ផ្តើម​បើក​បវេស្សនកាល គឺ​ចាប់តាំងពី ៨ កើត​ខែវិសាខ​សម្រាប់​មធ្យមសិក្សា​បឋមភូមិ និង ១៥ កើត​ខែវិសាខ​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ប្រឡង​បញ្ចប់​នៅ​ពាក់​កណ្តាលខែ ឬ​ចុងខែ​បុស្ស ទៅតាម​ការកំណត់​រប​ស់​គណៈកម្មការ​ពុទ្ធិកសិក្សា​ស្រុក​នីមួយ ៗ ចំពោះ​មធ្យមសិក្សា​បឋមភូមិ ទី ១, ២, ៣ ។ ដើមខែ​មាឃ និង​ពាក់កណ្តាល​ខែមាឃ​គឺ​នៅ​ថ្ងៃ ១២ និង ១៣ ១៤ រោច​ចំពោះ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ ទី ១, ២ និង​មធ្យមសិក្សា​បឋមភូមិ ឆ្នាំ​ទី ៤ (​បាលី​រង​)​ដោយ​ចាត់តាំង​មណ្ឌល​ប្រឡង​រួម​នៅ​វត្ត​ណាមួយ​ទូទាំង​ខេត្ត​, ប៉ុន្តែ​សុទ្ធតែ​តម្រូវ​ឲ្យ​ប្រឡង​ឆមាស​នៅពេល​ចេញ​វស្សា​ទាំងអស់ គឺ​បេក្ខជន​ប្រឡង​ត្រូវ​ចូល​បន្ទប់​ប្រឡង​នៅ​ថ្ងៃ ១៣ កើត និង​ថ្ងៃកោរ​ហើយ​ប្រកាស​លទ្ធផល​ប្រឡង​នៅពេល​រាត្រី ១៥ កើត (​វត្ត​មួយចំនួន​តិច​ទេ​ដែល​ប្រកាស​ពេល​ថ្ងៃ​) ក្នុងឱកាស​បុណ្យ​ចេញ​វស្សា​ជា​រៀងរាល់ឆ្នាំ ដែលមាន​ពុទ្ធបរិស័ទ​ទាំង​ក្មេង​ចាស់​ចូលរួម​យ៉ាងច្រើន​កុះករ​ដោយ​ទឹកមុខ​ញញឹម​ប្រិមប្រិយ ក្រោម​ស្នូរ​ទះដៃ​កងរំពង​អបអរសាទរ​ចំពោះ​ការតស៊ូ​សិក្សា​អក្សរសាស្ត្រ​ជាតិ និង​សាសនា​របស់​ព្រះសង្ឃ​និង​យុវជន​ខ្មែរក្រោម ។ និយាយ​អំពី​ការរៀបចំ​វត្ត​វិញ​តាំងពី​ថ្ងៃកោរ​ព្រះសង្ឃ​នាំគ្នា​បោសច្រាស​ជម្រះ​ទីលាន​វត្ត រោង​ឧបោសថ​កុដិ សាលា រោងរៀន សាលាឆទាន រោង​ភត្ត វច្ចកុដិ តម្កល់​ទឹក​ងូត ទឹក​ប្រើប្រាស់ បង្ហូត​ទង់សាសនា ចង​បដា​បុណ្យ ។ មិនតែប៉ុណ្ណោះ នៅ​វត្ត​ខ្លះ​មាន​ទាំង​សង់​រាន​ធ្វើ​សាល​វេទិកា​ប្រកាស​លទ្ធផល​ទៀតផង ។ នៅ​រសៀល​ពេញបូណ៌មី​សូរសំឡេង​ភ្លេងពិណពាទ្យ​រនាត​គង កងរំពង​ពេញ​ភូមិ​ស្រុក​ជា​សញ្ញា​ប្រាប់ថា​បុណ្យ​ចេញ​វស្សា​ឈាន​មកដល់ និង​ពិធី​ប្រកាស​លទ្ធផល​ប្រឡង​របស់​សមណ​សិស្សានុសិស្ស​ក៏​មកជា​មួយ​ដែរ ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ខ្លះ​ដែល​កំពុង​បំពេញ​កិច្ចការ​កសិកម្ម​នៅឯ​ចម្ការ​ស្រែ ខ្លះ​នៅ​គេហដ្ឋាន​ខ្លះទៀត​ជា​សិស្សសាលា​កំពុង​រៀន​នៅ​សាលា​ក្បែរ​វត្ត មាន​ទឹកមុខ​ញញឹម​លប​ខ្សឹបប្រាប់​គ្នីគ្នា​ថា យប់​នេះ​បុណ្យ​ចេញ​វស្សា​ព្រះសង្ឃ​ប្រកាស​លទ្ធផល (​ស្រុក​ខ្លះ​និយម​ហៅថា ព្រះសង្ឃ​ហៅ​ពិន្ទុ​) យើង​បាន​ទៅ​វត្ត​សប្បាយចិត្ត​ណាស់​, ឯ​កសិករ​ក​ម្នាក់ៗ មានចិត្ត​រំភើប​រីករាយ​សប្បាយ​ឥតឧបមា​ខំ​រូតរះ​ម្នីម្នា​ប្រកប​កិច្ចការងារ​ដោយ​ចិត្ត​ទន្ទឹង​ឲ្យ​ដល់​យប់​ឆាប់ ៗ នឹង​អាល​ទៅ​វត្ត​មើល​លោក​ហៅ​ពិន្ទុ ។ ឯ​សមណ​សិស្សានុសិស្ស​វិញ​ភ័យ​ផង អរ​ផង​លាយឡំ​ច្របូកច្របល់​ខ្វល់​រចល់​ចិត្ត គិត​គ្នេរ​ពិន្ទុ​ស្មាន​មិនដឹង​ជា​បាន​លទ្ធផល​ផ្តល់​ឲ្យ​ខ្ពស់​ឬ​ទាប​យ៉ាងណា ។

កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តនាគវនារាម (ខ្ទឹង) ខេត្តព្រះត្រពាំង  ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។
កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តនាគវនារាម (ខ្ទឹង) ខេត្តព្រះត្រពាំង ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។

បើ​ចោល​ខ្សែ​ភ្នែក​មើលទៅ​ទិដ្ឋភាព​ទី​វត្ត​នីមួយ ៗ នាពេល​រសៀល​នោះ គេ​ឃើញ​មាន​ភាព​អូរ​អរ​រម្យទម​គួរ​ឲ្យ​ចាប់ចិត្ត​ពេញ​មួយជីវិត​អ្នករៀន​បំភ្លេច​មិនបាន ។ ពុទ្ធបរិស័ទ​ក្មេង​ចាស់​ខ្លះមក​វត្ត​តាំងពី​ព្រលឹម​វាល់ល្ងាច ខ្លះ​មិន​ទាំង​ចាំ​ដល់​យប់​ផង ក៏​នាំគ្នា​មក​វត្ត​ដើរ​រជយ​តាំងពី​រសៀល​ព្រះអាទិត្យ​ប៉ប្រះ​ចុង​ព្រៃ ខ្លះ​ដៃ​កាន់​វង្វាន់​ដែល​វេច​ដោយ​ក្រដាស ឬ​ប្លា​ស្ទិ​ច​ពណ៌​ក្រហម​យ៉ាង​វិ​ចិត្ត ខ្លះ​កាន់​ទេយ្យធម៌​ផ្សេង ៗ មក​ប្រគេន​លោកគ្រូ​ចៅអធិការ ឬ​លោកគ្រូ​អចិ​ន្តេ​យ្យា​ចា​រ្យ ដើម្បី​ឲ្យ​គណៈកម្មការ​រៀបចំ​វង្វាន់​ជា​របៀបរៀបរយ ត្រៀម​ប្រគេន​សមណ​សិស្សានុសិស្ស​នៅពេល​ប្រកាស​លទ្ធផល គឺ​រង្វាន់​មាន​គ្រប់​ចំនួន​សមណ​សិស្សានុសិស្ស​ឥត​ខ្វះ ហើយ​បើ​សង្កេត​ទៅ​ច្រើនតែ​ឃើញ​មាន​រង្វាន់​ពិសេស​វិចិត្រ​ប្រណីត​ជាងគេ​សម្រាប់​យុវតី​សិស្ស​ព្រោះ​នឹក​ស្ងើច​អស្ចារ្យ​ចំពោះ​ការខិតខំ​របស់​សិស្សស្រី ៗ ដែល​ខ្មីឃ្មាត​ឆ្លៀត​រៀន​ទាំង​សាលា​សកល​ទាំង​សាលា​បាលី ។ ទន្ទឹមនឹងនោះ ក៏មាន​រង្វាន់​ពិសេស​សម្រាប់​លេខ​ជយលាភី​ពិសេស​ផងដែរ ។ មិនតែប៉ុណ្ណោះ​លោកគ្រូ​ចៅអធិការ និង​គណៈកម្មការ​វត្ត​នីមួយ តែង​ត្រៀម​រង្វាន់​ទឹកចិត្ត​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ដែល​លះបង់​ពេលវេលា​កិច្ចការងារ​ធុរៈ​ផ្ទាល់ខ្លួន មក​វត្ត​បង្រៀន​ដោយ​ស្ម័គ្រចិត្ត  ។ ក្រោយពី​ចេញ​វស្សា​រួច នៅ​ថ្ងៃមួយ​រោច លោកគ្រូ​ចៅអធិការ និង​លោកគ្រូ​អចិន្ត្រៃយ៍​សាលា អនុញ្ញាត​ឲ្យ​សមណ​សិស្សានុសិស្ស​និមន្ត​និង​អញ្ជើញ​ទៅ​ស្រុកកំណើត​រយៈពេល ១ សប្តាហ៍​ដើម្បី​ថ្វាយបង្គំ​ព្រះ​ឧបជ្ឈា​យា​ចា​រ្យ និង​សួរសុខទុក្ខ ញោម មាតា បិតា ញាតិសាលោហិត តាម​បវេណី​ពុទ្ធសាសនា​, លុះដល់​ថ្ងៃ ៨ រោច​អស្សុជ​វិលត្រឡប់​មក​វត្ត​រៀន​ជា​បន្ត ។

ចំណុច​ដែល​គណៈកម្មការ​ពុទ្ធិកសិក្សា​នៅ​កម្ពុជា​ក្រោម និយម​កំណត់​កាលបរិច្ឆេទ​ប្រឡង​ឆមាស​ក្នុងឱកាស​បុណ្យ​ចេញ​វស្សា​នេះ ជា​ចំណុច​ពិសេស​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​សម្រាប់​ខ្មែរក្រោម​គឺ ; ទី ១ ដើម្បី​ទាក់ទាញ​ពុទ្ធបរិស័ទ​ដែល​មិនទាន់មាន​សទ្ធា តែងតែ​ព្រងើយកន្តើយ​នឹង​សង្គម​វត្ត​អារាម នឹងមាន​សទ្ធា​មក​វត្ត​អារាម​, ទី ២ ដើម្បី​លើកកម្ពស់​កិត្តិយស​ផ្តល់​ទឹកចិត្ត​ដល់​សិក្ខាកាម​ឲ្យ​រឹងរឹតតែ​ស្រឡាញ់​ការរៀនសូត្រ​, ទី ៣ ជា​ឧបាយ​កាយ​បង្ហូរ​ទឹកចិត្ត​ស្នេហា​វប្បធម៌ ស្នេហា​អក្សរសាស្ត្រ ស្នេហា​សាសនា​របស់​ជាតិ ឲ្យ​ហូរ​ជ្រួតជ្រាប​ដល់​បេះដូង​យុវជន​ខ្មែរក្រោម​, ទី ៤ ដើម្បី​បណ្តុះ​ធម៌​សាមគ្គី​រវាង​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​, ទី ៥ បណ្តុះ​ស្មារតី​ជាតិនិយម​កុំ​ឲ្យ​ខ្មែរ​ភ្លេចខ្លួន​ជា​ខ្មែរ ។

ត​ពីនេះ​ នឹង​រៀបរាប់​អំពី​ព្រះ​ភិក្ខុសង្ឃ​បវារណា​ចេញ​វស្សា

ក្រោយ​អំពី​ចូល​វស្សា​គម្រប់ ៣ ខែ ទៅតាម​ពុទ្ធានុញ្ញាត គឺ​ចាប់​តាំង​តាំង​ពីថ្ងៃ ១ រោច​ខែអាសាឍ​ដល់​ថ្ងៃ ១៥ កើត​ខែអស្សុជ​ជា​ថ្ងៃ​ភិក្ខុសង្ឃ​បវារណា​ចេញ​វស្សា សឹង​មាន​ព្រះពុទ្ធដីកា​ត្រាស់​អនុញ្ញាត​នៅក្នុង​វិនយបិដក គម្ពីរ​មហាវគ្គ វ​ស្សូប​នា​យិ​ក​ក្ខ​ន្ធ​កៈ និង​ប​វារណ​ក្ខ​ន្ធ​កៈថា “​អនុជា​នា​មិ ភិ​ក្ខ​វេ វ​ស្សំ ឧ​បគ​ន្តុ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូល​វស្សា​” ដោយមាន​កំណត់​កាលបរិច្ឆេទ​ដូច្នេះ “​ម្នាល​ភិក្ខុ​ទាំងឡាយ ថ្ងៃ​ចូល​វស្សា​មាន​ពីរ គឺ​ថ្ងៃ​បុ​រិ​មិ​កាវ​ស្សា ១ ថ្ងៃ​ប​ច្ឆិ​មិ​កាវ​ស្សា ១ ភិក្ខុ​គួរ​ចូល​បុ​រិ​មិ​កា​វស្សា​ក្នុង​ថ្ងៃ​បន្ទាប់​នៃ​ថ្ងៃពេញបូណ៌មី​ខែ​អាសាធ (​គឺ​ថ្ងៃ​១​រោច​ខែ​អាសាធ​) ភិក្ខុ​គួរ​ចូល​ប​ច្ឆិ​មិ​កាវ​ស្សា​ក្នុង​ថ្ងៃ​ដែល​កន្លង​ហួស ១ ខែ​អំពី​ថ្ងៃពេញបូណ៌មី​ខែ​អាសាធ (​គឺ​ថ្ងៃ​១​រោច​ខែ​ស្រាពណ៍​) ម្នាល​ភិក្ខុ​ទាំងឡាយ ថ្ងៃ​ចូល​វស្សា​មានតែ​ពីរ​យ៉ាង​នេះឯង​” ។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ពុទ្ធានុញ្ញាត​បវារណា​កម្ម​ដល់​ភិក្ខុសង្ឃ​ថា “​អនុជា​នា​មិ ភិ​ក្ខ​វេ វ​ស្សំ វុ​ដ្ឋា​នំ ភិ​ក្ខូ​នំ តី​ហិ ឋា​នេ​ហិ ប​វា​រេ​តុំ ទិ​ដ្ឋេ​ន វា សុ​តេន វា បរិ​សង្កា​យ វា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​ដែល​នៅចាំ​វស្សា​រួចហើយ​បវារណា ដោយ​ស្ថាន ៣ យ៉ាង គឺ​ដោយ​ឃើញ​ក្តី ឮ​ក្តី រង្កៀស​ក្តី​” ។ របៀប​វារ​ណា​គឺ “​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ឲ្យ​សង្ឃ​ដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា​” ។ បន្ទាប់មក “​ត្រូវ​ភិក្ខុ​ជា​ថេរៈ​ធ្វើ​ឧត្តរា​ស​ង្គ ឆៀង​ស្មា​ម្ខាង​អង្គុយច្រហោង​ផ្គង​អញ្ជលី​ឡើង​ហើយ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា ស​ង្ឃំ អាវុសោ ប​វា​រេ​មិ ទិ​ដ្ឋេ​ន វា សុ​តេន វា បរិ​សង្កា​យ វា វទ​ន្តុ មំ អាយ​ស្ម​ន្តោ អនុក​ម្បំ ឧ​បា​ទាយ បស្ស​ន្តោ ប​ដិ​ក​រិ​ស្សា​មិ ទុតិយ​ម្បិ​…​ត​តិ​យ​ម្បិ​… នែ​អ​វុ​សោ ខ្ញុំ​សូម​បវារណា​នឹង​សង្ឃ​ដោយ​ឃើញ​ក្តី ឮ​ក្តី រង្កៀស​ក្តី​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ ហើយ​ពោល​ចំពោះ​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ​នឹង​ធ្វើតាម …​ជា​គម្រប់​ពីរដង … ជា​គម្រប់​បី​ដង​… ។ កិច្ច​ប៉ុណ្ណេះ​ហៅថា បរវា​រណា​កម្ម គឺ​ព្រះ​ភិក្ខុសង្ឃ​បវារណា​ចេញ​វស្សា ដែល​ពុទ្ធបរិស័ទ​និយម​ហៅថា លោក​ចេញ​វស្សា​, សីល​ចេញ​វស្សា ឬ​បុណ្យ​ចេញ​វស្សា ។

កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង  ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។
កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។

​ទស្សនៈ​ក្នុង​បវារណា​កម្ម​ចេញ​វស្សា​

បើ​យើង​សិក្សា​ទៅលើ​ពាក្យ​ថា​បវារណា​ក្នុង​វចនានុក្រម​ខ្មែរ នៃ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមាន​សេចក្តី​ថា “​ការបើកឱកាស​ឲ្យ​និយាយ​” ភ្ជាប់​ទៅនឹង​ខ្លឹមសារ​នៃ​ពាក្យ​បវារណា​ចេញ​វស្សា​របស់​ភិក្ខុសង្ឃ យើង​ឃើញថា បណ្តា​សីលធម៌​ទាំងអស់​ក្នុង​លោក នេះ​ជា​សីលធម៌​សាសនា និង​សីលធម៌​សង្គម​មួយ​ដ៏​ចាស់ទុំ​បំផុត​ហើយ​ជា​សីលធម៌​កំពូល​ទៀតផង ក្នុង​ការគោរព​សិទ្ធិ​នៃ​ការបញ្ចេញមតិ​រិះគន់​ដើម្បី​ស្ថាបនា​បុគ្គល និង​សង្គម​សាសនា សង្គមជាតិ​ឲ្យ​ប្រសើរឡើង ដោយ​សេរី​ក្រោម​ល័ក្ខខ័ណ្ឌ​ធម្ម​វិន័យ​គឺ​យក​ធម៌​វិន័យ​ជាធំ (​ធម្មាធិបតេយ្យ​) មិន​យក​បុគ្គល​ជាធំ (​អត្តា​ធិបតេយ្យ​) ឬ​បក្សពួក​វណ្ណៈ​ឬក៏​អំណាច​ជាធំ (​លោកាធិបតេយ្យ​) ។ សម​ដូច​ព្រះពុទ្ធដីកា​ត្រាស់​បញ្ជាក់ថា “​បវារណា​នោះ​ជាការ​អនុលោម​ដើម្បី​ពោល​ប្រដៅ​នូវ​គ្នា​នឹង​គ្នា ជាការ​ចេញ​ចាក​អាបត្តិ (​ទោសកំហុស​)​ជាការ​ធ្វើ​វិន័យ​ឲ្យ​ជា​ប្រធាន នឹង​ប្រាកដ​ដល់​អ្នក​ទាំងឡាយ​” ។ សេចក្តី​ត្រង់នេះ​ស​ឲ្យ​ឃើញថា​ព្រះពុទ្ធសាសនា មាន​គោ​ការណ៍​រៀបចំ​សង្គម​សង្ឃ​ឲ្យ​ឋិត​នៅក្រោម​ធម៌​វិន័យ មិនមែន​ឲ្យ​នៅក្រោម​កណ្តាប់ដៃ​ជន​ណាមួយ​ឡើយ ។ កាលបើ​ព្រះ​ភិក្ខុសង្ឃ​ទូទាំង​សាសនមណ្ឌល​គោរព​ធម៌​វិន័យ​ជាធំ (​វិនយ​ធ​ម្មា​ធិ​តេ​យ្យ​) មិន​យក​អ្វី​ផ្សេង​ជាធំ​ហើយ សង្ឃ​នឹងមាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុងការ​រស់នៅ ក្នុងការ​បញ្ចេញមតិ ក្នុងការ​អនុវត្ត​ធម៌​វិន័យ​ដោយ​សមភាព​ក្នុងសង្គម​ដ៏​ធំ​មួយ​នេះ ដោយ​មិនបាច់​ខ្លាចញញើត​នឹង​ការរើសអើង​ពូជសាសន៍ វណ្ណ ស័ក្តិ យស​អំពី​សំណាក់​ភិក្ខុសង្ឃ​ផង​គ្នា ។ ព្រោះ​អ្វី ? ព្រោះថា សង្គម​សង្ឃ​ជា​សង្គម​មួយ​ដែលមាន​ព្រះ​ភិក្ខុសង្ឃ​ជា​សមាជិក​មក​អំពី​ទិស​ទាំង​បួន​ចម្រុះ​ដោយ​ពណ៌​សម្បុរ ពូជ​ព​ន្ធុ សាសនា គឺ​ខ្លះ​មកពី​សាសនាព្រាហ្មណ៍ ធ្លាប់​ប្រកាន់​ស្អិត​លទ្ធិ​អហេតុក​វាទ​ខ្លះ អកិរិយវាទ​ខ្លះ ហើយ​ខ្លះទៀត​ធ្លាប់ជា​ចោរ ជា​ឃាតករ​ក៏មាន​… ឯ​ខ្លះ​មកពី​វណ្ណៈ​ទាំង​បួន គឺ​វណ្ណៈ​ក្សត្រ ១, វណ្ណៈ​ព្រាហ្មណ៍ ១, វណ្ណៈ​វេស្សៈ ១, វណ្ណៈ​សូទ្រៈ ១ ទន្ទឹមនឹងនោះ​មាន​ទាំង​ពួក​ចណ្ឌាល​មួយ​ថែមទៀត​ជា​គម្រប់ ៥ ; ចំពោះ​វណ្ណៈ​ក្សត្រ មាន​ទាំង​ស្តេច​, អគ្គមហេសី និង​រាជបុត្រា បុត្រី ព្រម​ទាំ​រាជវង្សានុវង្ស​, វណ្ណៈ​ព្រាហ្មណ៍ មាន​ទាំង​អាមាត្យ បុរោហិត រាជបណ្ឌិត សាស្ត្រាចារ្យ មេសា​សនា ទស្សនវិទូ​…, វណ្ណៈ​វេស្សៈ​មាន​ទាំង​សេដ្ឋី សេដ្ឋិនី គហបតី គហបតានី កុដុម្ពី​ក៍ ពាណិជ​ករ​…, វណ្ណៈ​សូទ្រៈ​មាន​អ្នក​ក្រលំបាក​តោកយ៉ាក ជនអនាថា និង​ស្មូម​យាចក​, ចណ្ឌាល​ជា​កុលសម្ព័ន្ធ​មួយ​ដែលមាន​ប្រភព​ចាក​វណ្ណៈ​ពីរ​ផ្សំ​ព​ន្ធុ​ខុស​គន្លង​បវេណី​នៃ​វណ្ណៈ ដែល​គេ​មិន​រាប់​ចូលក្នុង​វណ្ណៈ​ទាំង​បួន​ណាមួយ គឺ​គេ​ចាត់ទុកថា​អន់​ជា​សូទ្រៈ​ទៅទៀត ។ យើង​ដឹង​ហើយ​ថា តាំងពី​បុរាណកាល​ដរាប​មកដល់​ប​ច្ចុ​ប្បន្ន​កាល​នេះ​មនុស្ស​ទាំង ៤ វណ្ណៈ​នេះ ជិះ​ជាន់គ្នា​មិនចេះចប់ ដោយ​អំណាច ដោយ​ទ្រព្យ រើសអើង​ពូជសាស្ន ប្រកាន់វណ្ណៈ ដូច​ត្រី​នៅ​រួម​សមុទ្រ​មែន តែ​ត្រី​ធំ​តែង​ស៊ី​ត្រី តូច មិន​ងាយ​នឹងមាន​ធាតុ​អ្វីមួយ​អាច​បញ្ចូល​ពួកគេ​ឲ្យ​រលាយ​ចូលគ្នា​ឲ្យ​រួម​រស់នៅ​ជាមួយគ្នា​បាន​យ៉ាង​សុខសាន្ត​សន្តិភាព ដូចជា​ធាតុ​ធម្ម​វិន័យ​នេះឡើយ គឺ​កាលដែល​ពួកគេ​មាន​សទ្ធា​ចេញ​ចាក​ត្រកូល​របស់ខ្លួន​មក​បួស​ក្នុង​ធម្ម​វិន័យ​នៃ​ពុទ្ធសាសនា​ហើយ គេ​បាន​ជម្រុះ​ចោល​អស្មិមានះ​ដែល​ធ្លាប់តែ​ប្រកាន់​យ៉ាង​ផ្កាប់មុខ​ជ្រប់​ងោង​ទៅលើ​ត្រកូល​វណ្ណៈ​នោះ កាន់​យក​ធម្ម​វិន័យ​យ៉ាង​ស៊ប់ស៊ាំ​ហើយ​រួមរស់​ក្នុង​ធម្ម​វិន័យ​ដោយ​សមភាព​ក្នុងការ​ប្រព្រឹត្ត​ធម្ម​វិន័យ ប្រកបដោយ​សេរីភាព​យ៉ាង​ពេញ​ប​រុ​បូ​ណ៌ ។ នៅក្នុង​ខ្លួន​របស់គេ​ពេលនោះ​នៅមាន​ត្រឹមតែ​ពាក្យ​ហៅ​រួមគ្នា​មួយ​ម៉ាត់​គត់​គឺ ភិក្ខុ លែងមាន​ធាតុ​ក្សត្រ ព្រាហ្មណ៍ វៃស្យៈ សូទ្រៈ ចណ្ឌាល​តទៅទៀត ហើយ​មានការ​ចិញ្ចឹម​ជិវិត​ស្មើគ្នា​ដោយ​ស្មង​ត្រាច់​គោចរ​បិណ្ឌបាត​តាម​ច្រកល្ហក ភូមិ ស្រុក​ជនបទ រាជធានី បាន​អាហារ​ពី​គ្រប់​ដំបូលផ្ទះ​នៃ​វណ្ណៈ​ទាំងឡាយ គឺ​ព្រះសង្ឃ​លោក​មាន​បាត្រ​ជា​ឆ្នាំងបាយ​រួមគ្នា ប្រែ​ថា​ឆ្នាំងបាយ​នៃ​មនុស្ស​គ្រប់​វណ្ណៈ​គឺជា​ឆ្នាំងបាយ​របស់​ព្រះសង្ឃ មាន​វត្ត​ជា​លំនៅ​រួមគ្នា មាន​កុដិ​សាលា ឬ គល់ឈើ​ជា​ផ្ទះ​រួមគ្នា មានធម៌​ប្រព្រឹត្ត​ស្មើគ្នា​ដោយ​សុខក្សេមក្សាន្ត មិនមាន​ពៀរ មិនមាន​ភ័យ ។ ត្រង់នេះ​ស​ឲ្យ​ឃើញ​កាន់តែច្បាស់​ឥត​សង្ស័យថា ធាតុ​គឺ​ធម្ម​វិន័យ​នេះ ជា​ធាតុ​រម្លាយចោល​នូវ​វណ្ណៈ​ទាំងឡាយ​ដែលជា​ប្រភព​នៃ​លទ្ធិផ្តាច់ការ លទ្ធិកុម្មុយនីស្ត លទ្ធិ​អភិជន លទ្ធិមូលធននិយម លទ្ធិ​សក្តិភូមិ ឲ្យ​ទៅជា​លទ្ធិ​ធម្ម​វិន័យ​ឬ​លទ្ធិ​វិនយ​ធម្មាធិបតេយ្យ ឬក៏​លទ្ធិ​សង្ឃា​ធិបតេយ្យ​មុនគេ​ក្នុង​លោក បើ​គិត​តាំងពី​ពេល​ព្រះ​បាន​ត្រា​ស់មក​ឥឡូវ ២៦ សតវត្សរ៍ ឈានចូល​ឆ្នាំ​ទី ៣ នៃ​សតវត្សរ៍​ទី ២៧ ក្នុងឆ្នាំនេះ​ហើយ ។ នាកាល​ណោះ ពិភពលោក​នេះ​ឋិត​នៅក្នុង​យុគ​ងងឹតឈឹង​មិនទាន់​ឃើញ​ពន្លឺ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅឡើយ តែ​ព្រះពុទ្ធសាសនា​នៅពេល​នោះបាន​ឈានដល់​ថ្នាក់​កំពូល​នៃ​សេរីភាព​ទៅហើយ នឹង​បានជា​មេ​ធាតុ​បង្កើត​ពន្លឺ​លទ្ធិប្រជាធិបតេយ្យ ជា​មេគំនិត​បង្កើត​សីលធម៌​លុបបំបាត់​ធាតុ​វណ្ណៈ​, សម​ដូច​សំនេរ​នៃ​ព្រះ​ធម្មបាល ខៀវ ជុំ ក្នុង​សៀវភៅ​សកល​ចិន្តា​ជា​ស្នា​ព្រះហស្ត​ដ៏​ឆ្នើម​របស់​ព្រះអង្គ​លោក​ថា “​ព្រះពុទ្ធសាសនា​, ជា​សាសនា​ដំបូង​ដែល​បាន​បង្រៀន​ឱយ​មនុស្ស​បញ្ឈប់​នូវ​ទង្វើ​ជិះជាន់​ប្រមាថមើលងាយ​គ្នា ព្រោះតែ​រឿង​ប្រកាន់​ជាន់​វណ្ណៈ​ដោយ​សំអាង​ជាតិ​សាស្ន និង​អំបូរ​វង្ស​ត្រកូល ។ ល ។ ដែល​គេ​បែងចែក​នៅក្នុង​លក្ខណៈផ្សេង ៗ គ្នា ប្រកបដោយ​កម្ពស់​, ទំនាប​, ទំហំ​, តំណូច​, តម្លៃ​, តំ​ហោក ។ ល ។ ព្រម​គ្នា​នេះ​គេ​បាន​បង្កើត​ឲ​ឱយមាន​ធាតុ​មួយ​ដែលមាន​ឈ្មោះថា “​សីលធម៌​” ធាតុ​សីលធម៌​នេះ គឺជា​ទិស​, ជាទី​កន្លែង​សម្រាប់​ណាត់ជួប​គ្នា​របស់​មនុស្ស​ទាំងឡាយ​” ។ ដើម្បី​ឲ្យ​កាន់តែច្បាស់​ថា ព្រះពុទ្ធសាសនា​ជា​មេរៀន​ដំបូង​នៃ​លទ្ធិប្រជាធិបតេយ្យ យើង​គួរ​សើរើ​សិក្សា​ឡើងវិញ​នូវ​សង្ឃកម្ម​ទាំងឡាយ ដែល​មានចែង​នៅក្នុង​ព្រះ​វិនយបិដក ដែល​ប្រៀបដូចជា​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នីមួយៗ ផ្នែក​ខាង​អាណាចក្រ ដូច​យ៉ាង កឋិន​កម្ម ឧបសម្បទាកម្ម (​ការបញ្ចូល​សមាជិក​ស​ង្ឃ​ថ្មី​) និង​បវារណា​កម្មនេះ​ជាដើម យើង​នឹង​ឃើញ​បាន​ថា សង្ឃកម្ម​របស់​ពុទ្ធសាសនា​សុទ្ធតែ​យក​ធម៌​និង​វិន័យ (​បើ​ផ្លូវលោក​គឺ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​) ជា​ប្រធាន ជាធំ ហើយ​មាន​សង្ឃ​ជា​មូល​ជា​អ្នកសម្រេច​កម្ម ដោយ​ប្រគល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ដល់​ជំនុំ​សង្ឃ​, លទ្ធផល​ទីបំផុត​នៃ​សង្ឃកម្ម​ត្រូវ​អនុម័តិ​ដោយ​មតិ​សង្ឃ​ក្រោម​លក្ខខណ្ឌ​ធម្ម​វិន័យ ។ ប្រសិនបើ​គ្មាន​ធម្ម​វិន័យ​ទេ សង្គម​សង្ឃ​មុខតែ​វឹកវរ​ចលាចល​ជា​សង្គម​លោក​ទៅទៀត ដូច​បានបញ្ជាក់​ហើយ​សង្គម​សង្ឃ​គឺ​សង្គម​ចម្រុះ​ពូជសាស្ន វណ្ណ ត្រកូល ម្ល៉ោះហើយ​បើ​គ្មាន​ធម្ម​វិន័យ​ជា​គ្រឿង​ពន្លះ​ចោល​នូវ​ធាតុ​ទាំង​នោះទេ សង្ឃ​មុខតែ​បែកពួក បក្ស បែកសាមគ្គី​ខ្ទេចខ្ទី មិនអាច​នៅសល់​បាន​ដល់​សព្វថ្ងៃនេះ​ទេ ។ យុគ​ណា​សង្ឃ​មិនសូវ​គោរព​តាម​ធម្ម​វិន័យ យុគ​នោះ​សង្ឃ​ក៏​បែក​ទៅជា​មាន​និកាយ​យ៉ាងច្រើន​រាប់មិនអស់ មើល​មិន​យល់ ស្មាន​មិន​ដល់ ។ មួយទៀត បើ​គ្មាន​ធម្ម​វិន័យ​បើកមុខ​ទេ នឹងមាន​ភិក្ខុ​ជា​សមាជិក​សង្ឃ​អង្គ​ណាមួយ​អាច​ហ៊ាន​ប្រើ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​បញ្ចេញមតិ​រិះគន់​ជនខិលខូច  ព្រោះថា​ព្រះ​ភិក្ខុសង្ឃ​ខ្លះ​ជា​អតីត​ក្សត្រ បុរោហិត រាជបណ្ឌិត ឬ​កូនអ្នកមាន​ទ្រព្យ ឬក៏​ជា​ថេរៈ​មាន​វស្សា​ចាស់ទុំ ពុំនោះ​មាន​ឥស្សរជន​ជា​ខ្នងបង្អែក​, ដូច​យ៉ាង​ការរិះគន់​ឥត​សំចៃ​របស់​ភិក្ខុសង្ឃ​ចំពោះ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ជាដើម ដើម្បី​ស្ថាបនា​តាម​ធម្ម​វិន័យ​លាងជម្រះ​កុំ​ឲ្យ​ប្រឡាក់​ពុទ្ធសាសនា ។ ចំណុច​ត្រង់នេះ​ទើប​ព្រះពុទ្ធ​ទ្រង់​ត្រាស់បង្គាប់​ឲ្យ​ភិក្ខុ​ជា​ថេរៈ ត្រូវ​ធ្វើជា​គម្រូ​ក្នុងការ​បវារណា​បើកឱកាស​សូម​ឲ្យ​សង្ឃ​ជួយ​ពិនិត្យមើល​កំហុស ហើយ​ជួយ​ប្រាប់​កំហុស​នោះ​ដោយ​អនុគ្រោះ (​ធម្ម​) ប្រសិនបើ​សង្ឃ​បានឃើញ បានឮ បាន​រង្កៀស​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ខុស (​វិន័យ​) ដើម្បី​បាន​ឱកាស​កែប្រែ​ខ្លួន​ឲ្យ​បរិសុទ្ធ​ឡើងវិញ​ដូច​បទ​ថា “​ត្រូវ​ភិក្ខុ​ជា​ថេរៈ​ធ្វើ​ឧត្តរា​ស​ង្គ​ឆៀង​ស្មា​ម្ខាង អង្គុយច្រហោង​ផ្គង​អញ្ញ​លី​ឡើង​ហើយ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា នែ​អ​វុ​សោ ខ្ញុំ​សូម​បវារណា​នឹង​សង្ឃ​ដោយ​ឃើញ​ក្តី ឮ​ក្តី រង្កៀស​ក្តី សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ ហើយ​ពោល​ចំពោះ​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ​នឹង​ធ្វើតាម​” ។ ប្រសិនបើ​មនុស្ស​នៃ​សង្គម​លោក​ក្តី សង្គម​សង្ឃ​ក្តី មិនមាន​សិទ្ធិ​ដើម្បី​ប្រើ​សេរីភាព​របស់ខ្លួន​ក្នុង​ការគិត ក្នុងការ​បញ្ចេញមតិ និង ក្នុងការ​ធ្វើ​ឲ្យ​ពេញលេញ​ទេ ហើយ​ជន​ទូទៅ​មិន​ដាក់ចុះ​នូវ​មានះ ប្រកាន់​គំនិត​អាត្មានិយម ចចេស រឹងត្អឹង ទទឹងទិស មិន​ស្តាប់​មតិយោបល់ និង​មតិ​រិះគន់​របស់​អ្នកដទៃ​ដោយ​សំអាង​លើ​ទ្រព្យ អំណាច យស ស័ក្តិ វណ្ណ វ័យ និង​វិជ្ជា​, សង្គម​នោះ​នឹង​មិនមាន​ស្ថិរភាព មិនមាន​សុខសន្តិភាព សម្បូណ៌​សប្បាយ មិនមាន​សាមគ្គីធម៌​ឡើយ ហើយ​ចុះ​ចុះ​ទន់ខ្សោយ​ជា​លំដាប់ ។​    ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​យាង​សំដែងធម៌​អស់ ៤៥ វស្សា​មិនមាន​គិតពី​ការ​នឿយ​ព្រះកាយ​នោះ ទ្រង់​ពុំមាន​ប្រាថ្នា​ចង់បាន​ប្រយោជន៍​អ្វីមួយ​ពី​លោក​ជន ឬ​ពុទ្ធ​ជន​ឡើយ គឺ​ទ្រង់មាន​ពុទ្ធ​បំណង​តែ​ម្យ៉ាង​គត់ ចង់​ឲ្យ​សង្គម​លោក និង​សង្គម​សង្ឃ ឬ​សាសនា រួមរស់​ក្រោម​ដំបូល​ធម្ម​វិន័យ ដើម្បី​សាមគ្គីភាព​នៃ​មនុស្ស វឌ្ឍនភាព​នៃ​លោក និង​វឌ្ឍនភាព​នៃ​សាសនា ដើម្បី​សម្បូណ៌​សប្បាយ​រុងរឿង​នៃ​សត្វលោក ហើយ​មានមុខ​ឆ្ពោះទៅរក​ការ​រំលត់ទុក្ខ​ជា​ស្ថាពរ ។

កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តអូរត្រាវ ខេត្តព្រះត្រពាំង  ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។
កម្មវិធីប្រឡង ឆមាស ពេលចេញវស្សា នៅវត្តអូរត្រាវ ខេត្តព្រះត្រពាំង ថ្ងៃ អង្គារ ១៤ រោច ខែអស្សុជ ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា គ្រឹសករាជ ២០១៤ ។

ទំនៀម​របស់​ភិក្ខុសង្ឃ គឺ​កាលដែល​ចេញ​វស្សា​រួច​តែង​ទៅ​គាល់​ព្រះសម្មាសម្ពុទ្ធ​ដូច​មាន​បទ​ថា “​ការដែល​ចូលទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​នុ៎ះ ជា​ទំនៀម​របស់​ភិក្ខុ​ទាំងឡាយ​ដែល​ចាំ​វស្សា​រួចហើយ​” ឯ “​ការរីករាយ​ជាមួយនឹង​ភិក្ខុ​ជា​អាគន្តុក​នុ៎ះឯង ជា​ទំនៀម​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ (​គ្រប់​ព្រះអង្គ​)” គឺ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​តែងមាន​ព្រះពុទ្ធ​តម្រាស់​សួរសុខទុក្ខ​ដូច្នេះ​ថា “​ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ល្មម​អត់ធន់​សេចក្តី​ទុក្ខ​បាន​ឬទេ ល្មម​ឲ្យ​ឥរិយាបថ​ប្រព្រឹត្តទៅ​ស្រួល​បាន​ឬទេ អ្នក​ទាំងឡាយ​ជា​បុគ្គល​ព្រមព្រៀងគ្នា ស្រុសស្រួល​គ្នា មិន​ទាស់ទែង​គ្នា​នៅចាំ​វស្សា​ដោយ​សប្បាយ​ហើយ​ឬ មួយទៀត​អ្នក​ទាំងឡាយ​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​ឬ​” ។ បើ​សិក្សា​ពិចារណា​សេចក្តី​ត្រង់នេះ យើង​គង់​បាន​យល់​ពី​ព្រះទ័យ​មហាករុណា​នៃ​ព្រះសម្មាសម្ពុទ្ធ​ខ្លះ ៗ មិន​ខាន​ទេ​, ទ្រង់មាន​ព្រះទ័យ​ចង់​ឲ្យ​ភិក្ខុសង្ឃ និង​សត្វលោក​បាន​សុខ បាន​ស្រួល បាន​សាមគ្គី បាន​សប្បាយ បាន​សម្បូណ៌ មិន​ចង់ឃើញ​សត្វលោក​មានទុក្ខ​ព្រួយ ក្រលំបាក បែកបាក់​ទាស់ទែង​គ្នា​ឡើយ ។ ទ្រង់​មានបំណង​ឲ្យ​ភិក្ខុ​បាន​ចាំ​វស្សា​នៅ​ទី​អាវាស​ជាទី​សប្បាយ (​អាវាស​សប្បាយ ) កុំ​ឲ្យ​មាន​អន្តរាយ​ពី​មនុស្ស ពី​សត្វ​សាហាវ និង​ពី​អមនុស្ស ព្រមទាំង​គ្រោះធម្មជាតិ ចង់​ឲ្យ​មនុស្ស​មាន​ទីលំនៅ​ត្រឹមត្រូវ មាន​ប្រទេសជាតិ​បាន​ឯករាជ្យ មាន​បដិរូប ប្រកបដោយ​សន្តិភាព វឌ្ឍនភាព ។ ចង់​ឲ្យ​ភិក្ខុសង្ឃ​និង​មនុស្ស​មាន​អាហារ​គ្រឿង​បរិភោគ ឧបភោគ​គ្រប់គ្រាន់ (​អាហារ​សប្បាយ​) ។ ចង់​ឲ្យ​ភិក្ខុសង្ឃ​និង​មនុស្ស​សប្បាយ​រស់ក្នុង​សីលធម៌ កល្យាណ​ធម៌ សាមគ្គីធម៌ មេត្តាធម៌ សង្គហធម៌ សន្តិ​ធម៌ អហិង្ស​ធម៌ (​ធម្ម​សប្បាយ​) ។ ចង់​ឲ្យ​ភិក្ខុសង្ឃ និង​មនុស្ស​រួមរស់​ជា​មិត្ត​មាន​ឧបការ​ដល់​គ្នា​នឹង​គ្នា (​បុគ្គល​សប្បាយ​) ។ ប្រសិនបើ​ភិក្ខុ​ចាំ​វស្សា​នៅ​ទី​អាវាស​ណា​មិនមាន​ការសប្បាយ​ទាំង ៤ នោះ​គ្រប់គ្រាន់​ដោយសារ​មានការ​អន្តរាយ​កើត​ពី​ចោរ ពី​សត្វ​សាហាវ ពី​បិសាច ពី​ទឹក​ជន់ ពី​ទុរ្ភិក្ស​…​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុសង្ឃ​និមន្ត​ចៀស​ចេញ​ទៅរក​អាវាស​ផ្សេង​ដែលមាន​ក្តីសប្បាយ មាន​ឧបាសក​ជើងវត្ត​ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​ដើម្បី​គង់នៅ ដោយ​មិនត្រូវ​អាបត្តិ​ព្រោះ​ដាច់​វស្សា​ឡើយ ពុំ​នោះទេ​នឹង​ត្រូវមាន​អាបត្តិ​, ដូច​មាន​ព្រះពុទ្ធ​តម្រាស់​ថា ” ម្នាល​ភិក្ខុ​ទាំងឡាយ ក៏​ក្នុង​សាសនា​នេះ ភិក្ខុ​ទាំងឡាយ​ចូល​វស្សា​ហើយ ស្រាប់តែ​មានទឹក​ជន់ម​ក​លិច​ស្រុក​ជាទី​គោចរ ។ ភិក្ខុ​ទាំងឡាយ ក៏​លំបាក​ដោយ​អាហារបិណ្ឌបាត ។ ភិក្ខុ​ទាំងនោះ​ត្រូវ​តាំងចិត្ត​ថា អាវាស​នេះឯង​មាន​សេចក្តី​អន្តរាយ ហើយ​ចៀស​ចេញទៅ​ចុះ ។ ភិក្ខុ​ទាំងនោះ​ដាច់​វស្សា តែ​មិនត្រូវ​អាបត្តិ​ទេ​” ។

សេចក្តី​ដូច​បាន​លើក​មក​ប៉ុណ្ណេះ ក៏មាន​លក្ខណៈ​បរិបូណ៌​ក្នុង​ការធ្វើ​និទស្សន៍​ឲ្យ​ឃើញថា ព្រះពុទ្ធសាសនា ជា​សាសនា គោរព​សិទ្ធិមនុស្ស​, សិទ្ធិ​សត្វលោក​, សិទ្ធិ​បញ្ចេញមតិ ដោយ​ផ្តល់​សេរីភាព​ទាំង​ផ្នែក​គំនិត ផ្នែក​សម្តី និង​ទំ​វើ​យ៉ាង​ពេញលេញ​ដល់​សង្ឃ​សាវ័ក ដែល​ទុកជា​មាគ៌ា​និង​ជា​ពន្លឺ​សកល​បំភ្លឺ​ផ្លូវ​ពិភពលោក​នេះ ឲ្យ​ឃើញ​ផ្លូវ​សេរីភាព​អស់​រាប់ពាន់​ឆ្នាំ​មកហើយ  (​សូម​មើល​មហា​បរិនិព្វាន​សូត្រ ក្នុង​គម្ពីរ​ទីឃនិកាយ​បន្ថែម​ចុះ​ដូច​បទ​ថា “​ន​ត្ថា​ន​ន្ទ តថាគត​ស្ស ធ​ម្មេ​សុ អាចរិយ​មុ​ដ្ឋិ ម្នាល​អានន្ទ កណ្តាប់ដៃ​នៃ​អាចារ្យ មិនមាន​ក្នុង​ធម៌​ទាំងឡាយ របស់​តថាគត​ទេ​” ជាដើម​)  ។

Comments are closed.