សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមប្រារព្ធសន្និសីទ លើកទី ០៨ ក្រោមប្រធានបទ “ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ-យើងជាប្រជាជន”
ដោយ ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ ទី ២៩ ខែមិថុនា ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមប្រារព្ធសន្និសីទ លើកទី ០៨ ក្រោមប្រធានបទ “ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ-យើងជាប្រជាជន” (United Nations Charter We The Peoples) ដែលនឹងរៀបចំឡើងដោយអង្គការចំនួន ៥ គឺ អង្គការលើកលែងទោសអន្តរជាតិ សហរដ្ឋអាមេរិក (Amnesty International-USA), ក្រុមប្រឹក្សាសន្ធិសញ្ញាអន្តរជាតិ Indian (International Indian Treaty Council), វេទិកាសេរីភាពទាំង ៤ (Four Freedoms Forum) • សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea-Krom Federation) និង វិជ្ជាស្ថានហាវ៉ាយ ដើម្បីសិទ្ធិមនុស្ស (Hawaii Institute for Human Rights) ។
សន្និសីទនេះ ប្រារព្ធនៅ ការិយាល័យ អង្គការលើកលែងទោសអន្តរជាតិលោកខាងលិច (Amnesty International Western Office) ដែល ឋិតនៅទីក្រុង San Francisco រដ្ឋកាលីហ្វញ៉ា – សហរដ្ឋ អាមេរិក ។ ខាងក្រោមជាខ្លឹមសារដើមនៃលិខិតអញ្ជើញរបស់គណៈកម្មការចាត់តាំងសន្និសីទនេះ ។
ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ -យើងជាប្រជាជន នៃអង្គការសហប្រជាជាតិ រួមគ្នាដើម្បីពិភពលោកកាន់តែប្រសើរឡើង ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥
ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ មានកិត្តិយសធ្វើសន្និសីទជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ប្រវត្តិសាស្ត្រ របស់ទីក្រុង San Francisco ដែលជាកន្លែងបង្កើតអង្គការសហប្រជាជាតិ ។ នៅក្នុងស្មារតីនៃការប្តេជ្ញា ចិត្តលើ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង និង សិទ្ធិមនុស្ស សម្រាប់មនុស្សទាំងអស់ ។ សន្និសីទនេះ ផ្ដោតការយកចិត្តទុកដាក់លើបញ្ហាថ្មីបំផុតទាក់ទង-ING ជាបញ្ហាដ៏សំខាន់នៅក្នុងព្រឹត្ដិការណ៍អន្ដរជាតិ ។
នៅឆ្នាំនេះ សន្និសីទនេះ នឹងផ្ដោតការយកចិត្តទុកដាក់លើចលនាថ្មីសម្រាប់តុលាការពិភពលោកមួយ ស្ដីពីសិទិ្ធមនុស្ស ដែលមានឥទ្ទិពលជាលក្ខណៈអន្ដរជាតិនៃចលនាសិទ្ធិ ។ ថ្មីៗនេះ IBOR ទើបតែបានធ្វើសន្និសីទមួយនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅក្នុងបន្ទប់ ជាកន្លែងដែលលោកស្រី Eleanor Roosevelt បានជួយដល់ការព្រាងសេចក្តី នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ។
សិទ្ធិជនជាតិដើម មានសារៈសំខាន់យ៉ាងខ្លាំង និងសេចក្ដីប្រកាស Alta តំណាងឱ្យតម្លៃ និងទស្សនវិស័យនៃជនជាតិដើមទាំង ៧ តំបន់នៅក្នុងពិភពលោក ។ ចលនា Moana Nui មានការពិចារណាទៅ លើទំនាក់ទំនងរវាងសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងសិទ្ធិមនុស្ស ។
ចុងបញ្ចប់ ការពិនិត្យឡើងវិញជាសកល គឺជាយន្តការថ្មីមួយដែលអនុញ្ញាតឱ្យអ្នករាល់គ្នានៅលើផែនដី រួមគ្នាចូលមើលការកំណត់ត្រាសិទ្ធិមនុស្ស របស់ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ។ សូម អញ្ជើញចូលសិក្សាស្វែងយល់ពីរបៀបក្នុងការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុង UPR នាពេល ខាង មុខ ។
ផ្តោតការយកចិត្តទុកដាក់ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ\
- ឆ្នាំ ២០១៣ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ “យើងជាប្រជាជន” ។
- ឆ្នាំ ២០១២ ការពិនិតឡើងវិញ នូវពាក់កណ្ដាលអាណត្តិ នៃការពិនិត្យឡើងវិញជាសកលសម្រាប់សហរដ្ឋអាមេរិក ។
- ឆ្នាំ ២០១១ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៖ ៥ ឆ្នាំ ពិនិត្យឡើងវិញម្ដង និង អនាគត របស់សិទិ្ធមនុស្ស ។
- ឆ្នាំ ២០១០ ការពិនិត្យអំពីសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក នៅក្នុងការពិនិត្យឡើងវិញជាសកលនៃអង្គការសហប្រជាជាតិ ។
- ឆ្នាំ ២០០៩ សហរដ្ឋអាមេរិកចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។
- ឆ្នាំ ២០០៨ ខួប ៦០ ឆ្នាំ នៃទិវា “សិទ្ធិមនុស្ស ១០ ធ្នូ ” ។
- ឆ្នាំ ២០០៧ ជម្រុញឱ្យគណៈកម្មការអង្គការសហប្រជាជាតិអនុម័ត សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិជនជាតិដើម នៃអង្គការសហប្រជាជាតិ ។
- ឆ្នាំ ២០០៦ ជម្រុញឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិយល់ព្រមអនុម័តសេចក្តី ប្រកាស ជាសកលស្តីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ។
កាលបរិច្ឆេទនៃព្រឹត្តិការណ៍
ចាប់ពី ម៉ោង ១២ ដល់ ម៉ោង ១ រសៀល ៖
ពង្រាងច្បាប់ស្ដីអំពីសិទ្ធិ៖ ការអភិវឌ្ឍនៅក្នុងសេចក្តីប្រកាសរបស់មនុស្សជាតិ ដើម្បីរស់នៅជាមួយគ្នា ។
(The International Bill of Rights: Developments in Hu- manity’s Declaration to Live Together)
ចាប់ពី ម៉ោង ០១ ដល់ ០២ រសៀល ៖
សេចក្តីប្រកាស Alta ៖ សំឡេងជនជាតិដើម នៅក្នុងសតវត្សទី ២១, សន្ធិសញ្ញានៃក្រុមប្រឹក្សាអន្ដរជាតិ របស់ជនជាតិ Indian ។
(The Alta Declaration: Indigenous Peoples Voice in the 21st Century Rochelle, International Indian Treaty Council )
ចាប់ពី ម៉ោង ២ ដល់ ០៣ រសៀល ៖
ចលនា Moana Nui – ការពារសិទិ្ធមនុស្សនៅ Oceania ដែលប្រឈមកតិកាសញ្ញាពាណិជ្ជកម្មនៅ តំបន់ប៉ាស៊ីហ្វិក ។
(The Moana Nui Movement: Human Rights Advocates in Oceania Challenge Trade Pacific Pact )
ចាប់ពី ម៉ោង ០៣ ដល់ ០៤ រសៀល ៖
ត្រួតពិនិត្យជាសាកលចំពោះប្រទេសកម្ពុជា, វៀតណាម និងសហរដ្ឋអាមេរិក៖ ជាភាគីពាក់ព័ន្ធសម្រាប់អាណត្តិទី ២ ដែលជាម្ចាស់បដិវត្តសិទិ្ធនៅក្នុងច្បាប់អន្ដរជាតិ ។
(The Universal Periodic Review of Cambodia, Vietnam & the United States of America: Stakeholders Strate- gies for the Second Cycle for a Rights Holder Revolu- tion in International Law ) ។