ខ្មែរ​បាតុកម្ម​នៅ San Francisco ទាមទារ​ឲ្យ​ការផ្លាស់ប្ដូរ​នៅ​កម្ពុជា

0 167

(​សារព័ត៌មាន ព្រៃនគរ​) នៅ​ព្រឹក​ថ្ងៃទី ១២ ខែកក្កដា នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង រាប់រយ​នាក់ នៅ​ភាគ​ខាងជើង​រដ្ឋកា​លី​ហ្វ​ញ៉ា មកពី​ទីក្រុង នានា ដូចជា Stockton, Modesto, Fresno, Oakland និង  San Jose បានចេញ​ធ្វើបាតុកម្ម នៅមុខ​កា​រិ​យា ល័យ Civic Center UN Plaza ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក  ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​តាម​កម្មវត្ថុ​មួយចំនួន​ដូចជា ឲ្យ មានការ បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​, ឲ្យ​មានការ ផ្លាស់ ប្ដូរ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) និង​ឲ្យ​មាន វត្តមាន លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​បាន​ចូល ស្រុក​ដោយ​សេរី ។

បុរសម្នាក់លើកបដាធ្វើបាតុកម្ម កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ នៅ San Francisco សហរដ្ឋអាមេរិក ទាមទារឲ្យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរចុះចេញពីតំណែង ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ
បុរសម្នាក់លើកបដាធ្វើបាតុកម្ម កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ នៅ San Francisco សហរដ្ឋអាមេរិក ទាមទារឲ្យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរចុះចេញពីតំណែង ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ

ខ្មែរ​បាតុកម្ម​នៅ San Francisco ទាមទារ​ឲ្យ​ការផ្លាស់ប្ដូរ​នៅ​កម្ពុជា

ក្រុមមនុស្ស​ដែល​បានមក​ចូលរួម​ធ្វើបាតុកម្ម​នេះ បាន​លើក​បដា  និង ស្រែក​ជយឃោស​ន៍​ទាមទារ​ឲ្យ លោក ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​កាន់អំណាច​អស់ ២៨ ឆ្នាំ ហើយ​នោះ  ចុះចេញ ពី​អំណាច និង​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត ប្រាកដ នៅក្នុង​ប្រទេស​កម្ពុជា ។

លោក ឡូ ឡៃ សូ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង សាន​ហូ​សេ ភាគ​ខាងជើង​រដ្ឋ កាលី​ហ្វ​ញ៉ា បាន​ប្រាប់ PTV ថា (Air Maniax) បាតុកម្ម​ថ្ងៃនេះ ក្រុម​របស់លោក​បា​នស​រ​សេរ​ញត្តិ​ជូនទៅ​អង្គការ សហប្រជាជាតិ និង សភា​សហរដ្ឋអាមេរិក ដើម្បី​សំណូមពរ​ឲ្យ ពួកគេ​ជម្រុញ​ឲ្យ​មានការ បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌​នៅ ក្នុងប្រទេស​កម្ពុជា ។

សូមបញ្ជាក់ថា បាតុកម្ម​នេះ ធ្វើឡើង​តាម​ការអំពាវនាវ​រប​ស់ អង្គការ​ខ្មែរ​មួយចំនួន ដែលមាន​មូលដ្ឋាន​នៅ ក្រៅប្រទេស ដើម្បី ទាមទារ​ឲ្យ​សហគមន៍ អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅក្នុង​ប្រទេស​កម្ពុជា ៕​

Leave A Reply

Your email address will not be published.