អបអរសាទរសន្និបាតឆ្នាំ ២០១៦

578

អបអរសាទរសន្និបាតឆ្នាំ ២០១៦

[twocol_one]ទិវាប្រពៃស្ដីពីសន្និបាត

សហព័ន្ធសង្វាតឆ្លាតក្រៃតក្កមា

សកម្មបំរើជំរុញវាសនា

ប្រជាថ្លៃថ្លារាស្ត្ររដ្ឋខ្មែរក្រោម ។

ម្ភៃឆ្នាំត្រាំចិត្តខិតខំត្រដាង

ប្រមូលភ័ស្ថុតាងចងក្រងជាក្រុម

ខ្មែរក្រោមក្រៅស្រុកគ្រប់រូបមកជុំ

ប្រទេសតូចធំជុំពិភពកោក ។[/twocol_one] [twocol_one_last]

ដំណើរទៅកាន់ក្រុង Las Vagas

ស្វែងរកយុទ្ធសាស្ត្រដាសខ្មែរឱ្យក្រោក

ស្មាប្រកៀកស្មាឆ្ពោះទៅកាន់យក

មាគ៌ាជ័យជោគជូនជាតិមាតុភូមិ ។

សិទ្ធិសម្រេចវាសនាខ្លួនអែង

បានប្រកាសចែងស្ដែងស្ដីទុករួម

សម្រាប់ជនជាតិដើមម្ចាស់មាតុភូមិ

សហព័ន្ធខ្មែរក្រោមដើរតាមមិនឃ្លាត ៕[/twocol_one_last]

សឺន ថាយធន

—————————–

Comments are closed.