ការប្រើពាក្យថា«យួន»ក្នុងភាសាខ្មែរឆ្លុះបញ្ចាំងពីការរើសអើងពូជសាសន៍?
ដោយ ថាច់ ប្រីជា គឿន
អត្ថបទចុះផ្សាយនៅលើ កាសែត «ព្រៃនគរ» ឆ្នាំទី ០១ លេខ ០៤ ចេញផ្សាយថ្ងៃអាទិត្យ ០៨ កើត ខែផល្គុន ឆ្នាំ ឆ្លូវ ឯកស័ក ព. ស. ២៥៥៣ ត្រូវ នឹងថ្ងៃទី ២១ ខែកុម្ភៈ គ. ស. ២០១០
ក្នុងភាសាខ្មែរ ពាក្យថា «យួន» ជាពាក្យដែលសំដៅទៅលើជនជាតិ Kinh ឬ Viet នៅប្រទេសវៀតណាម ដូចពាក្យថា «ចិន» សំដៅទៅលើក្រុមជនជាតិ Han នៅប្រទេសចិន និងពាក្យថា «សៀម» សំដៅទៅលើជនជាតិថៃ នៅប្រទេស ថៃជាដើម ។ តែពាក្យថា «យួន» បច្ចុប្បន្ន នេះ មានជន ជាតិខ្មែរខ្លះនិយម ហៅថា ជនជាតិវៀតណាមទៅវិញ ។

ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅប្រទេសកម្ពុជា បច្ចុប្បន្ន គេចាប់ផ្តើមផ្លាស់ប្តូរ ការប្រើភាសាខ្មែរក្នុងការហៅជនជាតិ «យួន» ដែលធ្លាប់ហៅតាំងពីបុរាណនោះមកជា «វៀតណាម» វិញ ។ តើការ ប្រើប្រាស់ពាក្យនេះត្រឹមត្រូវដែរឬទេ ?
ពលរដ្ឋខ្មែរ និងស្ថានប័នព័ត៌មានមួយចំនួននៃប្រទេសកម្ពុជា បច្ចុប្បន្ន គេចាប់ ផ្តើមផ្លាស់ប្តូរឥរិយាបថ ក្នុងការប្រើប្រាស់ភាសា និងការសរសេរអំពីឈ្មោះ ជនជាតិយួនដែលធ្លាប់ហៅថា «យួនៗ» តាំងពីដូនតាមកនោះ ជំនួសដោយពាក្យថា «វៀតណាម» វិញ ដោយគេយល់ថា ការហៅបែបនេះគឺជាអ្វីដែលគេ ចាត់ទុក ថា«ប្រកាន់ពូជសាសន៍» ។
អំពីជនជាតិយួន៖
យោងតាម វចនានុក្រមខ្មែរ របស់ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត បោះពុម្ពឆ្នាំ ១៩៦៩ បានពន្យល់ត្រង់ពាក្យថា «យួន» យ៉ាងនេះ ៖
យួន ( ជានាម ) ជាតិមនុស្សអ្នកដែនតុង ក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីនៈ យួនតុងក័ង, យួនអណ្ណាម , យួនកូស័ងស៊ីន ពាក្យសាម័ញ្ញច្រើនហៅយួនតុងក័ង ថា យួនហាណូយ, ហៅយួន អណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីន ថា យួនព្រៃនគរ ។
យោងតាមសព្វាវចនាធិប្បាយ (Wikipedia) ជាភាសាយួនបានពន្យល់អំពីជន ជាតិ យួនថា យួន គឺជាជនជាតិមួយមានប្រភពនៅភាគខាងជើង នៃប្រទេស វៀតណាម និង ភាគខាងត្បូងនៃប្រទេសចិន ។ នេះគឺជាជនជាតិមួយដែលមានចំនួនប្រមាណ ជិត ៩០ % នៃបណ្តាពលរដ្ឋវៀត ណាមទាំង ៥៤ ជនជាតិនៃ ប្រទេសវៀតណាម ។ ជនជាតិ យួន ត្រូវបានគេប្រើឈ្មោះជាផ្លូវការក្នុងភាសាយួនថា ជនជាតិកិញ ( Dân tộc Kinh) ដើម្បីបែងចែកឲ្យបានច្បាស់លាស់ រវាងជនជាតិដើមភាគតិច នីមួយៗ នៅក្នុងប្រទេស ។ ភាសាដែលជនជាតិយួនប្រើ គឺភាសាយួន (Tiếng Việt) ។
យោងតាមសព្វាវចនាធិប្បាយដ ដែលបានបញ្ជាក់ថា សរុបពលរដ្ឋទាំង ៥៤ ជនជាតិ នៃប្រទេសវៀតណាម មាន ៨៦.១១៦.៥៥៩ នាក់ ក្នុងនោះជនជាតិ យួន (Kinh) មាន ៧២.០០០.០០០ នាក់ ។ នេះបើគិតតាមស្ថិតិដែលរដ្ឋា ភិបាល វៀត ណាមបានជំរឿនកាលពីឆ្នាំ ២០០៨ ។
អំពីប្រទេសវៀតណាម៖
វៀតណាមជាឈ្មោះប្រទេសនៃជនជាតិយួនដែលមានឈ្មោះពេញថា សាធារ ណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam) ។ ឈ្មោះនេះ ត្រូវបានបក្សកុម្មុយនិស្តវៀតណាម ប្រើជាផ្លូវការចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៧៦ រហូតមកដល់បច្ចុប្បន្ន ដែលមានទំហំផ្ទៃដីប្រមាណ ៣៣១.៦៩០ km2 ។
ប្រទេសដែលបំបែកខ្លួនចេញពីចិន និង ពង្រីកទំហំឆ្ពោះទៅទិសខាងត្បូង៖
សាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីមុន មិនទាន់មានប្រទេសទេ ។ ប្រទេសមួយនេះ ត្រូវបានបង្កើតឡើងដោយជនជាតិយួន គឺជាជនជាតិមួយពូកែខាងវាតទី និងឈ្លានពានទឹកដីរបស់ប្រទេសជិតខាង មានប្រទេសចិន ចម្ប៉ា និង កម្ពុជា ជាដើម ។
ប្រទេសមួយនេះ ដែលមានឈ្មោះថាវៀតណាម និង មានផ្ទៃដីប្រមាណ ៣៣១.៦៩០ km2 នោះ គឺជនជាតិយួនបានប្តូរឈ្មោះជាច្រើនលើក ច្រើនគ្រា តាមការវិវត្តនៃប្រវត្តិសាស្ត្ររបស់គេ ។
យោងតាមសព្វាវចនាធិប្បាយជាភាសាយួនដដែល ក្នុងការបរិយាយពាក្យ «ប្រ វត្តិសាស្ត្រវៀតណាម (Lịch Sử Việt Nam)» បានបញ្ជាក់អំពីកាលប្បវត្តិ នៃការ ប្រែឈ្មោះប្រទេសវៀតណាម មានជាច្រើនដំណាក់កាលដូចខាងក្រោម ។

ពេលជនជាតិយួនមិនទាន់មានប្រទេសនៅឡើយ ពួកគេជាកុលសម្ព័ន្ធភាគតិច មួយនៅភាគខាងត្បូង នៃប្រទេសចិន ដែលចិនបានហៅតំបន់ ដែលពួកគេរស់នៅនោះថា អណ្ណាម ដែលភាសា យួនថា An Nam ។ ;ពេលដែលជនជាតិយួន បានផ្តាច់ខ្លួនចេញពីចិន ពួកគេបានប្តូរឈ្មោះប្រទេសរបស់ខ្លួនថា ដាយកោ វៀត (Đại Cồ Việt) , ដាយងូ (Đại Ngu) ឬ ដាយ វៀត (Đại Việt) នៅសតវត្សរ៍ទី ១០ រហូតដល់ឆ្នាំ ១៨០៤ ស្តេចយួន ឈ្មោះ យ៉ា ឡុង (Gia Long) បានប្តូរ ឈ្មោះប្រ ទេសពី ដាយវៀត ទៅជា ណាមវៀត (Nam Viêt) វិញ និងដល់ឆ្នាំ ១៨៣៨ រាជវង្ស យួនត្រកូលង្វៀង បានប្តូរឈ្មោះពី ណាមវៀត ទៅជា ដាយ ណាម (Đại Nam) ដែលមានន័យថា ខាងត្បូងធំ ។ ដល់សម័យបារាំងចូល ធ្វើអាណានិគម នៅឥណ្ឌូចិន វៀតណាមត្រូវបានគេស្គាល់ថា តុងក័ង (Tonkin) និងជាភាសាយួនហៅថា បាក់គី ( Bắc Kỳ, ភាគខាងជើង) ឬ បាក់ វៀតណាម (Bắc Việt Nam, វៀតណាមខាងជើង ) ។
ឆ្លងកាត់ការវាតទីលើទឹកដីប្រទេសជិតខាងរាប់សតវត្សរ៍ ជនជាតិយួនចាប់ពី បានបំបែកខ្លួន ចេញពីចិននៅម្ដុំតុង ; ក័ង (Tonkin) ឬ ហាណូយ (Hà Nội) បាន ពង្រីកទំហំផ្ទៃដីរបស់ខ្លួនឆ្ពោះទៅទិសខាងត្បូងបានយ៉ាងជោគជ័យ ដើម្បី បំពេញតម្រូវការក្នុងការធ្វើកសិកម្ម ខណៈដែលកំណើតជនជាតិយួនកាន់ តែកើនឡើង ។ មហិច្ឆិតាការពង្រីកទឹកដីរបស់ជនជាតិយួនឆ្ពោះទិសខាងត្បូង យើងអាចកំណត់បាននូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំៗពីរ ដែលជាមេរៀននៃការ បាត់បង់ទឹកដីរបស់នគរចម្ប៉ា (ភាគកណ្តាលវៀតណាម) នៅក្នុងចន្លោះ សតវត្សរ៍ទី ១១ ដល់ ១៧ និង ការចូលវាតទីលើទឹកដីកម្ពុជាក្រោម នៃ អាណាចក្រខ្មែរក្នុងចន្លោះសតវត្សរ៍ទី ១៧ ដល់ ១៨ នៃគ្រឹស្តសករាជ ។
ការវាតទីយកទឹកដីនគរចម្ប៉ា៖
ឆ្នាំ ១៣០៦ ស្តេចយួនឈ្មោះ ត្រឹង ញ៉ឹង តុង (Trần Nhân Tông) នៃប្រទេស ដាយវៀត បានលើកបុត្រីរបស់ខ្លួនឈ្មោះ ហ្វៀង ត្រឹង (Huyền Trân Công Chúa) ឲ្យទៅព្រះជយសិង្ហវរ្ម័នទី ៣ (Jaya Sinha varman III ) នៃនគរចម្ប៉ា ។ ក្រោយពី ស្តេច នគរចម្ប៉ា អង្គនេះបានសោយទីវង្គត នគរដាយវៀតនៃជនជាតិយួន បាន វាតទីមកខាងត្បូងបន្តិចម្តងៗរហូតដល់ឆ្នាំ ១៨៣២ ចម្ប៉ាក៏ត្រូវបានយួនគ្រប់ គ្រងទាំងស្រុង ។ ជនជាតិចាម ចាត់ទុកព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍កំហឹង ជាតិ ។

ការវាតទីយកដែនដីកម្ពុជាក្រោមនៃ អាណាចក្រខ្មែរ ៖
ឆ្នាំ ១៦១៣ ស្តេចយួនឈ្មោះ ង្វៀង ផុក ង្ហ្វៀង (Nguyễn Phúc Nguyên) បានឡើង សោយរាជ្យ នៅទីក្រុងហ្វេ (Huế) ។ ឆ្នាំ ១៦២០ ស្តេចយួនត្រកូល ង្វៀង អង្គនេះ បានលើកបុត្រីទី ២ ឈ្មោះ ង្វៀង ផុក ង៉ុក វ៉ាង (Nguyễn Phúc Ngọc Vạn) របស់ខ្លួនឲ្យទៅព្រះជយជេដ្ឋាទី ២ នៃប្រទេសកម្ពុជា ដើម្បីវាតទីទឹកដីកម្ពុជា ក្រោមតាមរយៈស្រីយួនរូបនេះបានសំណូមពរស្តេចខ្មែរឲ្យកងទ័ពយួន បោះទី តាំងនៅទីក្រុងព្រៃនគររបស់ខ្មែរ។
ក្រោយពីបារាំង បានកាត់កម្ពុជាក្រោម ដោយខុសច្បាប់ទៅឲ្យស្តេចយួនឈ្មោះ បាវ ដាយ ( Bao Dai )នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះមក កម្ពុជាក្រោម ត្រូវបានឋិតនៅក្រោមអា ណានិគមរដ្ឋការវៀតណាម រហូតមកដល់សព្វថ្ងៃ ។ ចាប់តាំងពីពេលនោះមកដែនដីកម្ពុជាក្រោម និងប្រទេសវៀតណាម ចាប់ពីខ្សែ ស្របទី ១៧ ឆ្ពោះទៅទិសខាងត្បូងបំផុត ត្រូវបានស្តេចយួន បាវ ដាយ ប្តូរឈ្មោះ ពី កូស័ងស៊ីន ទៅជារដ្ឋវៀតណាម (Quốc Gia Việt Nam ) និងពីខ្សែស្របទី ១៧ ទៅទិសខាងជើង ឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋ ប្រជា ធិបតេយ្យវៀតណាម (Viêt Nam Dân Chủ Cộng Hòa )ដឹកនាំដោយ ហូ ជី ម៉ិញមេបក្សកុម្មុយនិស្តវៀតណាម ។
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ សាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa) (ខាងត្បូង) ត្រូវបានដួលរលំ យួនកុម្មុយនិស្តបានចូលត្រួតត្រា ជនជាតិខ្មែរនៅ កម្ពុជាក្រោមជំនួសយួនសេរីវិញ ។ ក្រោយពីបានត្រួតត្រាទាំងស្រុងនូវដែនដី កម្ពុជាក្រោមយួនខាងជើង និងត្បូងបានឯកភាពគ្នាបង្កើតជារដ្ឋាភិបាលសាធារ ណរដ្ឋ សង្គមនិយម វៀតណាម នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៧៦ ដែលដឹក នាំដោយ បក្សកុម្មុយនិស្តវៀតណាម រហូតដល់សព្វថ្ងៃ ។
ដូច្នេះ ; ជាតិមនុស្សអ្នកដែលបង្កើតប្រទេសវៀតណាមគឺជា ជនជាតិយួន ឬ ជន ជាតិកិញ (Kinh) ។ ព្រោះនៅវៀតណាមសព្វថ្ងៃ មានជនជាតិដើមភាគតិច ទាំងអស់ចំនួន ៥៤ ក្នុងនោះ មានខ្មែរក្រោម ម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាម ជនជាតិ ម៉ុងតាយញ៉ា នៅតំបន់ខ្ពង់រាប និងជនជាតិ ចាម នៃអតីត នគរចម្ប៉ា (ភាគ កណ្តាលវៀតណាម ) ជាដើម ៕