កិច្ច​ពិភាក្សា​ស្ដី​ពី​ការ​ប្រ​មូល​ផ្ដុំ​របស់​ខ្មែរ​ក្រោម នៅ​ស្រះ​គូ

139
ព្រះតេជព្រះ គុណ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) (ស្ដាំ) និង ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង (នាថសីលោ) នៅក្នុងកិច្ចពិភាក្សាទូរទស្សន៍ ព្រៃនគរ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ ។
ព្រះតេជព្រះ គុណ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) (ស្ដាំ) និង ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង (នាថសីលោ) នៅក្នុងកិច្ចពិភាក្សាទូរទស្សន៍ ព្រៃនគរ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ ។

នៅ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ចុង​សប្ដាហ៍​កន្លងទៅនេះ ព្រះសង្ឃ និង យុវជន​ខ្មែរ ក្រោម​មួយ ក្រុម ប្រ មាណ ១០០ អង្គ និង រូប បាន​ណាត់គ្នា​តាមរយៈ​បណ្ដាញ​សង្គម Facebook មក​ប្រមូល ផ្ដុំគ្នា​នៅ​ស្រះ​គូ នាទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សម្ដែង​អំពី​កង្វល់​របស់ខ្លួន និង​តវ៉ា​ដោយ​សន្តិវិធី ទៅអាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ​គូ​ដែល​ត្រូវ​គោក ។​

​បន្ទាប់ពី​ការប្រមូលផ្ដុំ​នេះ តើ​រដ្ឋាភិបាល​វៀតណាម​បាន​បង្កបញ្ហា​អ្វីខ្លះ​ដល់​អ្នក​តវ៉ា តើ ​នឹងមានការប្រមូលផ្ដុំ នៅពេល​ខាងមុខ​ទៀត​ទេ ប្រសិនបើ​រដ្ឋាភិបាល​វៀ​ត​ណា​ម​មិន​ឆ្លើយតប ហើយស្រះ​គូមាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​ខ្មែរក្រោម ទើប​មាន​ការតវ៉ា​យ៉ាងខ្លាំង ។​

ដើម្បី​បំភ្លឺ​បញ្ហា​នេះ នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ ទូរទស្សន៍ ព្រៃនគរ បាន​ផលិត​នូវ​កិច្ច ពិភាក្សា​មួយ រវាង​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​សហរដ្ឋអាមេរិក ២ អង្គ គឺ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ ជាមួយនឹង ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង (​នាថ​សី​លោ​) អតីត​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី ដែនដី​កម្ពុជាក្រោម ផ្ដោតលើ​បញ្ហា​ទាំងនេះ ។​

តើ​កិច្ចពិភាក្សា​នេះ មាន​អត្ថន័យ​យ៉ាង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​មកចាក់​ផ្សាយជូន លោកអ្នក ស្ដាប់​ដូចតទៅ​៖​

Comments are closed.