អត្ថន័យប្រស្នាប្រជាប្រិយ “ចាក់ទឹកដូង…”

345

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅពេលដែល​កូនក្មេង​ទើបតែ​ចេះ​ស្ដី​កកែកករ ឳ​ពុក​ម្តាយ​តែងតែ​បង្រៀន​ឱ្យ​លេង​ចាក់ទឹកដូង ។ ការ លេង​ចាក់ទឹកដូង​នេះ ម្ដាយ​ឪពុក​ឬ​ចាស់ទុំ​ចាប់ផ្តើម​ច្រៀង​បណ្ដើរ​ដោយ​យក​ចង្អុលដៃ​របស់​កូន ក្មេង មកចាក់​តិចៗ​លើ​បាត ដៃ​បណ្ដើរ ធ្វើ​ឲ្យ​កូនក្មេង សើច ក​ក្អិ​កដោយ​ក្តី​សប្បាយរីករាយ ។​

ផែនទីកម្ពុជាក្រោម ប្រៀបបាននឹងកន្ទុយត្រីប្រា ។
ផែនទីកម្ពុជាក្រោម ប្រៀបបាននឹងកន្ទុយត្រីប្រា ។

​ប្រស្នា ឬ ពាក្យ​ប្រជាប្រិយ “​ចាក់ទឹកដូង​” នេះ ខ្មែរ​និយម​លេង​នៅ​គ្រប់​ភូមិ​ស្រុក​ក្នុង​ដែន​កម្ពុជរដ្ឋ ទាំង​នៅ​ដែនដី​កម្ពុជា​ក្រោម ផង ទាំង​នៅ​ប្រទេស​កម្ពុជា ផង តែ​ពាក្យ​ខ្លះ​នៅក្នុង​ឃ្លា​នីមួយៗ ខុសគ្នា បន្តិចបន្តួច​ទៅតាម ភូមិ​ស្រុក​នីមួយៗ ។​

ប្រស្នា ឬ ពាក្យ​ប្រជាប្រិយ “​ចាក់ទឹកដូង​” នេះ មិនមាន​នរណាម្នាក់​ដឹងថា វា​មាន​ប្រភព​ចេញពី​ណា អ្នកណា​ជា​អ្នកនិពន្ធ និង កើតឡើង​នៅ​សម័យ​ណា​ទេ ។ បើ​យោងតាម​សេចក្ដី​អត្ថានុរូប និង​អត្ថា បដិរូប គេ​អាច​សន្និដ្ឋានបានថា ពាក្យ​នេះ អាច​កើត ឡើង​នៅក្នុង​សតវត្ស​ទី ១៧ ខណៈដែល ព្រះបាទ ជ័យ ជេដ្ឋា ទី ២ សោយរាជ្យ​ពី ឆ្នាំ ១៦១៨ ដល់ ឆ្នាំ ១៦២៨ បាន​រៀប អភិសេក​ជាមួយ នឹង​មហេសី​ជាតិ​យួន​ឈ្មោះ ង្វៀង ផុ​ក ង៉ុ​ក វ៉ាង (Nguyễn Phúc Ngọc Vạn) ដែលជា​ដើមហេតុ នាំ​ឲ្យ​យួន​អាច វាតទី​យកបាន​ទឹកដី​កម្ពុជា​ក្រោម​រហូតមកដល់​សព្វថ្ងៃ ។​

​ប្រស្នា ឬ ពាក្យ​ប្រជាប្រិយ “​ចាក់ទឹកដូង​” នេះ វា​មានន័យ​បង្កប់​ក្នុងការ​រិះគន់​ដល់​មន្ត្រីរាជការ និង ស្ដេច​ផែនដី​ខ្មែរ​ក្នុង​រាជ្យ នីមួយៗ​តែងតែ​ទៅយក​ប្រពន្ធ និង​ទៅ​ពឹងពាក់​បរទេស មាន​យួន និង​សៀម ជាដើម​មក​តតាំង​ជាមួយនឹង ខ្មែរ​គ្នាឯង​ដើម្បី ដណ្ដើម រាជបល្ល​ង្ក ។ ដោយសារតែ​អ្នកប្រាជ្ញ​ខ្មែរ​សម្លឹង ឃើញ​នូវ​ភាពហិនហោច និង​ភាព​វិនាស​អន្តរាយ​ដល់​ប្រទេសជាតិ និង​ទឹកដី​ខ្មែរ ដោយសារតែ​ពួក មន្ត្រី និង​ស្ដេច​ផែនដី​ស្រវឹង​នឹង​សម្រស់​ស្រី​យួន​នោះ ទើបបាន​បង្កើតជា​ប្រស្នា “​ចាក់ទឹកដូង​” នេះ ឡើង ដើម្បី​រិះគន់​ដល់​រាជការ ។ ពេលដែល​ស្ដេច​ខ្មែរ​បាន​ជ្រាប​នូវ​ប្រស្នា​នេះ ក៏បាន​ចាត់​ឲ្យ​រាជការ ដាក់ទោស​ទណ្ឌ ដល់​បុគ្គល ណា​ដែល​លេង “​ចាក់ទឹកដូង​” នេះ បានធ្វើ​ឲ្យ​អ្នកស្រុក លែង​ហ៊ាន​លេង ចាក់ទឹកដូង ហើយ​បាន​កាឡៃ ឲ្យ​ខុសពី ពាក្យ ឬ ប្រស្នា​ដើម​របស់គេ ដើម្បី​កុំ​ឲ្យ​រាជការ​ចាប់ទោស ។​

​ខាងក្រោម​នេះ​ជា​ប្រស្នា​ប្រជាប្រិយ “​ចាក់ទឹកដូង​” ដែល​គេ​ចាត់ទុកថា ជា​ប្រស្នា​ប្រជាប្រិយ​ដើម បាន​ចុះផ្សាយ​នៅក្នុង ទស្សនា វ​ដ្តី កម្ពុជសុរិយា កាលពី​ឆ្នាំ ១៩៦៦ ។ ប្រស្នា ទាំងអស់​មាន ៨ វគ្គ គឺ​៖

“​ចាក់ទឹកដូង អំ​ផូង​មួយ​ពាន់​
កាច់​ឈើឈ្នាន់ អ​ន្ទ​ន់​អន្ទង​
កាច់​របង រំលង​សីមា​
កន្ទុយ​ត្រី​ប្រា មី​នាង​ឧក​
កន្ទុយ​ត្រី​ផ្ទក់ មី​នាង​កែវ​
អកកំបោរ ប្រចាំ​ថង់​
បំពង់​ឫស្សី ប្រចាំ​វែក​
ក្បាលទំពែក ក្អែក​ជុះអាចម៍​ដាក់​” ។​

​តែ​ក្រោយមក​ប្រស្នា​នេះ ត្រូវគេ​កែ​កាឡៃ​មក​ឲ្យ​ខុសពី​សេចក្ដី​ដើម ទៅតាម​ភូមិ​ស្រុក​នីមួយៗ ។ ខាង ក្រោម​នេះ ជា​ប្រស្នា​ប្រជាប្រិយ “​ចាក់ទឹកដូង​” នៅ​ដែនដី​កម្ពុជា​ក្រោម ។​

“​ចាក់ទឹកដូង អំ​ផូង​ទឹក​ស្លា​
ចិន​ចា​វ៉ា ពាក់អាវ​ក្រពើ​
ក្រពើ​ជិះសេះ អញ​ជិះ​ដំរី​
ក្រពើ​កង​កី អញ​កង​កាក់​
ក្រពើ​ចាក់​ច្រវាក់ អញ​ចាក់​ម្ជុល​….” ។​

​ចំណែក​នៅ​ខេត្តតាកែវ ប្រទេស​កម្ពុជា​វិញ គេ​ច្រៀង​បែបនេះ​វិញ ។​

“​ចាក់ទឹកដូង មី​ឡូង​មី​ឡែ​
កន្ទុយ​មាន់ចែ ពាក់អាវ​ក្រពើ​
ក្រពើ​ជិះសេះ អញ​ជិះ​ដំរី​
ក្រពើ​កង​កី អញ​កងចក្រ​
ក្រពើ​ចាក់​វ៉ា​ក់ អញ​ចាក់​ម្ជុល​
ក្រពើ​ទល់​មល់ អញ​ពង​ប្រិច​” ។


កន្លែង​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា គេ​ច្រៀង​ថា​៖

“​ចាក់ទឹកដូង មី​ឡូង​មី​ឡា​
កន្ទុយ​ត្រី​ប្រា មី​នាង​ឧក​
អកកំបោរ ប្រចាំ​ថង់​
បំពង់​ឫស្សី ប្រចាំ​វែក​
ក្បាលទំពែក ក្អែក​ជុះ​អាម​ច៍​ដាក់​ប៉ក់​” ។​

​ចំពោះ​ប្រស្នា​នេះ លោក លូ លិ​ន ថា​យ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប សព្វថ្ងៃ​នៅ​ទីក្រុង Stockton រដ្ឋ California សហរដ្ឋ អាមេរិក បាន​បកស្រាយ​ត្រង់​ឃ្លា​ខ្លះៗ នៃ​សេចក្ដី​ដើម​ដូច​ត ទៅនេះ ។​

ត្រង់​ឃ្លា “ កន្ទុយ​ត្រី​ប្រា មី​នាង​ឧក​” មានន័យថា ដី​កម្ពុជា​ក្រោម​ប្រៀបបាន​នឹង​កន្ទុយ​ត្រី​ប្រា បាន​ទៅ យួន​ព្រោះតែ​មហេសី​យួន ប្រៀប​ទៅនឹង​នាង​ឧក ។ ត្រង់​ឃ្លា “ កន្ទុយ​ត្រី​ផ្ទក់​មី​នាង​កែវ​” មានន័យថា ដី​កម្ពុជា​ភាគ​ខាងលើ ត្រូវបាន​ទៅ​សៀម និង ឃ្លា “​ក្បាលទំពែក ក្អែក​ជុះអាចម៍​ដាក់​” មានន័យថា ដី​ខ្មែរ​ដែល​នៅសល់​សព្វថ្ងៃ ប្រៀបបាន​នឹង​ក្បាល ទំពែក ត្រូវ​ក្អែក​ជុះអាចម៍ ដាក់ នោះបាន​ដល់​បរទេស​នៅ​ជិតខាង​មាន​សៀម និង​យួន​ជាដើម​មើល ងាយ​ចូល​ឈ្លានពាន​រាល់ថ្ងៃ ។​

​លោក លូ លី ថា​យ បាន​បកស្រាយ​យ៉ាងនេះ​ថា​៖

Comments are closed.