ពិធី​ក្រុង​ពាលី រំកិល​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចុះ​ទឹក​ត្រៀម​ចូលរួម​អុំ​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

0 687

ដោយ ស៊ឺន ចែងចើន

​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី ១៧ វិច្ឆិកា ២០១៧ នេះ នឹង​រៀបចំ​ពិធី​ក្រុង​ពាលី​សែនព្រេន​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី សុំ​សេចក្តីសុខ សេចក្តីចំរើន ទៅតាម​ទំនៀមទម្លាប់​របស់​ខ្មែរ តាំងពី​បុរាណ​មក ដើម្បី​រំកិល​ទូក ង ចុះ​ទឹក ត្រៀម​ចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ប្រពៃណីជាតិ ដែល នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។​

ពិធី​ក្រុង​ពាលី រំកិល​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចុះ​ទឹក​ត្រៀម​ចូលរួម​អុំ​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ កាលពីឆ្នាំ ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន
ពិធី​ក្រុង​ពាលី រំកិល​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចុះ​ទឹក​ត្រៀម​ចូលរួម​អុំ​ប្រណាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ កាលពីឆ្នាំ ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន

​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» និង​ជា​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ឡែ​ន ឲ្យ​ដឹងថា ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតី ពី​ព្រះចៅអធិការ​វត្តភ្នំ​ពេញ​ថ្មី ព្រះតេជព្រះគុណ ប៉ាង សុ​ដា ព្រះចៅអធិការ វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរក្រោម និង​ព្រះសង្ឃ​ក្នុង​វត្ត គណៈកម្មការ​អាចារ្យ តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម គណៈកម្មការ​គ្រប់គ្រង​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» និង​ក្រុម​កីឡាករ​អុំទូក​ជាច្រើន​នាក់ ។ លោក​បាន​រៀបរាប់​ពី​សកម្មភាព​នៃ​ពិធី​ក្រុង​ពាលី យ៉ាងនេះ​ថា​៖

​ចំពោះ​ក្រុម​កីឡាករ​ទូក ង លោក ថាច់ ឡែ​ន បាន​ឲ្យ​ដឹងថា ទូក ង ដែល​រៀបចំ​ពិធី​ក្រុង​ពាលី រំកិល​ចុះ​ទឹក​នៅពេលនេះ មាន​ចំនួន ៣៥ នាក់ ដោយ​ក្រុម​កីឡាករ​ទាំងនោះ ភាគច្រើន​ជា ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា និង​មួយចំនួន មកពី​ដែនដី​កម្ពុជា​ក្រោម​ផង ។

​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ជា​ទូក​តំណាង​ឲ្យ​ខ្មែរក្រោម​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​តែមួយគត់ ដែល​ចូលរួម​អុំ​ប្រណាំង ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ ។ ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ធ្លាប់បាន​ចូលរួម​ប្រកួត ប្រជែង​ក្នុង​ពិធីបុណ្យ​ជាតិ​ជាច្រើនលើក​រួចមកហើយ និង​ទទួលបាន​ជ័យលាភី​គួរ​ជាទី​មោទនៈ នាពេល​អុំ​ប្រណាំង កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ។​

និមិត្តសញ្ញា​នៃ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» រូប​រាហូ​ចាប់​ច័ន្ទ ។ រូបថតៈ ស៊ឺន ចែងចើន
និមិត្តសញ្ញា​នៃ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» រូប​រាហូ​ចាប់​ច័ន្ទ ។ រូបថតៈ ស៊ឺន ចែងចើន

​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» សម្តែង​នូវ​ក្តីសប្បាយ​រីករាយ ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ជួយ​គាំទ្រ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ។ លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​បន្ត​ចូលរួម​ជួយឧបត្ថម្ភ​ទៅតាម​លទ្ធភាព ដល់​ក្រុម​កីឡាករ ក្នុង​រយៈពេល ៣ ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​ចូលរួម​អុំ​ប្រណាំង ដើម្បី​លើក​ស្ទួ​ល​ដល់​សកម្មភាព​វប្បធម៌​ប្រពៃណី​ដ៏​ឧត្តុង្គឧត្តម​នេះ ។​

​គួរ​ជម្រាបជូន​ថា ទូក ង របស់​ខ្មែរក្រោម មានឈ្មោះ​ជា​ផ្លូវការ​ថា “​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​” ត្រូវបាន​បង្កើតឡើង ដោយ​ពលរដ្ឋ​ខ្មែរក្រោម និង​បាន​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​តាំងពី​ឆ្នាំ ២០០១ មក ។​

​ដោយឡែក នៅ​ដែនដី​កម្ពុជា​ក្រោម​ឯណោះ ពលរដ្ឋ​ខ្មែរក្រោម ក៏បាន​ធ្វើ​ពិធី​បុណ្យអុំទូក​នេះ ជា​រៀងរាល់ឆ្នាំ​ដែរ ។ ចំណែក ការបង្កើត​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» គឺ​ខ្មែរក្រោម​មានបំណង​ចូលរួម ក្នុងការ​ថែរក្សា​ទំនៀមទម្លាប់​នេះ ឲ្យ​គង់វង្ស​តទៅទៀត ។​

សម្លៀកបំពាក់ និងមួករ​បស់​កីឡាក មាន ៣ ឈុត ដោយ​ក្នុង​មួយឈុតៗ រំ​លេខ​ដោយ​ពណ៌​ខៀវ លឿង និង​ក្រហម ដែលជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ ។ រូបថតៈ ស៊ឺន ចែងចើន
សម្លៀកបំពាក់ និងមួករ​បស់​កីឡាក មាន ៣ ឈុត ដោយ​ក្នុង​មួយឈុតៗ រំ​លេខ​ដោយ​ពណ៌​ខៀវ លឿង និង​ក្រហម ដែលជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ ។ រូបថតៈ ស៊ឺន ចែងចើន

​និមិត្តសញ្ញា​នៃ​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» គឺ​រូប​រាហូ​ចាប់​ច័ន្ទ រំលេច​ទៅដោយ​ទង់​ពណ៌​ខៀវ លឿង ក្រហម ដែលជា​ទង់ជាតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម ទទួលស្គាល់​ដោយ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (Unrepresented Nation and Peoples Organization) ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ។ សម្រាប់​សម្លៀកបំពាក់រ​បស់​កីឡាករ​វិញ គឺមាន ៣ ឈុត ដោយ​ក្នុង​មួយឈុតៗ រំ​លេខ​ដោយ​ពណ៌​ខៀវ លឿង និង​ក្រហម ដែលជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ដែរ ៕

Leave A Reply

Your email address will not be published.