CPJ នឹងផ្ដល់ពានរង្វាន់សេរីភាពអ្នកកាសែត ដល់ Blogger វៀតណាមនៅសប្ដាហ៍នេះ

0 251

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

គណៈកម្មការការពារអ្នកកាសែត (CPJ) របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង New York នឹងផ្ដល់កិត្តិយស ដល់ អ្នកសរសេរប្លក់វៀតណាម ង្វៀង វ៉ាំង ហាយ ឬ នាមប៉ាកកា ថា ដេវ កៃ (Điếu Cày /Nguyễn Văn Hải) នៅក្នុងពិធីផ្ដល់ ពាន រង្វាន់សេរីភាព អ្នកកាសែត ឆ្នាំ ២០១៣ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខនេះ ។ Blogger ដេវ កៃ នឹងត្រូវបានគេផ្ដល់កិត្តិយសជាមួយនឹងអ្នកកាសែត ៣ រូបផ្សេងទៀត គឺ អ្នកស្រី Janet Hitrostroza មកពីប្រទេសអ៊ីកួឌើ (Ecuador) , លោក Bassem Youssef មកពីប្រទេសអេហ្ស៊ីប (Egypt) និង Nedim Sener មកពីប្រទេសទូគី (Turkish) ។ អ្នកសរ សេរប្លក់ និងអ្នកកាសែតទាំងនេះ ជាអ្នកដែលកំពុងតែត្រូវបានជាប់គុក ឬ កំពុងរងការធ្វើទុក្ខបុកម្នេញពី អាជ្ញាធរនៅ ប្រទេសរបស់ពួកគេ ។

លោក ង្វៀង វ៉ាំង ហាយ ឬ  ដេវ កៃ (Điếu Cày /Nguyễn Văn Hải) អ្នកសរសេរប្លក់វៀតណាម ។
លោក ង្វៀង វ៉ាំង ហាយ ឬ ដេវ កៃ (Điếu Cày /Nguyễn Văn Hải) អ្នកសរសេរប្លក់វៀតណាម ។

ចុចស្ដាប់ CPJ នឹងផ្ដល់ពានរង្វាន់សេរីភាពអ្នកកាសែត ដល់ Blogger វៀតណាមនៅសប្ដាហ៍នេះ

គណៈកម្មការការពារអ្នកកាសែត (CPJ) បានរំឭកឡើងវិញថា ដែវ កៃ ជាអ្នកកាសែតម្នាក់ដ៏ល្បីល្បាញ នៅក្នុងប្រទេសវៀត ណាម បានបង្កើតក្លឹបអ្នកកាសែតឯករាជមួយ នៅក្នុងប្រទេសមួយដែលស្ថាប័ន ព័ត៌មានទាំងអស់ ត្រូវឋិតនៅក្រោម ការគ្រប់ គ្រងរបស់ បក្សកុម្មុយនិស្តវៀតណាម ។ បច្ចុប្បន្ន ដេវ កៃ កំពុង តែជាប់គុក ១២ ឆ្នាំ តាមសាលក្រមរបស់តុលាការ បក្ស កុម្មុយ និស្ត វៀតណាមដ៏ស្រពិច ស្រពិលចោទពីបទ អ្វីមួយដែលបក្សកុម្មុយនិស្តយួនហៅថា “ ឃោសនាប្រឆាំង រដ្ឋាភិបាល” ។

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ គណៈកម្មការការពារអ្នកកាសែត (CPJ) បានចេញផ្សាយនូវ សេចក្ដីអំពាវនាវ មួយទាមទារឲ្យវៀតណាមដោះលែង Blogger ដេវ កៃ ផងដែរ ។

Nedim Şener, Janet Hinostroza,Nguyen Van Hai , Bassem Youssef  ។ (AP)
Nedim Şener, Janet Hinostroza ,Nguyen Van Hai , Bassem Youssef ។ (AP)

យោងតាម គណៈកម្មការការពារអ្នកកាសែត (CPJ) គិតមកដល់ចុងឆ្នាំ ២០១២ យ៉ាងហោចមានអ្នក កាសែត ១៤ រូបត្រូវ ជាប់គុកនៅវៀតណាម ។ វៀតណាម ជាប្រទេសដែលចាប់អ្នកកាសែតដាក់គុកច្រើន ជាងគេលំដាប់លេខ ២ នៅអាស៊ី បន្ទាប់ពីប្រទេសចិន ៕

Leave A Reply

Your email address will not be published.