សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បណ្ដេញ​ បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ

0 167
ទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៤ ។
ទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៤ ។

នៅ​វេលា​ម៉ោង​ប្រមាណ​ជាង ​១១ ​និង ​៣០ ​នាទី​ព្រឹក​នេះ កង​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​បើក​ប្រតិបត្តិការ​បណ្ដេញ​បាតុករ​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ ។ ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​កន្លែង​ជួបជុំ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​មក​ម្ល៉េះ ។ គ្មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណាមួយ​កើត​ឡើង​នៅ​ក្នុង​ការ​បណ្ដេញ​នេះ​ទេ ព្រោះបាតុករបាននាំគ្នាដកថយដោយមិនបានតតាំងជាមួយ កងកម្លាំងសមត្ថកិច្ច ។ ក្រុម​បាតុករ​ និង​ព្រះ​សង្ឃ បាន​រត់​ប្រសាច​ទៅ​កាន់​រមនីយដ្ឋាន​វត្ត​ភ្នំ​ដែល​នៅ​ក្បែរ​នោះ ។ ដោយ​ឡែក​កង​កម្លាំង​មាន​សមត្ថកិច្ច នៅ​ម៉ោង ​១១ ​ជិត ​១២ ​ថ្ងៃ​ត្រង់ កំពុង​តែ​រុះរើ​តង់ រោង និង​ឆាក​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ។

កងកម្លាំងចុះមករំសាយប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៤ ។
កងកម្លាំងចុះមករំសាយប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៤ ។
ប្រជាពលរដ្ឋរត់ចេញពីទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៤ ។
ប្រជាពលរដ្ឋរត់ចេញពីទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៤ ។
Leave A Reply

Your email address will not be published.