របាយការណ៍​សង្ខេប ស្តីពី​ស្ថានភាព​សិទ្ធិ​ជនជាតិដើម​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម

181

ដោយ ស៊ឺន ចែងចើន|សារព័ត៌មាន ព្រៃនគរ

អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បាន​ប្រារព្វ​ខួប​ឆ្នាំ​ទី ៩ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នៅ​សាលប្រជុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ​) នៅ​ថ្ងៃទី ១១ កញ្ញា ២០១៦ នេះ ។​

លោក សឺន ជុំជួន អានរបាយការណ៍​សង្ខេប ស្តីពី​ស្ថានភាព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ក្នុង​ពិធី​ខួប​ទី ​៩ នៃ​សេចក្តី​ប្រកាស​របស់អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នា​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា ឆ្នាំ​២០១៦ ។​ រូបថតៈ​ ស៊ឺន ចែងចើន

​ការរៀបចំ​កម្មវិធី​ជួបជុំ​របស់​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា គឺ​ក្នុង​គោលបំណង​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម លើក​ទី ៩ និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ឲ្យ​យល់ដឹង​អំពី​ខ្លឹមសារ​នានា ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស និង​ដើម្បី​សម្ដែង​ការបារម្ភ​របស់​ពួកគេ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​លោក សឺ​ន ជុំ​ជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលជា​វាគ្មិន ចូលរួម​ក្នុង​កម្មវិធី​នោះ បាន​ជម្រាប​នូវ​របាយការណ៍​សង្ខេប ស្តីពី​ស្ថានភាព​សិទ្ធិ​ជនជាតិដើម​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ។ តទៅ​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ខ្លឹមសារ​នៃ​របាយការណ៍​នោះ ជម្រាបជូន​មិត្តអ្នកស្តាប់ ដូចតទៅ ៖

ទាញយកឯកសាររបាយការណ៍​សង្ខេប ស្តីពី​ស្ថានភាព​សិទ្ធិ​ជនជាតិដើមខ្មែរក្រោម ចុចត្រង់នេះ

Comments are closed.