កម្ពុជាស្នើឲ្យវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរ នៅកម្ពុជាក្រោម
ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៃប្រទេសកម្ពុជា បានស្នើឲ្យភាគីប្រ ទេសវៀតណាមជួយគាំពារដល់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ដោយធានាជូនពួក គាត់ឲ្យមានសិទ្ធិសេរីភាព និងការថែរក្សាឲ្យបានគង់វង្សនូវ វប្បធម៌ និងប្រពៃណីខ្មែរ ។ លោក ឈាង វុន ក៏បានស្នើឲ្យវៀតណាមជួយទប់ស្កាត់ពលរដ្ឋវៀតណាម ឬ ជនជាតិជាតិយួនដែលតែងតែហូរ ចូលមកនៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ។

សំណើនេះធ្វើឡើង នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារបស់ លោក ហា ង៉ុក ចៀង (Ha Ngoc Chien ) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋ សភា និង ជាប្រធានក្រុម ប្រឹក្សាជនជាតិភាគតិច នៃប្រទេសវៀតណាម បានជួបពិភាក្សាការងារ ជាមួយ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា នា ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៦ នៅវិមាន រដ្ឋសភា ។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានព័ត៌មានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់ គណៈប្រតិភូវៀតណាម មកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺ ក្នុងគោលបំណងអ្វីមួយ ដែលគេហៅថា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ដែលមានជាប្រពៃណី រវាងប្រទេសទំាងពីរឲ្យ រឹងមាំថែមទៀត ។ បន្ថែមពីនេះ គណៈប្រតិភូរដ្ឋសភាវៀតណាមចង់សិក្សាផ្លាស់ប្តូរបទពិសោធន៍ជា មួយប្រទេសកម្ពុជាលើការងារថែរក្សានិងអភិរក្សជនជាតិដើមភាគតិច ផងដែរ ។

យោងតាមព័ត៌មានដដែល នៅក្នុងឱកាសជួបពិភាក្សាជាមួយនឹង លោក ឈាង វុន នេះ លោក ហា ងុក ចៀង បានលើកឡើងថា នៅប្រទេសវៀតណាម មាន ៥៤ ជនជាតិ ដែលមានប្រជាពលរដ្ឋប្រ មាណ ៩២ លាននាក់ ក្នុងនោះជនជាតិដើមភាគតិចមានចំនួន ១៤ លាននាក់ ។ ជនជាតិដើម ភាគតិចមាន ក្រុមប្រឹក្សាជនជាតិនៅក្នុងរដ្ឋសភាវៀតណាម ចំនួន ៤០ រូប ជាតំណាងរាស្រ្តដោយ មាន ១០ រូបជាសមាជិកគណៈកម្មាធិការជំនាញរដ្ឋសភា ទៀតផង ។
នៅក្នុងឱកាសនេះ លោក ឈង វុន បានស្នើដល់ លោក ហា ង៉ុក ចៀង ប្រធានគណៈប្រតិភូវៀត ណាមឲ្យជួយថែរក្សា និងគំាពារប្រជាពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម តាមភាសាអ្វីមួយ ដែលនាយកដ្ឋានព័ត៌មានរដ្ឋសភាកម្ពុជាពណ៌នាថា៖ “ប្រជាពលរដ្ឋខ្មែរដែលប្រទេសវៀតណាម បានចាត់ទុកជាជនជាតិភាគតិច និង កំពុងរស់នៅប៉ែកខាងត្បូងប្រទេសវៀតណាមនោះឲ្យស្រប តាមច្បាប់អន្តរជាតិស្តីពីជនជាតិដើមភាគតិច ដោយធានាជូនពួកគាត់នូវសិទ្ធិសេរីភាព និងការថែ រក្សា បានវប្បធម៌ ប្រពៃណីជាខ្មែរ” ។

ជាមួយគ្នានេះ លោក ឈាង វុន ក៏បានស្នើដល់ភាគីវៀតណាមពិចារណាក្នុងការទប់ស្កាត់ជន ជាតិយួនដែល ចេះតែលួចចូលមកកាន់ទឹកដីកម្ពុជា និងដែលបានក្លាយជាបន្ទុកជាផលលំបាក ដល់រដ្ឋាភិបាលកម្ពុជា ។
យោងតាមប្រភពព័ត៌មានដដែល លោក ហា ង៉ុក ចៀង បានទទួលយកការលើកឡើង របស់ លោក ឈាង វុន ។ ក្រៅពីបញ្ហាខាងលើនេះ កិច្ចពិភាក្សានាឱកាសនោះ ក៏បានពិគ្រោះយោបល់គ្នាធ្វើ យ៉ាងណា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទំាងពីរលើកកម្ពស់ទំហំពាណិជ្ជកម្ម កិច្ចសហ ប្រតិបត្តិការល្អ ទំាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។
អង្គការសហប្រជាជាតិ បានចាត់ទុកខ្មែរក្រោមថា ជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ហើយជា រៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែចូលថ្លែងការណនៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការ សហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ដើម្បីជម្រុញឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម ម្ចាស់ស្រុក ជាពិសេស ទាមទារឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមថា ជនជាតិដើម ខណៈដែលវៀតណាម បដិសេធ ហើយចាត់ទុកខ្មែរក្រោមថា ជនជាតិភាគតិច ៕
Comments are closed.