ធី សុវណ្ណ​ថា​៖ កម្ពុជា​នៅមាន​សិទ្ធិ​ប្តឹង ទាស់​ទៅ​តុលាការ​អន្តជាតិ រឿង​កម្ពុជា​ក្រោម​

0 141

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
​នៅថ្ងៃនេះ នាង សុវណ្ណ​ថា តារា​ដ៏​ល្បី​នៅក្នុង​បណ្ដាញ​សង្គម Facebook ក៏បាន​ចូលរួម​ក្នុង​ពិធី​ខួប ៦៥ ឆ្នាំ នៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​រំឭក​ដល់ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ផងដែរ ។​ក្រៅពី​ការចូលរួម​ដោយផ្ទាល់ នាង ធី សុវណ្ណ​ថា ក៏បាន​រចនា រូបថត​របស់ខ្លួន ក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវ​លឿង​ក្រហម និង​ដៃ​កាន់​ទង់ជាតិ​ខ្មែរក្រោម ដាក់​នៅលើ Profile Facebook របស់ខ្លួន​ដើម្បី​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម ទៀតផង ។​

TSV 6

 នាង ធី សុវណ្ណថា ចូលរួមពិធីបុណ្យខួប ៦៥ ឆ្នាំ ថ្ងៃ ០៤ មិថុនា នៅវត្តសាមគ្គីរង្សី ។
នាង ធី សុវណ្ណថា ចូលរួមពិធីបុណ្យខួប ៦៥ ឆ្នាំ ថ្ងៃ ០៤ មិថុនា នៅវត្តសាមគ្គីរង្សី ។

​នាង ធី សុវណ្ណ​ថា បានបញ្ជាក់​នៅ Facebook របស់ខ្លួន​ថ្ងៃនេះ​ថា រដ្ឋាភិបាល​ខ្មែរ​អាច​ប្ដឹងទៅ​តុលាការអន្តរជាតិ ដើម្បី យក ដែន ដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ​មកវិញ ព្រោះ​មាន​ភ​ស្តិ៍​គ្រប់គ្រាន់ ។​

នាង ធី​សុវណ្ណ​ថា បញ្ជាក់ថា ៖

ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម មិនទាន់​បាត់បង់​ទេ យើង​នៅមាន​សិទ្ធ ប្តឹង​ទាស់​ទៅ​តុលាការ​អន្តជាតិ យើង​នៅមាន ភស្តុតាង​ជាច្រើន ដែល​បញ្ញា​ក់ថា កម្ពុជា​ក្រោម ជា​ទឹកដី​ប្រទេស​កម្ពុជា មានដូចជា ឯកសារ​ប្រវត្តិសាស្ត្រ វត្ត​អារាម ប្រាសាទ ប្រជាជន ។​

ឆ្នាំនេះ ក្រុមយុវជន​ខ្មែរក្រោម និង យុវជន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា បាននាំគ្នា​ផ្សព្វផ្សាយ​ទង់ជាតិ​ខ្មែរក្រោម យ៉ាង​យ៉ាង ផុស ផុល​នៅ លើ​បណ្ដាញ​សង្គម Facebook ភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍ ខួប ៦៥ ឆ្នាំ ថ្ងៃ ៤ មិថុនា ដែល​មិន​ធ្លាប់ មាន​តាំង មុន​មក ។​

សូមបញ្ជាក់ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​នាំ គ្នា ប្រារព្ធ​ទិវា​កាន់ទុក្ខ​ខួប​លើក​ទី ៦៥ ជា​ថ្ងៃ​ដែល​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​ចំនួន ២១ ខេត្ត​-​ក្រុង ទៅ​ឲ្យ​ប្រទេស វៀតណាម​ត្រួតត្រា​មកដល់​សព្វថ្ងៃនេះ ។​

ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ថ្ងៃទី ៤ មិថុនា ធ្វើឡើង​នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ ដោយមាន​ការរាប់ បាត​ប្រ គេ​ន​ព្រះសង្ឃ ដើម្បី​ឧទិស​កុសល​ដល់​ព្រះ​វិញ្ញាណ​ខណ្ឌ ព្រះមហា​វិ​រក្ស​ត្រ ព្រះ​វិ​រ​សា​មណៈ និង​វិ​រ​បុរស​ខ្មែរ​ទាំងអស់​ដែល បាន​ពលី ជីវិត​ក្នុង​បុព្វហេតុ​ជាតិ ពិសេស​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​ជាការ​ផ្ញើរ​សារ​មួយ​ដល់​រដ្ឋាភិបាល​បារាំង​ដែល បាន​កាត់ ទឹកដី​ខ្មែរ ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​នោះ ។​

ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ស៊ីសុវត្ថិ ពង្ស​នារី ដែលជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់ ព្រះសង្ឃ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យុវជន អង្គការ​សមាគម​ខ្មែរ​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា ក្រោម និង​ពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នៅ​ខេត្តក្រចេះ សរុប​ប្រមាណ​ជាង ១០០០ នាក់ ។​

នៅ​ម៉ោងជាង ៧ ព្រឹក​នេះដែរ ព្រះសង្ឃ និង យុវជន ប្រមាណ ២០០ អង្គ​/​នាក់ ពាក់​អាវយឺត​ដែលមាន​ទង់ ជាតិខ្មែរ​ក្រោម និង​ដៃ​កាន់ ទង់ជាតិ​ខ្មែរក្រោម និង​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា ក៏បាន​ដង្ហែ​ពី​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន ជ័យ ទៅកាន់ វត្ត​សាមគ្គី​រង្សី ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​នៅ​ទី​នោះដែរ ។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី ០២ ខែមិថុនា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​វេទិកាសាធារណៈ​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ជួបជុំ និង​រាប់បាត្រ​តាមបែប​ព្រះពុទ្ធសាសនា​តែ ប៉ុណ្ណោះ ។​

ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជា​ថ្ងៃ​ដែល​អាណានិគមនិយម​បារាំង បានអនុម័ត​ច្បាប់​មួយ ដោយ​សំរេច​កាត់​ទឹកដី​ខ្មែរ កម្ពុជា ក្រោម ចំនួន ២១ ខេត្ត​ក្រុង ទៅ​ឲ្យ​អាជ្ញាធរ អាណានិគមនិយម​វៀតណាម​ត្រួតត្រា ដោយ​មិនបាន​សួរ​មតិ​ប្រជា ពលរដ្ឋ ខ្មែរ ជា​ម្ចាស់​ស្រុក ឬ​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ៕​

 នាង ធី សុវណ្ណថា ចូលរួមពិធីបុណ្យខួប ៦៥ ឆ្នាំ ថ្ងៃ ០៤ មិថុនា នៅវត្តសាមគ្គីរង្សី ។
នាង ធី សុវណ្ណថា ចូលរួមពិធីបុណ្យខួប ៦៥ ឆ្នាំ ថ្ងៃ ០៤ មិថុនា នៅវត្តសាមគ្គីរង្សី ។
រូបថត នាង ធី សុវណ្ណថា ពាក់អាវភ្ជាប់នឹងទង់ជាតិខ្មែរក្រោម ផ្សាយលើ Facebook របស់ខ្លួន ។
រូបថត នាង ធី សុវណ្ណថា ពាក់អាវភ្ជាប់នឹងទង់ជាតិខ្មែរក្រោម ផ្សាយលើ Facebook របស់ខ្លួន ។
Leave A Reply

Your email address will not be published.