ពុទ្ធសករាជ (​ព​. ស​.) ឈានចូល ២៥៥៧

0 111

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

​ថ្ងៃនេះ ថ្ងៃ​សៅរ៍ ១ រោច ខែវិសាខ ឆ្នាំ ម្សាញ់ បញ្ច​ស័ក ព្រះពុទ្ធ​សករាជ (​ព​.​ស​.) បាន​ឈានចូល ២៥៥៧ ត្រូវចំ​ថ្ងៃទី ២៥ ខែឧសភា គ​. ស​. ២០១៣ ក្រោយពី​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ជុំវិញ​ពិភព លោក​បាននាំគ្នា​ប្រារព្ធ ពិធីបុណ្យ វិសាខបូជា​កាលពី​ថ្ងៃ​ម្សិលមិញ ។​

ព្រះពុទ្ធប្រសូត, បានត្រាស់, បរិនិព្វាន ។
ព្រះពុទ្ធប្រសូត, បានត្រាស់, បរិនិព្វាន ។

ការកំណត់​យក​ពុទ្ធសករាជ​នៅក្នុង​ពុទ្ធសាសនា គឺកំណត់​យក​ថ្ងៃ ១ រោច​ខែវិសាខ ក្រោយពី​ព្រះពុទ្ធ សមណ​គោត្ត​ម​បរិនិព្វាន​ទៅបាន​មួយថ្ងៃ ។​

អំពី​ថ្ងៃ​វិសាខបូជា​៖

​វិសាខបូជា ឬ ពិសាខបូជា (​អាន​ថាៈ វិ​សា​ខៈ បូជា​) ជា​ពិធីបុណ្យ​ដ៏​សំខាន់ និង ដ៏​ធំ​មួយ នៅ ក្នុង​ព្រះពុទ្ធសាសនា​និង​ជា​ទិវា​មួយ​ដែល​អង្គការសហប្រជាជាតិ​បានប្រកាស​សម្រេច​ទទួល​ស្គាល់ ថា​ជា «​ទិវា​វប្បធម៌​មនុស្សជាតិ​» ចាប់តាំងពី​ឆ្នាំ ១៩៩៩ មក ។

​កម្មវិធី​បុណ្យ​វិសាខបូជា​ត្រូវបាន​ពុទ្ធសាសនិក​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​បូណ៌មី​ខែវិសាខ​ទៅតាម ប្រតិទិន ចន្ទគតិ នៃ​ប្រទេស​នីមួយៗ​ជា​រៀងរាល់ឆ្នាំ ។ បុណ្យ​វិសាខបូជា​ឆ្នាំនេះ ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស​ជា​ពុទ្ធសាសនិក​ប្រារព្ធ នៅ​ថ្ងៃ​សុក្រ ១៥ កើត​ខែ​ពិសាខ ឆ្នាំ ថោះ​ត្រី​ស័ក ព​. ស​. ២៥៥៥ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែឧសភា គ​. ស​.២០១៣ ។ ពិធីបុណ្យ​នេះ ត្រូវ បាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​សមណ​គោត្ត​ម​ជា​ស្ថាបនិក​ព្រះពុទ្ធសាសនា​ទ្រង់​ប្រ  សូត ទ្រង់​បាន​បរមា​ភិ សម្ពោធិ (​បាន​ត្រាស់​) និង​ទ្រង់​រលត់ខន្ធ​ចូលកាន់​បរិនិព្វាន (​អស់ព្រះជន្ម​) នៅក្នុង តិថី “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា “​ខែពេញបូណ៌មី​” នៃ​ខែវិសាខ ។​

​ក្រៅពី​ពុទ្ធសាសនិក​ខ្មែរក្រោម​ជាង ៨ លាន​នាក់​នៅ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធីបុណ្យ​វិសាខ បូ​ជាមួយនេះ គេ​ក៏​សង្កេតឃើញ​មាន ពលរដ្ឋ​នៃ​ប្រទេស​ក្នុង​លោក​រាប់លាន​នាក់​បាន ប្រារព្ធ​ផងដែរ ក្នុងនោះ​មាន សាមន្តប្រទេស​ជាប់​ព្រំដែន​ប្រទេស​ឥណ្ឌា ដូចជា នេ​ប៉ាល ស្រីលង្កា និង​ទី​បេ​ត៍ ។​

ចំណែក​ពលរដ្ឋ​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​វិញ មាន​ប្រទេស​កម្ពុជា វៀតណាម សិង្ហ​បុរី ថៃ ម៉ាឡេស៊ី ភូមា ឥ​ណ្ឌោ​នេ​ស៊ី​និង​ក្រៅពីនេះ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​លោក​ដែល​គោរព​ព្រះពុទ្ធសាសនា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​ផងដែរ ។

ឈ្មោះ​ពិធីបុណ្យ «​វិសាខបូជា​» តាម​ការហៅ​របស់​ជាតិ​នីមួយៗ ៖

​ខ្មែរ​: «​វិសាខបូជា​» (​ត្រូវ​អាន​ថាៈ វិ​សា​ខៈ​បូជា )  នេ​ប៉ាល​: និង ឥណ្ឌា «​ពុទ្ធ​ជយ​ន្តិ​» (​អាន​ថាៈ ពុទ្ធៈ​ជៈ​យ៉ាន់ តិ​) បាំង​ក្លា​ដេ​ស្ហ​: «​ពុទ្ធោ​ជយ​ន្តិ​» (বুদ্ধ পূর্ণিমা/বুদ্ধ জয়ন্তী ) (​អាន​ថាៈ ពុត​ធោ ជោ យ​ន តិ​)
​ជនជាតិ​យួន​: ផឹក​ដាង (Phật Đản ) ទី​បេ​ត៍​: សា​គ្ហា ដា​វ៉ា (ས་ག་ཟླ་བ། ) ថៃ​: វ៉ាន វិ​សា​ខៈ បូ​ឆា (วันวิสาขบูชา ) ចិន​: ផ្វ​ដាង (佛誕) ។​ល​។

​ក្រោយពី​អង្គការសហប្រជាជាតិ​បានសម្រេច​ប្រកាស​ទទួលស្គាល់​កាលពី​ឆ្នាំ ១៩៩៩ ថា ថ្ងៃ​វិសាខបូជា ជា «​ទិវា​វប្បធម៌​មនុស្សជាតិ​» មក សហគមន៍​អន្តជាតិ ហៅ​ថ្ងៃនេះ​ថា Vesak Day ឬ Buddha Day មានន័យថា ថ្ងៃ​វិសាខ [​បូជា​] ឬ ថ្ងៃ​ព្រះពុទ្ធ ។​

​អត្ថន័យ​ពាក្យ «​ពិសាខបូជា​» ៖

យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) ត្រង់​ទំព័រ ៧៥៩ បានបញ្ជាក់​អត្ថន័យ​នៃ​ពាក្យ  «​ពិសាខបូជា​» ថា ៖ ពិសាខបូជា –​ខៈ​បូ​–​បា​. ( ន​. ) (​វិសាខ + បូជា​) ឈ្មោះ ពិធីបុណ្យ ឬ​ការធ្វើ​សក្ការបូជា​ក្នុង​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យមុនី​សម្មា សម្ពុទ្ធ​ទ្រង់​ប្រសូត​, ទ្រង់​បានឮ បរមាភិសម្ពោធិ​, ទ្រង់​រលត់ខន្ធ​ចូលកាន់​បរិនិព្វាន​; ធ្វើ​រំឭក​
​ដល់​ព្រះ​គុណ​របស់​ព្រះអង្គ​, ជាការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធសាសនិកជន​ទាំង​បព្វ ជិត​ទាំង​គ្រហស្ថ​នាំគ្នា ធ្វើ​រាល់​ឆ្នាំ​, រាប់​ថា​ជា​បុណ្យ​សម្រាប់​ពុទ្ធសាសនា : ថ្ងៃ​ពិសាខ បូជា​, ធ្វើ​ពិសាខបូជា ។ វិសាខ​– ។​

​អំពី​ដំណើរ​ជីវិត​ព្រះពុទ្ធ​សមណ​គោត្ត​ម​ចំ​តិ​ថិ “​បុ​ណ្ណ​មី​” ខែ​ពិសាខ​៖

​ភាព​អស្ចារ្យ​ក្នុង​ដំណើរ​ជីវិត​របស់​ព្រះពុទ្ធ​សមណ​គោត្ត​ម គឺ ប្រសូតិ ១ ការ​បាន​បាន​ត្រាស់ ឬ​ការ​ស្វែង រកឃើញ នូវ អរិយសច្ច ១ និង​ការយាង​ចូល​បរិនិព្វាន ឬ ការ​អស់​ព្រះ ជន្ម ១ សុទ្ធតែ​ត្រូវចំ​ថ្ងៃ ១៥ កើត ឬ ថ្ងៃពេញបូណ៌មី វិសាខ​ទាំងអស់ ។ ដូច្នេះ បានជា​ពុទ្ធសាសនិក​ក្នុង​លោក បាន​ឯកច្ឆ័ន្ទ សម្រេច​ជ្រើសរើស​ថ្ងៃ ១៥ កើត ខែវិសាខ​ប្រារព្ធ​ពិធីបុណ្យ «​វិសាខបូជា​» នេះ​ឡើង​ដើម្បី​សម្តែង​នូវ​ការ​
​គោរព និង​ឧទ្ទិស​ដល់​ព្រះពុទ្ធ​គុណ​នៃ​ព្រះសម្មាសម្ពុទ្ធ​ជា សាស្តាចារ្យ​នៃ​ព្រះពុទ្ធសាសនា ។ អ្វីដែល គួរ​ឲ្យ​មាន​បីតិ បាមោជ្ជ​ពន់ពេក​នោះ «​វិសាខបូជា​» មិនមែន​សម្រាប់តែ ពុទ្ធសាសនិក ជន​ទេ តែ​ថ្ងៃនេះ ត្រូវបាន​អង្គការ​សហ​ប្រជា ជាតិ​ទទួលស្គាល់ថា​ជា «​ទិវា​វប្បធម៌​មនុស្សជាតិ​» និង​ត្រូវ អង្គការ សហ ប្រជា ជាតិ​រៀបចំ​ប្រារព្ធ​ជា​រាល់​ឆ្នាំ ។​

ទី ១៖ ព្រះពុទ្ធ​ទ្រង់​ប្រសូត​៖

​ឆ្នាំ ៦២៣ មុន​គ្រឹ​ស្ត​សករាជ ឬ​កាលពី ២៦៣៥ ឆ្នាំមុន នៅ ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំ ច ព្រះពុទ្ធ សក្យមុនី គោត្ត​ម ទ្រង់​ប្រសូត​ចាក​ឧទរ (​ផ្ទៃ​) ព្រះ​នាង​សិរី​មហាមាយា ទេវី ជា​អគ្គមហេសី នៃ​ព្រះបាទ​សុទ្ធោទនៈ ព្រះ​ចៅ​ក្រុង​កបិល ភស្តុ នៅក្នុង​សួន​លុម្ពិនី ចន្លោះ​ក្រុង​ទាំងពីរ គឺ កបិល​ភស្តុ​នៃ​ដែន​សក្កៈ (​ខាង​បិតា​) និង ទេវ​ទ​ហៈ នៃ​ដែន​កោ​លិ​យៈ  (​ខាង​មាតា​) ជា​អតីត​ស​មន្ត​រដ្ឋ មួយ​នៃ​ប្រទេស​ឥណ្ឌា នាពេល នោះ ដែល​បច្ចុប្បន្ន សួន​លុម្ពិនី​ជា​ស្រុក មួយ​នៃ​ប្រទេស​នេ​ប៉ាល​(Nepal) ។ ព្រះពុទ្ធ​សក្យមុនី ទ្រង់​ប្រសូត​ចាក​ឧទរ​ព្រះវររាជ មាតា ខណៈដែល​ព្រះ​មាតា​របស់​ព្រះអង្គ យាង​ទៅ​ទេវ​ទ​ហ​នគរ​ដើម្បី​ប្រសូត​បុត្រ​តាម​ប្រពៃណី គឺ​ស្ត្រី​ពួក​ជាតិ​សក្យ កាល ណា​មាន បុត្រ ច្បង តែងតែ​ត្រឡប់ទៅផ្ទះ​ខាង​ម្តាយ​ឳ​ពុក​របស់ ខ្លួន​ដើម្បី​សម្រាល​បុត្រ ។ ពេល​ព្រះ​នាង​សិរី​មហាមាយា​យាង​ បាន​ពាក់កណ្តាល​ផ្លូវត្រង់​សួន​លុម្ពិនី ក៏​ទ្រង់​ប្រឈួន​ព្រះ​ឧទរ ហើយក៏​ប្រសូត​ព្រះ រាជបុត្រ​នៅក្រោម ដើម​សាលព្រឹក្ស ។​

​ពេល​ប្រសូត​ចាក​ព្រះ​ឧទរ​ភ្លាម ព្រះរាជបុត្រ​យាង​ទៅបាន ៧ ជំហាន​មាន​ផ្កា ឈូ ក​ទ្រ ព្រះបាទ ។ ពេល​ដល់​ជំហាន​ទី ៧  ព្រះរាជបុត្រ​ទ្រង់​ឈរ​លើក​ព្រ​ហស្ត ស្តាំ​ចង្អុល​ឡើងលើ​ទ្រង់​បន្លឺ​សហ​នាទ (​និយាយ​ក្អេង​ពេញ​ត្រ​ពង​មាត់​) ថា​៖

«​ខ្លួន​យើង​ជា​បុគ្គល​កំពូល​នៃ​លោក​ ​ខ្លួន​យើង​ជា​បុគ្គល​ប្រសើរ​ជាងគេ​ក្នុង​លោក​ ​ខ្លូន​យើង​ជា​ចម្បង​ជាងគេ​ក្នុង​លោក​ ​នេះ​ជា​កំណើត​ចុង​បំផុត​របស់​យើង​ ​អំណឹះតទៅ​មុខ យើង​លែងកើត​ទៀតហើយ » ។​

ទី ២៖ ការ​បាន​ត្រាស់​ជា​ព្រះពុទ្ធ ៖

​ឆ្នាំ ៥៨៨ មុន​គ្រឹ​ស្ត​សករាជ ឬ កាលពី ២៦០២ ឆ្នាំមុន នៅ​ថ្ងៃ ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា​( ព្រះជន្ម ៣៥ ) ព្រះពុទ្ធ​សមណ គោត្ត​ម បាន​ត្រាស់​ជា​ព្រះពុទ្ធ ឬ បាន​ស្វែង​រកឃើញ​នូវ អរិយ សច្ច ធម៌​ទាំង ៤ នៅក្រោម​ដើម​ពោធិព្រឹក្ស នា​មាត់​ស្ទឹង​នេ​រ​ញ្ជ​រា ស្រុក​ពុទ្ធ​គ​យា ប្រទេស ឥណ្ឌា ក្រោយពី​ព្រះអង្គ​បាន ចេញ​យាង​ចេញ​សាង​ព្រះ អស់​រយៈពេល ៦ ឆ្នាំ ។​

អរិ​សច្ច មាន ៤ យ៉ាង​គឺ​៖

  • ទុក្ខៈ សេចក្ដី​ព្រួយ​លំបាក​
  • សមុទយៈ កំណើត​ទុក្ខ​ឬ​ហេតុដែល​នាំ​ឲ្យ​កើតទុក្ខ
  • និ​រោ​ធៈ សេចក្ដី​រលត់ទុក្ខ ឬ​ធម៌​សម្រាប់​រម្លត់ទុក្ខ​
  • ម​គ្គៈ ផ្លូវ​ឬ​ឧបាយ​នៃ​សេចក្ដី​រលត់ទុក្ខ (​ហៅ​ដោយ​រួបរួម ថា ចតុរារិយសច្ច​) ។​

​អរិយសច្ច ឬ អារ្យសត្យ មានន័យថា សេចក្ដី​ពិត​របស់ អរិយបុគ្គល​, សេចក្ដី​ពិត​ឥតមាន​ល្អៀង ។​

​ទី ៣៖ បរិនិព្វាន ឬ អស់ព្រះជន្ម ៖

​ឆ្នាំ ៥៤៣ មុន​គ្រឹ​ស្ត​សករាជ ឬ កាលពី ២៥៥៥ ឆ្នាំមុន នៅ ថ្ងៃ​អង្គា​រ៍ ពេញបូណ៌មី ខែវិសាខ ឆ្នាំ ម្សាញ់ ក្នុង​ព្រះជន្ម ៨០ ព្រះវស្សា​គត់ (​មុន​ការកំណត់​យក​ព្រះពុទ្ធ​សករាជ ១ ថ្ងៃ​)  ព្រះពុទ្ធ​សក្យមុនី គោត្ត​ម ទ្រង់​បាន យាង​ចូល​បរិ​ព្វា​ន អស់ ព្រះជន្ម នៅក្រោម​ដើម​រាំង​ទាំង​គូ នា​ក្រុង​កុសិនារា ចម្ងាយ​ពី​ក្រុង​សួន​លុម្ពិនី​កន្លែង ទ្រង់​ប្រសូត​ប្រមាណ ១៨១ គីឡូ ម៉ែត្រ ក្រោយពី​ព្រះអង្គ​បាន​យាង​ចេញ សម្តែង​ព្រះធម៌​ប្រោសសត្វ​អស់​រយៈ ពេល ៤៥ ព្រះវស្សា ។​

​ចាប់តាំងពី​ព្រះពុទ្ធ​សមណ​គោត្ត​ម​បាន​ត្រាស់​រហូតដល់ យាង​ចូល​បរិនិព្វាន ព្រះធម៌​ដែល​ព្រះអង្គ​សម្តែង ប្រោសសត្វ​មាន​ចំនួន ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ ។ ព្រះធម៌​ចុងក្រោយ របស់​ព្រះពុទ្ធ ដែល ទ្រង់​បាន សម្តែង មុនពេល​ដាច់ ដង្ហើម​ចូលកាន់​បរិនិព្វាន គឺ អប្បមាទ​ធម៌ (​អាន​ថាៈ អ័​ប​-​ប៉ៈ ម៉ា​ត​-​ទៈ ធរ​) មានន័យថា «​សេចក្ដី​មិន​ធ្វេសប្រហែស​» ដែល​ពេលនោះ​ព្រះអង្គ បាន​មាន​ព្រះបន្ទូល ទៅកាន់​ភិក្ខុ​សាវ័ក​ថា «​ម្នាល​ភិក្ខុ​ទាំងឡាយ ! អ្នក​ទាំង ឡាយ​ចូរ​ញ៉ាំង​ស្មារតី​ឲ្យ បរិបូរ​ដោយ អប្បមាទ​!» ៕

Leave A Reply

Your email address will not be published.