ការសិក្សាផ្នែកពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម
ស្របពេលដែលព្រះសង្ឃនៅខេត្តព្រះត្រពាំង កំពុងតែបានចាប់ផ្ដើមបើកបវេសនកាលកម្មវិធីសិក្សាផ្នែកពុទ្ធកៈ សម្រាប់ឆ្នាំសិក្សា ពុទ្ធសករាជ ២៥៥៩ ចាប់តាំងពីថ្ងៃ ១ រោច ខែវិសាខ មក និងរដូវនេះ ជា រដូវដែលកុមារខ្មែរក្រោមទូទាំងដែនដីកម្ពុជាក្រោមកំពុងតែរៀនអក្សរខ្មែររយៈពេល ៣ ខែនៅតាមវត្តអារាមនានា ផងដែរនេះ ទូរទស្សន៍ ព្រៃនគរ (PTV) បាននិមន្តវាគ្មិនជាព្រះសង្ឃខ្មែរក្រោមពីរអង្គ ធ្វើកិច្ចសន្ទនា មួយផ្ដោតលើប្រធានបទ “ការសិក្សាផ្នែកពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម” ដើម្បីបង្ហាញឲ្យពលរដ្ឋខ្មែរបានជ្រាបអំពីការតស៊ូរបស់ខ្មែរនៅកម្ពុជាក្រោមក្នុងការរក្សាខ្លួនឲ្យនៅជាខ្មែរក្រោម ការរំលាយពីសំណាក់រដ្ឋាភិបាលយួនគ្រប់ជំនាន់ ។

តើខ្លឹមសារនៃកិច្ចសន្ទនានេះយ៉ាងណា សូមលោកអ្នកស្ដាប់ភាគទីមួយ ដែល ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង អតីតៈសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី សព្វថ្ងៃនៅសហរដ្ឋអាមេរិក និង ភិក្ខុ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត- និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ពិភាក្សាអំពីបញ្ហានេះ ដែលមានខ្លឹមសារដូចតទៅ៖
Comments are closed.