ចៅ សែន កុសលឈុំ
ដោយ ថាច់ ប្រីជា គឿន

លោក ចៅ សែន កុសលឈុំ ប្រសូតនៅឆ្នាំ ១៩០៥ អតីតនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ ដ៏មានឥទ្ធិពលនៃរបបសង្គម រាស្ត្រនិយម និង ជាអ្នក ជិតស្និទជាមួយ សម្ដេចព្រះ បាទនរោត្តម [ សីហនុ] ផងដែរនោះ ។ លោកបានស្លាប់ថ្ងៃ ព្រហស្បត៍ ទី ២២ ខែ មករា ឆ្នាំ២០០៩ លោក ចៅសែន កុសលឈុំ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភានៃប្រទេស កម្ពុជាត្រូវបានគេ ស្គាល់ ឬ ហៅថា ឈុំបានទទួលអនិច្ចកម្មក្នុងជន្មាយុ ១០៤ ឆ្នាំ ។
ប្រវត្តិ៖
លោក ចៅ សែន កុសលឈុំ ប្រសូតិ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥ នៅខេត្តមាត់ជ្រូក កម្ពុជាក្រោម ។ លោកជាបុត្ររបស់ គុន គីម (Khun Kim) ជាអតីតអភិបាលខេត្ត កណ្តាល នៃប្រទេស កម្ពុជាហើយលោក គុន គីម ត្រូវជាប្អូនប្រុសរបស់លោក ប័ណ្ណ យ៉ុង (Pann Yung) (១៨៨០-១៩៤៥) ជា អតីតកូនប្រុសរបស់អភិបាលខេត្តមួយរូបនៅដែនដីកម្ពុជាក្រោម ។
ការសិក្សា៖
ធ្លាប់ជាសិស្សនៃវិទ្យាល័យស៊ីសុវត្ថិ នៅប្រទេសកម្ពុជា ។
- ឆ្នាំ ១៩២៦ បានបញ្ចប់វិទ្យាល័យ Collège Chasseloup-Laubatនៅ ទីក្រុងព្រៃនគរ ដែនកូសាំងស៊ីន កម្ពុជាក្រោម ។
- ឆ្នាំ ១៩២៦ បានទទួលបក្កវិញ្ញាប័ត្រ ផ្នែកទស្សនវិជ្ជា ។
- ឆ្នាំ ១៩២៩ បានទៅរៀនមហាវិទ្យាល័យ ផ្នែកវេជ្ជសាស្ត្រនៅទីក្រុងហាណូយ ភាគខាងជើងប្រទេសយួន ។
អាពាហ៍ពិពាហ៍៖
ថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៤០ បានរៀបការជាមួយអ្នកស្រី វ៉ាន់ ធីហាយ (Van Thi Hai) ខ្មែរ ក្រោមអ្នកខេត្តក្រមួនស និង មាន កូន ៥ នាក់ ។
ការងាររដ្ឋនៅប្រទេសកម្ពុជា៖
ចន្លោះឆ្នាំ ១៩៥៩ និងឆ្នាំ ១៩៦៨ លោកបានក្លាយជាប្រធានរដ្ឋសភាជាតិ នៅពេលតែមួយដែល លោកក៏បានក្លាយជានាយក រដ្ឋមន្ត្រីផងដែរ ។
រវាងចុងទសវត្សរ៍ ទី ៨០ និង ដើមទសវត្សរ៍ ទី ៩០ លោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាជាតិនៃប្រទេសកម្ពុជា ។
ឆ្នាំ ១៩៩២ លោកត្រូវបានតែងតាំងជាទី ប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ និងជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញចន្លោះ ឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៧ ។
អាវសានជីវិត៖
ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ លោកបានទទួលអនិច្ចធម្មនៅផ្ទះនាទីក្រុងភ្នំពេញ ក្នុងព្រះជន្ម ១០៤ ឆ្នាំ ។

ការប្រារព្ធពិធីបុណ្យសព៖
ពិធីបុណ្យសពរបស់លោកបានប្រារព្ធទៅតាមប្រពៃណីជាតិ និងពុទ្ធសាសននិយមកិច្ច ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០៩ នៅផ្ទះរបស់លោក នាទីក្រុងភ្នំពេញ ។ ថ្ងៃច័ន្ទទី ២៦ ខែមករា ឆ្នាំ ២០០៩ ពិធីបូជាសព លោកនៅសួនក្បែរ វត្តបទុមវតី នារាជធានីភ្នំពេញ ៕