មតិចាប់អារម្មណ៍របស់តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញកិច្ចប្រជុំប្រចាំឆ្នាំ និងសមិទ្ធិផលរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានា ជុំវិញពិភពលោក បានចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ ២០១៩ រយៈពេល ២ ថ្ងៃ នៅទីក្រុង Las Vegas រដ្ឋ Nevada កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ ក្នុងឱកាសនោះដែរ បន្ទាប់តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នានារដ្ឋ និងប្រទេស ដែលបានអញ្ជើញចូលរួម និងធ្វើរបាយការណ៍អំពីសកម្មភាព និងសមិទ្ធផល ដែលបានបំពេញ នៅក្នុងឆ្នាំចាស់ នៃស្ថាប័ន នីមួយៗ របស់តំបន់ និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ជូនអង្គប្រជុំបានជ្រាប ។ ចំណែកអង្គសន្និបាតទាំងមូល ក៏បានសម្រេចដាក់ចេញនូវផែនការសំខាន់ៗ សម្រាប់ឆ្នាំ ២០២០ ដើម្បីយកទៅអនុវត្តផងដែរ ។ ដោយឡែក តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួន ក៏មានមតិដោយចាប់អារម្មណ៍ ទៅលលើអង្គប្រជុំប្រ និងសមិទ្ធផលជាច្រើន ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបាន ក្នុងកិច្ចខិតខំតស៊ូអស់រយៈពេលជាង ២០ ឆ្នាំ កន្លងមកនេះ នៅលើឆាកអន្តរជាតិ ដើម្បីស្វែងរកសេរីភាព និង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ តទៅនេះ លោក សឺង ថាយធន នៃទូរទស្សន៍ ព្រៃនគរ បានសម្ភាសន៍សុំមតិចាប់អារម្មណ៍របស់តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញកិច្ចប្រជុំប្រចាំឆ្នាំ និងសមិទ្ធិផលរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដូចតទៅ៖