បាតុកម្ម​ឲ្យ​វៀតណាម​សុំទោស​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​

368

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមយុវជន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ក្រោក​ឡើងជា​បន្តបន្ទាប់ ដើម្បី​ប្រឆាំងនឹង​វត្ត មាន​ជនជាតិ​យួន​ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា  ក្នុងនោះ មានការ​ក្រោក​ឡើង​ធ្វើបាតុកម្ម​នៅមុខ​ស្ថាន ទូត​វៀតណាម ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ក្នុង​ប្រទេសមួយ​នេះ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សា​ធា រណៈ ចំពោះ​សម្ដី​ដែល​មន្ត្រី​រូបនេះ​បាន​ថ្លែងថា “​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មក ហើយ​” ។

​មានមតិ​ខ្លះ​សួរថា តើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានបាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នា ពេលកន្លងមក​ដែរឬទេ ? ដើម្បី​ឲ្យ​វៀតណាម​សុំទោស និង​ទប់ស្កាត់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ពី​សំណាក់ ជនជាតិ​យួន និង​រដ្ឋាភិបាល​វៀតណាម នោះ ។

ស្ត្រីម្នាក់គូររូបទង់ជាតិកម្ពុជាក្រោមនៅលើផ្ទាល់ និងកាន់ទង់ជាតិកម្ពុជាក្រោម នៅពេលធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ។ រូបថត ស៊ឺន ចែងចើន
ស្ត្រីម្នាក់គូររូបទង់ជាតិកម្ពុជាក្រោមនៅលើផ្ទាល់ និងកាន់ទង់ជាតិកម្ពុជាក្រោម នៅពេលធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ។ រូបថត ស៊ឺន ចែងចើន

​ចម្លើយ​ឆ្លើយថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​កាតព្វកិច្ច ជា​អ្នក បង្រៀន និង​បណ្ដុះ​គំនិត​ឲ្យ​ក្រុមយុវជន និង​អង្គ ការ​សមាគម​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា​ទាំងអស់ បាន​យល់ដឹង​អំពី សិទ្ធិ​របស់ខ្លួន​រួចមកហើយ រួច​ទុក​ឱកាស នេះ​ឲ្យ អ្នក​ទាំងនោះ​ជា​អ្នកធ្វើ​ដោយ​ខ្លួនឯង​ដើម្បី​ការពារ​នូវ​សិទ្ធិ​របស់ខ្លួន ព្រោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​អ្នក ចលនា​ទាមទារ​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” មានន័យថា ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​នៅ​កម្ពុជា​ក្រោម និង​នៅ​គ្រប់ទិសទី​ត្រូវ​ចេះ​ប្រើប្រាស់ “​សិទ្ធិ​របស់ខ្លួន​” និង “​ចេះ​ការពារ​នូវ ទង្វើ​ដែល​គេ​រំលោភ​លើ​សិទ្ធិ​របស់ខ្លួន​” ដោយ​ខ្លួនឯង ។ ម្យ៉ាងទៀត ការងារ និង​កាតព្វកិច្ច​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ច្រើន និង​ធំធេង​មិន សម​នឹង​ចេញមុខ​តទល់​ជាមួយនឹង  លោក ត្រឹង វ៉ាំ​ង ថុង គ្រាន់តែ​ជាម​ន្ត្រី​អ្នកនាំពាក្យ ស្ថានទូត​វៀតណាម​ដ៏ តូចតាច​ម្នាក់​នោះទេ ដោយ​ទុក​ឱកាស​ឲ្យ​ព្រះសង្ឃ និង​យុវជន​ខ្មែរ​នៅ​កម្ពុជា ព្រមទាំង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម នៅតាម​ប្រទេស​នានា​ទូទាំង​ពិភពលោក​ជា​អ្នកធ្វើ​វា​គ្រប់គ្រាន់​ទៅហើយ ព្រោះថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នកតំណាង​ឲ្យ​ខ្មែរក្រោម​ទូទាំង​ពិភពលោក មាន​សមត្ថភាព​គ្រប់គ្រាន់​ចូល​តតាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ទាំងមូល​នៅក្នុង​អង្គការសហប្រជាជាតិ​គ្រប់ពេលវេលា ។

កាតព្វកិច្ច​ដ៏​សំខាន់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ទប់ស្កាត់ “​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម​” នោះ មិនមែនជា​ការធ្វើ​បាតុកម្ម​មួយរយៈ​ពេល​ខ្លី ហើយ​ស្ងាត់​ទៅវិញ​នោះទេ គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើការ គ្រប់ពេល និង​ជានរ​ន្ត​រ៍​ដើម្បី​អង្រួន​ដល់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ដែនដី កម្ពុជា​ក្រោម តាមរយៈ​ការផលិត​ឯកសារ និង​ព័ត៌មាន​គ្រប់​ប្រភេទ ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជាក្រោម ។​

​ការធ្វើ​បាតុកម្ម​មួយគ្រាៗ​ហើយ​ស្ងាត់​ទៅវិញ ដើម្បី​ឲ្យ​វៀតណាម​សុំទោស និង​ប្រឆាំង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី កម្ពុជា​ក្រោម​នោះ​ជាការ​ល្អ​មួយ តែ​មិនអាច​បញ្ឈប់ និង​ទប់ស្កាត់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម​បាន   ឡើយ ។ ក្នុង​យុទ្ធសាស្ត្រ​ធំ​ទាំងបី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ ទីមួយ កិច្ចការ​អន្តរជាតិ ទី​ពីរ កិច្ចការ​នៅ ប្រទេស​កម្ពុជា និង​ទី​បី “​កិច្ចការ​ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ​កម្ពុជា​ក្រោម​” នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន ធ្វើ​រួចមកហើយ និង​កំពុង​ធ្វើ​បន្តទៀត ដើម្បី​ឲ្យ​ប្រទេស​វៀតណាម “​ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជាក្រោម​” និង​ទាមទារ​នៅក្នុង​អង្គការសហប្រជាជាតិ​ឲ្យ​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ថា​ជា “​ជនជាតិដើម​នៃ ដែនដី​កម្ពុជា​ក្រោម​” និង​កំពុងធ្វើការ​តស៊ូ​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។

​ទប់ស្កាត់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​៖

​ចាប់តាំងពី​បាន​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នា​ឆ្នាំ ១៩៩៦ មកដល់ពេលនេះ  ជា​រៀងរាល់ឆ្នាំៗ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បាន​ចងក្រង និង​ផលិត​នូវ​ឯកសារ​គ្រប់​ប្រភេទ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ទាក់ទង​នឹង​រឿង​កម្ពុជា ក្រោម ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​បរទេស​បាន​យល់ដឹង ។ ឯកសារ​ទាំងនោះ រួមមាន CD ល្ខោននិយាយ “​រឿង ចៅហ្វាយគុយ​” ដែលមាន ៤ បន្ទះ CD, CD បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ចំនួន ៧ Vol. ដែល បាន​ច្រៀង​ដោយ​តារា​ល្បីៗ នៅ​កម្ពុជា ដូចជា ទូច ស៊ុន​និ​ច  ផាន ណាវី ឈួន ឆៃ​យ៉​រី ឡេង ប៊ុន​ណាត និង សយ វិ​វ​ឌ្ឍ ជាដើម ប្រមាណ​ជិត ១០០ បទ​, DVD បទ​ចម្រៀង Karaoke ខ្មែរក្រោម ចំនួន ២ Vol. និង​បាន​ណែនាំ ឲ្យ​អ្នកស្រី Rebecca Sommer មន្ត្រី​អង្គការសហប្រជាជាតិ និង​ជា​ផលិតករ​ភាពយន្ត​ឯកសារ​ស្ដីពី​ជនជាតិដើម បាន​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ខ្មែរក្រោម​មួយ​មាន​ឈ្មោះថា “ELIMINATED WITHOUT BLEEDING” ឬ “​ការរំលាយ​ដោយ​មិន​បង្ហូរឈាម​” ហើយ​ភាពយន្ត​នេះ​បានទទួល​ពានរង្វាន់​ឆ្នាំ ២០០៨ នៅក្នុង​មហោស្រព​ភាព យន្ត​អន្តរជាតិ​ញី​វ​យ៉​ក និង ពានរង្វាន់ វីដេអូ (New York Festivals International Film & Video Award) ។ ផ្នែក​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចងក្រង និង​បោះពុម្ព​ព្រឹត្តិបត្រ “​កម្ពុជា​ក្រោម​” ប្រចាំខែ នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ ២០០៤ មក បាន​ចំនួន ៩៣ លេខ​, ព្រឹត្តិបត្រ គណៈកម្មការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC Magazine) ជា​ភាសា​អង់គ្លេស ចំនួន ១១ លេខ និង​កាសែត ព្រៃនគរ ប្រចាំ​សប្ដាហ៍ នៅ​ប្រទេស កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១០ មក​បាន​ចំនួន ៤៥ លេខ ។

ល្ខោននិយាយរឿង ចៅហ្វាយ គុយ ផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ល្ខោននិយាយរឿង ចៅហ្វាយ គុយ ផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ចំណែក​នៅលើ​បណ្ដាញ​អិន​ធើ​ណិ​ត បាន​បង្កើត គេហទំព័រ ជា​ផ្លូវការ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ជុំវិញ ពិភពលោក និង​នៅ​កម្ពុជា​ក្រោម​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ​បាន​ជ្រាប ។ គេហទំព័រ​ទាំងនោះ មានដូចជា វិទ្យុ សំឡេង​កម្ពុជា​ក្រោម (VOKK.net) និង សារព័ត៌មាន ព្រៃនគរ (preynokornews.info ឬ preynokornews.blogspot.com) ចេញផ្សាយ​ជា​រៀងរាល់ថ្ងៃ ជា​អត្ថបទ​ព័ត៌មាន និង អត្ថបទ​គ្រប់​ប្រភេទ​ស្ដីពី ខ្មែរក្រោម​, គេហទំព័រ​ផ្លូវការ​ជា​ភាសា​អង់គ្លេស​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (khmerkrom.org), គេហទំព័រ គណៈកម្មការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (kkfyc.org) និង ទូរទស្សន៍ ព្រៃនគរ Online ដែល​ចេញផ្សាយ នៅលើ​គេហ​ទ​ព័រ youtube ជាដើម ។

កាសែត ព្រៃនគរ និង ព្រឹត្តិបត្រ កម្ពុជាក្រោម ។
កាសែត ព្រៃនគរ និង ព្រឹត្តិបត្រ កម្ពុជាក្រោម ។

ផ្នែក​សៀវភៅ​វិញ នៅ​ឆ្នាំ ២០០៩ បាន​ចងក្រង​សៀវភៅ​ប្រវត្តិសាស្ត្រ កម្ពុជា​ក្រោម​ជា​ភាសា​អង់គ្លេស​មួយ​មាន​ឈ្មោះថា “the Khmer-Krom Journey to Self Determination” ឬ “ខ្មែរក្រោម​ដំណើរ​ឆ្ពោះទៅរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង” ដែល​បាន​ពិនិត្យ និង ទទួលស្គាល់​ពី លោក Marino Busdachin អគ្គលេខាធិការ​នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (UNPO)  និង សៀវភៅ​ម​គ្គុ​ទ្ទេស​ជា​ភាសា ខ្មែរ “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ទៀតផង ។ បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ បាន ក្លាយទៅជា​គេហទំព័រ និង​ឯកសារ​ប្រភពព័ត៌មាន​ផ្លូវការ​សម្រាប់​ពួក​អ្នកកាសែត និង អ្នកស្រាវជ្រាវ​ជាតិ និង អន្តរជាតិ​ដែល​ចង់ដឹង​ស្ដីពី​ខ្មែរក្រោម ។ ឧ​ទា​រហ​រណ៍​ជាក់ស្ដែង នៅពេល​ថ្មីៗ​នេះ សៀវភៅ​ម​គ្គុ​ទ្ទេស​នាំ​ភ្ញៀវ​អន្តរជាតិ ស្ដីពី​ប្រទេស​វៀតណាម​របស់​ក្រុមហ៊ុន Lonely Planet បាន​សរសេរ​យ៉ាង​ពិស្ដារ​ស្ដីពី​ប្រវត្តិ​កម្ពុជា​ក្រោម ដោយ បាន​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (khmerkrom.net) ។

សៀវភៅ "The Khmer-Krom Journey to Self-Determination" ដែលបានបោះពុម្ពដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅឆ្នាំ ២០០៩ ។
សៀវភៅ “The Khmer-Krom Journey to Self-Determination” ដែលបានបោះពុម្ពដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅឆ្នាំ ២០០៩ ។

កិច្ចការ​ទាំងអស់​ខាងលើ ជា​សកម្មភាព​មួយ​ជាក់ស្ដែង និង​ធ្វើជា​ប្រចាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទប់ ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត​ដែនដី​កម្ពុជា​ក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ។

​អង្រួន​ស្មារតី​អន្តរជាតិ​៖

​រៀងរាល់ថ្ងៃ គណៈកម្មការ​នាយក  សមាជិក និង​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក  បាន​ដើរ គោះទ្វារ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ  និង​បាន​ចូលទៅ​រួម​ប្រជុំ​ថ្លែងការណ៍​ស្ដីពី​បញ្ហា​ខ្មែរក្រោម​នៅក្នុង​អង្គការ​សហ ប្រជា​តិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស​, នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ព្រមទាំង​បានធ្វើ​សន្និសីទ អន្តរជាតិ​ស្ដីពី “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​របស់​ខ្មែរក្រោម​តាមច្បាប់​អន្តរជាតិ​” នៅ​ទី​ក្រុងឡាអេ ប្រ ទេស​ហូ​ឡង់ កាលពី​ឆ្នាំ ២០០៦ ដោយមាន​អ្នកច្បាប់​អន្តរជាតិ​ល្បីៗ​ជាច្រើនរូប​បាន​ចូលរួម ធ្វើជា​វាគ្មិន​ផ្ដល់ អនុសាសន៍​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ និង​នៅ​កន្លែង​ប្រជុំ​អង្គការសហប្រជាជាតិ​ជាច្រើន​កន្លែង​ទៀត ពេល ណា​ដែលមាន​វត្តមាន​តំណាង​ប្រទេស​វៀតណាម​ចូលប្រជុំ ។   កិច្ចការ​នេះ រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ធានា​ព្រះសង្ឃ  ប្រធាន​អង្គការ​-​សមាគមយុវជន និង​សមណ​និស្សិត ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា ប្រទេស​ថៃ ទៅ​ចូលរួម​ប្រជុំ​នៅក្នុង​វេទិកា​អង្គការសហប្រជាជាតិ​ស្ដី​បញ្ហា​ជនជាតិ នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដើម្បី​ឲ្យ​ពលរដ្ឋ ខ្មែរក្រោម​ទាំងនោះ​មានឱកាស​បាន​សិក្សា​នូវ​អ្វីដែល​ហៅថា សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពី​ប្រទេស​ជឿន លឿន​ក្នុង​លោក ។​

​ដោយសារតែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ដែលមាន​រចនា​សម្ព័ន្ធ​ចាត់តាំង​ច្បាស់លាស់ មាន​ចរិត​ចាស់ទុំ មាន​គោលដៅ​ពិតប្រាកដ កើតចេញពី​អ្នក​ជាតិនិយម​ខ្មែរក្រោម​ដែលមាន​ដើមកំណើត​មកពី​គ្រប់​ខេត្ត​ក្រុង​នៃ​ដែនដី កម្ពុជា​ក្រោម​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​ជោគវាសនា​ខ្មែរក្រោម​ដោយ​ខ្លួនឯង​នោះ  បានក្លាយ​ទៅជា​ចលនា​គំរូ​មួយ សម្រាប់​សង្គម​ខ្មែរ​ទូទៅ​យកតម្រាប់​តាម និង​បាន​បណ្ដុះ​ឲ្យ​មានគំនិត​ភ្ញាក់រឭក​ដោយ​ខ្លួនឯង​នៅក្នុង​ស្រទាប់​យុវជន ខ្មែរ​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា  ហើយ​ពួកគេ​បានចេញ​មុខ​លើក​ទង់ជាតិ​កម្ពុជា​ក្រោម​ពាសពេញ​ផ្ទៃ​ប្រទេស កម្ពុជា​ដោយ​មិនមាន​ការបង្គាប់បញ្ជា​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ ។   ម្យ៉ាងទៀត ស្ថានទូត​វៀតណាម ប្រចាំ កម្ពុជា នៅ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្កោលទោស​បាតុករ​ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នករៀបចំ​ធ្វើបាតុកម្ម ទោះបី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិន បានចេញ​មុខ​ធ្វើបាតុកម្ម​យ៉ាងណាក៏ដោយ ។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា រដ្ឋាភិបាល​វៀតណាម​ដឹង​ច្បាស់​ណាស់ ថា មានតែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទេ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​តតាំង​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​រដ្ឋា ភិ​បាល​វៀតណាម ។

នេះ​គ្រាន់តែ​ជាការ​លើកយក​ចំណុច​តូច​មួយ​តែប៉ុណ្ណោះ​មក​និយាយ ដើម្បី​រំឭក​ឡើងវិញ​នូវ​អ្វីដែល​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​បានធ្វើ​រួចមកហើយ ញ៉ាំង​ឲ្យ​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភព លោកអ្នក​ដែលមាន​ក្ដីសង្ឃឹម ហើយ​បាន​បរិច្ចាគ​ទាំង​កម្លាំងកាយ កម្លាំង​ប្រាជ្ញា និង​ស្មារតី​ជួយ​ដល់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​នាពេល​កន្លងមក ។

​មកដល់​ត្រឹមនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុងតែ​ធ្វើ និង​បន្តធ្វើ​ដំណើរ​ត​ទៅមុខទៀត ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង​ស្រុក​បាន​យល់ដឹង​នូវ​សិទ្ធិ​របស់ខ្លួន ហើយ​ហ៊ាន​ប្រើប្រាស់​នូវ​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី កម្ពុជា​ក្រោម ដូច​អ្វីដែល​មានចែង​នៅក្នុង​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដី ពី​សិទ្ធិ​ជនជាតិ ដើម ។ ពេលណា​ខ្មែរក្រោម​ក្នុងស្រុក​គ្រប់រូប​បាន​យល់ដឹង និង​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់ខ្លួន​ហើយ ពេលនោះ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នឹង​កើត​មាននៅ​ដែនដី​កម្ពុជា​ក្រោម ជាក់​ជាមិនខាន ៕

Comments are closed.