ពិធីបូជាព្រះសពព្រះតេជព្រះគុណ ថាច់ រ៉េន ថ្ងៃនេះ

0 155

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ព្រះតេជព្រះគុណ សាសន​ត្ថេ​រ ថាច់ រ៉េ​ន គង់នៅ​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្តាល​) ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង បាន​អនិច្ចធម្ម កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃ​អង្គារ ១ កើត ខែ​ពិសាខ ឆ្នាំមមី ឆស័ក ព​. ស​. ២៥៥៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៤ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៣៥ ឆ្នាំ ។ ពិធី​បូជាព្រះសព​របស់​ព្រះអង្គ នឹង​ប្រារព្ធ​នៅ​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣ កើត ខែ​ពិសាខ ឆ្នាំ មមី ឆស័ក ព​. ស​. ២៥៥៧ ត្រូវ​នឹង​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ នេះ ។​

(​សំឡេង​ព្រះធម៌​ទេសនា​)

ពិធីដង្ហែសពព្រះតេជព្រះគុណ ថាច់ រ៉េន ប្រទក្សិណ ព្រះវិហារ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ ។
ពិធីដង្ហែសពព្រះតេជព្រះគុណ ថាច់ រ៉េន ប្រទក្សិណ ព្រះវិហារ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ ។
ពិធីដង្ហែសពព្រះតេជព្រះគុណ ថាច់ រ៉េន ប្រទក្សិណ ព្រះវិហារ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ ។
ពិធីដង្ហែសពព្រះតេជព្រះគុណ ថាច់ រ៉េន ប្រទក្សិណ ព្រះវិហារ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ ។

ចុចស្តាប់ ពិធីបូជាព្រះសពព្រះតេជព្រះគុណ ថាច់ រ៉េន ថ្ងៃនេះ

នេះ​ជា​សំឡេង​ព្រះធម៌​ទេសនា​ដែល​បាន​សម្ដែង​ដោយ ព្រះតេជព្រះគុណ សាសន​ត្ថេ​រ ថាច់ រ៉េ​ន ព្រះសង្ឃ វត្ត​ម​ជ្ឈិ​មា​រាម (​កណ្តាល​) ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ដែល​ព្រះអង្គ​បាន​សម្ដែង​នៅក្នុង​ពិធីបុណ្យ​ឈាបនកិច្ច​មួយ នៅ ក្នុង​ខេ​ត្ ត​ព្រះ​ត្រពាំង ។ តែ​នៅពេលនេះ ព្រះអង្គ​នឹងមិន​អាច​បន្ត​សម្ដែងធម៌​ទេសនា​ប្រោស​ដល់​ពុទ្ធបរិស័ទ​បាន​ទៀត ទេ ព្រោះ ព្រះអង្គ​បានទទួល​អនិច្ចធម្ម​ហើយ កាលពី ថ្ងៃ​អង្គារ ១ កើត ខែ​ពិសាខ ឆ្នាំមមី ឆស័ក ព​. ស​. ២៥៥៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៤ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៣៥ ឆ្នាំ ។​

​ព្រះសង្ឃ​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) ដែល​នៅ​ប្រចាំការ​ក្នុង​កម្មវិធី​បុណ្យ​មួយ​នេះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា ពិធី​បូជាសព ព្រះតេជព្រះគុណ ថាច់ រ៉េ​ន នឹងធ្វើ​នៅ វេលា​ម៉ោង ១០ រាត្រី ថ្ងៃ​ព្រហស្បតិ៍ ទី ១ ខែឧសភា នេះ នៅក្នុង វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​) ។​

​ព្រះ​តេជ​ព្រ​គុណ ថាច់ រ៉េ​ន ជា​ព្រះសង្ឃ​ធម្មកថិក មួយអង្គ​ល្បី​ខាង​សម្ដែង​ព្រះធម៌​ទេសនា​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែល​ត្រូវ បាន គណៈសង្ឃ​ខេត្ត​ទទួលស្គាល់ និង​បានផ្ដល់​វិ​ញ្ញាប​ន​ប័ត្រ ជា​លើកដំបូង ។​

​ព្រះតេជព្រះគុណ ត្រឹង វ៉ាំ​ង យុង ព្រះសង្ឃ​វត្ត​ខេមររ​ង្សី នាទី​ក្រុង សាន់ ហូ​ស្សេ រដ្ឋកា​លី​ហ្វ​ញ៉ា ដែល​ទើប តែ​និមន្ត​ចេញ ពី​កម្ពុជា​ក្រោម មក​តាំង​ទីលំនៅៗ​ទឹកដី​សហរដ្ឋអាមេរិក នាពេល​ថ្មីៗ នេះ បាន​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ សំឡេង​កម្ពុជា​ក្រោម ថា ព្រះតេជព្រះគុណ សាសន​ត្ថេ​រ ថាច់ រ៉េ​ន ជា​អង្គ​ធម្មកថិក​ដៃគូរ​ក្នុងការ​សម្ដែង​ព្រះធម៌ ទេសនា​សង្គាយនា គ្រែ​ពីរ​ជា មួយ​ព្រះ​អង្គជា​រៀង​រហូតមក នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង នៅតាម​ពិធី​បុណ្យទាន​ធំ ដូចជា បុណ្យ​កឋិនទាន និង​បុណ្យ បញ្ចុះ ខណ្ឌសីមា នៅតាម​វត្ត​អារាម​ជាដើម ។​

ព្រះតេជព្រះគុណ ត្រឹង វ៉ាំ​ង យុង បាន​បន្តទៀតថា នៅក្នុង​ខែមេសា កន្លងទៅនេះ មុនពេល​ព្រះអង្គ​និមន្ត​មក​អាមេរិក ព្រះអង្គ​បានចេញ​មុខ​បវារណា​បច្ច័យ​ញាតិ​ញោម​នៅតាម​បណ្ដាញ​សង្គម Facebook ដើម្បី​ព្យាបាល​ជំងឺ​ព្រះ​តេជ ព្រះ​គុណ ថាច់ រ៉េ​ន នៅ​មន្ទីរពេទ្យ នាទី​ក្រុង​ព្រន​គរ ដែរ តែ​មិនអាច​ព្យាបាល​ជាសះស្បើយ​បាន ៕

ខាងក្រោម​ជា​រូបថត​ទិដ្ឋភាព នៃ​ពិធី​ដង្ហែ​ព្រះ​សព ព្រះតេជព្រះគុណ ថាច់ រ៉េ​ន ប្រទក្សិណ ព្រះវិហារ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៤ ៕​

Ren 2

Ren 3

Ren 4

Ren 5

Ren 6

Ren 7

Ren 8

Ren 02

Ren 03

Leave A Reply

Your email address will not be published.