តើ​ ហូ ​ជី​ ​មិញ​ ​ពិតជា​សម្លាប់​ខ្លួន​ដើម្បី​ប្តូរ​យក​ទឹកដី​កម្ពុជាក្រោម​មែន​ឬ​ ?

0 684

ដោយ​ ​យាង​ ​សុធា​រិន្ទ ​

​មេ​ចលនា​កុម្មុយនិស្ត​វៀតណាម​ ហូ ​ជី​ ​មិញ​ ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែល​ ​លោក​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​១​៩​៣​០​ ​និង​កំពុង​គ្រប់គ្រង​អំណាច​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​នា​ពេល​បច្ចុប្បន្ន​ ​លើកកំពស់​កប់​ពពក​ប្រៀប​បាន​ដូចជា​អាទិទេព​ ​ជា​បុគ្គល​អ​ច្ឆរិយៈ ​និង​ ​វីរបុរស​ដ៏​អ​ស្ចា​រ​របស់​វៀតណាម​ ​។​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​បង្ហាញ​តិចតួច​ណាស់​ពី​ជីវិត​ពិត​ឯកជន​របស់​ ហូ ​ជី​ ​មិញ​ ​។​ ​មានការ​ ​និយាយ​ត​ៗ​គ្នា​ថា​ ហូ ​ជី​ ​មិញ​ ​ជា​មនុស្ស​មិន​ល្មោភ​ស្រី​ ​មិន​មាន​ប្រពន្ធ​ ​កូន​ ហ៊ាន​លេបថ្នាំ​ ​សម្លាប់​ខ្លួនឯង​ដើម្បី​ប្តូរ​យក​ទឹកដី​ខ្មែរ​ ​ឬ​ជា​មនុស្ស​ដែល​ក្តាប់​អំណាច​កំពូល​ក្នុង​បក្ស​មាន​មនុស្ស​ ​ស្តាប់បង្គាប់​ ​និង​គោរព​កោតខ្លាច​ច្រើន​ ​ជាដើម​ ​។​ ​ប៉ុន្តែ​ជា​ក​ស្តែង​ ហូ ​ជី​ ​មិញ​ ​ពិតជា​បុគ្គល​អស្ចារ្យ​ដូចដែល​បក្ស​កុម្មុយនិស្ត​វៀតណាម​ខំប្រឹង​ ​លើកកំពស់​មែនឬទេ​ ? ​តើ​ ហូ ​ជី​ ​មិញ​ ​ពិតជា​សម្លាប់​ខ្លួន​ដើម្បី​ប្តូរ​យក​ទឹកដី​កម្ពុជាក្រោម​មែន​ឬ​ ? ។

តើ​ ហូ ​ជី​ ​មិញ​ ​ពិតជា​សម្លាប់​ខ្លួន ​ដើម្បី​ប្តូរ​យក​ទឹកដី​កម្ពុជាក្រោម ​មែន​ឬ​ ?

កើត​នៅ​ឆ្នាំ​ ​១​៨​៩​០​ ​នៅ​ក្នុង​ខេត្ត​ ង៉េ ​អាន​ (N​g​h​ệ ​An​) ​ដែល​ស្ថិតនៅ​ភូមិភាគ​ខាងជើង​ ​នៃ​ ​ប្រទេស​វៀតណាម​ ហូ ​ជី​ ​មិញ​ ​គឺជា​មេ​ចលនា​កុម្មុយនិស្ត​ ​ដែល​បាន​បង្កើត​បក្ស​កុម្មុយនិស្ត​ ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៣​០​ ​។​

ហូ ​ជី​ ​មិញ​ ​ចាប់កំណើត​ ចំ​ពេល​ដែល​ប្រទេស​វៀតណាម​ ទាំងមូល​បាន​ស្ថិត នៅ​ក្រោម​អាណា​និគម​បារាំង​ ​។​

​ក្នុង​ការ​តស៊ូ​ ដើម្បី​បណ្តេញ​បារាំង​ចេញពី​ប្រទេស​ ហូ ​ជី​ ​មិញ​ ​បាន​បង្កើត​បក្ស​កុម្មុយនិស្ត​វៀតណាម ​នៅ​ឆ្នាំ​ ​១​៩​៣​០​ ​ហើយ​នៅ​ឆ្នាំ​ ​១​៩​៤​១​ ​បាន​បង្កើត​ចលនា​មួយទៀត​ ដោយមានការ​គាំទ្រ​ពី​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​គឺ​សហ​ព័ន្ធ​ឥស្សរៈ​វៀតណាម​ ​ឬ​ហៅ​កាត់​ថា​ ​វៀតមិញ​ ​ដើម្បី​បណ្តេញ​អាណានិគម​បារាំង​ផង​ ​និង​បណ្តេញ​កងទ័ព​ជប៉ុន​ចេញពី​ប្រទេស ​នៅ​ក្នុងសម័យ​ស​ង្រ្គា​ម​លោក​លើក​ទី​ ​២​ ​ផង​ ​។​

​នៅ​ថ្ងៃ​ទី ​២​ ​ខែកញ្ញា​ ​ឆ្នាំ​១​៩​៤​៥​ ​ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ស​ង្រ្គា​ម​លោក​លើក​ទី​ ​២​ ​នៅ​ឯ​ទីលាន​ ​បា​ឌិ​ញ​ ​នៃ​រដ្ឋធានី​ហាណូយ​ ហូ ​ជី​ ​មិញ​ ​បាន​ធ្វើ​សេចក្តីថ្លែង​ការណ៍​ប្រកាស​ឯករាជ្យ​ ប្រទេសវៀតណាម​ចេញពី​អាណានិគម​បារាំង​ ​។​ ​ទោះជាយ៉ាងណា​ ​គេ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ​ ​១​៩​៥​៤​ ​ទើប​បារាំង​ចាញ់​ស​ង្រ្គា​ម ​នៅ​ឥណ្ឌូចិន​ ​ដែល​ជា​ការ​បិទ​បញ្ចប់​អាណានិគមកិច្ច​របស់​បារាំង​នៅ​ ​ក្នុង​ភូមិភាគ​នេះ​ ​។​

​យ៉ាងនេះ​ក្តី​ ​ប្រទេស​វៀតណាម ​ត្រូវ​បែង​ចែកចេញជា​ពីរ​ត្រង់​ខ្សែស្របទី ១៧​ ​ខាងជើង​គ្រប់គ្រង​ដោយ​យួន​កុម្មុយនិស្ត​ ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ​ខាងត្បូង​ ​គ្រប់គ្រង​ដោយ​យួន​សេរី​ ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម​របស់​លោក​ ង៉ូ ឌិ​ញ​ ​យេ​ម​ ​និង​ ង្វៀ​ន​ វ៉ាំ​ង​ធី​វ​ ​។​ ​ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​ទី ​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​ ​១​៩​៧​៥​ ​ទើប​យួន​កុម្មុយនិស្ត​ ​ខាងជើង​ទទួល​ជ័យជំនះ​លើ​យួន​សេរី​ខាងត្បូង​ ​ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​សម្រេច​ដកខ្លួន​ ​ចេញពី​ស​ង្រ្គា​ម ​នៅ​វៀតណាម​ចាប់ពី​ឆ្នាំ​ ​១​៩​៧​៣​ ​មក ​។​

​ក្រោយ​ទទួល​ជ័យជំនះ​លើ​យូ​ន​សេរី​ ​ពួកកុម្មុយនិស្ត​បាន​គ្រប់គ្រង​អំណាច​ទាំងស្រុង ​នៅ​ទូទាំង​ប្រទេស​វៀតណាម​ ​ក្នុង​នោះ​ក៏​រួមបញ្ចូល​ទាំង​ដែនដី​កម្ពុជាក្រោម​ នៅ​ប៉ែក​ខាងត្បូង​ ​និង​បាន​ប្តូរ​ឈ្មោះ​ប្រទេស​ទៅជា​ ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​រហូតមកដល់​បច្ចុប្បន្ន​ ​។​

​បើ​និយាយ​ពី​តួអង្គ​ ហូ ​ជី​ ​មិញ​ ​វិញ​ ហូ ​ជី​ ​មិញ​ ​បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី​ ២​ ​ខែកញ្ញា​ ​ឆ្នាំ​១​៩​៦​៩​ ​ក្នុង​វ័យ​ ​៧​៩​ ​ឆ្នាំ​ ​គឺ​ ​៦​ ​ឆ្នាំ​ ​មុន​ពេល​ដែល​ពួកកុម្មុយនិស្ត​បាន​ទទួល​ជ័យជំនះ​ លើ​ពួក​យួន​សេរី​ ​។​

ហូ ​ជី​ ​មិញ​ ​ដែល​មានឈ្មោះ​ជាច្រើន​ផ្សេងទៀត​ ​ដូចជា​ ង្វៀ​ន​ ​សិញ​ គុ​ង​ ង្វៀ​ន​ ​តឹក​ ​ថា​ន់ ង្វៀ​ន​ ​អាយ​ ​ហ្វឹក​ ​មិន​ត្រឹមតែ​មាន​ប្រវត្តិ​ជីវិត​មិន​ច្បាស់លាស់ ​នៅ​ពេល​មានជីវិត​នោះ​ទេ​ ​សូម្បីតែ​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​លោក​ក៏មាន​ភាព​អា​ថ៍​កំបាំង​ដែរ​ ​។​

​គេ​ដឹង​ថា​ ហូ ​ជី​ ​មិញ​ ​ជា​មនុស្ស​ជក់បារី​ច្រើន​ ​ហើយ​ឯកសារ​ខ្លះ​និយាយ​ថា​ ហូ ​ជី​ ​មិញ​ ​បាន​បោះបង់​អំណាច​តាំងពី​ឆ្នាំ​ ​១​៩​៦​៥​ ​ដោយសារតែ​លោក​​​មាន​បញ្ហា​សុខភាព​ ​។​ ​ប៉ុន្តែ​ នៅតែ​មាន​មនុស្ស​ខ្លះ​និយាយ​ថា​ ហូ ​ជី​ ​មិញ​ ​បាន​ស្លាប់​ដោយសារ​លេបថ្នាំ​ពុល​សម្លាប់​ខ្លួនឯង​ ដើម្បី​ប្តូរ​យក​ទឹកដី​កម្ពុជាក្រោម ដែល​លោក​បាន​សន្យា​ជាមួយ​ ​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ព្រះ​នរោត្តម​ ​សី​ហ​នុ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​ថា​នៅ​ពេល​វាយ​យក​បាន​ភូមិភាគ​ ​ខាងត្បូង​ហើយ​ ​នឹង​ប្រគល់​ទឹកដី​កម្ពុជាក្រោម​ម​ ក​ឱ្យ​កម្ពុជា​វិញ​ ​។​ ​អ្នកខ្លះ​សរសើរ​ថា​ ហូ ​ជី​ ​មិញ​ ​សុខចិត្ត​សម្លាប់​ខ្លួនឯង​ ដើម្បី​បាន​ទឹកដី​ខ្មែរ​ ​។​

​តើ​នេះ​ ជា​រឿង​ពិត​ដែរ​ឬទេ​ ? ​បើ​ផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិ​សា​ស្រ្ត ​ការ​និយាយ​បែប​នេះ​ ​មិន​សម​ហេតុផល​នោះ​ទេ​ ​។​ ហូ ​ជី​ ​មិញ​ ​ស្លាប់​នៅ​ឆ្នាំ​ ​១​៩​៦​៩​ ​។​ ​យួន​កុម្មុយនិស្ត​ឈ្នះ​ស​ង្រ្គា​ម​ ​នៅ​ឆ្នាំ​ ​១​៩​៧​៥​ ​។​ ​មិនទាន់​ទាំង​ដឹង​ថា​ តើ​សង្គ្រាម​ត្រូវ​ឈ្នះ​ ​ឬ​ចាញ់​ផង​ ​តើ​វាស​ម​ហេតុផល​ទេ​ ​ដែល​តួអង្គ​បក្ស​កុម្មុយនិស្ត​ថា​ មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​កងទ័ព​ត្រូវ​សម្លាប់​ខ្លួនឯង​ដល់ទៅ​ ​៦​ ឆ្នំា ​មុន​ក្រុម​ខ្លួន​ទទួល​ជ័យជំនះ​បែប​នេះ​ ? ។

​សម្រាប់​ ​លោក​ ​ទៀ​ ថេ​ន​ ​ដែល​ជា​ទីប្រឹក្សា​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ចាត់​ទុក​ការ​លើក​ឡើង​បែប​នេះ​ ​វា​មិន​សម​ហេតុផល​ទាល់តែសោះ​ ទៅ​នឹង​ព្រឹត្តិការណ៍​ជាក់ស្តែង​ ​។​ លោក​កត់សំគាល់​ថា​ ​៖​ ​

 

លោក​ ​ទៀ​ ថេ​ន​ ​យល់ថា​ ​មូលហេតុ​ដែលគេ​ចេះតែ​និយាយ​ត​ៗ ​គ្នា​នូវ​វីរភាព​ក្លែងក្លាយ​របស់​ ហូ ​ជី​ ​មិញ​ ​នេះ​ ​គឺ​គេ​មាន​ចេតនា​បន្តុះបង្អាប់​នូវ​ព្រះ​កិត្តិនាម​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ ​ព្រះបាទ​ ​សម្តេច​ព្រះ​នរោត្តម​ ​សី​ហ​នុ ​តែប៉ុណ្ណោះ​ ​។​ ​លោក​​​មានប្រសាសន៍ថា​ ​តាមពិត​ទៅ​ ហូ ​ជី​ ​មិញ​ ​មិនមែន​ជា​អច្ឆរិយបុគ្គល​អ្វី​នោះ​ទេ​ ​។​

 

បើ​និយាយ​អំពី​ជ័យជំនះ ​ដែល​យួន​កុម្មុយនិស្ត​ខាងជើង​ឈ្នះ​លើ​យួន​សេរី​ខាងត្បូង​ដែល​គាំទ្រ​ ដោយ​អាមេរិក​វិញ​ ​ពួក​យួន​កុម្មុយនិស្ត​តែងតែ​អួតអាង​ ​និង​មាន​មោទនភាព​សម្បើម​អស្ចារ្យ​ ​ថា ​ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើ​ស​ង្រ្គា​ម​ឈ្នះ​មហាអំណាច​ធំ​ៗ​ លើ​លោក​ ​អស់ពី​អាណានិគមបារាំង​ ​ដល់​ចក្រពត្តិ​អាមេរិកាំង​ ​។​ ​ត្រង់នេះ​ ​លោក​ ​ទៀ​ ថេ​ន​ ​ថាបើ​អាមេរិក​មិន​មាន​ផែនការ​ដក​​កងទ័ព​ចេញពី​វៀតណាម​តាំងពី​ឆ្នាំ​ ​១​៩​៧​៣​ ​នោះ​ទេ​ ​ពួក​យួន​កុម្មុយនិស្ត​កុំ​សង្ឃឹម​ថា ​អាច​វាយ​ ​ឈ្នះ​យួន​សេរី​ខាងត្បូង​បាន​ឱ្យ​សោះ​ ​។​

 

គេ​នៅ​មិនទាន់​ឃើញ​មាន​ឯកសារ​ប្រវត្តិ​សា​ស្រ្ត​ណា ​លើកឡើង​ថា​ ហូ ​ជី​ ​មិញ​ ​បាន​លេបថ្នាំ​ ​សម្លាប់​ខ្លួន​នោះ​ទេ​ ​ហើយក៏​មិនទាន់​ឃើញ​មាន​ឯកសារ​និយាយ​ថា​ ហូ ​ជី​ ​មិញ​ ​បាន​សន្យា​ ​ជាមួយ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ ​សី​ហ​នុ ​ថា​ ​នឹង​ប្រគល់​ទឹកដី​កម្ពុជាក្រោម​ឱ្យ​កម្ពុជា​វិញ​ ​ក្រោយពេល​វាយ​យក​បាន​ទឹកដី​ពី​ការ​គ្រប់គ្រង​របស់​អាមេរិក​ ​ឬ​យួន​សេរី​ខាងត្បូង​នោះ​ដែរ​ ​។​

​ដូច្នេះ​ ហើយ​ទើប​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​ដែល​ជា​ប្រធាន​ផែនការ​ ​នៃ​សហ​ព័ន្ធ​កម្ពុជាក្រោម​ ​ចាត់​ ​ទុក​ការ​និយាយ​ត​ៗ ​គ្នា​បែប​នេះ​ ​គ្រាន់តែ​ជា​ការឃោសនា​ ​និង​ជា​ពាក្យចចាមអារាម​តែប៉ុណ្ណោះ​ ​។​ លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​បញ្ជាក់​បន្ថែម​ថា​ ​៖​ ​

ទាក់ទង​នឹង​ជ័យជំនះ​របស់​យួន​កុម្មុយនិស្ត​លើ​កងទ័ព​យួន​សេរី​ខាងត្បូង​នេះ​ ​ពួក​យូ​ន​ ​កុម្មុយនិស្ត​ ​និង​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​និយាយ​តិចតួច​ណាស់​អំពី​គុណបំណាច់​របស់​កម្ពុជា​ ចំពោះ​ពួកគេ​ ​។​

​ដូច​បាន​លើកឡើង​ខាងដើម​ ​មិនទាន់​ឃើញ​មាន​ទេ​ឯកសារ​ថា​ ហូ ​ជី​ ​មិញ​ ​ផឹក​ថ្នាំបំពុល​សម្លាប់​ខ្លួន​ ​មិនទាន់​ឃើញ​មាន​ទេ​ ​ឯកសារ​ថា​ ហូ ​ជី​ ​មិញ​ ​មាន​កិច្ចសន្យា​ប្រគល់​ដី​ឱ្យ​ខ្មែរ​ ​ប៉ុន្ តែ​មាន​ឯកសារ​​​ដែល​អះអាង​ថា​ ​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៦​៤​ ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​វៀតកុង​កសាងមូលដ្ឋានទ័ព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​កម្ពុជា​អនុ​ញា​ត​ឱ្យ​វៀតណាម​ខាងជើង​ប្រើប្រាស់​ ​កំពង់ផែ​ក្រុង​ព្រះ​សី​ហ​នុ​ធ្វើជា​ចំណុច​ចាប់ផ្តើម​ដឹកជញ្ជូន​សព្វាវុធ​ ​និង​ទំនិញ​ផ្សេងៗ​ ​រវាង​វៀតណាម​ខាងជើង​ ​និង​ប្រទេស​ចិន​ ​។​ ​ជា​ការ​ឆ្លើយតប​ ​វៀតណាម​ខាងជើង​បាន​ ​ឯកភាព​នូវ​កិច្ច​ចរចា​ទ្វេភាគី​ ដើម្បី​ទទួលស្គាល់​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ ​ហើយនឹង​ឯកភាព​ ​តំរង់​ព្រំដែន​ ​តាម​ការ​ស្នើសុំ​របស់​កម្ពុជា​ ​ក្រោយពេល​បញ្ចប់​ស​ង្រ្គា​ម​ នៅ​ក្នុង​ប្រទេស​វៀ​ត​ ​ណាម​ ​។​

​បន្ថែម​ពីលើ​នេះ​ ​វៀតណាម​ខាងជើង​ក៏បាន​ឯកភាព​ផង​ដែរ ​ក្នុង​ការ​ទូទាត់​ឱ្យ​កម្ពុជា ​ចំពោះ​ការ​ប្រើប្រាស់​កំពង់ផែ​ ​និង​ទឹកដី​របស់​កម្ពុជា​ ​និង​បាន​ឯកភាព​ផ្តល់​ការ​ប៉ះប៉ូវ​ដល់​កម្ពុជា ​ចំពោះ​ការខូចខាត​នៃ​ស​ង្រ្គា​ម​ ​ក្រោយពេល​បញ្ចប់​ស​ង្រ្គា​ម​នៅ​វៀតណាម​ ​។​ ​មិន​ច្បាស់​ថា​ តើ​វៀតណាម​ ​បាន​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​បាន​ក​ម្រិ​ត​ណា​នោះ​ទេ​ ? ។

​យើង​ងាក​មក​និយាយ​ពី​ជីវិត​ឯកជន​ ​ស្នេហា​ ​គ្រួសារ​ ​ប្រពន្ធ​ ​កូន​ ​របស់​ ហូ ​ជី​ ​មិញ​ ​វិញ​ម្តង​ ​។​ ​បក្ស​កុម្មុយនិស្ត​វៀតណាម ​តែង​បាន​ឃោសនា​ថា​ ហូ ​ជី​ ​មិញ​ ​ជា​មនុស្ស​ស្អាតស្អំ​ ​គ្មាន​ស្រីញី​ ​ប្រពន្ធ​ ​កូន​ ​អ្វី​នោះ​ទេ​ ​គឺ​មួយ​ជីវិត​របស់​ ហូ ​ជី​ ​មិញ​ ​លោក​បាន​បូជា​ ដើម្បី​ជាតិ​វៀតណាម​ ​ដែល​សូម្បីតែ​សេចក្តី​សុខ​ ​សុភមង្គល​ផ្ទាល់ខ្លួន​ ​ក៏​ ហូ ​ជី​ ​មិញ​ ​មិន​គិតគូរ​ដល់​ផង​ ​ហើយ​នៅ​ ​ទីបំផុត​ ​រហូតដល់​ហ៊ាន​លេបថ្នាំ​សម្លាប់​ខ្លួន​ ដើម្បី​ប្តូរ​យក​ទឹកដី​ខ្មែរ​ថែមទៀត​ ​។​ ​ស្តាប់​មើលទៅ​ ​តួអង្គ​ ហូ ​ជី​ ​មិញ​ ​ហាក់ដូចជា​មនុស្ស​អស្ចារ្យ​ ​ល្អ​បរិសុទ្ធ​ ​ឥត​ខ្ចោះ​ខ្លាំង​ណាស់​ ​។​

​ប៉ុន្តែ​ បើ​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​ប្រធាន​ផែនការ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​លោក​ថា​ ហូ ​ជី​ ​មិញ​ ​មាន​ប្រពន្ធ​ ​មាន​ស្រី​ស្នេហ៍​ជាច្រើន​ ​និង​មានកូន​ទៀត​ផង​ ​។​ ​លោក​ថា ​ប្រពន្ធ​ ​និង​ស្រី​ស្នេហ៍​របស់​ ហូ ​ជី​ ​មិញ​ ​មាន​តាំងពី​ជនជាតិ​ចិន​ ​ជនជាតិ​រុស្សី​ ​ជនជាតិ​ ​បារាំង​ ​ជនជាតិ​យួន​ ​និង​ជនជាតិ​តៃ​ ដែល​ជា​ជនជាតិ​ភាគតិច ​នៅ​វៀតណាម​ ​។​

លោក ហូ ជីមិញ ជាមួយនឹងជនជាតិភាគតិច ។ Photo: DC
លោក ហូ ជីមិញ ជាមួយនឹងជនជាតិភាគតិច ។ Photo: DC

ស្រី​ស្នេហ៍​ជន​ជាតិបារាំង​របស់​ ហូ ​ជី​ ​មិញ​ ​ឈ្មោះ​ ​ម៉ា​រី​ ព្យែ​រ​ (​Mar​i​e​ B​i​e​̀r​e​) ​ជនជាតិ​រុស្សី​ឈ្មោះ​ វេ​រ៉ា​ ​វ៉ា​ស៊ី​ល​ ​លី​អេ​វ៉ា​ (​V​era​ ​Vas​i​lie​́​v​a​) ​។​ ​ចំណែក​ប្រពន្ធ​ផ្លូវការ​ជា​ជនជាតិ​ចិន​របស់​ ហូ ​ជី​ ​មិញ​ ​ឈ្មោះ​ ​តាំង​ ​ទៀក​ ​មិញ​ (​T​ăn​g​ ​T​u​y​ế​t​ ​M​in​h​) ​។​

​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ឱ្យ​ដឹង​ដែរ​ថា​ ​ក្រោយមក​មាន​និពន្ធ​នាយក​កាសែត​វៀតណាម​ម្នាក់​ឈ្មោះ​ ​មិញ​ ​ហាន់​ (​M​in​h​ ​H​an​h​) ​នៅ​ហាណូយ​ ​បាន​ផ្សព្វផ្សាយ​លិខិត​របស់​ ហូ ​ជី​ ​មិញ​ ​ដែល​ផ្ញើ​ទៅ​ឱ្យ ​ប្រពន្ធ​ជា​ជនជាតិ​ចិន​ នៅ​លើ​សារ​ព័ត៌មាន​យុវជន​ឈ្មោះ​ ​ទូ​យ​ត្រែ​ ​ប៉ុន្តែ​ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ ​វៀតណាម​បញ្ជា​ឱ្យ​ដក​ការផ្សាយ​មកវិញ​ ​រួច​បណ្តេញ​លោក​ ​មិញ​ ​ហាន់​ ​ចេញពី​ការងារ​ ​។​

​លើស​ពី​នេះ​ ហូ ​ជី​ ​មិញ​ ​ក៏មាន​ប្រពន្ធ​ ​ស្រី​ស្នេហ៍​ ​និង​កូន​ៗ​ ​ផ្សេងៗ​ ទៀត​ជាច្រើន​ផង​ដែរ​ ​។​

លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​មានប្រសាសន៍ថា​ ​តាមពិត​ទៅ​ ហូ ​ជី​ ​មិញ​ ​មិនមែន​មនុស្ស​ល្អឥតខ្ចោះ​ ដូច​បក្ស​កុម្មុយនិស្ត​វៀតណាម​ឃោសនា​នោះ​ទេ​ ​។​ ​លោក​ថា ​សូម្បីតែ​ផ្នូរ​ឪពុក​របស់​ ហូ ​ជី​ ​មិញ​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ផ្សារ​ដែក​ ​ដែនដី​កម្ពុជាក្រោម​ ​ក៏​ ហូ ​ជី​ ​មិញ​ ​មិនទាំង​ទៅ​មើល​ផ្នូរ​របស់​ ​ឪ​ខ្លួនឯង​ផង​ ​។​

​ត្រង់កន្លែងនេះ​ អាច​មាន​អ្នក​ងឿងឆ្ងល់​ថា​ ហូ ​ជី​ ​មិញ​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​ ង៉េ ​អាន​ ​ប៉ែក​ ​ខាងជើង​ប្រទេស​វៀតណាម​ទេ​ ​ចុះ​ហេតុ​ដូចម្តេច​បានជា​ផ្នូរ​ឪពុក​របស់​ ហូ ​ជី​ ​មិញ​ ​បែរជា​ស្ថិត​ ​នៅ​ឯ​ដែនដី​កម្ពុជាក្រោម​ ឯណេះ​ទៅវិញ​ ​។​ លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​បាន​ពន្យល់​ត្រង់​ចំណុច​នេះ​ថា​ ​៖​ ​

ប៉ុន្តែ​ លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​ថា​ ​បក្ស​កុម្មុយនិស្ត​វៀតណាម ​មិនបាន​លាតត្រដាង​រឿង​មិន​ល្អ​របស់​ ​ឪពុក​ ហូ ​ជី​ ​មិញ​ ​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​គេ​បាន​និយាយ​ឃោសនា​លើក​តម្កើង​ ​ឪពុក​របស់​ ហូ ​ជី​ ​មិញ​ ​ថា​មិនសុខចិត្ត​ធ្វើការ​ឱ្យ​អាណានិគម​បារាំង​ទើប​លាលែង​ពី​តំណែង​របស់​ខ្លួន​ ​មិនមែន​ ​ដោយសារ​ផឹកស្រា​ស្រវឹង​វាយសម្លាប់​អ្នកភូមិ​ ​ហើយ​ត្រូវ​បារាំង​បណ្តេញ​ចេញពី​រដ្ឋការ​អី​ ​នោះ​ទេ​ ​។​

​ចំណែក​ផ្នូរ​ម្តាយ​របស់​ ហូ ​ជី​ ​មិញ​ ​វិញ​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​ថា​ ហូ ​ជី​ ​មិញ​ ​ក៏​មិនដែល​បាន​ទៅ​ ​ដល់​នោះ​ដែរ​ ​។​ ​លើស​ពី​នេះ​ ​នៅពេលដែល​ ហូ ​ជី​ ​មិញ​ ​កំពុង​ធ្វើជា​ប្រមុខរដ្ឋ​ ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ​នៅ​ពេល​បងស្រី​បង្កើត​មក​សុំ​ជួប​ ហូ ​ជី​ ​មិញ​ ​មិនព្រម​ឱ្យ​ជួប​ផង​ ​។​

​សរុប​សេចក្តី​មកវិញ​ ​តួអង្គ​ ហូ ​ជី​ ​មិញ​ ​មិន​សុទ្ធតែ​ល្អឥតខ្ចោះ​ ដូចដែល​យើង​ធ្លាប់​បានឮ​ ​ឬ​បក្ស​កុម្មុយនិស្ត​វៀតណាម​ តែង​ឃោសនា​លើកកំពស់​ ​និង​ជនជាតិ​យួន​ចេះតែ​និយាយ​ត​ៗ​ ​គ្នា​នោះ​ទេ​ ​។​

​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ទៀ​ ថេ​ន​ ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ ​៖​ ​

Leave A Reply

Your email address will not be published.